Category Archives: ព័ត៌មាន

ស្ពានអាកាសផ្សារដីហុយសម្រេចបាន៧០%ខណៈគ្រោងបញ្ចប់នៅចុងឆ្នាំនេះ

ប្រភព ៖ business-cambodia ស្ពានអាកាសផ្សារដីហុយ សាងសង់សម្រេចបានប្រមាណជា៧០ភាគរយហើយ ខណៈស្ពានមួយនេះគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០១៧ខាងមុខនេះហើយ។ ស្ពាននេះបានចាប់ផ្តើមសាងសង់ តាំងពីកំឡុង ខែសីហា ឆ្នាំ២០១៦មកដល់ពេលនេះ ពោលបានចំណាយ ពេលប្រមាណជិត១០ខែមកហើយបើគិតទល់ពេលនេះ ។ គួររឮកផងដែរថា ស្ពានអាកាសស្តុបផ្សារដីហុយ នេះ មានប្រវែង ៩០៥ម ទទឹង ១៦.៥ម ដែលស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ (ស្តុបផ្សារដីហុយ)។ ស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញនេះ គឺនឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍នៅតំបន់ជុំវិញទីនេះបានយ៉ាងច្រើន ហើយនឹងធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុននៅពេលដែលការសាងសង់បានរួចរាល់ជាស្ថាពរ។ យ៉ាងណាមិញ បើយោងតាមប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ទីនោះ បានឲ្យដឹងថា កំឡុងពេលកំពុងសាងសង់ វាបានបង្កដល់ការកកស្ទះចរាចរជាខ្លាំង ពេលខ្លះធ្វើឲ្យប៉ះពាល់ដល់ពេលវេលាទៅធ្វើការងារ ឬខកខានមិនទាន់ពេលវេលាជាដើម ប៉ុន្តែពួកគាត់សង្ឃឹមថា វានិងប្រសើរឡើងនៅពេលដែលការសាងសង់រួចនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។…

សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរកម្សាន្តតាមសមុទ្របង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់

នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ នេះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការ ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៧ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះជ្រលងសម្ពាធទាបបាន និងកំពុងគ្របដណ្តប់លើតំបន់មួយចំនួនរបស់ប្រទេសកម្ពុជា ខណៈខ្យល់មូសុងនិរតីក៏បាន នឹងកំពុងមានឥទ្ធិពលមកលើកម្ពុជាផងដែរ។ ស្ថានភាពបែបនេះបណ្តាលឲ្យ តំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ។ ដូច្នេះសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរកម្សាន្តតាមសមុទ្រ ក៏ដូចជាផ្លូវទឹកផ្សេងៗ បង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ជាងមុនបន្ថែមទៀត ៕ …

អគ្គិសនីកម្ពុជានឹងផ្ដាច់ចរន្តអគ្គិសនីចំនួន៤ថ្ងៃក្នុងខណ្ឌមួយចំនួន

អគ្គិសនីកម្ពុជាបានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ថ្មីៗនេះពីការផ្ដាច់ចរន្តអគ្គិសនីបណ្ដោះអាសន្ន អោយប្រជាពលរដ្ឋដែលរស់នៅ៦ខណ្ឌក្នុងរាជធានីភ្នំពេញ បានជ្រាបជាព័ត៌មាននិងប្រុងប្រយ័ត្នត្រៀមលក្ខណៈទុកជាមុនទាំងអស់គ្នា។ ការផ្ដាច់ភ្លើងនេះគឺដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅតំបន់ទាំងនោះ។ តំបន់ក្នុងខណ្ឌទាំង៦ដែលត្រូវផ្ដាច់ចរន្តទាំងនោះរួមមាន៖ ១. ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច ផ្អាកនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ, សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ, សង្កាត់សំរោងក្រោម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ, សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ២. ថ្ងៃទី០៩ ខែមិថុនា ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច ផ្អាកនៅស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, សង្កាត់សង្កាត់ទួលសង្កែទី១…

ខែមិថុនានេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចាប់ផ្ដើមពិនិត្យទឹកបាត់បង់៥ខណ្ឌទៀតហើយ

ដើម្បីកាត់បន្ថយទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល គឺសំដៅលើការបង្កើនសេវាផ្គត់ផ្គង់ទឹកឲ្យបានកាន់តែប្រសើរឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់កម្មវិធីចុះស្រាវជ្រាវរកទឹកធ្លាយពេលយប់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៧ ពីម៉ោង ២២:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីព្រឹក ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអំពាវនាវអោយប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌទាំង៥ខាងក្រោមនៅក្នុងរាជធានីនេះមេត្តាយោគយល់អធ្យាស្រ័យដល់ការអនុវត្តន៍ការងាររបស់រដ្ឋាករទឹក។ ខណ្ឌទាំង៥នោះរួមមាន៖ ១-ខណ្ឌមានជ័យ (សង្កាត់ស្ទឹងមានជ័យ, សង្កាត់បឹងទំពុន, សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម) ២-ខណ្ឌទួលគោក (សង្កាត់បឹងកក់១-២, សង្កាត់ទឹកល្អក់១-២-៣, សង្កាត់ផ្សារដេប៉ូ១-២-៣, សង្កាត់ផ្សារដើមគរ, សង្កាត់បឹងសាឡាង) ៣-ខណ្ឌ៧មករា (សង្កាត់មនោរម្យ, សង្កាត់មិត្តភាព, សង្កាត់វាលវង់, សង្កាត់អូរឫស្សី១-២-៣-៤, សង្កាត់បឹងព្រលឹត) ៤-ខណ្ឌឫស្សីកែវ…

សាលាក្រុងភ្នំពេញ គ្រោង​អភិវឌ្ឍ​លូទឹកស្អុយ​ទៅជា​កន្លែង​កម្សាន្ត​ដូច​ប្រទេស​អ៊ីតាលី?

ប្រភព ៖ Khmer-Health នៅពេល ដែល មនុស្សទូទៅ ធ្វើដំណើរ កាត់តំបន់ មួយចំនួន នៅក្នុង ទីក្រុង ភ្នំពេញ ប្រាកដ ជាធ្លាប់ បានឃើញ នូវតំបន់ ដែលមាន ប្រលាយទឹក ធំៗ និងមាន ទឹកពណ៌ខ្មៅហូរ នោះហើយ គឺលូទឹកស្អុយ ដែលគេ ប្រើ សម្រាប់ បង្ហូរ ទឹកកាក សំណល់ កខ្វក់ ផ្សេងៗ ចេញពី ក្នុងទីក្រុង។ ទឹកទាំងនោះ ត្រូវបាន…

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចេញតារាងតម្លៃលក់ទឹកស្អាតថ្មី

តាមរយៈហ្វេសប៊ុកផេករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីប្រកាសមួយនាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ នេះថា ថ្លៃលក់ទឹកស្អាតដែលផលិតនិងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្លាស់ប្ដូរតម្លៃលក់ចាប់ពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៧ តទៅ។ តម្លៃថ្មីត្រូវបានចេញផ្សាយដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីអោយសាធារណជនបានជ្រាបជាព័ត៌មាន៕ …

