Category Archives: ព័ត៌មាន

អាជ្ញាធរ​ភ្នំពេញ​មិន​ឲ្យ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​និង​រ៉ឺម៉កម៉ូតូ​ធ្វើ​ចរាចរណ៍​ក្នុង​ថ្ងៃ​បុណ្យ​អុំទូក

ដោយ៖ វិទ្យុអាស៊ីសេរី យាង សុជាមេត្តា, 2014-11-02 អាជ្ញាធរ​រាជធានី​ភ្នំពេញ ហាម​ម្ចាស់​រថយន្ត​ធុន​ធំ រថយន្ត​ដឹកទំនិញ រថយន្ត​ដឹក​អ្នកដំណើរ និង​រ៉ឺម៉ក​ម៉ូតូ មិន​ឲ្យ​បើកបរ​ចូល​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ពិធីបុណ្យ​អុំទូក​ចាប់ពី​ថ្ងៃ​ទី​៥​ដល់​ទី ៧ វិច្ឆិកា​។ វិធានការ​នេះ ធ្វើឡើង​ដើម្បី​កាត់បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​រយៈ ពេល​៣​ថ្ងៃ​នា​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ។ សេចក្ដី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៣១ តុលា ឲ្យ​ដឹង​ថា រថយន្ត​ធុន​ធំ រថយន្ត​ដឹកទំនិញ រថយន្ត​ឈ្នួល​ដឹក​អ្នកដំណើរ ព្រមទាំង​រ៉ឺម៉ក​ម៉ូតូ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត ឲ្យ​ចរាចរ​ចូល​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង​១០​ព្រឹក​រហូតដល់​ម៉ោង​១០​យប់​ឡើយ នៅ​ក្នុង ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ខាងមុខ។ ប៉ុន្តែ​រថយន្ត​ទាំងអស់​នោះ អាច​ធ្វើ​ចរាចរ​ចូល​ក្នុង​ក្រុង​បាន​ចាប់ពី​ម៉ោង​១០​យប់​រហូតដល់​ម៉ោង…

សាលា​រាជធានី​ភ្នំពេញ​ចេញ​សេចក្ដី​ជូន​ដំណឹង​ពង្វាង​ចរាចរ​ក្នុង​បុណ្យ​អុំទូក

ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​បុណ្យអុំទូក សាលា​រាជ​ធានី​ភ្នំពេញ​សូម​ជូន​សេចក្ដី​ជូន​ដំណឹង​អំពី ការ​ពង្វាង​ធ្វើ​ចរាចរ​ចំពោះ​រថយន្ត​ដឹក​ទំនិញ រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ​និង​រ៉ឺម៉ក​គ្រប់​ប្រភេទ។ ការ ​ពង្វាង​ចរាចរ​នេះ គឺ​ដើម្បី​ចៀស​ផុត​ពី​ការ​ណែន​តាន់​តាប់​បង្ក​ឲ្យ​កក​ស្ទះ ព្រោះ​នឹង​មាន​ប្រជាជន​ស្ទើរ​គ្រប់​បណ្ដា​ខេត្ត​ស្រុក នឹង​មក​ចូល​រួម​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក ​បណ្ដែត​ប្រទីប ​អក​អំ​បុក​និង​សំពះ​ព្រះ​ខែ​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ ៥​-៦​-៧ វិច្ឆិកា ២០១៤ នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។ សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ពី​ទីតាំង និង​ម៉ោង​ពេល​ចំពោះ​យាន​យន្ត​ដូច​ខាង​ក្រោម៖ …

ច្រក​ចូល​រាជ​ធានី​១០​ទី​តាំង​នឹង​ត្រូវ​រឹតបន្តឹង​នាអំឡុង​បុណ្យ​អុំទូក​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ

ដោយ៖ ថ្មីៗ ដោយ រឿន ភារុន, 02-11-2014, 2:46 pm ភ្នំពេញ៖ អាជ្ញាធរ​បានចេញ​វិធានការ​ទប់ស្កាត់​លំហូរ​ប្រភេទ​មធ្យោបាយ​ធ្វើដំណើរ​ចូល​ រាជធានី ភ្នំពេញ​មួយចំនួន អំឡុង​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ នៅ​ថ្ងៃទី៥ ដល់ ៧ ខែ​វិ​ចិ្ឆ​កា ខាងមុខនេះ។ បើតាម​ការផ្សាយ​របស់​សាលា​រាជធានី វិធានការ​នេះ គឺជា​ការកំណត់​គោលដៅ ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ ក្នុងអំឡុងពេល​ព្រះរាជ​ពិធី បុណ្យ​អំ​ទូក។ សាលា ​ រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​អនុវត្ត និង​ផ្សព្វផ្សាយ​ពី​ការកំណត់ គោលដៅ​បញ្ចៀស​ចរាចរណ៍ អំឡុងពេលព្រះរាជពិធីបុណ្យអំទូករយៈពេល ៣ថ្ងៃខាងមុខ។ បើតាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ ទិសដៅ​ចរាចរណ៍​ចូល​ក្រុង​មួយចំនួន​នឹងត្រូវ​បាន​រឹត​បន្តឹង និង​បិទ​ចរាចរណ៍​សម្រាប់​រថយន្តធុន​ធ្ងន់​…

