នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​កុំ​ដំឡើងថ្លៃ​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ

នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​កុំ​ដំឡើងថ្លៃ​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ

On

ប្រភព៖ ថ្មីៗ,ដោយ : រឿន ភារុន 20-10-2015,   ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ក្នុងប្រទេស​កម្ពុជា កុំ​ដំឡើងថ្លៃ ក្រោយពី​ក្រុមហ៊ុន​ប្រេងឥន្ធនៈ បានសម្រេច​ចុះថ្លៃ​ប្រេងឥន្ធនៈ ១០០ រៀល​ក្នុង​មួយ​លីត្រ ចាប់ពី​ថ្ងៃទី៩ ដល់ទី១៥ ខែតុលា ឆ្នាំ២០១៥ ដើម្បី​ជាការ​ចូលរួម​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។ លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន កាលពី​ព្រឹក​ថ្ងៃទី១៩ ខែតុលា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ជួបពិភាក្សា​ពី​តម្លៃ​ប្រេងឥន្ធនៈ​ផ្ទាល់ ជាមួយ​តំណាង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ទាំងអស់​នៅ​កម្ពុជា ដើម្បី​ធានា​មិន​ឲ្យ​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​បន្តទៀត។ លោក​មានបំណង​ឲ្យ​ក្រុមហ៊ុន​ប្រេងសាំង​ទាំងនោះ រក្សា​តម្លៃ​ដដែល​ដូច​រដូវ​បុណ្យ​ភ្ជុំ ឬ​អាច​ចុះថ្លៃ​បន្តទៀត។ លោក​ថា៖«ចុះ​ហើយ​កុំ​ឡើងវិញ តិច​ទៅ​ចុះ១០០(រៀល) ឡើង៣០០រៀល ក្រោយ​ភ្ជុំ កុំ​ណាស់ ហើយ​ផ្តាំផ្ញើ​ទៅ​អ្នកលក់​សាំង​ទាំងឡាយ​អើយ បើ​មិនបាន​ចុះ​បន្ត​ទេ…

ក្រុមហ៊ុនប្រេងឥន្ធនៈនៅកម្ពុជាព្រមចុះថ្លៃ១០០រៀល ក្នុង១លីត្រ​ ក្នុងឱកាសបុណ្យភ្ជុំ

ក្រុមហ៊ុនប្រេងឥន្ធនៈនៅកម្ពុជាព្រមចុះថ្លៃ១០០រៀល ក្នុង១លីត្រ​ ក្នុងឱកាសបុណ្យភ្ជុំ

On

០៨ តុលា ២០១៥ /08 October 2015 តម្លៃប្រេងឥន្ធនៈនៅទីផ្សារកម្ពុជា ក្រុមហ៊ុនប្រេងឥន្ធនៈនៅកម្ពុជាព្រមចុះថ្លៃ១០០រៀល ក្នុង១លីត្រក្នុងឱកាសបុណ្យភ្ជុំ។ នេះជាការបញ្ជាក់ របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល។

