ព្រះសង្ឃខ្មែរកម្ពុជាក្រោមច្រើនអង្គទាមទារសាលាដំបូងឲ្យទំលាក់ក្តីជាបន្ទាន់

ព្រះសង្ឃខ្មែរកម្ពុជាក្រោមច្រើនអង្គទាមទារសាលាដំបូងឲ្យទំលាក់ក្តីជាបន្ទាន់

On

ដោយ៖ ងី សុវណ្ណរតនី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥

នាវេលាម៉ោងប្រមាណ៨ និង៣០នាទីព្រឹកនេះ​ ព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រមាណ៥០អង្គ និងប្រជាជនផ្សេងទៀតបានធ្វើការប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញដែលកំពុងសាកស៊ើបសួរព្រះសង្ឃខ្មែរកម្ពុជាក្រោមពីរអង្គដែលអាជ្ញាធរបានចាប់ព្រះកាយកាលពីដើមខែកន្លងទៅ ដើម្បីធ្វើការបិណ្ឌបាតទាមទារឲ្យមានការដោះលែងព្រះសង្ឃខ្មែរកម្ពុជាក្រោមទាំងពីអង្គនោះជាបន្ទាន់។

ព្រះសង្ឃដែលចូលរួមការបិណ្ឌបាតនេះភាគច្រើនិមន្តមកពីវត្តខ្មែរកម្ពុជាក្រោម សាមគ្គីរង្សី និងខ្លះទៀតមកពីវត្តនាគវ័ន្ត វត្តស្ទឹងមានជ័យ វត្តអង្គតាមិញ និងវត្តមហាមន្តី្រ។

ព្រះតេជគុណ ថាច់ ហាស់សំអាង​​ ព្រះចៅអធិការវត្តខ្មែរកម្ពុជាក្រោម វត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ  មានសង្ឃដីការថា គោលបំណងនែការប្រមូលផ្តុំនេះគឺចង់ឲ្យតុលាការដោះលែង​ព្រះ​សង្ឃពីរអង្គគង់នៅ​វត្ត​អង្គ​តា​មិញ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញព្រះនាម ដាវ ទេព្យ ដែលជាប់ពីបទចែកចាយគ្រឿងញៀន គំរាមសម្លាប់ និងក្លែងឯកសារ និងព្រះ​តេជ​គុណជា វណ្ណដា ដែលមិនទាន់ដឹងច្បាស់ថានឹងជាប់ពីបទអ្វីខ្លះនៅឡើយទេ។

គួររំលឹកកាលពី​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៥ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រមាណ​៥០​នាក់ រួមទាំង​ជន​ស៊ីវិល​២០​នាក់​ផ្សេង​ទៀត និង​មានគណៈ​គ្រប់គ្រង​វត្ត​ ផង​នោះបាន​ចុះ​ឃាត់​ព្រះកាយ​ព្រះសង្ឃ​កម្ពុជា​ក្រោម​ពីរ​អង្គទាំងពីរអង្គនោះ ​ដែល​កំពុង​គង់​ក្នុង​វត្ត​អង្គ​តា​មិញ ដោយ​អះអាង​ថា រកឃើញ​ភស្តុតាង កាំបិត ដំបង និង​ភស្តុតាង​មួយចំនួន​ទៀត​នៅក្នុង​កុដិ ដែល​អាជ្ញា​ធរចោទខុសច្បាប់​សាសនា​។

ព្រះចៅអធិការបានបន្ថែមថា នៅពេលចុះឃាត់ខ្លួន សមត្ថកិច្ចមិនបានចោទប្រកាន់ពីបទចែកចាយគ្រឿងញៀន គំរាមសម្លាប់ និងក្លែងឯកសារនោះទេ គឹពីបទរកឃើញ​ភស្តុតាងអាវុធ កាំបិត ដំបងដែលគេចោទថាខុសច្បាប់​សាសនា​ តែនៅពេលដែលមកដល់តុលាគេបែរជាចោទប្រកាន់ពីបទដទៃផ្សេងទៅវិញ។

