Category Archives: ព័ត៌មាន

Waste situation potential ‘disaster’

By Phnom Penh Post, Fri, 19 December 2014 Piles of garbage may finally be disappearing from Phnom Penh streets after a strike by the city’s trash collectors, but Phnom Penh is headed for disaster within…

កម្មករ​ប្រមូល​សំរាម​ក្រុម​ហ៊ុន ស៊ីន​ទ្រី សម្រេច​ការ​ទាមទារ​និង​ចូល​ធ្វើ​ការ​វិញmountains’

ដោយ​ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី ១៨ ខែធ្ន ឆ្នាំ ២០១៤ ភ្នំពេញៈ ក្រុម​កម្មករ​ប្រមូល​សំរាម​នៃ​ក្រុម​ហ៊ុន ស៊ីន​ទ្រី បាន​នាំ​គ្នា​ចូល​មក​ធ្វើ​ការ​ប្រមូល​សំរាម ក្នុង​រាជធានី​ភ្នំពេញ​ឡើង​វិញ​ហើយ​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​ភាគី​ក្រុម​ហ៊ុន​បាន​ឯកភាព​តាម​ការ​ទាមទារ​របស់​ពួក​គេ។ លោក ប្រាក់ សុខា តំណាង​ភាគី​កម្មករ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ចរចា​បាន​សម្រេច​ជោគ​ជ័យ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ក្រុម​កម្មករ​គ្រប់​ផ្នែក​ទាំង​អស់ បាន​ចាប់​ផ្ដើម​ប្រតិបត្តិ​ការ ការងារ​បោស​សម្អាត ប្រមូល​កើប និង​ដឹក​ជញ្ជូន​សំរាម និង​កាក​សំណល់​គ្រប់​ប្រភេទ​ចេញ​ពី​ទី​ប្រជុំជន​ក្នុង​ផ្សារ តាម​សហគ្រាស រោងចក្រ មន្ទីរពេទ្យ និង​តាម​ផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​យក​ទៅ​ទីលាន​ចាក់​សំរាម​នៅ​ក្នុង សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។ លោក​បាន​ប្រាប់​ថា៖ «យើង​ខ្ញុំ​ដឹង​ថា សំរាម​បំពុល​បរិស្ថាន​និង​ធ្វើ​ឲ្យ​ខូច​សោភណភាព​ក្នុង​ទីក្រុង…

អ្នក​ពាក់​ព័ន្ធ​ពិភាក្សា​ពី​ការ​ធ្វើ​ផ្លូវ​នៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយ​ចង្វារ

ដោយ​ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០១៤ ភ្នំពេញៈ អាជ្ញាធរ ខណ្ឌ​ជ្រោយចង្វារ ពលរដ្ឋ​និង​ក្រុម​ហ៊ុន អូស៊ីអាយស៊ី (OCIC) កាល​ពី​ព្រឹក​ម្សិល​មិញ បាន​បើក​កិច្ច​ប្រជុំ​មួយ​ធ្វើ​ការ​ពិភាក្សា​លើ​គម្រោង​សាង​សង់​ផ្លូវ​មួយ​ ខ្សែ ដែល​រត់​ស្រប​គ្នា​ជាមួយ​ផ្លូវ​ជាតិ​លេខ ៦ និង​ផ្លូវ ៨ ខ្សែ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយ​ចង្វារ។ កិច្ច​ប្រជុំ​នេះ មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង ២០០ គ្រួសារ​ដែល​មាន​ផ្ទះ​និង​ដី​លំនៅឋាន​ជាប់​ឬ​នៅ​ក្នុង​តំបន់​អនុវត្ត​គម្រោង ដែល​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ផង​ដែរ។ លោក ណន អូនី មន្ត្រី​សម្រប​សម្រួល​ផ្នែក​ច្បាប់​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ដែល​បាន​ចូល​រួម​ស្ដាប់​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​ឲ្យ​ដឹង​ថា គម្រោង​សាង​សង់​ផ្លូវ​មួយ​ខ្សែ​ស្រប​តាម​បណ្ដាយ​ផ្លូវ​ជាតិ​លេខ ៦ និង​ដែល​ស្ថិត​នៅ​ចំណុច​កណ្ដាល ផ្ទៃ​ដី​នៃ​គម្រោង​អភិវឌ្ឍន៍​នោះ គឺ​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​យ៉ាង​ពេញ​ទំហឹង​ដោយ​ពួក​គាត់​យល់​ថា…

