Category Archives: ព័ត៌មាន

ពលរដ្ឋ​ក្នុង​ក្រុង​ភ្នំពេញ​គួរ​ផ្លាស់​ប្តូរ​ទម្លាប់​មក​ប្រើ​ប្រាស់​រថយន្ត​ក្រុង​សាធារណៈ​ដើម្បី​កាត់​បន្ថយ​ចំណាយ​និង​បរិស្ថាន

វិទ្យុបារាំង ដោយ វ៉ា សំណព្វ ថ្ងៃទី07 កញ្ញា 2014 ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​នេះ ​គឺ​លោក ​ឡុង​ ឌីម៉ង់​ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ និង​ជា​អ្នក​នាំ​ពាក្យ។ ​នៅ​ថ្ងៃ​នេះ​ សាលា​រាជធានី​ បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ខ្សែរ​ទី​២​ នៃ​សេវាកម្ម​រថយន្ត​ក្រុង​សាធារណៈ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ ​ដូច​ខ្សែ​ទី១​ដែរ​ រថយន្ត​ក្រុង​ដែល​រត់​នៅ​ខ្សែ​ទី​២​នេះ ​នឹង​ចាប់​ផ្តើម​រត់​នៅ​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ រហូត​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់​នៅ​រៀង​រាល់​ថ្ងៃ។ ​បើ​តាម​លោក​ ឡុង ឌីម៉ង់​ មាន​រថយន្ត​ពី​១៨​ទៅ​២០​គ្រឿង​ ដែល​ត្រូវ​ដាក់​អោយ​រត់​នៅ​លើ​ខ្សែ​ទី​២​នេះ ​ប៉ុន្តែ​នៅ​ថ្ងៃ​ដំបូង​ចំ​នឹង​ថ្ងៃ​អាទិត្យ​នេះ ​សា​លា​ក្រុង​បាន​បញ្ចេញ​រថយន្ត​ក្រុង​តែ​ចំនួន​១០​គ្រឿង​ប៉ុណ្ណោះ។​ ឆ្លើយ​តប​ទៅ​នឹង​កង្វះ​អ្នក​ជិះ​រថយន្ត​ក្រុង​សាធារណៈ​នេះ ​លោក​ ឡុង​ ឌីម៉ង់ ​បាន​អំពាវ​នាវ​អោយ​ប្រជា​ពលរដ្ឋ​គួរ​ផ្លាស់​ប្តូរ​ទម្លាប់​…

គណៈ​​គ្រប់គ្រង​ AIS ​ទួលគោក​​​ដើរ​សម្អាត​​​បរិស្ថាន​​​តាម​​​ដង​​ផ្លូវ​​​ក្នុង​​​រាជ​ធានី​​​ភ្នំពេញ

ប្រភព៖ ថ្មីៗ (អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   06-09-2014, 11:58 pm) |  ដោយ រឿន ភារុន ភ្នំពេញ៖ គណៈ​អភិបាលខណ្ឌ​ទូល​គោក និង​គណៈ​គ្រប់គ្រង​សាលារៀន អន្តរទ្វីប អាមេរិកាំង ( AIS ) ប្រមាណ ៧០០នាក់ បានរួម​សហការគ្នា​ចុះ​សម្អាត​តាម​បណ្តា​យ​មហាវិថី និង​វិថី​ចំនួន ០៨ ខ្សែ​ក្នុង​ខណ្ឌទួលគោក នៅ​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ ។ នេះ​បើតាម លោក ធន សុភ័ក្ត្រ អនុប្រធាននាយកដ្ឋាន​អប់រំ ប្រចាំ​សាលារៀន AIS ។ លោកគ្រូ…