គំនរ​សំរាម​រុយ​រោម​នឹង​គរ​កាន់​តែ​ច្រើន​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក

ដោយ៖ ភ្នំពេញប៉ុស្តិ៍ Laignee Barron and ប៉ិច សុធារី, Fri, 31 October 2014 ភ្នំពេញៈ គំនរ​សំរាម​រុយ​រោម​ដែល​គរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ នឹង​គរ​កាន់​តែ​ច្រើន​ថែម​ទៀត ខណៈ​ដែល​ភ្ញៀវ​រាប់​លាន​នាក់​នឹង​នាំ​គ្នា​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នា​ពេល​ខាង​មុខ​នេះ ដែល​នឹង​បន្ថែម​បន្ទុក​មក​លើ​អ្នក​ប្រមូល​សំរាម​របស់​រាជធានី​ភ្នំពេញ។ មនុស្ស ២ លាន​បន្ថែម​ទៀត នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ភ្នំពេញ នា​សប្តាហ៍​ក្រោយ ហើយ​ជាមួយ​នឹង​លំហូរ​មនុស្ស​នេះ គេ​ព្យាករ​ថា សំរាម​នឹង​កើន​ឡើង​ជិត ២ ដង​គឺ​លើស ២ ពាន់​តោន​ក្នុង​មួយ​ថ្ងៃ។ ដើម្បី​ដោះស្រាយ​កំណើន​នេះ ក្រុម​ហ៊ុន​ប្រមូល​សំរាម​តែ​មួយ​គត់​របស់​រាជធានី​គឺ​ក្រុម​ហ៊ុន ស៊ីនទ្រី ត្រូវ​បាន​ស្នើ​ឲ្យ​បន្ថែម​កម្លាំង​ការងារ​និង​ដាក់​ពង្រាយ​រថយន្ត​ដឹក​សំរាម​បន្ថែម។ លោក អៀង អានី…

ក្រុមហ៊ុន​ស៊ិន​ទ្រី​អះអាង​មុខ​សាលា​រាជធានី​ភ្នំពេញ​ថា នឹង​ប្រមូល​សំរាម​ឲ្យ​ទាន់​ពេលវេលា​ក្នុងឱកាស​បុណ្យអុំទូក

ដោយ កោះសន្ដិភាព ថ្ងៃទី ២៧ តុលា ឆ្នាំ ២០១៤ រាជ ​ធានី​ភ្នំពេញ​ ៖ ក្នុង​កិច្ចប្រជុំ​ជា​លើក​ទី​២​ជាមួយ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ស្តី​ពី​ការ​ សំអាត និង​ដឹក​សំរាម​ក្នុង​ឱកាស​បុណ្យអុំទូក ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៧ តុលា​ ២០១៤​ លោក​អៀង អូ​នី អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ត្រូវ​បង្កើន​ សមត្ថភាព​ប្រមូល​សំរាម​នៅ​គ្រប់​តំបន់​ក្នុង​រាជធានី​ភ្នំពេញ​កុំ​ឲ្យ​នៅ​ សេសសល់​ចាប់ពី​ឥឡូវនេះ​ទៅ ។​   ជាមួយ​គ្នា​នេះ​ត្រូវ​ពង្រាយ​ ធុងសំរាម​ឲ្យ​បាន​ច្រើន​ ​នៅ​តាម​ទីតាំង​ប្រារ​ព្វ​ពី​ធី​ក្នុង​រង្វង់​២០គីឡូ​ម៉ែត្រ​​ជុំវិញ​ ដែល​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា បរិមាណ​សំរាម​នឹង​កើនឡើង​ពី​៥០០​ទៅ​៨០០​តោន​ក្នុង​១​ថ្ងៃ​សំរាប់​ទីតាំង​ ប្រារ​ព្វ​ពិធី និង​សុំ​ឲ្យ​ក្រុមហ៊ុន ស៊ិន​ទ្រី មាន​ឆ​ន្ទៈ ​និង​ផែនការ​ច្បាស់លាស់​កុំ​ចាំតែ​សាលា​រាជធានី​ភ្នំពេញ​ដឹក​ដៃ​ទើប​ធ្វើនោះ ព្រោះ​វា​ជា​ភារកិច្ច​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​ស្រាប់​ហើយ​។ ទាក់ទិនការ…