ព្រះចៅអធិការយល់ឃើញទៀតថា ការចាប់ឃាត់ព្រះកាយព្រះសង្ឃទាំងពីរអង្គនេះ ជារឿងទាក់ទងនឹងនយោបាយ ដោយសារព្រះអង្គទាំងពីរជាខ្មែរកម្ពុជាក្រោមដែលតែងតែចូលរួមយ៉ាងសកម្មទៅលើសកម្មភាពសង្គមដូចជាការដង្ហែរញ្ញត្តិប្រឆាំងច្បាប់អង្គការសង្គមស៊ីវិល ការចូលរួមទាមទារដីធ្លីជូនប្រជាពលរដ្ឋ ការចូលរួមបាតុកម្មទាមទារសិទ្ធិជូនកម្មករជាដើម និងប៉ុន្មានថ្ងៃចុងក្រោយមុនការចាប់ព្រះកាយ លោកបានទៅចូលរួមមើលព្រំដែនកម្ពុជា-វៀតណាម និងការចូលរួមបាតុកម្មនៅមុខស្ថានទូតវៀតណាមផងដែរ។ ហើយការចូលរួមបស់លោកក៍គ្រាន់តែមានបំណងប្រឆាំងនឺងបរទេសដែលឈ្លានពានទឹកដីកម្ពុជា។ ការចាប់ព្រះកាយនេះគឺគ្រាន់តែជាលេស ដើម្បីគំរាមកំហែងបំបាក់ស្មារតីសេរីភាពបញ្ចេញមតិរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម កុំឲ្យចេញតវ៉ាតែប៉ុណ្ណោះ។

ព្រះចៅអធិការ ថាច់ ហាស់សំអាង​ ក៍បានបន្តថា នេះការប្រមូលផ្តុំនេះគ្រាន់តែជាតំណាក់លទីមួយប៉ុណ្ណោះ ប្រសិនបើតុលាការមិនព្រមទំលាក់ការចោទប្រកាន់ និងដោះលែង ព្រះអង្គនឹងធ្វើក្បួនដង្ហែរញ្ញត្តិតាមផ្លូវ យកទៅដាក់នៅរដ្ឋសភា ក្រសួងធម្មការ ក្រសួងយុត្តិធម៌ និងភូមិគ្រឹះសម្តេចហ៊ុន សែន ដើម្បីស្នើសុំឲ្យមានការដោះលែង។ ហើយបើនៅតែមិនមានប្រសិទ្ធភាព លោកនឹងស្វែងរកជំនួយពីស្ថានទូតមហាអំណាចទាំងប្រាំ និងស្ថាប័នអន្តរជាតិខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេសឲ្យធ្វើអន្តរាគមន៍ ដោយការតស៊ូមតិ។

មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ណៃ វ៉ង់​ដា ដែល​តាមដាន​ករណីនេះ​មានប្រសាសន៍ថា ការចោទប្រកាន់ និងការឃុំខ្លួននេះគឺខុសនឹងច្បាប់ ត្រង់ថាការចុះឆែកឆេរកុដិរបស់ព្រះអង្គនោះ គ្មានដីការចាប់ខ្លួច្បាស់លាស់នោះទេ ហើយសំខាន់គឺគ្មានវត្តមានរបស់ព្រះអង្គនៅពេលឆែកឆេរនោះទៀតសោត …

អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួនក្នុងរាជធានីភ្នំពេញ

អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួនក្នុងរាជធានីភ្នំពេញ

On

ថ្ងៃទី៖ ១៩ សីហា ២០១៥   ដោយ៖ Urban Voice Cambodia    អត្ថបទ៖  ចាន់ថុន

អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួននៅក្នុងរាជធានីភ្នំពេញទៅតាមពេលវេលា និងទីកន្លែង ចាប់ពីថ្ងៃ ព្រហស្បត៍ទី ២០ ខែសីហា ២០១៥ រហូតដល់ ថ្ងៃអាទិត្យទី២៣ ខែសីហា ២០១៥ វេលាម៉ោង ៩៖០០នាទីព្រឹក រហូតដល់ ម៉ោង ៥៖ ០០នាទីល្ងាច។