បញ្ហាសំរាមត្រឡប់មកយ៉ាងក្ដៅគគុកក្នុងទីក្រុងភ្នំពេញ​

ដោយសារតែកម្មករ របស់ក្រុមហ៊ុនស៊ីនទ្រីបានឈប់ធ្វើការ ដើម្បីធ្វើកូដកម្មទាមទារប្រាក់ខែសមរម្យ ធ្វើអោយការប្រមូលសំរាមក្នុងទីក្រុងភ្នំពេញបានរាំងស្ទះ រយៈពេលបីបួនថ្ងៃមកហើយ​​ គិតមកដល់ថ្ងៃទី ១៧ខែធ្នូឆ្នាំ ២០១៤នេះ។ សំរាមទាំងនេះបានបង្ករជាក្លិនស្អុយ ទូទាំងរាជធានីភ្នំពេញ និងបង្ករ អោយមាន គ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញជាខ្លាំង ហើយជាពិសេស វាបណ្ដាលអោយខូចខាត នូវសោភ័ណ្ឌភាពនិងបរិស្ថានទីក្រុងជាខ្លាំងផងដែរ។ សូមរាយការណ៍ អំពីបញ្ហាសំរាមនៅជិតកន្លែងរបស់នាក់មកសំឡេងទីក្រុងតាមរយៈ www.urbanvoicecambodia.net ឬ តាមទូរស័ព្ធលេខ ០៩៧ ២៦ ៤០ ០៥៦។ សូមទស្សនាកម្រងរូបភាព និងវីឌីអូ ខាងក្រោមនេះ ដែលថតនិងផលិតដោយក្រុមការងារសម្លេងទីក្រុង៕ …

កម្មករ​ក្រុម​ហ៊ុន ស៊ីនទ្រី សម្រេច​បន្ត​ធ្វើ​កូដកម្ម​មិន​ប្រមូល​សំរាម

ដោយ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៤ ភ្នំពេញៈ កម្មករ​ប្រមូល​សំរាម​នៃ​ក្រុមហ៊ុន​ស៊ីន​ទ្រី អះអាង​ថា នឹង​បន្ត​ធ្វើ​កូដកម្ម មិន​ប្រមូល​សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ​បន្ត​ទៀត​នៅ​ថ្ងៃ​ពុធ ដោយ​សារ​ការ​ចរចា​ពី​ការ​ដំឡើង​ប្រាក់​ឈ្មួល​និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ពី​ម្សិល​មិញ​មិន​ត្រូវ​រ៉ូវ​គ្នា។ ការ​ធ្វើ​កូដកម្ម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បី​ថ្ងៃ​ជាប់​គ្នា​នេះ បាន​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ជា​បេះដូង​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក្លាយ​ជា​ទីក្រុង​ដ៏​កខ្វក់​និង​មាន​ក្លិន​ដ៏​ស្អុយ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សោភណភាព​ទីក្រុង និង​សុខុមាល​ភាព​របស់​ប្រជា​ពលរដ្ឋ ពិសេស​កុមារ​តូច។ តំណាង​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី លោក ប្រាក់ សុខា លើក​ឡើង​ថា៖ «នៅ​ពេល​ដែល​វិបត្តិ​សំរាម និង​កាក​សំណល់​ផ្សេងៗ កក​ស្ទះ​ពេញ​ទីក្រុង​ទើប​គេ​អាច​ដឹង​បាន​ថា កម្មករ​ប្រមូល​សំរាម​មាន​សារៈ​សំខាន់។ ប៉ុន្តែ ជា​ធម្មតា​ជន​ទូទៅ​បាន​មើល​ស្រាល​និង​មិន​ឲ្យ​តម្លៃ​ពួក​យើង​ទេ»។ លោក​បន្ត​ថា សម្រាប់​កម្មករ​បោស​សម្អាត​ទទួល​បាន​ប្រាក់​ឈ្នួល​ត្រឹម​តែ ៩០ ដុល្លារ​ក្នុង ១…

