Category Archives: ព័ត៌មាន

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផ្អាកការផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លីនៅសង្កាត់ចោមចៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្ដីប្រកាសមួយដែលបានអោយដឹងថាក្រសួងនឹងធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២២៥មម នៅខាងជើងនៃចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវ១២០K (ផ្លូវទំនប់កប់ស្រូវ) ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។ ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងទីតាំងខាងលើ មេត្តាយោគយល់អធ្យាស្រ័យ ចំពោះការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ ដោយការងារនេះតម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ខាងលើមួយរយៈពេលខ្លី ចាប់ពីម៉ោង ២១ៈ០០នាទីយប់ ដល់ម៉ោង ០៤ៈ០០នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧។   …

ប្រជានេសាទនិង​អ្នកធ្វើដំណើរតាមសមុទ្រត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត

ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ២៧ ខែឧសភា នេះស្ដីពីការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ ក្រសួងបានបន្ថែមទៀតថា បច្ចុប្បន្នកម្ពុជា កំំពុងទទួលរងឥទ្ធិពល …

KOWLOON BAY គម្រោង​អចលនទ្រព្យ​ដ៏ធំ​ថ្មី​មួយ​ទៀត​ សម្រាប់​ទីក្រុង​ភ្នំពេញ

ប្រភព ៖ ភ្នំពេញ ចេញពីប្រជាជនដែលមានធនធានរហូតដល់អ្នកវិនិយោគមួយចំនួនពួកគេកំពុងរង់ចាំមើលស្ថានភាពប្រទេសកម្ពុជានាអំឡុងពេលបោះឆ្នោត ប៉ុន្តែអ្នកឧកញ៉ា សៀ រិទ្ឋី មិនបារម្ភពីស្ថានភាពនេះទេដោយលោកបាននិងកំពុងចាប់ផ្តើមគម្រោងអចលនទ្រព្យយក្សថ្មីមួយទៀតនៅទីក្រុងភ្នំពេញ។ …

ពលរដ្ឋ​រស់នៅ​ជិត​ប្រឡាយ​ទឹក​ស្អុយ​បង្ហូរ​ចូល​ទន្លេ​នៅ​ស្វាយប៉ាក​ត្អូញត្អែរ​ពី​បញ្ហា​សុខភាព

ប្រភព ៖ RFA ការបង្ហូរទឹកស្អុយតាមលូបញ្ចូលក្នុងទន្លេដោយគ្មានចម្រោះ បានធ្វើឲ្យសុខភាពពលរដ្ឋកាន់តែរងគ្រោះ និងកាន់តែបំផ្លាញបរិស្ថានតាមដងទន្លេ។ ពលរដ្ឋដែលរស់នៅតាមដងប្រឡាយទឹកស្អុយបង្ហូរចេញពីរាជធានីភ្នំពេញមួយកន្លែង នៅម្ដុំសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ ក្រៅពីព្រួយបារម្ភបញ្ហាសុខភាព ពួកគេក៏បានរអ៊ូរទាំថាគ្មានសុភមង្គលក្នុងគ្រួសារ ដោយសារតែក្លិនស្អុយនៃទឹកលូនេះ។ សង្គមស៊ីវិល ថាការបង្ហូរទឹកស្អុយនេះប៉ះពាល់ទាំងសុខភាពមនុស្ស និងបរិស្ថានចម្រុះក្នុងទឹកទន្លេ។ សំឡេងពលរដ្ឋរអ៊ូពីបញ្ហាស្អុយ៖ «អាទឹកពពុះហ្នឹងដែលបូមខ្លាំងណាស់ វារឹតតែឆួលស្អុយខ្លាំងណាស់ អានេះគ្រាន់បានខ្យល់ ពេលណាវាហូរទៅខ្យល់វាមករំភើយៗចឹងមក ក្លិនមក…»។ ពលរដ្ឋដែលមានផ្ទះលើខ្នងប្រឡាយទឹកស្អុយគីឡូម៉ែត្រលេខ៩ បានត្អូញត្អែរអំពីក្លិនស្អុយនៃលូបង្ហូរទឹកស្អុយពីរាជធានីភ្នំពេញ ចូលក្នុងទឹកទន្លេ ព្រោះតែទឹកស្អុយហូរតាមប្រឡាយនេះ មិនបានចម្រោះ ឬបានធ្វើប្រព្រឹត្តិកម្មឲ្យទឹកស្អាតជាមុន។ ពលរដ្ឋម្នាក់រស់នៅតាមផ្លូវជាតិលេខ៥ ជាប់ប្រឡាយលូទឹកស្អុយគីឡូម៉ែត្រលេខ៩ លោកស្រី ទង់ ចន្ថា ថ្លែងថា នៅជាប់ផ្លូវជាតិលេខ៥ មានតែស្ថានីយបូមទឹកស្អុយ…

ក្រសួងបរិស្ថាន សុំ​ដកព​ន្ធ​ពី​អ្នកទិញ​​សំបុត្រ​យន្តហោះ​១​ដុល្លារ ដើម្បី​ថែរក្សា​បរិស្ថាន​គ្រប់គ្រង​សំរាម​ ​

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្រេចស្នើសុំឲ្យមានការដកអាករ ១ដុល្លារអាមេរិចពីបណ្តាអ្នកទិញសំបុត្រយន្តយន្តទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីយកថវិកានោះទៅធ្វើការងារថែរក្សាបរិស្ថាន និងការគ្រប់គ្រងសំរាម សំណល់ជាតិរឹងនៅកម្ពុជាដើម្បីកាត់បន្ថយបន្ទុករបស់រដ្ឋ។ …

