សាលារាជធានីយកទីតាំងមួយជិតផ្ទះនាយករដ្ឋមន្ត្រីធ្វើកន្លែងកំសាន្តជំនួសបុណ្យអុំទូក​

On

ប្រភព៖ VOD វិទ្យុអាសុីសេរី, ដោយ៖​ ញឹម សុខន​​ | ថ្ងៃអង្គារ ទី10 វិច្ឆិកា 2015

សាលារាជធានី​ភ្នំពេញប្រកាសនៅថ្ងៃអង្គារនេះថាជំនួសនៃការមិនអនុញ្ញាតឲ្យមានពិធីបុណ្យជាតិអុំទូក នៅឆ្នាំនេះ ទីតាំងមួយចំនួន រួមទាំងទីតាំងជិតផ្ទះនាយករដ្ឋមន្ត្រីផង នឹងបើកជាទីតាំង​សម្រាប់​សាធារ​ណ​​ជ​​​​ន​កំសាន្តសប្បាយ។

លើហ្វេសប៊ុក អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អះអាងថាទោះជាឆ្នាំនេះមិនអា​ចប្រា​រព្ធ​ពិ​ធី​​បុណ្យអុំទូកបានក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលនិងសាលារាជធានីភ្នំពេញនឹងរៀបចំ​ទីតាំង​កំសាន្ត​ស​​ប្បាយ មួយចំនួន។

លោក ប៉ា សុជាតិវង្ស ឲ្យដឹងទៀតថា ទីតាំងកំសាន្តទាំងនោះត្រូវបានរៀបចំឡើងនៅទីតាំងជ្រោ​យច​ង្វា​រ​ត្រើ​យខាងកើត សួនច្បារវត្តភ្នំ ទីលានប្រជាធិបតេយ្យនិងទីតាំងសួ​នច្បារមុខវត្ត​​បុ​​ទុ​មវត្តីជាដើម។

វត្តបុទុមវត្តីមានទីតាំងជិតទីបញ្ជាការដ្ឋានកងអង្គរក្សរបស់នាយករដ្ឋមន្ត្រីនិងជិតភូមិគ្រឹះរបស់លោ​កជិត​វិមានឯករាជ្យ។

ពិធីបុណ្យអុំទូកឆ្នាំ២០១៥នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបិទម្តងទៀត ដោ​​​យ​អះអាងថាកម្រិត​ទឹកតូច រួមទាំងមានភាពរាំងស្ងួតបង្កការលំបាកដល់កីឡាករក្នុង​កា​រប្រណាំងទូក។

ការប្រកាសរបស់នាយករដ្ឋមន្ត្រីក្នុង​ការ​ផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ ធ្វើឡើ​ងប៉ុន្មា​​នថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពីបាតុករប្រើហិង្សាលើតំណាងរាស្ត្រគណបក្សប្រឆាំង នៅតវ៉ាដកតំណែង លោក កឹម សុខា ពីអនុ​ប្រធាន​ទី១នៃរ​ដ្ឋស​ភា។ សង្គមស៊ីវិលយល់ថាការប្រកាស​ផ្អាកពិធី​បុណ្យ​អុំទូកឆ្នាំនេះជាហេតុផល​នយោបាយ៕

សាលា​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ពង្រីក​ស្ពាន​ភូមិ​ម័ល​ពី​ទទឹង​១៦,៥​ម៉ែត្រ​ទៅ​២៤,៥​ម៉ែត្រ

សាលា​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ពង្រីក​ស្ពាន​ភូមិ​ម័ល​ពី​ទទឹង​១៦,៥​ម៉ែត្រ​ទៅ​២៤,៥​ម៉ែត្រ