Cintri workers back on strike

Source: www.PostKhmer.com,Tue, 16 December 2014, ប៉ិច សុធារី ភ្នំពេញៈ បុគ្គលិក​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី ជាង ១០០០ នាក់ បាន​ធ្វើ​កូដកម្ម​ជា​ថ្មី កាល​ពី​ថ្ងៃ​ម្សិល​មិញ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ពី ២០០ ទៅ ៣០០ ដុល្លារ​តាម​ផ្នែក​នីមួយៗ​និង​ធ្វើ​ការ​ត្រឹម ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ បន្ទាប់​ពី​ក្រុម​ហ៊ុន​មិន​អនុញ្ញាត​ឲ្យ​អ្នក​បើក​បរ​បូម​យក​ប្រេង​សាំង​ដែល ​នៅ​សល់​ក្រោយ​ពី​ការ​ដឹក​សំរាម​ដូច​មុន។ តំណាង​បុគ្គលិក​កម្មករ​ក្រុម​ហ៊ុន​ស៊ីនទ្រី លោក ប្រាក់ សុខា បាន​ឲ្យ​ដឹង​ថា អ្នក​បើក​ឡាន​ដឹក​សំរាម និង​កម្មករ​ប្រមូល​សំរាម​ទាំង​វេន​យប់ និង​វេន​ថ្ងៃ បាន​នាំ​គ្នា​តវ៉ា តាំង​ពី​ម៉ោង ៦ ល្ងាច​ថ្ងៃ​អាទិត្យ…

EDC ស្នើ​អាជ្ញាធរ​រុះរើ​ផ្ទះ​សង់​ប៉ះពាល់​ស្ថានីយ

ដោយ​​ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៤ ភ្នំពេញៈ អគ្គិសនី​កម្ពុជា (EDC) បាន​ផ្ញើ​លិខិត​មួយ ទៅ​អាជ្ញាធរ ខណ្ឌ​សែន​សុខ ដោយ​សុំ​ឲ្យ​ធ្វើ​ការ​រុះរើ​ផ្ទះ​មួយ​ចំនួន ដែល​សាង​សង់​លើ​ដី​របស់ EDC ដែល​កំពុង​ប៉ះពាល់​ដល់​អនុ​ស្ថានីយ​ក្នុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ នៅ​ក្នុង​លិខិត​ដែល​បាន​ដាក់​បង្ហោះ​ក្នុង​វេបសាយ​កាល​ពី​ម្សិល​មិញ អគ្គ​នាយក EDC លោក កែវ រតនៈ បាន​ថ្លែង​ថា ផ្ទះ​មួយ​ចំនួន កំពុង​ប៉ះពាល់​ដល់​អនុ​ស្ថានីយ អូរ​បែកក្អម ក្នុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ លិខិត​នេះ​បាន​សរសេរ​ថា៖ «ផ្ទះ​របស់​ប្រជាជន​ត្រូវ​បាន​សាងសង់​នៅ​ជិត​បង្គោល​អគ្គិសនី​នៅ​អនុ​ស្ថានីយ ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ ដល់​ការ​ផ្ទេរ​ថាមពល​ចែក​ចាយ​អគ្គិសនី​នៅ​ក្នុង​រាជធានី​ភ្នំពេញ…

អង្គការ​ចៃកា​នឹង​ផ្តល់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​១០០​គ្រឿង​ដាក់​តាម​ភ្លើងស្តុប​នៅ​ក្រុង​ភ្នំពេញ

ដោយវិទ្យុអាស៊ីសេរី ថ្ងៃទី ១៣ខែធ្នូ ឆ្នាំ ២០១៤ ការ​កក​ស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ជា​ក្តី​កង្វល់ និង​បាន​ធ្វើ​ឲ្យ​ខាត​បង់​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដោយសារ​បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ឬ​អង្គការ​ចៃកា (JICA = Japan International Cooperation Agency) បាន​ប្រជុំ​រក​ដំណោះស្រាយ​បញ្ហា​កើត​ឡើង​នោះ។ ជា​លទ្ធផល ភាគី​ទាំង​ពីរ​សម្រេច​ដោះស្រាយ​បញ្ហា​នេះ​តាម​រយៈ​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព តាម​ភ្លើងស្តុប​នៅ​ក្រុងភ្នំពេញ។ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​សង្ឃឹម​ថា ភ្លើងស្តុប​ថ្មី​ដែល​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​១០០ នឹង​សម្រួល​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ គម្រោង​ថ្មី​នេះ​អនុវត្ត​ដោយ​សាលា​រាជធានី​ភ្នំពេញ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​អង្គការ​ចៃកា។ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​នៅ​ថ្ងៃ​សៅរ៍ ទី​១៣…

