សាលា​រាជធានី៖ ភ្លៀងធ្លាក់​ជាង១​ម៉ោង​ នៅ​ល្ងាច​ថ្ងៃ​នេះ មានកម្រិតទឹកភ្លៀងមិនដូចម្សិលមិញទេ

សាលា​រាជធានី៖ ភ្លៀងធ្លាក់​ជាង១​ម៉ោង​ នៅ​ល្ងាច​ថ្ងៃ​នេះ មានកម្រិតទឹកភ្លៀងមិនដូចម្សិលមិញទេ

On
ប្រភព៖ មនសិការខ្មែរ ដោយ នីតា Sunday 02 August 2015

រាជធានីភ្នំពេញ៖​ សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅល្ងាច​ថ្ងៃទី​២ ខែសីហានេះមានភ្លៀងធ្លាក់ នៅរាជធានីភ្នំពេញ អស់រយៈពេលជាង១ម៉ោង ហេីយកំពុងបន្តភ្លៀង ទឹកចាប់ផ្តេីមលិចនៅស្តុបផ្សារដេប៉ូ ប៉ុន្តែដោយសារកម្រិតទឹកភ្លៀងមិនគំហុកដូចម្សិលមិញ មិនបណ្តាលអោយទីតាំងមួយចំនួនលិចទឹកទេ ដូចជា មុខ​ស្ថានទូត​ចិន ផ្លូវ​ហ្សា​ដឺ​ហ្គោ​ល ផ្សារ​ទួល​ទំពូង មុខ​វាំង ផ្លូវ​កម្ពុជា​ក្រោម ខាងកើត​ស្តា​ត វត្ត​ភ្នំ …។

ដេីម្បីដោះស្រាយទឹកលិចស្តុបផ្សារដេប៉ូ ក្នុងផែនការឆ្នាំ២០១៥នេះ សាលារាជធានីភ្នំពេញ នឹងដាក់លេីផ្លូវលេខ៣៣៦ ទំហំ១.៥ម ចាប់ពីផ្លូវនេរុហ៍ដល់ប្រឡាយ បឹងសាឡាង ។
ចំពោះការដោះស្រាយទឹកលិចផ្លូវកម្ពុជាក្រោម ក្នុងផែនការឆ្នាំ២០១៥នេះ នឹងដាក់លូលេីផ្លូវលេខ ២៥៧ ទំហំ១.៥ម ចាប់ពីផ្លូវកម្ពុជាក្រោមដល់ប្រឡាយបឹងសាឡាង ៕T/ARining-020815-0Rining-020815-01Rining-020815-02Rining-020815-03Rining-020815-04Rining-020815-05Rining-020815-07

ឡុង ឌី​ម៉​ង់​​​៖ លិច​​ទឹក​​នៅ​​ភ្នំពេញ​​ល្ងាច​​មិញ​​នេះ​​គឺ​​ដោយ​​ប្រព័ន្ធ​​លូ​​មិន​​គ្រប់គ្រាន់​​និង​​សំរាម​

ឡុង ឌី​ម៉​ង់​​​៖ លិច​​ទឹក​​នៅ​​ភ្នំពេញ​​ល្ងាច​​មិញ​​នេះ​​គឺ​​ដោយ​​ប្រព័ន្ធ​​លូ​​មិន​​គ្រប់គ្រាន់​​និង​​សំរាម​