ម្ចាស់​ជយលាភី​ស្នាដៃស្ថាបត្យកម្ម លំនៅឋានរួម

ម្ចាស់​ជយលាភី​ស្នាដៃស្ថាបត្យកម្ម លំនៅឋានរួម

On

ប្រភព៖ ភ្នំពេញប៉ុស្ត៍ ភ្នំពេញៈ លទ្ធផល​នៃ​ការប្រកួតប្រជែង​ពិព័រណ៍​ស្នាដៃ​ស្ថាបត្យកម្ម​ក្រោមប្រធាន​បទ ​«លំនៅឋានរួម» ​របស់​និស្សិតផ្នែកស្ថាបត្យ​កម្ម​នៃ​បណ្តា​​គ្រឹះស្ថានឧត្តម​សិក្សា​ចំនួន ៨​ ដែល​បាន​ចូលរួម​នោះ​រក​ឃើញ​ម្ចាស់ជយលាភី​ធំ​ជា​ក្រុម​ហើយ​កាល​ល្ងាចថ្ងៃទី ៦ ខែតុលា​ ឆ្នាំ ២០១៥​ កន្លង​មក​នៅ​ឯ​វិទ្យាស្ថានបារាំង។ ស្នាដៃ​របស់​និស្សិត​ស្ថាបត្យកម្ម​បីរូបមក​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​រួមមាន យុវតី យ៉េង សិរីរ័ត្ន យុវជន​ ស៊ាង សត្យា និង​យុវជន​ សូ វិទូ​ បាន​ទទួល​រង្វាន់​ជយ​លាភីចំណាត់លេខ ១ ដោយមាន​ប្រាក់​រង្វាន់ចំនួន ៧០០ ដុល្លារ ខណៈ​និស្សិត​មក​ពី​សាកល​វិទ្យា​ល័យ​ន័រតុន មាន​យុវតី ទេព​ ​ស្រីណែត យុវជន ហោ ដារ៉ូ និង​យុវជន​ ម៉ី រ័ត្ន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ជាមួយ​ប្រាក់​រង្វាន់​ ៥០០…

០៦ តុលា ២០១៥/ 06 Oct 2015, របាយការណ៍សង្ខេបព័ត៍មាននៃទិវា “សិទ្ធិលំនៅដ្ឋានពិភពលោក ២០១៥” News Coverage on the “World Habitat Day 2015”

០៦ តុលា ២០១៥/ 06 Oct 2015, របាយការណ៍សង្ខេបព័ត៍មាននៃទិវា “សិទ្ធិលំនៅដ្ឋានពិភពលោក ២០១៥” News Coverage on the “World Habitat Day 2015”

On

០៦ តុលា ២០១៥/ 06 Oct 2015, របាយការណ៍សង្ខេបព័ត៍មាននៃទិវា “សិទ្ធិលំនៅដ្ឋានពិភពលោក ២០១៥” News Coverage on the “World Habitat Day 2015” ១.ប៉ូលីសរាំងខ្ទប់អ្នកហែក្បួនដាក់ញ្ញត្តិក្នុងទិវាសិទ្ធិលំនៅដ្ឋាន ពិភពលោក (Cambodia Daily) អ្នកតវ៉ាប្រមាណជាង ១០០០ នាក់មកពីបណ្តាសហគមន៍ ៥០មកពីទូទាំងប្រទេសបានប្រមូលផ្តុំគ្នាដើម្បីប្រារព្វទិវាសិទ្ធិលំនៅដ្ឋាន ពិភពលោក និងតវ៉ាប្រឆាំងការបណ្តេញចេញដោយបង្ខំ ប៉ុន្តៃត្រូវ បានរាំងខ្ទប់ដោយអាជ្ញាធររាជធានីភ្នំពេញក្រោមហេតុផលសន្តិសុខ ។ https://goo.gl/CFhVqM ២.ពលរដ្ឋមានជម្លោះដីធ្លីនិងសង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិលំនៅឋានអន្តរជាតិ ពលរដ្ឋមានជម្លោះដីធ្លី និងពលរដ្ឋរងការបណ្ដេញចេញមកពី ២៥ខេត្ត-រាជធានី ប្រមូលផ្តុំគ្នាដើម្បីប្រារព្ធទិវាសិទ្ធិលំនៅឋានអន្តរជាតិ និងហែក្បួនដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធនានា។ ប៉ុន្តែក្រុមសមត្ថកិច្ចចម្រុះ ពុំអនុញ្ញាតឲ្យអ្នកចូលរួមដង្ហែចេញទៅណា ក្រៅពីនៅមុខរដ្ឋសភានោះទេ។ (RFA) http://www.rfa.org/khmer/video ៣. ក្នុងទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី៣០ ជនរងគ្រោះទំនាស់…

