Category Archives: ព័ត៌មាន

សម្ដេចក្រឡាហោម ស ខេង បើកកិច្ចប្រជុំដាក់ផែនការការពារសន្តិសុខ​ បោះឆ្នោតឃុំ-សង្កាត់

ប្រភព ៖ FreshNews សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងាររបស់គណៈបញ្ជាការអចិន្ត្រៃយ៍ (គ.ស.អ) នៅក្រសួងមហាផ្ទៃ ដើម្បីរៀបចំផែនការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រធាននាយកដ្ឋានពាក់ព័ន្ធនឹងការងារខាងលើ អភិបាលរាជធានី-ខេត្តទាំង២៥ ស្នងការគ្រប់រាជធានី-ខេត្ត មេបញ្ជាកងរាជអាវុធហត្ថគ្រប់រាជធានី-ខេត្ត មេបញ្ជាការសឹករងគ្រប់រាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។ សូមជម្រាបថា…

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងចុះស្រាវជ្រាវរកទឹកធ្លាយតាមខណ្ឌមួយចំនួន

យោងតាមហ្វេសប៊ុកផេករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញផ្សាយកាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៧ បានអោយដឹងថា៖ ក្នុងគោលបំណងកាត់បន្ថយទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល គឺសំដៅលើការបង្កើនសេវាផ្គត់ផ្គង់ទឹកឲ្យបានកាន់តែប្រសើរឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់កម្មវិធីចុះស្រាវជ្រាវរកទឹកធ្លាយពេលយប់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ពីម៉ោង ២២:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីព្រឹក ។ ប្រតិបត្តិការខាងលើនេះនឹងធ្វើឡើងនៅទីតាំងមួយចំនួនដូចជា៖ ១-  ខណ្ឌ៧មករា (សង្កាត់មនោរម្យ, សង្កាត់មិត្តភាព, សង្កាត់វាលវង់, សង្កាត់អូរឫស្សី១-២-៣-៤, សង្កាត់បឹងព្រលឹត) ២-  ខណ្ឌឫស្សីកែវ (សង្កាត់ស្វាយប៉ាក, សង្កាត់ច្រាំងចំរេះ១-២, សង្កាត់គីឡូម៉ែត្រលេខ៦, ឫស្សីកែវ, សង្កាត់ទួលសង្កែ) ៣-…

ព្រឹកនេះអគ្គិសនីកម្ពុជានឹងធ្វើការផ្ដាច់ចរន្តអគ្គិសនី នៅសង្កាត់ទឹកល្អក់៣ និងសង្កាត់ជ្រោយចង្វា

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ នៅវេលាម៉ោង ១០ៈ០៥ នាទីព្រឹក អគ្គិសនីកម្ពុជា បានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ៣១១ និងបន្ទប់ភ្លើងលេខOP051 ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ២១៨ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មូលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលបានឆេះកាលពីយប់មិញ ៕ និងនៅព្រឹកថ្ងៃដដែលនេះដែរ នៅវេលាម៉ោង០៩ៈ២៥ នាទីព្រឹក អគ្គិសនីកម្ពុជា ក៏បានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខP1365-F2 ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលរថយន្តបើកទាក់ដាច់។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១ៈ២០ នាទីព្រឹកនេះវិញ។ …

ភ្លើងស្តុបទី ១៨ ១៩ បានដាក់អោយដំណើរការ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នេះ!

រដ្ឋបាលរាជធានីភ្នំពេញបានដាក់អោយដំណើរការនូវភ្លើងស្តុបទី ១៨ ១៩ នៅខណៈវេលាម៉ោង ១០:០០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ភ្លើងស្តុបថ្មីទី ១៨ ១៩ គឺភ្លើងស្តុប៖ ១-ប្រសព្វរវាងមហាវិថី ព្រះនរោត្តម និងផ្លូវលេខ ២១៤ ២-នាងគង្ហីង ប្រសព្វរវាងវិថី ទេព ផន មហាវិថី ព្រះមុនីរេត មហាវិថី ហ្សាលដឺហ្គោល និងវិថី ឆេកូ ត្រូវបានដាក់អោយដំណើរការចាប់ពីពេលនេះតទៅ។ គួរបញ្ជាក់ផងដែរថានៅមានភ្លើងស្តុបជាច្រើនកន្លែងទៀតដែលបាននឹងកំពុងត្រៀមខ្លួនបម្រើការងារដល់ការបញ្ចៀសការកកស្ទះចរាចរណ៍នៅក្នុងក្រុងភ្នំពេញ ៕ …

ថ្ងៃទី២៨ ខែមេសា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គងទឹកស្អាតនៅក្នុងផ្នែកខ្លះនៃសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