On
ប្រភព៖ rfi ខេមរភាសា,ដោយ ហេង ឧត្តម,​ថ្ងៃ 01/08/2015

ភ្លៀង​២​មេ​ធំ​ៗ​នៅ​២​ថ្ងៃ​ជាប់​គ្នា​នេះ​ បាន​ធ្វើ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​​ រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​​ពី​សំណាក់​មហាជន ​ពិសេស​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គមតែម្តង​។ ទន្ទឹម​នឹង​នេះ​ លោក ឡុង​ ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ទទួល​ស្គាល់ថាគឺ​ដោយសារ​​មាន​បញ្ហា​ប្រព័ន្ធ​លូ​និង​សំរាម​។​ លោក​​អះអាងថា​នឹង​ជំរុញ​ល្បឿន​ការ​ដ្ឋា​នសាង​សង់និង​ជួសជុល​ប្រព័ន្ធ​លូ ព្រម​ទាំង​បង្កើន​សកម្មភាព​ស្តារ​សំរាម​បន្ថែម​ទៀត​។ សូម​បញ្ជាក់​ថា ល្ងាច​ថ្ងៃសៅរ៍​នេះ ទឹក​​លិច​ខ្លាំង​ជាង​ម្សិល​មិញ​ទៅ​ទៀត​ ព្រោះ​កម្ពស់​នីវូ​ទឹក​ភ្លៀង​បាន​កើត​ដល់​ប្រមាណ​៦០​មីលីម៉ែត្រទៅ​ហើយ​។

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ខ្លះ​ បាន​ថត​រូបភាព​ទឹក​ជន់​​លិច​​ផ្លូវ​ លិច​ផ្ទះ​សម្បែង​ និងទឹក​ដក់​ក្នុង​​ផ្លូវ​ក្រោម​ស្ពាន​អាកាស​តិច​ណូ​ជា​ដើម យកទៅ​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​ពេញ​ទំព័រ​ហ្វេស​បុក​​ ហើយ​ក៏​មាន​ការ​អធិប្បាយ​វាយ​ប្រហារចំពោះ​​អាជ្ញាធរ​ក្រុងភ្នំពេញ​​យ៉ាង​ដំណំផង​ដែរ​។ យុវជន​ខ្លះ​បាន​យក​ពោងទៅ​អុំ​ក្នុង​ទឹក​ជន់នោះ​ ហើយ​ថត​វីដេអូ​ដើម្បី​សើច​លេងកម្សាន្ត​ និង​ចំអក​ដល់​ថ្នាក់​ដឹក​នាំ​ក្រុង​ភ្នំពេញ​ទៀត​ផង​។ ជាមួយ​គ្នា​នេះ​ អ្នកប្រើ​ហ្វេសបុក​ខ្លះទៀត​ដែល​មាន​និន្នាការ​បក្ស​នយោបាយ ក៏​បាន​យក​ឱកាស​នេះ ដើម្បីវាយ​ប្រហារ​គូប្រជែង និង​​កេង​ចំណេញ​នយោ​បាយ​ផង​ក៏​មាន​។

ចំណែក លោក ឡុង​ ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​ក្រុងភ្នំពេញ​​ បាន​ចេញ​មុខ​បក​ស្រាយថាលិច​ទឹក​នៅ​ភ្នំពេញ ពី​ល្ងាចថ្ងៃសុក្រនិង​ថ្ងៃសៅរ៍​ គឺ​ដោយសារ​ប្រព័ន្ធ​លូ នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ ដូច​ជា​នៅ​ផ្លូវ​២៥៧ ផ្លូវ​កម្ពុជា​ក្រោម​ ម្តុំស្តុប​សន្ធរម៉ុក​ជា​ដើម​ ដែល​ការ​ដ្ឋាន​សាង​សង់​លូ​ នៅ​មិន​ទាន់​រួច​រាល់នៅ​ឡើយ។​ អ្នក​នាំពាក្យ​រូបនេះ បន្ថែម​ថា ​​​សំរាម​ក៏​ជា​បញ្ហា​សំខាន់​ដែរ ដែល​បណ្តាល​ឲ្យ​ស្ទះ​ខ្ទប់​ប្រព័ន្ធ​បញ្ច្រៀស​ទឹក​ជំនន់។ ​បើ​តាម​អ្នក​នាំពាក្យ​ដដែល ​នៅ​ភ្នំពេញ​ក្នុង​មួយ​ថ្ងៃៗ​ មាន​ការ​ដ្ឋាន​ប្រមាណ​៥០ ដែល​កំពុង​ជួសជុល​និង​ដាក់​ប្រព័ន្ធ​លូ ។ សូម​បញ្ជាក់ថា នៅ​ថ្ងៃ​សុក្រ​ កម្ពស់​ទឹក​ភ្លៀង​ប្រមាណ​៣២​មីលីម៉ែត្រ ហើយ​នៅ​ថ្ងៃ​សៅរ៍ បាន​កើត​ឡើង​ដល់​ប្រមាណ​ជា​៦០​មីលីម៉ែត្រ ដែល​ធ្វើ​ឱ្យ​ភ្លៀង​ថ្ងៃ​សៅរ៍​ លិច​ក្រុង​ភ្នំពេញ​ ខ្លាំង​ជាង​ថ្ងៃ​សុក្រ​ទៅ​ទៀត។ ជា​ធម្មតា​ កម្រិត​នីវូ​ទឹក​ត្រឹម​ជាង​៣០​មីលីម៉ែត្រ​ អាច​លិច​ ​ភ្នំពេញ​បា​ន ព្រោះ​ភូមិសាស្ត្រ​រាជធានី​នេះ​ ទាប​ជាង​នីវូ​ទឹក​ទន្លេ​។​ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។