On

ភ្នំពេញ ៖ ដោយមាន​ការ​កកស្ទះ​ចរាចរ នៅ​ចំណុច​ប្រសព្វ ផ្លូវ​លេខ​២១៧ និង ផ្លូវ​លេខ​៣៧១ ស្ថិត​នៅ​ក្នុង​ព្រំប្រទល់​ខណ្ឌមានជ័យ និង ខណ្ឌដង្កោ សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​ពង្រីក​ទទឹង​ស្ពាន​ភូមិ​ម័ល​ធំ​ជាង​មុន​ស្ទើរ​ទ្វេដង ហើយ​មកដល់ពេលនេះ​ការស្ថាបនា​សម្រេច​លទ្ធផល​បាន ៧០%​នៃ​គម្រោង​ហើយ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ដោះស្រាយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ នៅ​ប្រសព្វ​ផ្លូវ​លេខ​២១៧ និង ផ្លូវ​លេខ​៣៧១ ក្នុង​ព្រំប្រទល់​ខណ្ឌមានជ័យ និង ខណ្ឌដង្កោ សាលា​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ពង្រីក​ស្ពាន​ភូមិ​ម័ល ពី​ទទឹង​ស្ពាន ១៦,៥​ម៉ែត្រ ទៅ​ទទឹង​ស្ពាន ២៤,៥​ម៉ែត្រ។

មន្ត្រី​រូប​នោះ​បន្ត​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ ការដ្ឋាន​សម្រេច​ល​ទ្ធ​ផល​បាន ៧០%​នៃ​គម្រោង​ហើយ ដោយ​ការដ្ឋាន​បាន​ចាក់​បេតុង​កម្រាល​ស្ពាន​ពង្រីក​១​ចំហៀង​រួច និង​កំពុង​ជំរុញ​១​ចំហៀង​ទៀត ដែល​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ពាក់​កណ្តាល​ខែធ្នូ ឆ្នាំ​២០១៥៕

h h1 h2 h3

កំណើន​នៃ​ការ​វិនិយោគទុន​ក្នុង​តំបន់​ក្រវាត់​ក្រុង

កំណើន​នៃ​ការ​វិនិយោគទុន​ក្នុង​តំបន់​ក្រវាត់​ក្រុង

On

Source: Phom Penh Post/ Thu, 29 October 2015

ខណៈ​ពេល​ដែល​តម្លៃ​ដី​នៅក្នុង​ទីក្រុង​ឡើង​ថ្លៃ​អ្នក​អភិវឌ្ឍ​គម្រោង​ផ្នែក​អចលនទ្រព្យ​កំពុង​ស្វែងរក​ចន្លោះ​ដី​ទំនេរ​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ​។ ដោយឡែក​នៅ​សង្កាត់​ឫស្សីកែវ​ដែល​មាន​ទីតាំង​នៅ​ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​តម្លៃ​ខ្ពស់​របស់​ខ្លួន​ដដែល​។

បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ភាគ​ច្រើន​តំបន់​ប៉ែក​ពាយព្យ​នៃ​ទីក្រុង​បាន​និង​កំពុង​ប្រែ​ក្លាយ​ខ្លួន​ជា​តំបន់​​ទាក់ទាញ​មួយ​សម្រាប់​ក្រុម​គ្រួសារ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ស្វែងរក​លំនៅឋាន​ក្រៅ​ទីប្រជុំជន​។

ក្រុមហ៊ុន​សំណង់​បុរី និង​​គម្រោង​ពង្រីក​ទីក្រុង​បាន​កំពុង​ដំណើរ​ការ​គម្រោង​អភិវឌ្ឍន៍​របស់​ពួកគេ​ដែល​មាន​ទីតាំង​នៅ​ចន្លោះ​តំបន់​អភិវឌ្ឍន៍​ពីរ​គឺ​តំបន់ ខេមកូស៊ីធី និង ហ្គ្រេនភ្នំពេញ ដែល​សំណង់​ទាំង​នោះ​មាន​លក្ខណៈ​​សមស្រប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​ទាំង​តម្លៃ និង​ប្រភេទ​ដែល​ពួកគេ​ចង់​បាន​។ នេះ​បើ​តាម​សម្ដី​របស់​លោក ស៊ីថា អនុប្រធាន​នៃ​ក្រុមហ៊ុន វើលត្រាស់អេសស្តេត​។