ភ្នំពេញ​បាត់បង់​សោភ័ណ​ដោយសារ​សំរាម

Phnom Penh Post, Sat, 6 September 2014 យោងតាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​ក្នុង​ ២០១៣​ កន្លង​ទៅ​នេះ ទីក្រុង​ភ្នំពេញ​ដែល​មាន​ផ្ទៃដី​ ៣៧៤ ​គីឡូម៉ែត្រការេ និង​មាន​ចំនួន​ប្រជាជន​ប្រមាណ ​២,២​ លាន​នាក់​ (២០១៤)​ បាន​បន្សល់​កាកសំណល់​សំរាម​បរិមាណ​ប្រហែល​ ១៤៣១​ តោន​ក្នុង​មួយ​ថ្ងៃ។ ពោល​គឺ​ក្នុង​មួយ​ថ្ងៃៗ គ្រួសារ​មួយ​ជា​មធ្យម​បន្សល់​កាកសំណល់​ប្រមាណ​ ០,៤៨៧ ​គីឡូក្រាម។ អ្នកនាំពាក្យ​របស់​ក្រសួង​បរិស្ថាន លោក សៅ សុភាព បាន​ឲ្យ​ដឹង​ថា ការ​យល់​ដឹង​អំពី​បរិស្ថាន​របស់​ប្រជាជន​នៅ​មាន​កម្រឹត ស្រប​គ្នា​នឹង​ការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​បញ្ហា​គ្រប់គ្រង​សំរាម​នៅ​មិន​ ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ ជា​កត្តា​នាំឲ្យ​មាន​ភាព​លំបាក​ក្នុង​ការ​គ្រប់គ្រង​កាក់សំណល់​ឲ្យ​មាន ប្រសិទ្ធភាព។ ប្រសិន​បើ​គេ​ធ្វើការ​ប្រៀបធៀប​ពី​ចំណាត់ថ្នាក់​នៃ​ការ​គ្រប់គ្រង​ កាកសំណល់​នៃ​ប្រទេស​នីមួយៗ​ក្នុង​ពិភពលោក​វិញ…

សាលា​​​រាជ​​​ធានី​​​​​​ដក​​​ការ​​​អះ​​​អាង​​​របស់​​​ខ្លួន​​​ ខណៈសាធារណ​​​ជន​​​អំពាវ​​​នាវ​​​ឲ្យ​​​អភិរក្ស​​​អគារ​​​ប៊ូឌីង​​​

ខេមបួឌាដេលី ដោយ ហ៊ុល រស្មី ថ្ងៃទី ៥ កញ្ញា ឆ្នាំ ២០១៥ ដោយ​​​មាន​​​ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​អភិរក្ស​​​ជា​​​ជាង​​​ការ​​​វាយ​ ​​កម្ទេច​​​អគារ​​​ប៊ូឌីង ដ៏ល្បីឈ្មោះ​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​ ​ កាល​​​ពីម្សិលមិញ សាលា​​​រាជ​​​ធានី​​​បាន​​​ដក​​​ចេញ​​​វិញ​​​នូវ​​​ការ​ ​​អះ​​​អាង​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ​​​ដែល​​​​​​ ថា អគារ​​​ប៊ូឌីង​​​នេះ​​​​​​​​គួរ​​​តែ​​​ត្រូវ​​​វា​​​យ​​​កម្ទេច​​​​​​ ចោល​​​នោះ​​​។ កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ លោក ប៉ា សុជាតិ​​​វង្ស អភិបាល​​​រាជ​​​ធានី ​​​ភ្នំពេញ​​​បាន​​​លើក​​​ឡើង​​​ថា អគារ​​​ប៊ូ​​​ឌីង​​​ដែល​​​ជា​​​អគារ​​​ ប្រវត្តិ​​​សាស្ត្រ​​​មាន​​​សភាព​​​ទ្រុឌ​​​ទ្រោម ហើយ​​​ថា “វា​​​ដល់​​​ពេល ​​​ត្រូវ​​​វាយ​​​កម្ទេច​​​ចោល​​​ហើយ​​​”។ លោក​​​ ប៉ា សុជាតិ​​​វង្ស បាន​​​ពន្យល់​​​ថា លោក​​​កំពុង​​​តែ​​​…