ទំនាក់ទំនងមកកាន់៖  chengchanthon@gmail.com

 

សាលារាជធានីភ្នំពេញប្រកាស់បើកការដ្ឋានក្រាលកៅស៊ូថ្មី តាមបណ្តោយផ្លូវ ២៧១

សាលារាជធានីភ្នំពេញប្រកាស់បើកការដ្ឋានក្រាលកៅស៊ូថ្មី តាមបណ្តោយផ្លូវ ២៧១

On

ថ្ងៃទី៖ ១៩ សីហា ឆ្នាំ២០១៥   ដោយ៖ Urban Voice Cambodia      អត្ថបទ៖ ចាន់ថុន

ថ្ងៃទី ១៩ សីហា ២០១៥ សាលារាជធានីភ្នំពេញបានប្រកាស់បើកការដ្ឋានក្រាលកៅស៊ូថ្មី ដើម្បីបង្ករអោយមានភាពងាយស្រួលក្នុងការធ្វើដំណើរនៅតាមបណ្តោយផ្លូវ ២៧១ ចាប់ពីស្ពានអាកាស ស្ទឹងមានជ័យ រហូតដល់ស្ពានអាកាសក្បាលថ្នល់ ក៏ប៉ុន្តែក្នុងកំឡុងពេលដែលការដ្ឋាននេះកំពុងសាងសង់ នោះផ្លូវ ២៧១ ដែលហៅថា ផ្លូវខេមរៈភូមិន្ទ នឹងមានការកក់ស្ទះខ្លាំងជាមិនខាន បើទោះធៀបនឹងថ្ងៃធម្មតាដែលគ្មានការដ្ឋានសាងសង់ផ្លូវនេះតែងតែមានការកកស្ទះជាញឹកញាប់។ អាស្រ័យហេតុនេះសូមបងប្អូនដែលធ្វើដំណើរតាមផ្លូវនេះសូមមានការប្រុងប្រយ័ត្នអោយបានច្រើន។ឮ

ទំនាក់ទំនងមកកាន់៖  chengchanthon@gmail.com

ចំនុចដែលការដ្ឋាននឹងធ្វើការក្រាលកៅស៊ូថ្មី
ចំនុចដែលការដ្ឋាននឹងធ្វើការក្រាលកៅស៊ូថ្មី
គ្រឿងចក្រសម្រាប់ការសាងសង់
គ្រឿងចក្រសម្រាប់ការសាងសង់
271c
គ្រឿងចក្រសម្រាប់ការសាងសង់
271d
គ្រឿងចក្រសម្រាប់ការសាងសង់
271e
គ្រឿងចក្រសម្រាប់ការសាងសង់

 

 

ក្រុម​ហ៊ុន​ជប៉ុន​វិនិយោគ​ខុនដូ​តម្លៃ​ជាង $២០០​លាន

ក្រុម​ហ៊ុន​ជប៉ុន​វិនិយោគ​ខុនដូ​តម្លៃ​ជាង $២០០​លាន

On

ភ្នំពេញៈ ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ជប៉ុន Creed Group​ បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា ខ្លួន​នឹង​វិនិយោគ​ទឹក​ប្រាក់​ប្រហែល ​២៤៨​ លាន​ដុល្លារ​ក្នុង​គម្រោង​លំនៅឋាន​បី ដែល​មាន​បន្ទប់​ជាង ២​ ពាន់​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ពេល​ ៣ ​ឆ្នាំ​ខាង​មុខ​។