មាន​ការ​អភិវឌ្ឍ​គម្រោង​សាងសង់​ដូចជា បុរីប៉េងហួត ឌឺស្តារ Premier បុរីញូវើល​គីឡូម៉ែត្រ​លេខ ៥, បុរី​ទួលសង្កែ, បុរី​វីឡា​ទួលសង្កែ​, បុរី​វិមាន​ភ្នំពេញ​, បុរី​អង្គរភ្នំពេញ​, បុរី​វិមាន​ភ្នំពេញ​, បុរី​រិទ្ធ​, បុរី​ញូវើល​ទួលសង្កែ​, បុរី​ឆាយណាថោន​, បុរី​ល្អ​ពេញចិត្ត​១ និង​២, បុរី​វិឡា​ផ្សារតូច, ផ្ទះ​ល្វែង​មិត្តភាព​១ និង​២, បុរី​បឹងឈូក, បុរី​លឹមឈាងហាក់ (​ស៊ី ធី អិន), បុរី​ ស្រេង កុង​, បុរី​មិត្តភាព (គីឡូ​ម៉ែត្រ​លេខ​ ៦), បុរី​មហា​សេដ្ឋី​, ឌឺរ៉េស៊ីដង់​, បុរី​រតនៈ, បុរី​មនោរម្យ​, បុរី​អិលអេចវី​, បុរី​ហុងឡេងយី​, សំណង់​ផ្ទះ​ល្វែង គីម​បូ​, បុរី​មង្គល​ភ្នំពេញ​, សំណង់​ផ្ទះ​ល្វែង ជី.ធី.ស៊ី, បុរី​កូម៉េល​, ដែល​គម្រោង​សំណង់​ទាំង​នេះ​គឺជា​គម្រោង​សាងសង់​ថ្មី​ដែល​មាន​ផ្តល់​ជូន​នូវ​លំនៅឋាន​, សំណង់​អគារ​ភ្លោះ​, វីឡា និង​សំណង់​ផ្ទះល្វែង​ដែល​មាន​​តម្លៃ​សមរម្យ​ដែល​ជា​ទីផ្សារ​សំខាន់​សម្រាប់​អតិថិជន​ក្នុង​ស្រុក។

លោក ឈី យ៉ាប ប្រធាន​គម្រោង​នៃ​សំណង់ ហ្គ្រេន​ភ្នំពេញ ដែល​ជា​គម្រោង​គ្រប​ដណ្តប់​លើ​ផ្ទៃដី​អភិវឌ្ឍន៍ ២៦០ ​ហិកតា​។

លោក​ជឿ​ជាក់​ថា​ ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ​តាម​បណ្តោយ​ផ្លូវ ជា សុផារ៉ា​, ផ្លូវ​ ៥៩៨ និង​លើ​ផ្លូវ​ហាណូយ​គឺ​នឹង​តភ្ចាប់​តំបន់​អភិវឌ្ឍ​ក្រវាត់​ក្រុង​ដូចជា​តំបន់​ឫស្សីកែវ​ជាមួយ​តំបន់​ទីប្រជុំ​ក្រុង​តាមរយៈ​ការ​ធ្វើ​ដំណើរ​ទៅ​មក និង​គ្រឿង​លម្អ​តាម​ដង​ផ្លូវ​។

សាលា​ក្រុង​ភ្នំពេញ​ក៏​បាន​សំណូមពរ​ថា​មហាវិថី​អង្គរ ឬ​គេ​ហៅ​ថា​ផ្លូវ​ខេមកូ​នឹង​ភ្ចាប់​បុរី​ហ្គ្រេន​ភ្នំពេញ និង​បុរី​ខេមកូស៊ីធី​ដោយ​ផ្ទាល់​ដែល​វា​ជួយ​ពន្លឿន​រយៈពេល​ធ្វើ​ដំណើរ​ពី​ទីក្រុង​ជាពិសេស​​សម្រាប់​​អ្នក​រស់នៅ​ប៉ែក​ពាយព្យ​នៃ​​ទីក្រុង​ភ្នំពេញ​។ គម្រោង​អ៊ីអនម៉ល​២ ដែល​បាន​ធ្វើ​ការ​សាងសង់​នៅ​តាម​បណ្តោយ​ផ្លូវ​ ១០០៣ បាន​បណ្តាល​ឲ្យ​អ្នក​វិនិយោគិន​ភាគ​ច្រើន​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​នៅក្នុង​តំបន់​នេះ​។