សាលា​រាជធានី ប្រកាស​ជ្រើសរើស​អ្នកបើក​រថយន្ត​ក្រុង​ចំនួន​៩០​នាក់​​

សំឡេងប្រជាធិប្បតេយ្យ ដោយ ឡាយ សាមាន ថ្ងៃពុធ ទី27 សីហា 2014, 04:15 PM​ សាលា​រាជធានី​ភ្នំពេញ ត្រូវ​ការជ្រើសរើស​អ្នកបើកបរ​រថយន្តក្រុង​ទាំង​ពីរ​ភេទ​ចំនួន​៩០​នាក់ ដែល​មាន​បទពិសោធន៍​ក្នុង​ការបើកបរ នឹង​មាន​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបំពេញ​ការងារ​។​ ​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់ថា បេក្ខជន​ជ្រើសរើស​ត្រូវ​មាន​លក្ខណៈសម្បត្តិ​រួម​មាន​សញ្ជាតិ​ខ្មែរ ត្រូវ​មាន​អាយុ​ចន្លោះ​ពី​២៥​ដល់​៥០​ឆ្នាំ ត្រូវ​មាន​កាយសម្បទា​គ្រប់គ្រាន់​(​វិញ្ញាបនបត្រ​បញ្ជាក់​ពី​នាយកដ្ឋាន​ពេទ្យ​ការងារ មាន​ប័ណ្ណបើកបរ​ប្រភេទ ឃ​២ ចេញ​ដោយ​ស្ថាន​ប័ន​មាន​សមត្ថកិច្ច មាន​បទពិសោធន៍​បើកបរ​រថយន្ត​ប្រភេទ ឃ​២ យ៉ាងតិច​២​ឆ្នាំ​។ សេចក្តីជូនដំណឹង​បន្តថា បេក្ខជន​ត្រូវមាន​អត្ត​ចរិក​ស្លូតបូត សុភាពរាបសារ ចេះ​រាក់ទាក់​ចំពោះ​ភ្ញៀវ មិន​ធ្លាប់​ប្រព្រឹត្ត​បទល្មើស និង​មិន​សេព​គ្រឿង​ស្រវឹង និង​សារធាតុ​ញៀន​ជាដើម​។​ សេចក្តីជូនដំណឹង​ខាងលើ ឲ្យដឹងថា បេក្ខជន​អាចមក​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​លម្អិត​បន្ថែម…

ក្រុមហ៊ុន​បញ្ឈប់​ការងារ​អ្នកបើក​រថយន្ត​ក្រុង ដែល​ទាមទារ​ឡើង​ប្រាក់ខែ

ដោយ សម្លេងសហរដ្ឋអាមេរិចVOA , ​ដោយ ឆាយ គីមហ៊ង ថ្ងៃទី ៣ កញ្ញា ឆ្នាំ ២០១៤ ជា​ច្រើន​សប្តាហ៍​មក​ហើយ ​អតីត​អ្នក​បើក​បរ​រថយន្ត​ក្រុង​នៃ​ក្រុមហ៊ុន​សូរិយា​ភ្នំពេញដឹក​ជញ្ជូន​អ្នក​ដំណើរជាង​១០​នាក់​បាន​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ពួក​គេ​ចេញ​ពី​ការងារ។ ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​សម្រេច​ឲ្យ​ក្រុម​ហ៊ុន​ទទួល​យក​ពួក​គេ​ចូល​ធ្វើ​ការ​ងារ​វិញ​ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​មិន​បាន​អនុវត្ត​តាម​សេចក្តី​សម្រេច​នេះ​ទេ។​ ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​តវ៉ាចំនួន​១៧​នាក់ ​នៅ​ពី​មុខ​ចំណត​រថយន្ត​នៃ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​សុរិយា ​នៅ​ក្បែរ​ផ្សារ​ធំ​ថ្មី ​កណ្តាល​ទីក្រុង​ភ្នំពេញ​ លោក​សម្បត្តិ វន​កំ​ពុ​ង​តែឈរ​លើ​រថយន្ត​មួយ​គ្រឿង​ដៃ​កាន់​ឧគ្ឃោសនស័ព្ទស្រែក​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​នេះគោរព​ច្បាប់​ការ​ងារ​ និងទទួលក្រុម​អ្នក​តវ៉ា​ឲ្យ​ចូល​ធ្វើ​ការ​វិញ។ ​ជាអ្នក​បើក​បរ​រថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នក​ដំណើរ​ភំ្នពេញ​សូរិយា​១៦៨​អស់​រយៈ​ពេល​ជាង​ពីរឆ្នាំ ​នៅទី​បំផុត​លោក​សម្បត្តិ វន​ត្រូវ​ក្រុមហ៊ុន​ឯកជន​នេះ​បណ្តេញ​ចេញ​ពីការងារ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៤​នេះ។ ការ​បណ្តេញ​ចេញ​ពី​ការងារ​នេះ​កើតឡើង ​ក្រោយ​ពី​រូប​លោក​ និង​សហ​សេវិក​ប្រមាណ​៨៩នាក់​ផ្សេង​ទៀត​បាន​ទាមទារ​ដំឡើងប្រាក់ខែ​ពី​១២០​ដុល្លារដល់ ១៨០​ដុល្លារ។​ ចាប់​ពី​ពេល​នោះ​មក​ លោក​វន​បាន​ដឹក​នាំ​ចលនាតវ៉ា ​ទាមទារ​ដំឡើងប្រាក់ខែ​លើក​ដំបូង​របស់​ក្រុម​អ្នក​បើក​បរ​រថយន្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា។​ «មូលហេតុរបស់​ក្រុម​ហ៊ុន​ គេ​បាន​ឆ្លើយ​ថា​ ខ្ញុំ​អស់​កិច្ច​សន្យា​ការងារ​…

