NTT COM និង Minebea សហការគ្នាបង្កើត Smart City នៅក្នុងប្រទេសកម្ពុជា
Posted On : សីហា, 30, 2016 | By សំឡេងទីក្រុង

ប្រភព៖ កម្ពុជាថ្មី

NTT Communication (NTT COM) ដែលជាក្រុមហ៊ុនផ្ដោតទៅលើបច្ចេកវិទ្យា ICT Solution បានសហការជាមួយ Minebea ផ្គត់ផ្គង់នូវ Private Network ចំពោះអំពូលភ្លើងបែប អិលអីឌី បំពាក់នៅតាមដងផ្លូវ នៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ  និងខេត្តសៀបរាប។

យោងតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ប្រជាពលរដ្ឋត្រូវបានគេប្រើការគ្រប់គ្រង និងបញ្ជារាល់អំពូលភ្លើងអិលអីឌីទាំងអស់ត្រូវនេះបានដំឡើងរួចរាល់ជាស្រេចទៅតាមតំបន់នីមួយៗ ។ ម៉្យាងវិញទៀត អំពូលទាំងនេះ អាចធ្វើការបញ្ជបិទ ឬបើកគ្រប់ពេលវេលា ទោះបីជានៅឆ្ងាយក៏ដោយ។ ការធ្វើបែបនេះ គឺកាត់បន្ថយការប្រើប្រាស់នូវឧស្ម័នកាបូនឌីអុកស៊ីត (CO2) រហូតដល់50% នៃបរិស្ថានរបស់យើង បើធៀបនិងអំពូលភ្លើងដែលមានកន្លងមក។ យ៉ាងណាមិញគម្រោងនេះ គឺមានការគាំទ្រពីក្រសួងបរិស្ថានក្នុងប្រទេសជប៉ុនផងដែរ។

NTT Communication (NTT COM) សង្ឃឹមថា ប្រទេសកម្ពុជា នឹងក្លាយទៅជាប្រទេសមួយដែលមានការរីកចម្រើន ផ្នែកអេឡិចត្រូនិក ក្នុងការជួយពង្រីកវិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅឱ្យដូចនឹងប្រទេសជិតខាង។

សេចក្ដីប្រកាសព័ត៌មានដដែលបានបន្តថា NTT Communication (NTT COM) ផ្គត់ផ្គង់ផងដែរនៃសេវាកម្ម Could និង Connectivity ទៅនឹង Gateway Location នីមួយៗ។

គូសបញ្ជាក់ថា NTT Communication (NTT COM) ដែលជាក្រុមហ៊ុនផ្ដោតទៅលើបច្ចេកវិទ្យា ICT Solution និងអាជីវកម្មទំនាក់ទំនង់អន្តរជាតិ ដែលស្ថិតនៅក្នុងក្រុមហ៊ុន NTT( NYSE: NTT) ដែលបានពង្រីកអាជីវកម្មរបស់ខ្លួនរហូតដល់ប្រទេសកម្ពុជានៅឆ្នាំ ២០១០ ដោយបានធ្វើការផ្គត់ផ្គង់លើសេវាកម្មអ៊ីនធឺណិត និងផ្ដល់  ICT Solution ទៅដល់អតិថិជនបែបសាជីវកម្មជាច្រើន។

សំឡេងទីក្រុង!

សំឡេងទីក្រុង!