យោងតាមទំព័រហ្វេសប៊ុករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្ដល់ដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ អោយបានដឹងថា៖  រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការកាត់បំពង់តម្លើងនាឡិកាទឹកទំហំ១៥០មម ចំនួន០១កន្លែង នៅលើផ្លូវលេខ៤១០កា កែងនឹងផ្លូវ៤៨៧កា នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ក្នុងគោលបំណងគ្រប់គ្រងបរិមាណទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល។ ការអនុវត្តការងារកាត់បំពង់តម្លើងនាឡិកាទឹកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គងទឹកស្អាតនៅក្នុងផ្នែកខ្លះនៃសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ចាប់ពីយប់ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧ ម៉ោង២២:០០នាទីយប់ ដល់ម៉ោង ០៤:០០ព្រឹកថ្ងៃសៅរ៍ទី២៩ ខែមេសា ឆ្នាំ២០១៧ ។   …

ស្ថានីយ៍បូមទឹកទួលគោកទី២ត្រឡោកបែក នឹងដាក់អោយដំណើរការដើមខែឧសភាឆ្នាំ២០១៧នេះ

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងតម្លើងម៉ូទ័របូមទឹកនៅស្ថានីយ៍ទួលគោកទី២ត្រឡោកបែក។ ស្ថានីយ៍ថ្មីនេះ មានសមត្ថភាពបូមទឹក ៥ម៉ែត្រគូបក្នុង១វិនាទី គឺកើន ៣ដងធៀបនឹងស្ថានីយបូមទឹកចាស់ ដែលនឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ផ្សារមាន់អាំង វិទ្យាល័យឥន្ទ្រទេវី ផ្លូវលេខ ៥៩២ ផ្លូវលេខ ៣១៧ ផ្លូវលេខ ៣១៥ ផ្លូវលេខ ៣១៣ ផ្លូវលេខ ៦០៨ ផ្លូវលេខ ៣៣៧…ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក៕ …

ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែមេសានេះអគ្គិសនីកម្ពុជានឹងផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន

យោងតាមទំព័រហ្វេសប៊ុករបស់អគ្គិសនីកម្ពុជាបានចេញផ្សាយនូវសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនអោយបានដឹងថាអគ្គិសនីកម្ពុជានឹងធ្វើការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន រយៈពេល៤ ថ្ងៃជាប់ៗគ្នា ដើម្បីជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែរបណ្ដាញបង្ករលក្ខណៈពិបាកដល់ការពង្រីកផ្លូវ។ តំបន់ដែលត្រូវផ្ដាច់មានដូចជា៖ ថ្ងៃទី២៧៖ ១- នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ  ២- នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ  ៣- នៅភូមិមួយចំនួន ក្នុងសង្កាត់ស្ទឹងមានជ័យទី២ និងភូមិមួយចំនួនក្នុងសង្កាត់ស្ទឹឹងមានជ័យទី៣ ខណ្ឌមានជ័យ និងភូមិមួយចំនួនទៀត នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។ ថ្ងៃទី២៨៖ ១- នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ  ២- នៅភូមិមួយចំនួនក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ និង ៣- នៅតំបន់ភ្លើងមួយចំនួននៅសង្កាត់ស្រះចកខណ្ឌដូនពេញ។ ថ្ងៃទី២៩៖ ១-…

ភ្លើងស្តុបថ្មីទី ១៣ និង​ទី១៤ ត្រូវបានដាក់អោយដំណើរការនៅព្រឹកម៉ិញនេះ

ក្រោមជំនួយរបស់ប្រទេសជប៉ុនបានផ្ដល់ជាជំនួយដល់កម្ពុជា  ក្រុមការងារបច្ចេកទេសអង្គការចៃកា (JICA) ប្រទេសជប៉ុន និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងដាក់អោយដំណើរការជាបន្តបន្ទាប់គ្នានូវបង្គោលភ្លើងស្តុបក្នុងរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថាភ្លើងស្តុបថ្មីទាំងអស់មានចំនួនប្រហែលជិត៦០០ កន្លែង ដែលអាចជួយសម្រួលចរាចរណ៍អោយកាន់តែមានភាពប្រសើរឡើងដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ ជាក់ស្ដែងនៅវេលាម៉ោង ៩:៣០ នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ ភ្លើងស្តុបថ្មីទី ១៣ គឺភ្លើងស្តុបក្រោយព្រះបរមរាជវាំង ប្រសព្វរវាងផ្លូវលេខ ២៤០ និងផ្លូវលេខ ១៩ និង នៅវេលាម៉ោង ១០:៣០នាទីព្រឹកថ្ងៃទី២៥ខែមេសានេះដែរ ភ្លើងស្តុបទី១៤ គឺភ្លើងស្តុបប្រសព្វរវាងមហាវិថីព្រះនរោត្តម និងផ្លូវលេខ ៣១០ ត្រូវបានដាក់អោយដំណើរការ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ៕     …

