Category Archives: ព័ត៌មាន

គម្រោងអភិវឌ្ឍន៍ទីក្រុង រណបជ្រោយ ចង្វារ កំពុងដំណើរការទៅមុខ

ដោយ ៖ ដើមអម្ពិល (DAP)-ID:011 ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ទីក្រុងរណប ជ្រោយចង្វារ ដែលស្ថិតនៅលើទីតាំងចាប់ពីគល់ ស្ពានជ្រោយចង្វារត្រើយខាងកើត លាតសន្ធឹង តាមដងទន្លេសាប និងផ្លូវជាតិលេខ៦អាទៅជើង ស្ថិត ក្នុងភូមិសាស្ដ្រសង្កាត់ចំនួន៣ នៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រហូតមកដល់ពេលនេះ ក្រុមហ៊ុនកំពុងតែដំណើរការទៅមុខ ដើម្បីឈានទៅដល់ការបញ្ចប់ តាមគម្រោងរបស់ ខ្លួននាពេលខាងមុខនេះ ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា ដែលទទួល បានសិទ្ធិជួលដីរដ្ឋធ្វើការអភិវឌ្ឍន៍ ជាទីក្រុង រណបជ្រោយ ចង្វារខាងលើនេះ បានឱ្យដឹង ថា គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដំណើរការអភិវឌ្ឍន៍ ដោយបូមខ្សាច់ចាក់…

អាជ្ញា​ធរ​រាជធានី​ភ្នំពេញ​សម្រេច​បិទទ្វារ​ទឹកនៅ​ស្ថានីយ​ចតុមុខ និងស្ថានីយស្វាយប៉ាក ខណៈ​កម្ពស់ទឹក​ឡើងដល់​ចំណុច​

​បញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យ / ថ្ងៃព្រហស្បត្ត៏ ទី២៤ ខែកក្កដា ឆ្នាំ២០១៤ ម៉ោង ១៣:៤៥ រាជ​ធានី​ភ្នំពេញ ៖ ដោយ​មានការណែនាំ​ពីលោក​ប៉ា សុជាតិវ​ង្ស អភិ​បាល​រាជធា​នី​ភ្នំពេញ មន្ទីរ​សាធារណ​ការ និងដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ បានសម្រេចបិទ​ទ្វារទឹកនៅ​ស្ថានីយបូម​ទឹក​ចតុមុខ និងស្ថានីយគីឡូម៉ែ​ត្រលេខ៩ ឬ​ស្ថានីយស្វាយ​ប៉ាក ខណៈពេល​កម្ពស់​ទឹក​ទន្លេ​មេគង្គ​កំពុងចចាប់ផ្តើម​ឡើងជា​បណ្តើរៗ គឺនៅ​ស្ថានីយ​ចតុមុខ​នេះ កម្ពស់​ទឹកឡើង​ដល់​៧,៥៣ម៉ែត្រ​​ កាលពី​ព្រឹក​ថ្ងៃទី​២៤ កក្កដា ២០១៤ ។ មន្ត្រី​មន្ទីរសាធារណ​ការ និងដឹកជញ្ជូន​រាជធានីភ្នំពេញបានឱ្យ​​​​​ដឹងថា នៅ​ពេល​កម្ពស់​ទឹកឡើង​ដល់៧​,៥៥ម៉ែត្រ ទៅ៨ម៉ែត្រ ស្ថានីយ​​បូម​ទឹក​នៅតាមមាត់​ទន្លេទាំង​អស់ នឹងត្រូវបិទ​ទាំងស្រុង ចៀសវាង​ទឹកទន្លេហូរ​ចូលមកក្នុង​រាជធានីភ្នំពេញ​តាមប្រពន្ធ័លូ​មកវិញ ។…

ឱ​ភ្នំពេញ​អើយ! គួរ​គិត​ឡើង​វិញ​ពី​ការ​អភិវឌ្ឍ​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន

ភ្នំពេញប៉ុស្តិ៍, Mon, 7 July 2014 ទីក្រុង​ភ្នំពេញ​ដែល​ជា​ទីក្រុង​គជ់​ស្ទើរ​តែ​ក្លាយ​ទៅ​ជា​ទន្លេ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ។ ហុង មិនា ឱ​ភ្នំពេញ​អើយ! គឺជា​បទ​ចម្រៀង​ដ៏​ស្រងេះ​ស្រងោច​មួយ​ដែល​ត្រូវ​បាន​និពន្ធ​ឡើង​កាល​ពី​ដើម​ ទសវត្សរ៍ ១៩៨០ ដោយ​លោក កែវ ចិន្តា អតីត​អភិបាល​ក្រុង​ភ្នំពេញ។ វា​ជា​ចម្រៀង​មួយ​ដែល​បាន​រៀប​រាប់​ពី​ជីវិត​ជូរ​ចត់ និង​មនោ​សញ្ចេតនា​ចំពោះ ទីក្រុង​ភ្នំពេញ ដែល​ជា​រាជធានី​របស់​កម្ពុជា ក្រោយ​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម ដែល​នៅ​ក្នុង​សម័យ​នោះ​ភ្នំពេញ បាន​ក្លាយ​ជា​ទីក្រុង​ខ្មោច​ដោយ​មាន​ផ្ទះ​តែ​គ្មាន​មនុស្ស​នៅ និង​មាន​ផ្លូវ​តែ​គ្មាន​មនុស្ស​ដើរ។ ជាង​សាម​សិប​ឆ្នាំ​ក្រោយ​ប្រជាជន ​ដែល​រស់​នៅ​ភ្នំពេញ​នៅ​តែ​ច្រៀង​បទ​ខាង ​លើ​ដដែល។ ប៉ុន្តែ​នៅ​ពេល​នេះ ចម្រៀង​នេះ​មិន​មែន​រៀបរាប់​អំពី ទីក្រុង​ភ្នំពេញ ដែល​មាន​ផ្ទះ​ឥត​មនុស្ស​នៅ និង​មាន​ផ្លូវ​ឥត​មនុស្ស​ដើរ ដូច​កាល​ពី​សម័យ​មុន​ឡើយ។ តែ​ជា​ទុក្ខ​ព្រួយ​ដែល​កើត​ឡើង​ដោយ​សារ​ផ្លូវ​ដែល​កក​ស្ទះ​ចរាចរណ៍ ដីហុយ…