កុំភ្លេច «តំបន់ត្រពាំងឈូក» ណា…

ប្រភព ៖ កោះសន្តិភាព ការអភិវឌ្ឍតំបន់ត្រពាំងឈូក ដែលបានចាត់ទុកថា ជាសម្បុកគ្រឿងញៀនបានស្ងប់ស្ងាត់ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នៅនោះទន្ទឹងរង់ចាំ ព្រោះពួកគាត់មិនចង់រស់នៅក្នុងស្ថានភាពមិនល្អបែបនេះទេ ។ ប៉ុន្តែខណៈតំបន់នោះ ត្រូវបានអាជ្ញាធរនគម្រោងអភិវឌ្ឈន៍នោះ ពេលនេះ គេឃើញសំណង់រឹងមាំចំនួន២ល្វែងកំពុងសាងសង់ឡើង ដោយអត់ច្បាប់នៅក្បែរផ្សារក្នុងភូមិហើយពុំត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ធ្វើការហាមឃាត់ឡើយ ។ តំបន់ត្រពាំងឈូក ត្រូវបានអាជ្ញាធរចាត់ទុកថា ជាតំបន់ដ៏ស្មុគស្មាញ ជាកន្លែងប្រើប្រាស់និងជួញដូរគ្រឿងញៀនមួយយ៉ាងធំក្នុងរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ដោយសារតែតំបន់នេះ ជាកន្លែងចរាចរណ៍គ្រឿងញៀន ក្រសួង មហាផ្ទៃបានណែនាំដល់សាលារាជធានីភ្នំពេញ ឲ្យចាត់វិធានការលុបបំបាត់ឱ្យទាល់តែបាន ។ ទន្ទឹមនឹងវិធានការក្តៅ អាជ្ញាធរខណ្ឌសែនសុខ ក៏បានប្រើវិធានការរដ្ឋបាល ចុះរុះរើបន្ទប់ ជួលចំនួន១០៩បន្ទប់…

នារី​រោងចក្រ​កាត់ដេរ​ម្នាក់​ស្លាប់ និង​ ២៧ ​នាក់​សន្លប់​សង្ស័យ​ពុល​ថ្នាំ

ប្រភព ៖ ភ្នំពេញបុស្តិ៍ ក្រុមសមត្ថកិច្ចបានកំពុងធ្វើការស្រាវជ្រាវស្វែងរកពីមូលហេតុដែលបានបណ្ដាលឲ្យកម្មការិនីម្នាក់ស្លាប់ និង ២៧ នាក់ទៀតបានដួលសន្លប់កាលពីរសៀលថ្ងៃពុធដោយសង្ស័យបណ្ដាលមកពីពុលថ្នាំជ្រលក់ក្រណាត់។ យោងតាមនគរបាលមូលដ្ឋានដែលបានថ្លែងឲ្យដឹងកាលពីម្សិលមិញ។ លោក តឹប ប៊ុនថេន នាយនគរបាលប៉ុស្តិ៍សង្កាត់ក្រាំងពង្របានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាកម្មការិនីរងគ្រោះឈ្មោះ ខាត់ សាមើល អាយុ ៤៣ ឆ្នាំបម្រើការងារផ្នែកដេរនៅក្នុងរោងចក្រកាត់ដេរអាកាសសិត (Accasette Garment Co; Ltd) ដែលមានទីតាំងស្ថិតនៅសួនវឌ្ឍនៈ ២ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកបានបញ្ជាក់ថាតាមការអះអាងជនរងគ្រោះបានស្លាប់ពេលដឹកទៅដល់គ្លីនិកឯកជនមួយនៅខណ្ឌពោធិ៍សែនជ័យ។ ក្រោយទទួលដំណឹងថាជនរងគ្រោះបានស្លាប់កម្មការិនីផ្សេងទៀតមានអារម្មណ៍តក់ស្លុតហើយក៏បានដួលសន្លប់ជាបន្តបន្ទាប់ ២៧ នាក់។ ភ្លាមៗនោះទាំងខាងតំណាងរោងចក្រ និងអាជ្ញាធរមូលដ្ឋានបានចេញជួយអន្តរាគមន៍នាំជនរងគ្រោះទាំងនោះទៅកាន់មន្ទីរព្យាបាលជំងឺទូទៅ និងសម្ភព ហ៊ាងមុន្នីវុធដើម្បីជួយសង្គ្រោះ។ លោកថ្លែងថា៖ «តាមការសន្និដ្ឋានក្នុងជំហានដំបូងរបស់អាជ្ញាធរមូលដ្ឋានយើងខ្ញុំកម្មការិនីដែលរងគ្រោះដល់ជីវិតនោះទំនងជាបណ្ដាលមកពីមានបញ្ហាជំងឺផ្លូវដង្ហើមដែលបង្កឡើងដោយការស្រូបក្លិនគីមីពុលដែលជាប់នឹងក្រណាត់…