ជា​ដំណោះស្រាយ​ លោក ឡុង​ ឌីម៉ង់​ បញ្ជាក់​ថា​អាជ្ញាធរ​និង​អ្នក​ជំនាញ​ នឹង​បង្កើន​សកម្មភាព​ជួសជុល​ប្រព័ន្ធលូ និង​ស្តារ​សំរាម​ឲ្យ​សកម្ម​បន្ថែ​មទៀត។ លោក​ក៏​អំពាវ​វនាវ​ដែរ ឲ្យ​ពលរដ្ឋ​ទាំង​អស់​ប្រយ័ត្ន​ចំពោះ​អនាម័យ និង​កុំ​បោះ​ចោល​សំរាម​ពាល​វាល​ពាល​កាល​នៅ​ក្នុង​​ក្រុង​ ពិសេស​នៅ​មាត់​លូ​តែម្តង​។

យ៉ា​ង​ណា​ក៏​ដោយ​ចុះ អ្នក​រស់​នៅក្នុង​ក្រុង​តែង​តែ​រអ៊ូ​រាល់​ពេល​មាន​ភ្លៀង​ធំ​ម្តងៗ ហើយ​នៅ​ពេល​ដែល​ ​រដូវ​វស្សា​ឈាន​ចូល​មក​ដល់ ​ពួក​គេ​នៅ​តែ​បន្ត​ព្រួយ​ប្រារម្ភ​ខ្លាំង​​បន្ថែម​ទៀត ពិសេស​​នៅ​ខែ​សីហា និង​កញ្ញា​ខាង​មុខ​នេះ ដែល​ភ្លៀង​អាច​កាន់​តែ​ធំ​ ហើយ​ភ្លៀង​នឹង​ធ្លាក់​ញឹក​ញាប់៕

អាជ្ញាធរ​ខណ្ឌ​ទួលគោក​ចាប់​ផ្ដើម​យក​សំរាម​កកស្ទះ​នៅ​ទ្វារ​ប្រឡាយ​ទឹក

អាជ្ញាធរ​ខណ្ឌ​ទួលគោក​ចាប់​ផ្ដើម​យក​សំរាម​កកស្ទះ​នៅ​ទ្វារ​ប្រឡាយ​ទឹក

On

ប្រភព៖ វិទ្យុអាសុីសេរី,ដោយ អ៊ុក សាវបូរី,2015-08-01

ភ្នំពេញ។ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ទទួល​ស្គាល់​ថា មាន​កង្វះខាត​ក្នុង​ការ​ថែទាំ​ប្រឡាយ ព្រោះ​កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​លូ និង​ផ្លូវ​ជាតិ​មួយ​ចំនួន​ទៀត ទើប​នាំ​ឲ្យ​សំរាម​កកស្ទះ​តាម​ទ្វារ​ទឹក​ក្នុង​ប្រឡាយ​បង្ហូរ​ទឹក​ចេញ​ខ្លះ​នោះ។

អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ចាត់​វិធានការ​សំអាត​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ក្នុង​តំបន់​ដែល​សំរាម​រាំងស្ទះ​ដល់​ផ្លូវ​បង្ហូរទឹក ដែល​បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​ក្នុង​រាជធានី​ភ្នំពេញ។ តំបន់​ទាំង​នោះ​ក៏​មាន​ប្រឡាយ​បឹង​សាឡាង ដែល​ហូរ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ទៅ​កាន់​ប្រឡាយ​បឹង​ទំពុន​មួយ​ដែរ។

បញ្ហា​សំរាម​នេះ​ត្រូវ​បាន​អភិបាលខណ្ឌ​ទួលគោក លោក ឯក ស៊ុនឌឿន ថ្លែង​ថា មន្ត្រី​សាធារណការ​បាន​ចុះ​ពិនិត្យ ដើម្បី​កាយ​សំអាត​សំរាម​ក្នុង​ប្រឡាយ​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ហើយ៖ «ក្រោយ​ភ្លៀង គាត់​បាន​រៀបចំ​ក្រុម​ការងារ​ចុះ​សំអាត ព្រោះ​អី​វា​មាន​ទាំង​សំរាម មាន​ទាំង​កំណក​ភក់​ច្រើន​ដែល​ស្ទះ​មុខ​ទឹក ហើយ​ព្រឹកមិញ​ក្រុម​ការងារ​បាន​ចុះ​ទៅ​ពិនិត្យ និង​សំអាត​កន្លែង​ស្ថានីយ​បូម​ទឹក​ស្ពាន​អាកាស​ស្ទឹងមានជ័យ អា​ផ្លូវ​ក្រោម​ដី​ហ្នឹង វា​មាន​កំណក​ដី​ច្រើន​ដែល​បាន​សំអាត​ហើយ យើង​នឹង​បន្ត​សហការ​ជាមួយ​មន្ទីរ​សាធារណការ​សម្រាប់​ការ​សំអាត​សំរាម ដែល​នៅ​​កក​ស្ទះ​មុខ​ទ្វារ​ទឹក»

​លោក​ថ្លែង​យ៉ាង​ដូច្នេះ បន្ទាប់​ពី​មាន​អ្នក​ដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ រិះគន់​ថា កំណក​ស្នោ និង​ប្លាស្ទិក បាន​កក​នៅ​ក្នុង​ប្រឡាយ​បឹងសាឡាង ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ត្រៀបត្រា នាំ​ឲ្យ​ស្ទះ​ទ្វារ​ទឹក មិន​អាច​ឲ្យ​ទឹក​ហូរ​លឿន​ចេញ​ក្រៅ។

ចៅ​សង្កាត់​រង​ទី​២ នៅ​សង្កាត់​បឹងសាឡាង លោក ថៃ សារៈមុន្នី ឲ្យ​ដឹង​ថា សំរាម​នៅ​ក្នុង​ប្រឡាយ​បឹងសាឡាង ដែល​មាន​ច្រើន​ធ្វើ​ឲ្យ​កកស្ទះ​ដល់​ទ្វារ​ទឹក មិន​អាច​ហូរ​បាន​លឿន​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​នេះ មក​ពី​ប្រឡាយ​បឹងសាឡាង ជា​កន្លែង​ប្រមូល​ផ្តុំ​លូ​ទឹក​ស្អុយ បង្ហូរ​ពី​ខណ្ឌ​ផ្សេងៗ ទម្លាក់​ទាំង​សំរាម និង​ទឹក​កខ្វក់​ចូល​មក​ក្នុង​ប្រឡាយ​នេះ។ លោក​បន្ត​ថា ក្រៅ​ពី​សំរាម​បង្ហូរ​តាម​លូ​ផ្សេងៗ មក​ប្រឡាយ ក៏​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សំណង់​មិន​រៀបរយ និង​ផ្ទះ​ជួល​អម​សង​ខាង​ប្រឡាយ​បឹងសាឡាង មិន​ចេះ​ទុកដាក់​សំរាម បណ្ដោយ​ឲ្យ​សំបក​ស្នោ​ដែល​ប្រើប្រាស់​រួច​ដូចជា​ចាន​ស្នោ ថង់​ប្លាស្ទិក ជាដើម ធ្លាក់​ចូល​ពាសពេញ​ប្រឡាយ។