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថា ការ​លុប​បឹង​មិន​បណ្តាល​ឲ្យ​លិច​ភ្នំពេញ​ទេ​​

ដោយ៖​ កាន់ វិច្ឆិកា​​ សម្លេងប្រជាធិប្បតេយ្យ ថ្ងៃពុធ ទី23 កក្កដា 2014,  រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​លើកឡើង​ថា ទឹក​លិច​ភ្នំពេញ​រាល់​ក្រោយ​ពេល​ភ្លៀង​នោះ មិនមែន​បណ្តាលមកពី​ការ​លុប​បឹង​ទេ តែ​ដោយសារ​មិន​មាន​លូ​រំដោះ​ទឹក​។​ ​លោក សាយ សំ​អាល់ លើកឡើង​បែប​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ការងារ​គ្រប់គ្រង​វិស័យ​បរិស្ថាន​នៅ​ កម្ពុជា ដើម្បី​បង្កើន​លទ្ធភាព​របស់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ក្នុង​ការទទួលបាន​ព័ត៌មាន និង​ធ្វើឲ្យ​សាធារណជន​យល់ដឹង​កាន់តែ​ទូលំទូលា​យ​អំពី​ការគ្រប់គ្រង​បរិ​ សា្ថន​នៅ​កម្ពុជា​។ លោក​ថា ប្រជាពលរដ្ឋ​ភាគច្រើន​តែង​លើកឡើង​ពី​ការ​លិច​ទឹក​នៅ​រាជធានី​ភ្នំពេញ បណ្តាល​មក​ពី​ការ​លុប​បឹង​មួយចំនួន ​ដែល​ការលើកឡើង​នោះ​មិន​មាន​ភាពត្រឹមត្រូវ​នោះទេ​។ លោក​លើកឡើង​ថា ការ​លិច​នោះ​បណ្តាលមកពី​កម្ពុជា​មិនទាន់មាន​លូ​រំដោះ​ទឹក​នៅ​ឡើយ​ «តាមពិតខ្ញុំមិនឯកភាពគំនិតថា មកដោយសារយើងលុបបឹងបានលិច មិនមែនទេ…

ដើម្បី​ទិញ​ផ្ទះ​ល្វែង​បាន​ថោក​ក្នុង​រាជ​ធានី​ភ្នំពេញ ទៅ​ទិញ​នៅ​តំបន់​ណា​?

ប្រភព៖ www.thebnews.com, ផ្សាយ July 21, 2014 at 10:20am តំបន់​ដែល​មាន​ផ្ទះ​ល្វែង​ មាន​តម្លៃ​ធូរ​ថ្លៃ ​និង​ថោក​ជាង​គេ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​ស្ថិត​នៅ​ ខណ្ឌ​​​មានជ័យ។ នេះ​បើ​យោង​តាម​ការ​សិក្សា​លើ​តម្លៃ​ទីផ្សារ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​​ Daily Realty Group ។ ​ លោក​ អ៊ុក គូលេន ​​ជា​បុគ្គលិក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ Daily Realty Group​ ប្រាប់​គេហទំព័រ​ The BNEWS ថា ​យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ​ Daily Realty Group បាន​រក​ឃើញ​ថា…

សាលារាជធានី សំណូមពរ ឲ្យពលរដ្ឋទុកដាក់ កាកសំណល់ ឲ្យបាន ត្រឹមត្រូវ

យោងទៅតាម សារព័ត៌មានរបស់ VOD ដែលបានចុះថ្ងៃទី ១០កក្ដដា ឆ្នាំ ២០១៤ កន្លងទៅនេះ បានបញ្ជាក់ថា សាលា​រាជធានី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ នៅ​រាជធានី​ភ្នំពេញ​រក្សា​សំរាម​ឲ្យបាន​ ត្រឹមត្រូវ ដើម្បី​សោភ័ណភាព​ទីក្រុង ខណៈ​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី​ធ្វើ​កូដកម្ម​ក្នុង​រយៈពេល​ប៉ុន្មាន​ ថ្ងៃនេះ​។​ សេចក្តីជូនដំណឹង​បន្តថា សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​បាន​នឹង​កំពុង​ចរចា​រក​ដំណោះស្រាយ​ សម្របសម្រួល​ជូន​បុគ្គលិក​ ក្រុមហ៊ុន​។ ​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៨ ខែកក្កដា ឲ្យដឹងថា សាលា​រាជធានី អំពាវនាវ​ដល់​ប្រជាពលរដ្ឋ យោគយល់​ចំពោះ​ការរអាក់រអួល​ក្នុង​ការប្រមូល ការសម្អាត និង​ការដឹកជញ្ជូន​សំរាម​។ សាលារាជធានី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ក្នុងការ​ទុកដាក់​សំរាម​របស់​ ខ្លួន​ឲ្យបាន​ត្រឹមត្រូវ…