កម្មករ​​ដួល​សន្លប់​​ទៀត​ហើយ លើកនេះរហូតមានអ្នក​ស្លាប់

ប្រភព ៖ កោះសន្តិភាព សេចក្តីរាយការណ៍ឱ្យដឹងថា យ៉ាងហោចមានកម្មការិនីរោងចក្រចំនួន៣០នាក់ បានដួលសន្លប់បន្តបន្ទាប់គ្នា ក្នុងនោះ មានម្នាក់ត្រូវបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កើតឡើងកាលពីវេលាម៉ោងបាយថ្ងៃត្រង់ថ្ងៃទី៣១ ឧសភា នេះ ស្ថិតក្នុងរោងចក្រយីហោ «អាខាសេត ហ្គាមិន» ស្ថិតនៅសួនវឌ្ឍនៈ២ ក្នុងភូមិទឹកថ្លា សង្កាត់ពង្រ ខណ្ឌដង្កោ ។ ជំហានដំបូង សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុនៃការដួលសន្លប់របស់ពួកគេនោះទេ គឺកើតឡើងក្រោយពីពួកគាត់សម្រាកបាយថ្ងៃត្រង់រួច ហើយដើរចូលធ្វើការវិញ ។ លុះបានមួយសន្ទុះ ស្រាប់តែកើតករណីនេះតែម្តង បណ្តាលឱ្យមានអ្នកសន្លប់ធ្ងន់ធ្ងរជាច្រើននាក់ និងមានម្នាក់បានបាត់បង់ជីវិត ។ គេមិនស្គាល់អត្តសញ្ញាណជនរងគ្រោះទាំងនោះទេ ដោយភ្លាមៗ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ មានមតិលើកឡើងថា ករណីនេះ…

គ.ជ.ប ផ្សព្វផ្សាយ វីដេអូនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ (Video inside)

ប្រភព ៖ FreshNews ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតចូលមកដល់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយនូវវិដេអូបង្ហាញពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដើម្បីប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ថែមទៀត ពីកិច្ចដំណើរការបោះឆ្នោត។ សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧ៈ០០នាទីព្រឹក ដល់ម៉ោង៣ៈ០០នាទីរសៀល។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឲ្យបានគ្រប់ៗគ្នា៕ ចុចលើរូបភាពខាងក្រោម ដើម្បីមើលវីដេអូ   …

សហគមន៍​​​រស់នៅ​​​តាម​​​ដង​​​ប្រឡាយ នឹ​​ងទទួលបាន​​​ដី​​​ថ្មី និង​​​ប័ណ្ណ​​​កម្មសិទ្ធិពី​​​រាជរដ្ឋាភិបាល

