Category Archives: ព័ត៌មាន

អ្នក​ធាក់​ស៊ីក្លូ-រត់​ម៉ូតូ​​ ដែល​យក​យាន​ធ្វើ​ជា​ផ្ទះ​ស្នាក់ ចង់​ឲ្យ​រដ្ឋ​មាន​ផ្ទះ​ជួល​ថោកៗ

ប្រភព ៖ ភ្នំពេញបុស្តិ៍ ស៊ីក្លូធ្លាប់ជានិមិត្តរូបនៃសេវាដឹកជញ្ជូនសាធារណៈឯកជនជាទីពេញនិយមនៅក្នុងទីក្រុងភ្នំពេញ ចាប់តាំងពីសម័យអាណានិគមនិយមបារាំងជារហូតមកគឺលើកលែងតែក្នុងរយៈពេលជិត ៤ ឆ្នាំនៃការគ្រប់គ្រងអំណាចរបស់ខ្មែរក្រហមចន្លោះពីឆ្នាំ ១៩៧៥-៧៩ ប៉ុណ្ណោះ បន្ទាប់មកស៊ីក្លូក៏ចាប់ផ្តើមទទួលការពេញនិយមឡើងវិញជាបន្តមកទៀត។ ប៉ុន្តែបច្ចុប្បន្ននៅតាមដងផ្លូវសាធារណៈនានានៃរាជធានីភ្នំពេញ គេពុំសូវឃើញមានចំនួនស៊ីក្លូច្រើនដូចមុនទេខណៈដែលយាន …

ចាប់ផ្តើម​បិទ​ស្ពាន​ជ្រោយចង្វារ នៅ​ថ្ងៃ​០១​ តុលា …

ប្រភព ៖ កោះសន្តិភាព យោងតាមសេចក្តីជូនដំណឹងរបស់អង្គការ JICA ជប៉ុន ចុះថ្ងៃទី២៦ កញ្ញា បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វាចាស់) នឹងត្រូវបិទជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១ តុលា ខាងមុខនេះ ដើម្បីធ្វើការជួសជុលស្តារឡើងវិញ។ ចរាចរណ៍ទ្វេទិសឆ្លងកាត់ទន្លេនឹងប្រព្រឹត្តទៅតែនៅលើស្ពានមិត្តភាពកម្ពុជា-ចិនតែមួយប៉ុណ្ណោះ ។ មានការរំពឹងទុកថា ចរាចរណ៍អាចនឹងមានការកកស្ទះខ្លាំងនៅបរិវេណជុំវិញការដ្ឋានសាងសង់ ជាពិសេសនៅត្រង់ចំណុចរង្វង់ …

ចាប់​ពី​ខែ​ក្រោយ​នេះ​ទៅ បើ​អាច​គួរ​ជិះ​វាង​រង្វង់​មូល​២​កន្លែង​នៅ​ភ្នំពេញ

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វាចាស់) នឹងត្រូវបិទជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីធ្វើការជួសជុលស្តាឡើងវិញ។ …

សំរាម​ ៦០០ ​តោន​ត្រូវ​បាន​កាយ​ចេញ​ពី​លូ

សំរាមប្រមាណជា ៦០០ តោនត្រូវបានស្តារចេញពីស្ថានីយបូមទឹក ដើម្បីបញ្ចៀសការជន់លិចក្នុងរាជធានីភ្នំពេញក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។ …

គ្រាន់តែ​ប្រឡាយ​បឹង​ត្របែក​មួយ សំរាម​រាប់​តោន​ទៅ​ហើយ​…

ប្រភព ៖ កោះសន្តិភាព ក្រោយពេលមានភ្លៀងធ្លាក់ជាច្រើនម៉ោង ធ្វើឲ្យតំបន់មួយចំនួននៅកណ្តាលរាជធានីភ្នំពេញ បានទទួលរងការលិចលង់យ៉ាងខ្លាំង ហើយការលិចលង់នេះវាបណ្តាលមកពីកត្តាធម្មជាតិ និងកត្តាមនុស្ស គួបផ្សំគ្នា ដែលកត្តាមនុស្សមានច្រើនជាងកត្តាធម្មជាតិ ។ ជាក់ស្តែងពេលនេះ អាជ្ញាធររាជធានីភ្នំពេញ បានកាយ និងស្ដារសំរាមនៅក្នុងប្រឡាយបឹងត្របែកបានជិត២០០ឡាន ដោយសារ …