រស់នៅ​ភ្នំពេញ​តឹងទ្រូង

ដោយ​ ថ្មីៗ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៤ បើ​និយាយ​ជារួម ភ្នំពេញ គឺជា​រាជធានី​ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ​ជាបណ្តើរៗទៅមុខ​ដោយ​គ្មាន​ថ្ងៃ​ត្រ​ទ្ប​ប់​ថយក្រោយ​វិញ​ឡើយ។ អគារធំៗ ផ្សារ​ទំនើប ហាង​ស្អេកស្កះ កា​រ៉ា​អូ​ខេ​គ្រប់​ទីកន្លែង រថយន្ត​ទំនើប ផ្ទះ​វីឡា សកលវិទ្យា​ល័យ ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត បង្ហាញ​វត្តមាន​កាន់តែ​ច្រើនឡើង​នៅ​ទីក្រុង​ភ្នំពេញ ហើយ​នេះ គឺជា​អ្វីដែល​មិន​ធ្លាប់មាន​កាលពី៣៥ឆ្នាំមុន​ក្រោយ​ការ​រលំរលាយ​នៃ​របប​ខ្មែរក្រហម​ឆ្នាំ១៩៧៩ ។ បើ​ទីក្រុង​រីកចម្រើន​ដូច្នេះហើយ តើ​ហេតុអ្វី​បានជា​គេ​និយាយថា រាជធានី​ភ្នំពេញ​ពិបាក​រស់នៅ? ចំណុច​អាក្រក់​របស់​ទីក្រុង​ភ្នំពេញ​ដែល​ធ្វើអោយ​ពលរដ្ឋ​ពិបាក​រស់នៅ មានដូចជា៖ ទី១ វត្តមាន​សំរាម​ស្ទើរ​គ្រប់កន្លែង។ ទី២ គ្មាន​អគ្គិសនី​គ្រប់គ្រាន់​នៅតាម​ដងផ្លូវ​នានា​នៃ​ទីក្រុង​ភ្នំពេញ។ នៅ​រាត្រី​ខ្លះ ផ្នែក​ខ្លះ​នៃ​ទីក្រុង​ភ្នំពេញ​គ្របដណ្តប់​ដោយ​ស្បៃ​ងងឹត។ ទី៣ ចរាចរណ៍​កកស្ទះ។…

ការ​ចត​នៅលើ​ចិញ្ចើម​ផ្លូវ​នៅ​តែ​ជា​បញ្ហា​មិន​ទាន់​ដោះស្រាយ​បាន

ដោយ សុង គីមសួរ និងហួត ចាន់ប៉ាវ, ភ្នំពេញប៉ុស្ដ៍. ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៤​ នៅពេល​ដែល​ផ្លូវ​នៅក្នុង​ទីក្រុង​ភ្នំពេញ​មាន​លក្ខណៈ​តូច​ចង្អៀត​ផ្គត់ផ្គង់​មិន​គ្រប់​សម្រាប់​ការ​ប្រើប្រាស់​របស់​ប្រជាជន​ទីក្រុង​ទៅ​ហើយ​នោះ ផ្លូវ​មួយ​ចំនួន​ត្រូវ​បាន​កកស្ទះ​ដោយសារ​ការ​ចត​ចេញ​មក​លើ​ផ្លូវ​ទាំងនោះ​ទៀត ដែល​ជា​មូលហេតុ​ធ្វើឲ្យ​បញ្ហា​ស្ទះ​ចរាចរណ៍​នៅលើ​បណ្ដា​ផ្លូវ​ទាំងនោះ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ តាម​ការ​សង្កេត​នៅក្នុង​រាជធានី​ភ្នំពេញ ការ​ចត​ឡាន​នៅ​មុខ​ហាង​ភោជនីយដ្ឋាន និង​ហាង​ភេសជ្ជៈ​នានា​លើ​មហាវិថី​ធំៗ​គឺជា​ចំណែក​មួយ​ដែល​បង្ក​ឲ្យ​មាន​ការ​ស្ទះ​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃ។ បញ្ហា​នេះ​មិនមែន​ជា​បញ្ហា​ដែល​ទើប​នឹង​កើត​ទេ វា​កើតឡើង​យូរ​មក​ហើយ​ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិន​មាន​ដំណោះស្រាយ​អ្វី​ល្អ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។ ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​មួយ​ក្នុង​ក្រុង​ភ្នំពេញ នា​ពេល​កន្លងមក​។ រូបថត សហការី ឆ្លើយតប​នឹង​បញ្ហា​នេះ មន្ត្រី​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ឡុង ឌីម៉ង់​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​បង្កើត​ជា​សារាចរ​ណែនាំ​នៅក្នុង​ការ​ប្រើប្រាស់​ចិញ្ចើមផ្លូវ។ លោក​ពោល​ថា៖ «សាលាក្រុង​កំពុង​សិក្សា​ហើយ​រៀបចំ​បង្កើត​ឲ្យ​មាន​ជា​សារាចរ​អំពី​ការ​ប្រើប្រាស់​ចិញ្ចើមផ្លូវ​នេះ…..យើង​មាន​វិធានការ​របស់​យើង មុន​ដំបូង​គឺ​អប់រំ​ផ្សព្វផ្សាយ បន្ទាប់មក​ទៀត​ទើប​មាន​ជា​វិធានការ​រដ្ឋបាល​តាម​ក្រោយ»។ លោក​បាន​បន្ត​ទៀត​ថា សាលា​រាជធានី​ភ្នំពេញ​អាច​នឹង​ធ្វើការ​ផាកពិន័យ​ទៅលើ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​បើសិន​ជា​ឃើញ​ថា​មាន​ការ​ប្រើប្រាស់​ចាប់ពី​មួយ​ភាគ​បី​នៃ​ផ្លូវថ្នល់​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ ទាក់ទង​ទៅ​នឹង​បញ្ហា​ការ​ចត​យានយន្ត​នេះ​ដែរ ខាង​ក្រុមហ៊ុន KOI…