Historic White Building to Be Demolished

The Cambodia Daily, BY HUL REAKSMEY, CHAN CHEUK YIN AND MATT BLOMBERG | SEPTEMBER 3, 2014 Phnom Penh’s iconic White Building has been condemned and must be demolished, municipal Governor Pa Socheatvong said Tuesday. The Sothearos…

លោក ​ប៉ា សុជាតិវង្ស​ បញ្ជា​ឲ្យលុបចំណត​រថយន្តបង់លុយ​ទំាងអស់

កោះសន្ដិភាព ដោយ វ៉ា វឌ្ឍនៈ ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០១៤ រាជធានីភ្នំពេញ ​៖ អភិបាល​នៃគណៈអភិបាល​រាជធានីភ្នំពេញ ​លោក ប៉ា សុជាតិវង្ស ​បានបញ្ជាឲ្យអាជ្ញាធរដែនដី​លុបចោលទំាងអស់​នូវចំណតរថយន្តបង់លុយ​ក្នុងរាជធានីភ្នំពេញ ។ លោកអភិបាល​ដាក់បទបញ្ជាបែបនេះ​ បានធ្វើឡើងនៅ​ក្នុងកិច្ចប្រជុំបន្ទាន់មួយ​ នាព្រឹកថ្ងៃទី២៩ ​សីហា ២០១៤​ ដើម្បីដាក់ផែនការក្តៅ​ទាក់ទងទៅនឹងការ​ពង្រឹងសន្តិសុខ​ សណ្តាប់ ​បញ្ហាសំណង់​ និងជាពិសេស​បញ្ហាច្រកចេញចូលតែមួយ ។ ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕ …

JICA បង្ហាញ​គម្រោង​ផ្លូវ​រថភ្លើង​សម្រាប់​រាជធានី

ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី ២៩ សីហា ឆ្នាំ ២០១៤ ភ្នំពេញៈ នៅ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃ​ពុធ ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ដែល​ជា​អង្គការ​ជំនួយ​បរទេស​របស់​ជប៉ុន​បាន​បង្ហាញ​អំពី​ប្រព័ន្ធ​ផ្លូវ​ដែក​ទំនើប​មួយ​សម្រាប់​រាជធានី​ភ្នំពេញ ដែល​អាច​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ ឆ្នាំ​២០២៣ ជា​ផ្នែក​មួយ​នៃ​ផែនការ​មេ​នៃ​ការ​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង​ដែល​មាន​ទឹក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ។ រថភ្លើង​នឹង​ជួយ​បន្ធូរ​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បច្ចុប្បន្ន​នេះ មាន​ការ​ខ្វះ​ខាត​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ខណៈ​ដែល​មាន​ខ្សែ​រថយន្ត​ក្រុង​តែ​មួយ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស។ Masato Koto ដែល​ជា​មេ​ដឹក​នាំ​គម្រោង​ផែន​ការ​មេ​នេះ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ប្រសិន​បើ​មិន​មាន​រថភ្លើង​ទីក្រុង​នេះ នឹង​ដូច​ទៅ​នឹង ទីក្រុង​ហ្សាការតា» ដោយ​សំដៅ​ទីក្រុង​របស់ ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​ការ​កក​ស្ទះ​ចរាចរណ៍​រាប់​គីឡូម៉ែត្រ។ ផ្នែក​ទីមួយ​នៃ​ប្រព័ន្ធ​ផ្លូវ​ដែក ដែល​ស្នើ​ឡើង​នេះ នឹង​ធ្វើ​ឡើង​សម្រាប់​ផ្លូវ​ពី​ខាង​កើត ទៅ​ខាង​លិច​និង​ខាង​លិច​ទៅ​ខាង​កើត គឺ​ពី​ព្រលាន​យន្ត​ហោះ​ភ្នំពេញ…