ស៊ិនទ្រី ​សុំ​ឲ្យ​ពលរដ្ឋ​កុំ​ចោល​សំរាម​រាយប៉ាយ

ក្រុមហ៊ុនស៊ិនទ្រីកាលពីម្សិលមិញបានអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មទាំងអស់ក្នុងរាជធានីភ្នំពេញមេត្តាយោគយល់ និងអធ្យាស្រ័យ កុំចោលសំរាមតាមទីសាធារណៈ ឬនៅតាមដងផ្លូវក្នុងទីប្រជុំជននានាដែលនាំឲ្យមានផលប៉ះពាល់ដល់សោភណភាពអនាម័យបរិស្ថានក្នុងរាជធានីភ្នំពេញ ខណៈ ២ ភាគ ៣ នៃភ្នាក់ងារប្រមូលសំរាមទាំងអស់ត្រូវបានឈប់សម្រាកនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងប្រារព្ធឡើងពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០១៧។ …

តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលផ្ទះតម្លៃទាប

ដើម្បីទិញផ្ទះតម្លៃទាបរបស់ក្រុមហ៊ុន Worldbridge Land Cambodia ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានចម្ងាយ ប្រមាណ ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ មិនត្រូវមានប្រាក់ខែលើសពី៥០០ដុល្លារអាមេរិកទេ។ …

រដ្ឋបាលខណ្ឌច្បារអំពៅ ចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវលេខ៣៦៨

ប្រភព ៖ Express News នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោក រស់ សុភ័ក្ត អភិបាលរង នៃគណៈបញ្ជាការខណ្ឌច្បារអំពៅ បានដឹកនាំកំលាំងចម្រុះ ក្នុងនោះមានមន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ កម្លាំងនគរបាល កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ បានចុះរៀបចំសណ្ដាប់ធ្នាប់ ដោយបាញ់គំនូសពណ៌លឿង កំណត់អោយប្រកបអាជីវកម្ម ពោលគឺ ការដាក់លក់អុីវ៉ាន ចតម៉ូតូ និង ចតរថយន្ត ត្រឹម១ភាគ៣ នៅតាមដងផ្លូលេខ៣៦៨ ចាប់ពីចំណុចច្រាំងបាក់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់វត្តព្រែកប្រា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។…

ឲ្យ​តែ​ចៅហ្វាយ​ក្រុង​ឡើង​ថ្មី ​ចូលចិត្ត​ជួសជុល​សួនច្បារ​ ជាង​គម្រប​លូ​នៅ​លើ​ផ្លូវ

ប្រភព ៖ ភ្នំពេញបុស្តិ៍ ទោះបីជាមានការចំអកឡកឡាយពីមហាជនរឿងធ្វើផ្លូវជាប់មិនដាច់រហូត៖ «ធ្វើលូខូចផ្លូវ ធ្វើផ្លូវភ្លេចលូ ធ្វើយូរៗទៅខូចទាំងផ្លូវ ខូចទាំងលូ» ឬក៏ «ចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង» ដែលមានន័យពាក់ព័ន្ធទៅនឹងអំពើពុករលួយក្នុងការសាងសង់ផ្លូវ និងមានការស្តីបន្ទោសធ្ងន់ៗពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ …

​បឹង​ជើង​ឯកអាច​នឹង​ពង្រី​ក​សក្កដានុពល​សេដ្ឋកិច្ច​លឿនជាងមុន​តាម​រយៈគម្រោង​ក្រុង​រណប

បឹងជើងឯក ដែលស្ថិតនៅក្នុង ខណ្ឌដង្កោ ប៉ែកខាងត្បូងនៃក្រុងភ្នំពេញ អាចនឹងមានសន្ទុះកំណើនសេដ្ឋកិច្ចរីកឡើងលឿនជាងមុនតាមរយៈគម្រោងក្រុងរណប ដែលបានទាក់ទាញការអភិវឌ្ឍវិស័យអចលនទ្រព្យជាច្រើននាថ្ងៃខាងមុខឆាប់ៗនេះ។ …

តម្លៃប្រេងឥន្ធនៈបន្តឡើងថ្លៃ

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងពីតម្លៃប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១២ ដល់ ២១ ខែកញ្ញា ក្នុងតម្លៃ សាំងស៊ុបពែរ ៣,៩០០រៀលក្នុង១លីត្រ សាំងធម្មតា ៣,៨០០រៀលក្នុង១លីត្រ និងម៉ាស៊ូត ៣,៥០០រៀលក្នុង១លីត្រ។ កាលពីខែសីហា តម្លៃសាំងស៊ុបពែរ ៣, ៧០០ រៀលក្នុង១លីត្រ តម្លៃសាំងធម្មតា ៣,៦៥០រៀលក្នុង១លីត្រ និងតម្លៃម៉ាស៊ូត ៣,៤០០រៀលក្នុង១លីត្រ។ …