លោក ដេវីដ គីម ជា​ប្រធាន​សេវា​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន អ៊ិនហ្វូមេខ បាន​ពន្យល់​ថា​ការ​ផ្លាស់ប្តូរ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ទៅ​ជាយក្រុង​គឺ​បណ្តាល​មកពី​ការ​ឡើង​ថ្លៃ​ដី​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ដូចជា​តំបន់​បឹង​កេងកង, ដូនពេញ និង​ទន្លេ​បាសាក់​ជាដើម​។

លោក …

សេចក្តីជូនដំណឹងពីសន្និសិទស្តីពី “ការរៀបចំផែនការលម្អទីក្រុង និងផែនការអភិវឌ្ឍតាមបែបជម្រើសប្លង់នៅកម្ពុជា”

On

ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៥/ 28 October 2015

តើអស់លោក លោកស្រី ជានិស្សិត សហគមន៍ និង អ្នកជំនាញពាក់ព័ន្ធមានចំណាប់ អារម្មណ៍ចូលរួម ក្នុងការរៀបចំផែនការកែលម្អទីក្រុង និងផែនការអភិវឌ្ឍតាមបែប ជម្រើសប្លង់នៅក្នុងប្រទេសកម្ពុជាដែរឬទេ?

សូមចុះឈ្មោះឥឡូវនេះដើម្បីបានចូលរួមសន្និសីទដែលមានរយៈពេល០២ថ្ងៃ ដែលផ្តោតទៅលើគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ដល់០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា ជប៉ុន ដែលស្ថិតនៅក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ដើម្បីចុះឈ្មោះសូមចុចលើតំណរភ្ជាប់នេះ http://bit.ly/1Q9FDc4

សន្និសីទស្តីអំពីគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សគឺជាផ្នែកមួយនៃគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ហើយត្រូវបានអនុវត្តន៍គម្រោងដោយអង្គការសមាគមធាងត្នោត (ស.ធ.ត) និងអង្គការភីពផលអ៊ីននីត (ភីន)។

ព្រឹកនេះសម្តេចតេជោ អញ្ជើញសម្ពោធគម្រោង ការពារទឹកជំនន់ និង កែលំអប្រព័ន្ធលូ, ផ្លូវជុំវិញវត្តបទុម ត្រូវបិទចរាចរណ៍ បណ្តោះអាសន្ន

On

Thursday, 05 November 2015 06:52 ដោយ៖ ដើមអម្ពិល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ អញ្ជើញជា អធិបតីបើកសម្ពោធគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូជំហានទី៣ ដើម្បីរំដោះការជន់លិចក្នុង រាជធានីភ្នំពេញនៅរដូវភ្លៀង ដែលគាំទ្រជំនួយថវិកាដោយរាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA។

ពិធីសម្ពោធគម្រោងធ្វើឡើងនៅទីតាំងសួនច្បារទល់មុខវត្តបទុមវតី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ទន្ទឹមនឹង ការសម្ពោធគម្រោងនេះ សាលារាជធានីភ្នំពេញ ក៏សម្រេចផ្អាកចរាចរណ៍លើកំណាត់ផ្លូវចំនួនផងដែរ។

បើតាមការជូនដំណឹង របស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានឲ្យដឹងថា កំណាត់ ផ្លូវ ដែលត្រូវផ្អាកចរាចរណ៍នៅព្រឹកថ្ងៃនេះ រួមមាន៖ ចាប់ពីចំណុចប្រសព្វមហាវិថីព្រះសីហនុ រហូតដល់ផ្លូវលេខ ២៤០ មហាវិថីព្រះសុរាម្រិត និងកំណាត់ផ្លូវលេខ២៤០ ចាប់ពីចំណុចប្រសព្វមហាវិថី ព្រះនរោត្តម រហូតដល់មហា វិថី  ព្រះសុធារស ចាប់ពីម៉ោង ៧ ដល់ម៉ោង ១១ព្រឹក។