​បន្ថែម​លើ​នោះ ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក លោក ចេប គឹមអាន ថ្លែង​ថា មុន​បោះឆ្នោត​ឆ្នាំ​២០១៣ អង្គការ​ចៃកា (JICA) បាន​ផ្ដល់​ថវិកា​ឲ្យ​ថែទាំ​ប្រឡាយ។ ថវិកា​នោះ មន្ត្រី​សាលា​ខណ្ឌ​ទួលគោក បាន​ជួល​​កម្មករ​ជិះ​ទូក​ស្រង់​សំរាម​យក​ចេញ​ពី​ប្រឡាយ​បឹងសាឡាង​នេះ​ជា​រៀង​រាល់​ខែ។ ប៉ុន្តែ​ថវិកា​នោះ ទំនង​ជា​មិន​បន្ត​ជំនួយ​ទៀត ទើប​សកម្មភាព​កាយ​យក​សំរាម​ចេញ​ពី​ក្នុង​ទឹក ហាក់​ដូច​រយាល នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

លោក​ថា កាល​ពី​ចុង​ឆ្នាំ​២០១៤ មន្ទីរ​សាធារណការ បាន​ស្តារ​ល្បប់​ចេញ​ពី​ប្រឡាយ​បឹង​សាឡាង ទៅ​ដល់​ប្រឡាយ​បឹងទំពុន។ ប៉ុន្តែ​បញ្ហា​សំរាម គឺ​មាន​មិន​ចេះ​អស់​ទេ បើ​មនុស្ស​គ្មាន​ការ​អប់រំ​កុំ​ឲ្យ​បោះ​សំរាម​ទម្លាក់​ចូល​ក្នុង​ទឹក​នោះ៖ «ព្រោះ​ការងារ​នេះ ខាង​ខ្ញុំ​ជា​ក្រុមប្រឹក្សា ក៏​បាន​អនុម័ត​នូវ​កម្មវិធី​សម្រាប់​ការពារ និង​ស្តារ​ប្រឡាយ​ហ្នឹង​ជា​ប្រចាំ ព្រោះ​អី​ជា​រដូវ​ភ្លៀង»។…

ផ្លូវ​ក្រោម​ដី​ចំណុច​ស្ដុប​តិចណូ​នឹង​ត្រូវ​បិទ​ចរាចរណ៍​មួយ​​រយៈ​ក្រោយ​​​ទឹក​លិច

ផ្លូវ​ក្រោម​ដី​ចំណុច​ស្ដុប​តិចណូ​នឹង​ត្រូវ​បិទ​ចរាចរណ៍​មួយ​​រយៈ​ក្រោយ​​​ទឹក​លិច

On

ប្រភព៖ វិទ្យុអាសុីសេរី,ដោយ ខែ សុណង,2015-08-01

TechhNOO

TeChNo

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ុង មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែ​សីហា ថា សាលា​រាជធានី​ភ្នំពេញ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​សម្រេច​បិទ​ផ្លូវ​ក្រោម​ដី​នោះ​មិន​ឲ្យ​ចរាចរណ៍​មួយ​រយៈ​សិន ដើម្បី​បញ្ចៀស​ការ​លិចលង់។

លោក​បញ្ជាក់​ថា ការដ្ឋាន​សង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នេះ ទើប​សង់​បាន ៦០% តែ​ប៉ុណ្ណោះ ប៉ុន្តែ​អភិបាល​សាលា​រាជធានី​សម្រេច​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ក្រោម​ដី​នេះ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍។ លោក​ពន្យល់​ថា អាង​ស្តុក​ទឹក​ដើម្បី​រំដោះ​ទឹក​ចេញ​មិន​ទាន់​ធ្វើ​រួច​រាល់​នៅ​ឡើយ ទើប​បណ្ដាល​ឲ្យ​មាន​ទឹក​ជន់​លិច។