សាលា​រាជធានី​គ្រោង​សាងសង់​ស្ពាន​អាកាស​៣ និង​ផ្លូវ​ក្រោម​ដី​១​ខ្សែ​បន្ថែមទៀត នៅ​ស្ពាន​អាកាស​ក្បាលថ្នល់

សាលា​រាជធានី​គ្រោង​សាងសង់​ស្ពាន​អាកាស​៣ និង​ផ្លូវ​ក្រោម​ដី​១​ខ្សែ​បន្ថែមទៀត នៅ​ស្ពាន​អាកាស​ក្បាលថ្នល់

On

ប្រភព៖ សំលេងទីក្រុង ដោយ៖ ហូសែន  រូបភាព៖ អីុនធីណិត   ក្រោយពី​មើលឃើញ​កំណើន យានយន្ត​និង​មើលឃើញ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅតែ​កើត​មាននៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​នោះ អាជ្ញាធ​រាជធានី​ភ្នំពេញ​មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ចំនួន​៣ និង​ផ្លូវក្រោម​ដី​១​ខ្សែ​បន្ថែមទៀត ដើម្បី​កែលម្អ និង​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ឲ្យ​កាន់​តែមាន​ភាពរលូន​ដូច​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដីស្ទឹង​មានជ័យ​​ដែរ។ ​ស្ពាន​អាកាស ដែល​សាលា​រាជធានី​ភ្នំពេញ​ជ្រើស​យក​ចំនួន​៣​នោះ គឺ ទី​១-​ហោះ​ស្រប​ពីលើ​មហាវិថី​ព្រះ​នរោត្តម បត់​ឆ្វេង ឡើង​ភ្ពា​ប់​ទៅ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ទី​២-​ត​ភ្ជាប់​ពី​ស្ពាន​ព្រះមុនីវង្ស​ចាស់​បត់​កោង​ខាងស្តាំ​ឡើងទៅ​ចាក់អង្រែ និង​ទី​៣-​ហោះ​ស្រប​ពីលើ​មហាវិថី​ព្រះមុនីវង្ស​បត់​ទៅ​មហាវិថី​ព្រះ​នរោត្តម រួច​បត់​ស្តាំ​ឡើង​ស្ពាន​វិញ និង​ផ្លូវ​ក្រោម​ដី​១​ខ្សែ​ទៀត មុជ​ក្រោម​ដី​ពី​ចាក់អង្រែ​ទៅ​ចេញ​នៅ​មហាវិថី​ព្រះមុនីវង្ស​តែម្តង។ចំពោះ​ស្ពាន​អាកាស​ដែល​ហោះ​ខាងលើនេះ មាន​បណ្តោយ​មិន​ស្មើគ្នា​នោះទេ គឺ​ចាប់ពី​២២០​ម៉ែត្រ​ដល់​២៤០​ម៉ែត្រ ទទឹង​ចាប់ពី​៥​ម៉ែត្រ​ទៅ​៧​ម៉ែត្រ ចំណែក​ផ្លូវ​មុជ​ក្រោម​ដី​វិញ មាន​បណ្តោយ​៣០៦​ម៉ែត្រ ហើយ​បន្ទាប់ពី​ស្ថាបនា​រួច ការធ្វើ​ចរាចរណ៍​នៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​នឹងមាន​ភាពប្រសើរឡើង ។​

សាលារាជធានីភ្នំពេញបាន​ចេញនូវបទបញ្ជាទាក់ទងនិងស្លាកសញ្ញាចរាចរណ៍

សាលារាជធានីភ្នំពេញបាន​ចេញនូវបទបញ្ជាទាក់ទងនិងស្លាកសញ្ញាចរាចរណ៍

On

ប្រភព៖ សំលេងទីក្រុង អត្ថបទ៖ ហូសែន ថ្មីៗនេះ សាលារាជធានីភ្នំពេញបាន​ចេញនូវបទបញ្ជាតាមមាត្រាទី៦ ទាក់ទងនិងការប្រើស្លាកសញ្ញាចរាចរណ៍ជាអាទិភាពដែលបាន​ប្រកាសចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។