ING CITY បង្ហាញ​គម្រោង​ស្ថាបនា​មហាវិថី​ធំ​ជាង​គេ​នៅ​ក្នុង​រាជធានី​ភ្នំពេញ

ដោយ៖ ស៊ីវ ម៉េង ភ្នំពេញប៉ុស្តិ៍​​ Sat, 25 October 2014 គោល​បំណង​ប្រកប​ដោយ​មហិច្ឆតា​របស់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ ING Holding Co, Ltd ក្នុង​ការ​បង្កើត​ក្រុង​រណប​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា ING City ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ប្រជាជន និង​ការ​រីក​ចម្រើន​នៃ​វិស័យ​អចលន​ទ្រព្យ​នៅ​ពេល​នេះ​កំពុង​ដំណើរ​ការ​ទៅ​ មុខ​យ៉ាង​រលូន។ ក្រុង​រណប ING City (ដែល​គេ​ធ្លាប់​ស្គាល់​ថា ក្រុង​រណប AZ City) នឹង​រំលេច​ឡើង​ព្រម​ជាមួយ​មហាវិថី​ដ៏​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា «មហាវិថី​សម្តេច​តេជោ ហ៊ុន សែន» មាន​បណ្តោយ​សរុប ៩,២ គីឡូម៉ែត្រ និង​ទទឹង…

សំឡេងទីក្រុង និងវិទ្យស្ថានបច្ចេកវិទ្យាភ្នំពេញបានរៀបចំ ការប្រកួតសំណេរតែងសេចក្តី២០១៤

សំឡេងទីក្រុង សហការជាមួយវិទ្យស្ថានបច្ចេកវិទ្យាភ្នំពេញ បានរៀបចំការប្រគួតសំណេរតែងសេចក្តី​២០១៤ ជាមួយនឹងប្រធានបទ “ទីក្រុងស្អាតគ្មានសំរាមហើរតាមខ្យល់”។ ៦ នាក់ក្នុងចំណោមបេក្ខជនដាក់ពាក្យចូលរួមប្រគួតប្រមាណ ៥០នាក់ ត្រូវបានផ្តល់រង្វាន់ បន្ទាប់ពីសមាគណៈកម្មការចំនួន​ប្រាំមួយរូប តំណាងពី សំឡេងទីក្រុង,  វិទ្យស្ថានបច្ចេកវិទ្យាភ្នំពេញ,  មឈ្ឍមណ្ឌុលហសប្រតិ្តបត្តការណ៍កម្ពុជា-ជប៉ុន, ក្រុមហ៊ុនសិនទ្រី, និងគណៈកម្មការវាយតំលៃទីក្រុងស្អាត (ក្រសួងទេសចរណ៍)។​ …

Police Say Accused US Army Child Abuser Is in Phnom Penh

By Cambodia Daily, Khy Sovuthy and George Wright October 18, 2014 A 34-year-old staff sergeant on the U.S. Army’s 20 most wanted list, who fled the U.S. in January to avoid more than 40 counts…