អគ្គីសនីកម្ពុជាផ្អាកផ្គត់ផ្គង់ចរន្តអគ្គីសនី៣ទីតាំងនៅថ្ងៃនេះ

យោងតាមហ្វេសប៊ុកផេករបស់អគ្គីសនីកម្ពុជា បានអោយដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង ០៦ៈ៥០ នាទីព្រឹក អគ្គីសនីកម្ពុជាបានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនីបណ្តោះអាសន្នពីអនុស្ថានីយទី៣(GS3-F4A) ដែលមានទីតាំងមួយចំនួនស្ថិតនៅ៖ (១)តាមបណ្តោយផ្លូវណតប្រ៊ីត ផ្លូវឧកញ៉ាដួងងៀប សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (២)តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (៣)ផ្លូវលេខ២០០៤ ភូមិស្លែងរលើង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលកាបបណ្តាញតង់ស្យុងមធ្យម(MV) ក្រោមដី។ អតិថិជននឹងមានចរន្តអគ្គីសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១ៈ០០ នាទីព្រឹក។ …

ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ តម្លៃ​៣៦​លាន​ដុល្លារ ត្រូវបាន​សម្ភោធអោយ​ប្រើប្រាស់ជា​ផ្លូវការនៅព្រឹកនេះហើយ

ប្រភព ៖ ថ្មីៗ (thmeythmey.com) ស្ពានមិត្តyភាពកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ ត្រូវបាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។ ស្ពានជ្រៃធំ-ឡុងប៊ិញ មានប្រវែង ៤២៧ម៉ែត្រ ឆ្លងកាត់ព្រែកជ្រៃធំ ព្រំប្រទល់កម្ពុជា-វៀតណាម។ ខាងទឹកដីកម្ពុជា ស្ពាននេះស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលតភ្ជាប់ចេញពីផ្លូវជាតិលេខ ២១ និងភ្ជាប់ទៅខេត្តអានយ៉ាង ប្រទេសវៀតណាម។ ស្ពាននេះ ត្រូវបានសាងសង់អស់រយៈពេល ២៧ខែ គឺចាប់ពី ខែធ្នូឆ្នាំ២០១៤…

ដំណោះស្រាយ​នៃ​ការកកស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​…

លិខិមិត្តអ្នកអាន ណាង សំណេរ អ្នកភ្នំពេញ  ខ្ញុំជាអ្នកទីក្រុងតាំងពីក្រោយការដួលរលំនៃរបបប៉ុលពត។ ខ្ញុំនិយាយថា ខ្ញុំជាអ្នកទីក្រុងនេះ មិនមែនមានន័យថា ខ្ញុំអួតប្រាប់គេឯងថា ខ្ញុំជាអ្នកទីក្រុងនោះទេ។ តែអ្វីដែលខ្ញុំចង់និយាយនៅពេលនេះ គឺទាក់ទងទៅនឹងការសង្កេតរបស់ខ្ញុំចំពោះស្ថានភាពចរាចរណ៍នៅទីក្រុងភ្នំពេញតាំងពីខ្ញុំមករស់ទីក្រុងភ្នំពេញតាំងពីឆ្នាំ១៩៨០ដោយប្រៀបធៀបទៅនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។ មិនចាំបាច់និយាយបកក្រោយរហូតដល់ឆ្នាំ១៩៨០ឡើយ។ គ្រាន់តែគិតត្រឹមឆ្នាំ២០០០មក ចរាចរណ៍នៅទីក្រុងភ្នំពេញក៏មិនទាន់ស្មុគស្មាញខ្លាំងណាស់ណាប៉ុន្មានឡើយ។ លំបាក ហើយស្មុគស្មាញ និងវេទនាដោះស្រាយនោះ គឺវាទើបកើតឡើងប្រហែលជា៤ ឬ៥ឆ្នាំចុងក្រោយនេះទេ។ ការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ននេះ បណ្តាលមកពីកត្តាមួយចំនួន ក្នុងនោះ មាន៖ កំណើនពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ, កំណើនយានជំនិះ, ការបើកបរមិនគោរពច្បាប់, ផ្លូវលំមួយចំនួននៅទីក្រុងត្រូវបន្តខ្ទប់ដោយសំណង់ខុសច្បាប់, ផ្លូវលំមួយចំនួននៅមានគ្រលុក, ការចតរថយន្តពេញគែមផ្លូវ។ល។ តើម៉ោងណាជាម៉ោងដែលស្ទះចរាចរណ៍ខ្លាំងបំផុត? តាមការសង្កេតរបស់ខ្ញុំ ម៉ោងដែលកកស្ទះខ្លាំងជាងគេពីថ្ងៃចន្ទដល់ថ្ងៃសុក្រ គឺម៉ោង៧ព្រឹក ម៉ោងជាង១១…

បិទផ្លូវរយៈពេល ៣ ម៉ោងកន្លះតាមផ្លូវមួយចំនួននៅភ្នំពេញក្នុងព្រឹត្តិការណ៍រត់ (Baton run)

ប្រភព ៖  រដ្ឋបាលរាជធានីភ្នំពេញ យោងតាមរយៈហ្វេសប៊ុកផេករបស់រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍រត់ អបអរសាទរការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩ ឆ្នាំ២០១៧ ដោយការបិទកំណាត់ផ្លូវមួយចំនួនចន្លោះចាប់ពីមុខស្ថានទូតម៉ាឡេស៊ី ដល់ពហុកីឡាដ្ឋានជាតិអូឡាំពិក ចង់ដឹងលម្អិតសូមអានសេចក្ដីប្រកាសខាងក្រោម៖ …