ការ​សង់​លូ​បង្ហូរ​ទឹក​តូច​ធ្វើ​ឲ្យ​មាន​ការ​ជន់​លិច​តំបន់​បឹង​កក់

ដោយ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៤ ភ្នំពេញៈ របាយ​ការណ៍​ដែល​លេច​ចេញ​មួយ​ពី​ក្រុម​ហ៊ុន Shukaku Inc បាន​ឲ្យ​ដឹង​ថា បំពង់​លូ​ដែល​សាលា​រាជធានី​បាន​ដំឡើង ដើម្បី​បង្ហូរ​ទឹក​ចេញ​ពី​តំបន់​បឹងកក់ គឺ​មាន​ទំហំ​តូច​ណាស់ មិន​អាច​បង្ការ​កុំ​ឲ្យ​មាន​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​បាន​ទេ ហើយ​វា​អាច​បណ្តាល​ឲ្យ​អ្នក​ស្រុក​ស្លាប់​បាត់​បង់​ជីវិត​ទៀត​ផង។ របាយ​ការណ៍​នេះ ដែល​បាន​សរសេរ​កាល​ពី ខែ​សីហា ឆ្នាំ​២០១៣ បាន​ចោទ​ថា សាលា​រាជធានី​បាន​ដំឡើង​បំពង់​បង្ហូរ តាម​បណ្តោយ​គែម​ខាង​កើត​នៃ​បឹងកក់​ដោយ​មិន​បាន​វាយតម្លៃ​ថា តើ​ទឹក​ប៉ុន្មាន​នឹង​ហូរ​ចេញ​ពី​ដី​ជាប់​នោះ​ទេ ជា​ពិសេស ក្នុង​ករណី​ភ្លៀង​ខ្លាំង។ របាយ​ការណ៍​ដែល ភ្នំពេញ ប៉ុស្តិ៍ បាន​ទទួល​ក្នុង​សប្តាហ៍​នេះ បាន​ឲ្យ​ដឹង​ថា៖ «ការ​បាត់​បង់​ជីវិត និង​ទ្រព្យ​សម្បតិ្ត​អាច​កើត​ឡើង ប្រសិន​បើ​មាន​ព្យុះ​ធំ…

A different world for urban poor

By Phnom Penh Post, December 12, 2014 Almost 30 per cent of small children raised in poor urban villages around Phnom Penh are experiencing stunted growth, while 35 per cent are underweight – figures significantly…

តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ ​នៅ​ពេល​ដែល​បុរី​មួយ​ប្រកាស​ក្ស័យ​ធន?

ដោយ វិទ្យុអាស៊ីសេរី ថ្ងៃទី ១១ ថ្ងៃទី ធ្នូ ឆ្នាំ ២០១៤ ការដ្ឋាន​សាងសង់​បុរី ៩៩៩ ឋិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ ជិត​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ រូបថត​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៤ គម្រោង​វិនិយោគ​នានា​នៅ​កម្ពុជា របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​រអាក់រអួល​ជា​ខ្លាំង បន្ទាប់​ពី​តុលាការ​បាន​ចោទ​អ្នក​គ្រប់គ្រង​រូប​នេះ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។ ព័ត៌មាន​នេះ បាន​ជំរុញ​ឲ្យ​ដំណើរ​ការ​សាងសង់​បុរី និង​សកម្មភាព​អាជីវកម្ម​របស់​ឧកញ៉ា ថោង សារ៉ាត់ បាត់​បង់​ការ​ទុក​ចិត្ត​ពី​អតិថិជន ហើយ​បញ្ហា​នេះ​អាច​ឈាន​ដល់​ការ​ក្ស័យ​ធន។ តើ​អតិថិជន​ត្រូវ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អ្នក​ណា​ខ្លះ ប្រសិន​បើ​បុរី​មួយ​ត្រូវ​ដួល​រលំ? រចនាសម្ព័ន្ធ​គ្រប់គ្រង​នៅ​ក្នុង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ថោង…

City Hall Brings in Security Guards to Collect Trash

By Cambodia Daily, December 9, 2014 District security guards, often used to break up demonstrations and beat protesters, were mobilized Tuesday to help clean up the city as hundreds of Phnom Penh’s trash collectors continued…