សូម​​ស្ដាប់​បទសម្ភាសន៍​រវាង អ្នកស្រី ខែ សុណង និង​លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ស្ដីពី​មធ្យោបាយ​របស់​សាលា​រាជធានី​ក្នុង​ការ​រំដោះ​ទឹក​ជន់​លិច​ក្រុង​ភ្នំពេញ ក្នុង​រដូវ​វស្សា​៖

http://http://www.rfa.org/khmer/news/environment/interview-longdymand-08012015074632.html/khmer/news/environment/interview-longdymand-08012015074632.html/ko.mp3

ការសាងសង់​អគារ​កម្ពស់ ៦០ ជាន់​ក្នុង​គម្រោង​អូទ្បាំ​ព្យា​នឹង​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំក្រោយ

ការសាងសង់​អគារ​កម្ពស់ ៦០ ជាន់​ក្នុង​គម្រោង​អូទ្បាំ​ព្យា​នឹង​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំក្រោយ

On
ប្រភព៖  បុស្តិ៍ខ្មែរ   Thu, 30 July 2015  ដោយ៖ ស៊ីវ ម៉េង

វា ​មិនមែន​ជាការ​ស្រមៃ​ទេ​ហើយ​ក៏​មិនមែន​ជា​សុបិន​នោះ​ដែរ នៅពេល​អគារ​កប់ពពក​ជាច្រើន​បាននិង​កំពុង​បង្ហាញ​ខ្លួន​ជា​បណ្តើរៗ​នៅ​ រាជធានី​ភ្នំពេញ ខណៈពេល​ក្រុមហ៊ុន OCIC ​ក៏បាន​ចាប់ផ្តើមសាង​សង់​អគារ​ការិយាល័យ​កម្ពស់ ៦០ ជាន់ និង​អគារ​កប់​ពពក​ជាច្រើន​ទៀត​នៅក្នុង​គម្រោង​នេះ​។​

​អគារ​លំនៅឋាន សណ្ឋាគារ និង​ការិយាល័យ​ដ៏​ប្រណីត​ទាំង​នេះ​បាន​និងកំពុង​ផ្លាស់ប្តូរ​មុខមាត់​ រាជធានី​ភ្នំពេញ ដើម្បី​ប្រែ​ក្លាយ​ទីក្រុង​នេះ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​ក្នុង​ ល្បឿន​មួយ​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។​

​លោក ទូច សំណាង អគ្គនាយក​រង​ក្រុមហ៊ុន​អាណិកជន​ខ្មែរ​នៅក្រៅ​ប្រទេស (OCIC) បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្ប​តិ៍​សប្តាហ៍​មុន​ថា គម្រោង​ដែល​ចំណាយ​ប្រាក់​ពី ៣៥០ ទៅ ៤០០ លាន​ដុល្លារ សម្រាប់តែ​ការ​ចំណាយ​ទៅលើ​ផ្នែក​សំណង់​នេះ​នឹង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង ​នៅ​ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បី​ប្រែក្លាយ​តំបន់​នេះ ជា​តំបន់​ពាណិជ្ជកម្ម​ប្រកប​ដោយ​ភាព​រស់​រវើក​។

ទីនេះ​ជាទី​តាំង​ដ៏​ មាន​សក្តានុពល ព្រោះ​ស្ថិតនៅ​ចំ​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង​។ លោក​បន្ត​ថា ជាមួយនឹង​ដំណើរការ​សាងស​ង់​អគា​រ​ថ្មី​នេះ ក្រុមហ៊ុន​ក៏​នឹង​អនុ​ញ្ញា​ត​ឲ្យ​​ម្ចាស់​ផ្ទះល្វែង និង​ម្ចាស់​ខុន​ដូ​ទៅ​រស់នៅក្នុង​ឆ្នាំក្រោយ​នេះ​ផងដែរ​។