សូមបញ្ជាក់ថា ដើម្បីរំដោះការជន់លិចនៅក្នុងរាជធានីភ្នំពេញ នៅពេលមានភ្លៀងធ្លាក់ម្តងៗ សាលារាជធានីភ្នំ ពេញ បានចេញប្រតិបត្តិការស្តារ និងរៀបចំប្រព័ន្ធលូថ្មី ចាប់តាំងពីឆ្នាំចុងឆ្នាំ២០១៤ រហូតមកដល់ចុងឆ្នាំ២០១៥ នេះ ផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញ ត្រូវបានរៀបចំប្រព័ន្ធលូរួចរាល់ ហើយក៏បានចូលរួមជួយរំដោះការជន់លិច ពេលមានភ្លៀងធ្លាក់ បានប្រសើរជាងបណ្តាឆ្នាំកន្លងទៅផងដែរ៕

អង្គ​ការ​ខាងអភិវឌ្ឍ​ក្រុងលើកឡើង​​ថាទីក្រុង​ភ្នំពេញ​មិន​មាន​ប្លង់មេ​ត្រឹម​ត្រូវនៅឡើយ​

អង្គ​ការ​ខាងអភិវឌ្ឍ​ក្រុងលើកឡើង​​ថាទីក្រុង​ភ្នំពេញ​មិន​មាន​ប្លង់មេ​ត្រឹម​ត្រូវនៅឡើយ​

On

ប្រភព៖ VOD វិទ្យុអាសុីសេរី, ដោយ៖ ទូច សុខា | ថ្ងៃពុធ ទី4 វិច្ឆិកា 2015

មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើការរៀបចំទីក្រុងលើកឡើងថាទីក្រុងភ្នំពេញសព្វថ្ងៃមិនទាន់មានការរៀបចំប្លង់ទីក្រុងមួយត្រឹមត្រូវនៅឡើយទេ ដោយអ្នកទាំងនោះអះអាងថាការអភិវឌ្ឍមានដោយកន្លែង និងមិនសូវបានផ្តល់ផលប្រយោជន៍ដល់អ្នកក្រីក្រក្នុងទីក្រុងនោះទេ។

នាយកប្រចាំប្រទេសរបស់អង្គការPeople In Need លោក Piotr Sasin មានប្រសាសន៍ប្រាប់អ្នកសាព័ត៌មានក្រោយបញ្ចប់បទបង្ហាញរបស់លោកក្នុងសន្និសីទស្តីពីគម្រោងរៀបចំដីធ្លីនិងសិទ្ធិមនុស្សនៅថ្ងៃពុធនេះថាទីក្រុងភ្នំពេញមានគម្រោងអភិវឌ្ឍតាមផ្នែកៗនៃទីក្រុង ដែលលោកថាមានការកសាងអគារខ្ពស់ៗ និងកសាងហេដ្ឋារចនាសម្ព័ន្ធបានល្អ។ ប៉ុន្តែលោកថាប្រជាពលរដ្ឋក្រីក្រនៅជុំវិញតំបន់នោះមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ។ លោកបន្តថាគម្រោងខ្លះបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធជលសាស្រ្ត ប្រជាពលរដ្ឋដែលរស់នៅកន្លែងដែលត្រូវអភិវឌ្ឍនិងធ្វើឲ្យខូចដល់បរិស្ថានទៀតផង។ លោកបន្ថែមថា៖ “យុទ្ធសាស្រ្តអភិវឌ្ឍទីក្រុងគួរតែមានការចូលរួមពីភាគីពាក់ព័ន្ធដូចជាប្រជាសហគមន៍ មន្ត្រីអង្គការសង្គមស៊ីវិលដែលមានជំនាញខាងការងារនេះ ដែលអាចធ្វើឲ្យមានគម្រោងប្លង់ទីក្រុងមួយប្រកបដោយគុណភាព… ទោះយ៉ាងណា ខ្ញុំនៅមិនទាន់មិនឃើញមានគម្រោងបែបនេះនៅឡើយទេ”

នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម លើកឡើងថាភ្នំពេញហាក់មិនមានប្លង់មេត្រឹមត្រូវសម្រាប់ការអភិវឌ្ឍក្រុងនៅឡើយទេ។ លោកថាតំបន់មួយចំនួនសម្រាប់ស្តុកទឹកត្រូវបានលុបនិងធ្វើឲ្យតំបន់មួយចំនួនលិចទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំងជាដើម។ លោកឲ្យដឹងដែរថាសំណង់អាគារក្នុងរាជធានីភ្នំពេញក៏មិនមានស្តង់ដារដូចគ្នាដែរ ដែលលោកថាមានអគារខ្លះសង់ខ្ពស់និងខ្លះសង់ទាបនៅក្នុងតំបន់តែមួយ។ លោកបន្ថែមថាដោយសារតែគ្មានប្លង់មេសម្រាប់ការអភិវឌ្ឍក្រុងធ្វើឲ្យប្រជាពលរដ្ឋដែលទទួលបានផលពីការអភិវឌ្ឍមិនមានសមភាព។

លោកមានប្រសាសន៍ថា៖ “សម្រាប់ខ្ញុំៗមើលឃើញថារដ្ឋាភិបាលគួរតែបញ្ចេញ ឬបង្កើតឲ្យបានឆាប់នូវប្លង់មេសម្រាប់ការអភិវឌ្ឍក្នុងរាជធានីភ្នំពេញ មួយទៀតការអភិវឌ្ឍកន្លងមកហាក់ដូចជាសម្រាប់តែអ្នកមាន មិនមែនជាការអភិវឌ្ឍសម្រាប់ទាំងអស់គ្នាទេ…ដូចជាមានការអភិវឌ្ឍដោយបង្ខំឲ្យប្រជាជនចេញពីលំនៅឋាន ដោយយកដីលក់ ឬធ្វើជាអាគារពាណិជ្ជកម្ម”

សមាជិកសហគមបុរីកីឡាម្នាក់ អ្នកស្រី រស់ សេងឃាង មានប្រសាសន៍ថាសាលារាជនីភ្នំពេញបានអភិវឌ្ឍច្រើនសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានលក្ខណល្អប្រសើរឡើង។ ប៉ុន្តែអ្នកស្រីថា ការអភិវឌ្ឍខ្លះក៏បានធ្វើឲ្យប្រជាពលរងការបណ្តេញចេញពីលំនៅឋាន។ អ្នកស្រីចាត់ទុកការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានសម្រាប់ការអភិវឌ្ឍបែបនេះ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ឆ្លើយតមនឹងការលើកឡើងនេះ តំណាងសាលារាជធានីភ្នំពេញដែលបានចូលរួមក្នុងសន្និសីទនេះនិងជានាយករងទីចាត់ការកិច្ចការច្បាប់និងសិទ្ធិមនុស្សរបស់សាលារាជធានីភ្នំពេញ លោក សែស សុខកុសល មានប្រសាសន៍ថាបើតាមលោកដឹងសាលារាជធានីភ្នំពេញមានគម្រោងប្លង់មេទីក្រុងមួយដែលកំពុងដាក់ជូនរដ្ឋាភិបាលពិនិត្យនិងសម្រេច។ លោកថាប្លង់មេទីក្រុងដែលដាក់ជូនរដ្ឋាភិបាលនេះមានបំណងពង្រីកទីក្រុងទៅទិសខាងជើង។ លោកបន្ថែមថា៖ “ដូចខ្ញុំបញ្ជាក់អ៊ីចឹង ក្រុងមានធ្វើគម្រោង ខ្ញុំដឹង មានគម្រោងដាក់ស្នើទៅ តែមិនទាន់មានការសម្រេច ដោយមិនមានការសម្រេច គឺយើងមិនទាន់ហ៊ានថាអ្នកនេះធ្វើត្រង់ខុស ត្រង់នោះខុសទេ ព្រោះមិនទាន់មានការសម្រេច បើមានការសម្រេចហើយយើងអនុវត្តតាមហ្នឹងហើយ ខ្ញុំគ្រាន់ដឹងអ៊ីចឹង”

បើតាមលោក សែស សុខកុសល ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញសព្វថ្ងៃមានចំនួនជិត២លាននាក់និងក្នុងនោះមានជិត៥៦ភាគរយជាប្រជាពលរដ្ឋដែលចំណាកស្រុកពីជនបទមករស់នៅទីក្រុងក្នុងគោលបំណងរកការងារធ្វើនិងបន្តការសិក្សា៕