ប្រភព ៖ ខេមបូឌៀដេលី ក្រុមមន្ត្រីបាននិយាយថា ប្រជាពលរដ្ឋជាង៤០០គ្រួសារក្នុងរាជធានីភ្នំពេញដែលរស់នៅតាមដងប្រឡាយស្ថិតក្នុងខណ្ឌមានជ័យ នឹងត្រូវផ្តល់ប័ណ្ណកម្មសិទ្ធិជូន បន្ទាប់ពីការមានការអភិវឌ្ឍប្រព័ន្ធប្រឡាយបង្ហូរទឹកដែលគេលែងប្រើក្នុងតំបន់នេះ។ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីបានលើកឡើងនៅក្នុងវីដេអូឃ្លីបបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រថា យោងតាមអង្គការសិទ្ធិលំនៅដ្ឋាន ប្រពលរដ្ឋសរុប៤២៣គ្រួសារនឹងត្រូវតាំងទីលំនៅថ្មីលើដីទំហំ៥ម៉ែត្រគុណនឹង៨ម៉ែត្រដែលកាន់ចេញពីការអភិវឌ្ឍនេះ។ លោកបានមានប្រសាសន៍ថា “យើងនឹងរៀបចំកំណត់ទំហំប្រឡាយ និងផ្លូវអមប្រឡាយ”។ លោកបានបន្តថា “ចំណែកដីដែលនៅសល់ពីគម្រោងស្ថាបនានេះរដ្ឋបាលរាជធានីភ្នំពេញនឹងស្នើសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលដើម្បីរៀបចំជាដីឡូត៍ និងធ្វើកម្មសិទ្ធិជូន”។ លោកបានបន្ថែមថា “សូមបងប្អូនរីករាយ និងមានការនឹងនរ។ គឺគ្មានការបណ្តេញចេញនោះទេ”។   លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍កាលពីម្សិលម៉ិញថា បន្ថែមពីលើការកែលម្អប្រព័ន្ធបង្ហូរទឹកដើម្បីការពារទឹកជំនន់ដែលបានប៉ះពាល់តំបន់នេះច្រើនឆ្នាំមកហើយនោះ ក៏នឹងមានការដាក់ប្រព័ន្ធទឹកស្អាត អគ្គិសនី និងការដាក់ភ្លើងបំភ្លឺផ្លូវសម្រាប់សហគមន៍ទៀតផង។លោកបានបន្ថែមថាប៉ុន្តែកាលបរិច្ឆេទកំណត់និងថវិកាសម្រាប់ការអភិវឌ្ឍនេះកំពុងស្ថិតក្នុងដំណាក់កាលសម្រេចនៅឡើយ ហើយទំហំដីថ្មីសម្រាប់គ្រួសារនីមួយៗ ក៏មិនទាន់មានការធានានៅឡើយដែរ។ លោក ម៉េត មាសភក្តី បានមានប្រសាសន៍ថា “[គម្រោង] នេះមិនទាន់សម្រេចនៅពាក់ព័ន្ធឡើយ។ យើងគ្រាន់តែដាក់ជូនជាគោលនយោបាយ”។ យោងតាមលោក ហន សុខន សមាជិកគណៈកម្មាធិការមកពីសហគមន៍មួយក្នុងចំណោមសហគមន៍ទាំង៨ដែលរងផលប៉ះពាល់បានឱ្យដឹងថា ដំណឹងនេះទទួលបានការស្វាគមន៍ភាគច្រើនពីប្រជាពលរដ្ឋទាំងនេះ។ មានតែមួយចំនួនតូចប៉ុណ្ណោះ “មិនពេញចិត្តពីព្រោះដីរបស់ពួកគាត់ធំជាងនេះ ហើយពួកគាត់ត្រូវប្រគល់ឲ្យគេហើយរើចេញ”។ លោក អ៊ាង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជួយអ្នករងការបណ្តេញចេញ បានមានប្រសាសន៍ថា សេចក្តីប្រកាសនេះទំនងជាធ្វើឡើងដើម្បីជួយជំរុញការគាំទ្រសម្រាប់់គណបក្សកាន់អំណាចនៅមុនការបោះឆ្នោត ឃុំ សង្កាត់ នៅថ្ងៃអាទិត្យ។ លោកបានថ្លែងថា ប៉ុន្តែ ដោយល្បីខាងសន្យា ខ្យល់ក្នុងករណីដីធ្លីនាពេលកន្លងមកគណបក្សនេះត្រូវផ្តល់ភ័ស្តុតាងបញ្ជាក់ពីគោលបំណងរបស់ខ្លួន។ លោកបានថ្លែងថា…

រដ្ឋាករទឹកស្វយ័តផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅតំបន់កោះពេជ្រទាំងមូល

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃទី២៦ ខែឧសភា នេះថារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២០០មម ដើម្បីតំលើងនាឡិកាទឹកថ្មីទំហំ ១០០មម នៅខាងលិចនៃចិញ្ចើមផ្លុវអេលីត (Elite) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។ ការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់កោះពេជ្រទាំងមូលមួយរយៈពេលខ្លី ចាប់ពីម៉ោង ២២ៈ០០នាទីយប់ ដល់ម៉ោង ០៣ៈ០០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។ …