​​លោក​ បន្តថា ចំ​ណែ​ក​ផ្សារ​ទំនើប​កម្ពស់ ៧​ ជាន់​នៅក្នុង​គម្រោង​នេះ​ក៏​បានចាប់ផ្តើម​ធ្វើ​គ្រឹះ ដើម្បី​បញ្ចប់​ការ​សាងសង់​ទាន់ពេលវេលា ព្រោះ​ផ្សារ​នេះ​អាច​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ ២០១៧ ខាងមុខនេះ​។​

​អគារ ​ខ្ពស់​ជាងគេ​ក្នុង​គម្រោង​នេះ​ដំបូង​ទ្បើ​យ​គ្រោង​សាង​សង់​កម្ពស់ ៥៥ ជាន់ ប៉ុន្តែ​ពេល​នេះ​ក្រុមហ៊ុន OCIC ​បាន​ដំទ្បើង ៥ ​ជាន់ទៀត​ដែល​ធ្វើ​ឲ្យអគារ​ខ្ពស់ជាងគេ​ក្នុង​គម្រោង​នេះ​មាន​កម្ពស់​រហូតដល់ ៦០ ជាន់​។​

​លោក ងួន ហាន់​ឬ​ទ្ឋិ ប្រធាន​គ្រប់​គ្រង​ការដ្ឋាន​ទីក្រុង​អូទ្បាំព្យា​បា​ន​ថ្លែង​ថា ក្រុម​អ្នក​ជំនាញ​បាន​សិក្សា​ដីចប់​ហើយ ហើយ​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​កំពុង​ធ្វើតេស្ត​ដី និង​សិក្សា​ពី​គ្រឹះ​របស់​អគារ​នេះ​។​ ​

​កញ្ញា ទ្បុ​ង សុ​ភ័​ក្រ ប្រធាន​ផ្នែក​​លក់ និង​ទីផ្សារ​នៃ​គម្រោង​ទីក្រុង​អូទ្បាំ​ព្យា​បា​ន​ថ្លែងថា បច្ចុប្បន្ននេះ​ក្រុមហ៊ុន​កំពុង​លក់​អគារ​ខុន​ដូ​ទី ៣ ដែលជា​អគារ​បើក​លក់​ក្រោយ​ អគារ​ទី ១ ទី ២ និង​អគារ​ខុនដូទី ៤ ។

កញ្ញា ​បន្ត​ថា រហូត​មកទល់​ពេលនេះ​អគារ​ទី ៣ លក់​អស់ ៥០ ភាគរយ​ហើយ ខណៈ​អគារ​ទី

អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ពង្រីក​ផ្លូវ​លេខ​៧០ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ

អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ពង្រីក​ផ្លូវ​លេខ​៧០ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ

On
ប្រភព៖    cen.com.kh  ថ្ងៃទី 30 កក្កដា 2015​​   ដោយ៖ កូឡាប

ភ្នំពេញ: ​ផ្លូវ​លេខ​៧០ ចាប់ពី​ចំណុច​អង់​តែ​ន​ទួលគោក រហូតដល់​រង្វង់​មូល​ស្តា​ត​ចាស់ ( គល់ស្ពាន​ជ្រោយចង្វារ ) នឹងត្រូវ​បើក​ការដ្ឋាន​ស្ថាបនា​ពង្រីក​ឲ្យ​បាន​ធំ​ទូលាយ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​កកស្ទះ ជាដើម​។​

​ក្នុង​ ពិធីបើកការដ្ឋាន​សាងសង់​ស្ថានីយ​បូមទឹក ទួលគោក​ទី​២ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា​នេះ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ការដ្ឋាន​ស្ថាបនា​ផ្លូវ​លេខ​៧០ ដោយ​ពង្រីក​ទំហំ​បី​ម៉ែត្រ​សងខាង និង​ដាក់​ប្រព័ន្ធ​ធំ​ទំហំ​មួយ​ម៉ែត្រ​កន្លះ​។