អ្នក​រស់​នៅ​ប៊ូឌីញ​ជិត ៨៥%​ហើយ​បាន​ចុះ​កិច្ច​សន្យា​លក់​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន

ប្រភព ៖ RFI គិតត្រឹមល្ងាចថ្ងៃទី ២២ ខែឧសភា ម្សិលមិញនេះ ប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញ ស បានមកចុះកិច្ចសន្យាលក់ ទិញបន្ទប់ស្នាក់នៅរបស់ខ្លួននៅក្រសួងដែនដីបានចំនួន ៤១៧ បន្ទប់ ស្មើនឹងជិត ៨៥% នៃចំនួនសរុប ៤៩៣ បន្ទប់។ នេះបើតាមមន្រ្តីរបស់ក្រសួងដែនដីដែលបានបង្ហាញឲ្យដឹងកាលយប់មិញ។ …

ផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅផ្នែកខ្លះនៃសង្កាត់ចោមចៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្ដីជូនដំណឹងនៅព្រឹកនេះថា ដើម្បីគ្រប់គ្រងបរិមាណទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការកាត់បំពង់តម្លើងនាឡិកាទឹកទំហំ៤០០មម ចំនួន០១កន្លែង …

អ្នកធ្វើដំណើរតាមសមុទ្រ និងប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងជាងមុនព្រោះ…

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ប្រទេសកម្ពុជា បាន នឹងកំពុងរងនូវឥទ្ធិពលជ្រលងសម្ពាធទាប ដែលបណ្ដាលឲ្យ …

ផ្សារ​កុងតឺន័រ​ថ្មី​មួយ​ទៀត​នៅ​ភ្នំពេញ

ប្រភព ៖ ភ្នំពេញបុស្តិ៍ ផ្នត់គំនិតនៃផ្សារកុងតឺន័រនេះគឺរួមមានទាំងផ្សារត្រី ផ្សាររាត្រី និងផ្សារលក់ទំនិញតម្លៃថោក គឺមានអាយុកាលយូរមកហើយ។ ទាំងអាជីវករលក់ដូរ និងវិនិយោគិនដែលមានការច្នៃប្រឌិតខ្ពស់បានរួមបញ្ចូលនូវភាពច្នៃប្រឌិតបន្ថែមទៅក្នុងទីផ្សារប្រភេទនេះដោយធ្វើឲ្យមានលក់ទំនិញគ្រប់មុខក្នុងផ្សារតែមួយដែលមានតាំងពីសាច់ស្រស់ បន្លែ គ្រឿងអលង្ការ និងទំនិញម៉ូដជំនាន់ចាស់ៗជាដើម។ ផ្សារកុងតឺន័រ ដែលកំពុងមានចំណាប់អារម្មណ៍នាអំឡុងពេលចុងក្រោយនេះបានពង្រីកវិសាលភាពរបស់ខ្លួនទៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោកចាប់ពីទីក្រុងបាងកក ទីក្រុងតូរ៉ង់តូ ប្រទេសកាណាដា ហើយឥឡូវនេះបានមកដល់ប្រទេសកម្ពុជាហើយ។ ជាក់ស្តែង ផ្សារឈ្មោះ Zinc (ស័ង្កសី) ដែលជាអាហារដ្ឋាន និងបារធ្វើឡើងពីទូកុងតឺន័រនេះ នឹងសាងសង់ឡើងនៅកន្លែងចំណតយានយន្តចាស់នៅតាមផ្លូវ៣០៨ ទល់មុខនឹងផ្លូវ Bassac Lane តែម្តង។ ការបុកគ្រឹះបានចាប់ផ្តើមមួយខែមុនរួចទៅហើយ ដែលកន្លែងនេះនឹងមានស្តាយបែប «អាមេរិកាំង» នេះបើយោងតាមលោក Hyunwoo Kim ដែលជាអគ្គនាយកក្រុមហ៊ុន…

ខណ្ឌ២ នៅរាជធានីភ្នំពេញដាច់ទឹកបណ្ដាក់គ្នាតែម្ដង…

ទំព័រហ្វេសប៊ុក របស់រដ្ឋាករទឹករាជធានីភ្នំពេញ បានចេញសេចក្ដីជួនដំណឹងផ្ទួនៗគ្នាអំពីការកាត់ផ្ដាច់ទឹកនៅខណ្ឌចំនួនពីរក្រោមហេតុផលតែមួយនោះគឺដើម្បីអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មី ដើម្បីបម្រើដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ …

អនាគតអគារប៊ូឌីង

អគារវ័យចំណាស់សល់តាំងពី សម័យសង្គមរាស្ត្រនិយម ដែលមានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់   ខណ្ឌចំការមន រាជធានីភ្នំពេញ នឹងត្រូវផ្លាស់ប្តូរទៅជាអគារខុនដូរទំនើបវិញនាពេលខាងមុខឆាប់ៗនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនជប៉ុន ដើម្បីធ្វើការអភិវឌ្ឍ។ …

ផ្លូវមួយចំនួននៅភ្នំពេញត្រូវបានហាមមិនអោយធ្វើការដង្ហែរក្បួនឃោសនាបោះឆ្នោត ចាប់ពីថ្ងៃស្អែក

ប្រភព ៖ FreshNews អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំជាមួយតំណាង គណបក្សនយោបាយ ដើម្បីពិភាក្សាពីតម្រាយផ្លូវ សម្រាប់ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២០ ខែឧសភា ស្អែកនេះ រហូតដល់ថ្ងៃទី២ ខែមិថុនា។ …