យោង​តាម​ លោក ហេង ពណ្ណរាយ អ្នក​គ្រប់​គ្រង​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ប្រចាំ​ក្រុម​ហ៊ុន Creed បាន​ថ្លែង​ថា​ គម្រោង​ខុនដូ Bodaiju Residences ដែល​មាន​ទីតាំង​នៅ​ជិត​ព្រលាន​យន្ត​ហោះ​ភ្នំពេញ ជាមួយ​នឹង​ទឹក​ប្រាក់​វិនិយោគ​ចំនួន ​១៣៤​ លាន​ដុល្លារ​អាមេរិក​ និង​មាន ​៩២៨​បន្ទប់​នេះ នឹង​ជា​គម្រោង​លើក​ដំបូង​ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​ដំណើរ​ការ​។​ ការ​សាង​សង់​គ្រោង​ចាប់​ផ្ដើម​ក្នុង​ខែ​នេះ ហើយ​នឹង​បញ្ចប់​នៅ​ខែ​ធ្នូ ​ឆ្នាំ​ ២០១៧​។

លោក​មាន​ប្រសាសន៍​ថា​៖ «​យើង​គិត​ថា​ មាន​តម្រូវ​ការ​ខ្ពស់​សម្រាប់​គម្រោង​ខុនដូ Bodaiju ​ដោយ​សារតែ​ខុន​ដូ​របស់​យើង​មិន​មែន​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​»។ ​លោក​បន្ត​ថា​៖ «​ខុនដូ​របស់​យើង​មាន​ទីតាំង​នៅ​ក្រៅ​ព្រលាន​យន្ត​ហោះ​»។

លោក​ ហេង ពណ្ណរាយ បាន​ថ្លែង​ថា គម្រោង​ខុនដូ Bodaiju នឹង​ផ្តោត​លើ​អ្នក​ទិញ​អចលនទ្រព្យ​ជា​ជន​បរទេស ពោល​គឺ​ម្ចាស់​រោងចក្រ​ និង​អ្នក​គ្រប់គ្រង​រោងចក្រ​ជាន់​ខ្ពស់ ជា​ពិសេស​រោង​ចក្រ​ទាំង​នោះ​មាន​ទីតាំង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ ដែល​មាន​ទីតាំង​នៅ​ជិត​នឹង​ព្រលាន​យន្ត​ហោះ​ផង​ដែរ​។

យោង​តាម​លោក ហេង ពណ្ណរាយ ខុនដូ​ដែល​មាន​មួយ​បន្ទប់ ពីរ​បន្ទប់ និង​បី​បន្ទប់​នេះ នឹង​ច្របាច់​បញ្ចូល​គ្នា​នូវ​ស្ថាបត្យកម្ម​បារាំង​ និង​ជប៉ុន​ ហើយ​តម្លៃ​លក់​សុទ្ធ​ជា​មធ្យម​សម្រាប់​គម្រោង​ខុនដូ Bodaiju នឹង​មាន​តម្លៃ​ ១ ៦០០​ ដុល្លារអា​មេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

លោក ពណ្ណរាយ បាន​ថ្លែង​ថា គម្រោង​ពីរ​ផ្សេង​ទៀត​គឺ​គម្រោង Arata Garden Residences និង​គម្រោង Maha Sem Sok នឹង​ចំណាយ​ប្រាក់​ប្រហែល ​១១៤ ​លាន​ដុល្លារ​អាមេរិក​ និង​មាន​ទីតាំង​នៅ​កាន់​តែ​ជិត​ទីក្រុង​ជាង ប៉ុន្តែ​នៅ​តែ​នៅ​ជាយ​ក្រុង​ភ្នំពេញ​ដដែល។ ​ការ​អភិវឌ្ឍ​ទាំង​នេះ​នឹង​ជា​គម្រោង​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ​ផ្តោត​អ្នក​ទិញ​ជនជាតិ​កម្ពុជា​មាន​ប្រាក់​ចំណូល​គ្រប់​លំដាប់​ថ្នាក់។​