អ្នក​ភូមិ​និយាយ​ថា ក្រុម​ហ៊ុន​ 7NG កំពុង​ទិញ​យក​លំនៅ​ដ្ឋាន​ក្នុង​អគារ​ប៊ូឌីង​ដោយ​ស្ងាត់ៗ

Cambodia Daily ដោយ ស៊ុន​ ហេង and ម៉ាតត៍​ ប្លូមប៊ឺហ្គ | August 26, 2014 បន្ទាប់ពី​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ ​7NG បានបញ្ចប់​ការ​បណ្ដេញ​ចេញ​ដ៏ហិង្សា​លើ​អ្នក​ភូមិ​ជាង​១.៤០០​គ្រួសារ​​ពី​ សហគមន៍​ដីក្រហម​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០០៩​រួច ក្រុម​ហ៊ុន​នេះ​កំពុង​ចាប់​អារម្មណ៍​លើ​អគារ ប៊ូឌីង (Building) ដែល​នៅជាប់​នោះបន្ត​ទៀត​។ អគារ​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បានសាង​សង់​ក្រោម​គម្រោង​​លំនៅដ្ឋាន​​ ដែល​មាន​តម្លៃ​សមរម្យ​​​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​មហាក្សត្រ នរោត្តម សីហនុ ក្នុង​ឆ្នាំ​១៩៦៣​ ហើយ​ឥឡូវ​នេះ​គឺ​ជា​កន្លែង​សម្រាប់​អ្នក​ភូមិ​ជាង​៦០០​គ្រួសារ​នោះ គឺ​ជា​អគារ​ចុង​ក្រោយ​ ដែល​ខណ្ឌ​ចែក​ដី​ដ៏សំខាន់​របស់​ក្រុម​ហ៊ុន​ 7NG ពី​មហាវិថី​សុធារស។ លោក​ ស្រី សុធា ប្រធាន​ក្រុម​ហ៊ុន​​ 7NG បាន​​និយាយ​នៅ​ពេល​នោះ​ថា…

កម្មវិធីវិទ្យុលើកទី៣ របស់សម្លេងទីក្រុង ស្តីពី «ផែនការអភិវឌ្ឃទីក្រុង»

សម្លេងទីក្រុងបានកំពុងផលិតកម្មវិធីវិទ្យុ ដើម្បីផ្តល់ព័ត៌មាន និងបង្កើនការយល់ដឹងអំពីគម្រោងរបស់ សម្លេងទីក្រុង។ សម្លេងទីក្រុង ជាវេទីការមួយ ដើម្បីជែករំឡែកព័ត៌មាន អំពីការអភិវឌ្ឍន៍ទីក្រុង ផលប៉ះពាល់ផ្សេងៗ ហើយនិង ដើម្បីធ្វើការពិភាគ្សា ដោយមានតម្លាភាពនៅក្នុងការអភិវឌ្ឍន៍ ក៏ដូចជាការទាមទា និងការព្រួយបារម្មណ៍នៃការកើនឡើងនៃចំនួនប្រជាជន និងដៃគូពាក់ព័ន្ធដ៏ទៃទៀត៕ សម្លេងទីក្រុង ក៏មានក្រុមការងារពិសេស ដែលជួបគ្នាជាទៀងទាត់ ជាមួយនិងក្រុមការងារសម្លេងទីក្រុងបានធ្វើបទបង្ហាញនៅតាម សាកលវិទ្យាល័យ សិក្ខាសាលា និងផ្សព្វផ្សាយព័ត៌មានតាមអនឡាញផងដែរ។ កម្មវិធីជជែកតាមវិទ្យុ និងធ្វើការពិគ្សាទំនាក់ទំនង ជាមួយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ តាមរយៈវិទ្យុ សារិកា អេហ្វអឹម ១០៦.៥។ កម្មវិធីវិទ្យុរបស់សម្លេងទីក្រុងនេះ នឹងត្រូវបានធ្វើឡើងនៅសប្តាហ៍ទី ៤ ក្នុង១ខែ រៀងរាល់ខែ។ ប្រធានបទទី៣…