​លោក​អភិបាល ក៏បាន​ស្នើសុំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​ដងផ្លូវ​លេខ​៧០​នេះ ផ្តល់ឱកាស​ឲ្យ​ការដ្ឋាន​នេះ បាន​ទៅដោយ​រលូន និង​សុំ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​នេះ ដែលមាន​ភារកិច្ច​ទទួល​ខុសត្រូវ ដូចជា សង្កាត់ ខណ្ឌ​ជាដើម ត្រូវ​រៀបចំ​ក្រុមបច្ចេកទេស​មួយ ក្រុមសុរិយោដី​មួយ ដើម្បី​មក​ត្រាស់​សេ​ផ្លូវ​នេះ ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ពាក់ព័ន្ធ​ជាមួយនឹង​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​របស់​បងប្អូន ក៏​សុំ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ​។​

​លោក​បាន​បន្តថា “​យើង​ពង្រីក​ផ្លូវ​នេះ​ឲ្យ​បាន​ទូលាយ ពង្រីក​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ ពង្រីក​ដើម្បី​កុំ​ឲ្យ​កកស្ទះ ប៉ុន្តែ​បើ​យើង​អត់​ដោះស្រាយ​បញ្ហា​ចិញ្ចើមផ្លូវ​អត់​បានល្អ​ទេ បញ្ហា​នេះ គឺ​អត់​ដោះស្រាយបាន​នោះទេ ដូច្នេះ បញ្ហា​ដែលជា​បំណង​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ គឺ​អត់​សម្រេចបាន អ៊ីចឹង​សូម​បងប្អូន​ដែល​កំពុង​រស់នៅ​តាម​ដង​ផ្លូវ​នេះ សូម​គិតថា ព្រំដី​ជា​កម្មសិទ្ធិ​របស់​បងប្អូន​នៅត្រឹម​ណា គឺ​បងប្អូន​គ្រប់គ្រង​ត្រឹមហ្នឹង​។ មានន័យថា បងប្អូន​កុំ​រំលោភ​លើ​សម្បត្តិ​សាធារណៈ ឯ​រដ្ឋអំណាច​ក៏​មិន​រំលោភ​លើ​សម្បត្តិរ​បស់បង​ប្អូន​ដែរ ពោលគឺ​ព្រំប្រទល់​ចិញ្ចើមផ្លូវ​ត្រឹមណា យើង​គ្រប់គ្រង​ត្រឹមហ្នឹង ទុក​ឲ្យ​យើង​រៀបចំ​ចិញ្ចើមផ្លូវ​នេះ ទុក​ឲ្យ​យើង​ពង្រីក​ផ្លូវ​នេះ យើង​ដាក់លូ យើង​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​”​។​

​លោក បាន​បន្តថា បើ​យើង​ជិះ​តាមផ្លូវ​លេខ​៧០​នេះ ហើយ​សង្កេតឃើញថា រដ្ឋ​បានអនុញ្ញាត​ឲ្យ​សង់​ត្រឹមនេះ​ទេ ប៉ុន្តែ​បងប្អូន​បាន​សង់​ចូល​បន្តិច​ម្តងៗ បូក​ជាមួយនឹង​ឡាន​ចត​ថែមទៀត គឺ​ងងឹត​តែម្តង​ផ្លូវ​ហ្នឹង​។ អ្នកមួយ​ធ្វើបាន ជា​គំរូ​មិនល្អ ដល់​អ្នក​មួយទៀត អ្នកមួយ​ក៏​ធ្វើ​ដែរ ដេញ​យក​ហុងស៊ុយ​លក់ដូរ​បណ្តើរៗ អស់​ផ្លូវ​។ នេះ​ជា​បញ្ហា ដូច្នេះ​សូម​បងប្អូន​យោគយល់​នូវ​បញ្ហា​នេះ ដើម្បី​ឲ្យ​ផ្លូវ​នេះ​គ្រប់គ្រង​បានល្អ គឺ​ចាំបាច់​ត្រូវតែ​ចូលរួម​ក្នុង​បញ្ហា ហើយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹងធ្វើ​ផ្លូវ​នេះ​ឲ្យ​បានល្អ​៕​

Thu30i