លោក​បន្ថែម​ថា​ ព័ត៌មាន​បន្ថែម​នឹង​មាន​នៅ​ខែ​ក្រោយ។

លោក អ៊ឹម ឈុនលឹម រដ្ឋ​មន្ដ្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម​ និង​សំណង់​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ទាប់​ពី​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​

កម្ពុជាមានគម្រោងបង្កើតសាកលវិទ្យាល័យធំជាងគេមួយនៅកម្ពុជា

កម្ពុជាមានគម្រោងបង្កើតសាកលវិទ្យាល័យធំជាងគេមួយនៅកម្ពុជា

On

ថ្ងៃទី៖  ១៩ សីហា ២០១៥     ដោយ៖  Urban Voice Cambodia   អត្ថបទ៖  ចាន់ថុន

កម្ពុជាមានគម្រោងស្ថាបនានូវសាកលវិទ្យាល័យថ្មីមួយទៀតដែលធំជាងគេនៅកម្ពុជា នឹងជាសកលវិទ្យាល័យដែលដែលមានស្តង់ដាជាលក្ខណៈអន្តរជាតិ ដើម្បីបំម្រើ នឹងលើកស្ទួយវិស័យអប់រំនៅកម្ពុជា នឹងអោយឈ្មោះថា (AUPP)

សាកលវិទ្យាល័យ AUPP នឹងបើកការដ្ឋានសាងសង់អគារថ្មីនៅចុងខែសីហា ២០១៥នេះ ដោយសាងសង់លើផ្ទៃដីប្រហែលប្រាំពីរហិកតា ដោយអគារនៃសាកលវិទ្យាល័យនេះមានទំហំ២ម៉ឺនមែត្រការ៉េ កម្ពស់ ៧ជាន់ អោយស្របនឹងអគារស្តង់ដាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។

មានទីតាំងនៅតាមបណ្ដោយផ្លូវជាសុផារ៉ា រំពឹងថាសាងសង់អោយរួចរាល់នៅឆ្នាំ២០១៦ នឹងក្លាយជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់អន្តរជាតិឈានមុខគេមួយនៅកម្ពុជា។

សាកលវិទ្យាធិការស្តីទីសាកលវិទ្យា ល័យ (AUPP) បាននិយាយថា AUPP នឹងបើកការដ្ឋានសាងសង់អគារសាកលវិទ្យាល័យរបស់ខ្លួននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ដើម្បីត្រៀមទទួលសិស្សនិស្សិតមកសិក្សា។

បច្ចុប្បន្នសាកលវិទ្យាល័យ AUPP មានទីតាំងសម្រាប់សិស្សសិក្សាស្ថិតនៅផ្លូវលេខ ៣១៥ សង្កាត់បឹងកក ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទំនាក់ទំនងមកកាន់៖ chengchanthon@gmail.com

រូបភាព3Dមើលពីចំហៀង
រូបភាព3Dមើលពីចំហៀង
រូប3Dមើលពីចំហៀងឈាងពីមុខ
រូប3Dមើលពីចំហៀងឈាងពីមុខ

 

សេចក្តីប្រកាសព័ត៌មានស្តីពីយុទ្ធនាការចុះភ្ជាប់ចរន្ត ៦១០

សេចក្តីប្រកាសព័ត៌មានស្តីពីយុទ្ធនាការចុះភ្ជាប់ចរន្ត ៦១០

On

ដោយ៖ សំឡេងទីក្រុង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥

តាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ មកដល់ថ្ងៃទី១៦ ខែសីហា អគ្គិសនីកម្ពុជាបានភ្ជាប់ចរន្តភ្លើងជាមួយតម្លៃអនុគ្រោះចំនួន ៦១០រៀល ជូនដល់អ្នកជួលផ្ទះ/ជួលបន្ទប់ដែលប្រើប្រាស់ក្រោម ៥០ គីឡូវ៉ាត់​ម៉ោងក្នុងមួយខែ បានចំនួន ១៤២,៨៣៩ បន្ទប់រួចរាល់ហើយ។