ក្រុមការងារសំឡេងទីក្រុងបានទទួលបានរូបភាពសំរាមនៅតាម ប្រព័ន្ធប្រឡាយបង្ហូរទឹកលូស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ

ក្រុមការងារសំឡេងទីក្រុងបានទទួលបានរូបភាពសំរាមនៅតាម ប្រព័ន្ធប្រឡាយបង្ហូរទឹកលូស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ

On

ថ្ងៃទី ០១ ធ្នូ ២០១៥/ 01 December 2015
ក្រុមការងារសំឡេងទីក្រុងបានុទទួលបានរូបភាពសំរាមនៅតាម
ប្រព័ន្ធប្រឡាយបង្ហូរទឹកលូស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

កុំ​​ចេះ​​តែ​​ហ៊ាន​ប្រយ័ត្ន​​អស់​​បណ្ណ​​បើក​​បរ បើ​​ប្រព្រឹត្ត​​ខុស​​កំ​ហុស​​៥​​នេះ

កុំ​​ចេះ​​តែ​​ហ៊ាន​ប្រយ័ត្ន​​អស់​​បណ្ណ​​បើក​​បរ បើ​​ប្រព្រឹត្ត​​ខុស​​កំ​ហុស​​៥​​នេះ

On

ប្រភព៖ sabay

នៅ​ខែ​មករា ឆ្នាំ​២០១៦​ខាង​មុខ អ្នក​បើក​បរ​ទាំង​អស់​តម្រូវ​ឲ្យ​មាន​បណ្ណ​បើក​បរ បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ចាប់​អនុវត្ត។ បណ្ណ​នេះ​ត្រូវ​ចំណាយ​ពេល​វេលា និង​ប្រាក់​កាស​ដើម្បី​ទទួល​បាន​ស្រប​ច្បាប់ តែ​អ្នក​ក៏​អាច​ត្រូវ​បង​ប៉ូលិស​​​ដក​​​​ហូត​បាន​ដែរ​​ បើ​អ្នក​ហ៊ាន​ប្រព្រឹត្ត​ខុស​កំហុស​៥​យ៉ាង​នេះ​​​នៅ​ពេល​បើក​បរ។

នៅព្រឹកថ្ងៃនេះស្ពានអាកាសតិចណូ បានបិទចរាចរ ១ចំហៀង ដើម្បីបង្ហើយការងារសាងសង់

នៅព្រឹកថ្ងៃនេះស្ពានអាកាសតិចណូ បានបិទចរាចរ ១ចំហៀង ដើម្បីបង្ហើយការងារសាងសង់

On

ប្រភព៖ fresh news

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ការដ្ឋានស្ពានអាកាសតិចណូ ត្រូវបានបិទ១ចំហៀងចរាចរទិសដៅចេញរាជធានីភ្នំពេញ ដើម្បីធ្វើការបង្ហើយការលាបគំនូសចរាចរ បង្កាន់ដៃស្ពាន និងតំណស្ពាន នេះបើយោងតាម Facebook លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។

អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា ការងារបិទ១ចំហៀងនេះ នឹងប្រើរយៈពេល១សប្តាហ៍ ឯ១ចំហៀងទិសដៅចូលក្រុងធ្វើចរាចរបានជាធម្មតា។ ជូនសាធារណៈជនជ្រាបជាដំណឹង និងយោគយល់អាធ្យាស្រ័យ !

ការបោសសំអាតច្រាំងទន្លេសាប ចាប់ពីផ្សាររាត្រីរហូតដល់មុខបរមរាជវាំង

ការបោសសំអាតច្រាំងទន្លេសាប ចាប់ពីផ្សាររាត្រីរហូតដល់មុខបរមរាជវាំង

On

ព្រឹកវេលាម៉ោង ៧:៣៥នាទី ថ្ងៃទី ២៩ ខែវិច្ជិកា ឆ្នាំ២០១៥ នេះលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌ បានដឹកនាំបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្ត ដែលមានការចូលរួមពីប្រជាពលរដ្ឋ , កងរាជអាវុធហត្ថខណ្ឌ , យុវជន ស ស យ ក , សិស្ស និសិត្ស , សមាគមន៍តេក្វាន់ដូកម្ពុជា ចូលរួមសរុបប្រមាណជាង ២០០នាក់ ដើម្បីធ្វើការបោសសំអាតច្រាំងទន្លេសាប ចាប់ពីផ្សាររាត្រីរហូតដល់មុខបរមរាជវាំង ។

cc cc1

cc2 cc3

cc4

ចាក់​ដី​​លុប​ប្រឡាយ​បឹងក្រពើ សង្ស័យ​បង្កប់​ដោយអំពើពុក​រលួយ​រាប់​លានដុល្លារ​

ចាក់​ដី​​លុប​ប្រឡាយ​បឹងក្រពើ សង្ស័យ​បង្កប់​ដោយអំពើពុក​រលួយ​រាប់​លានដុល្លារ​

On
ប្រភព៖ កោះសន្តិភាព,ដោយ៖ ម៉ម វ៉ាន,ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥

រាជធានីភ្នំពេញ ៖ ឧកញ៉ា​ទី ពិសិដ្ឋ ពេលនេះ​ត្រូវ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ ឬ​ប្រមាណ​លើ​សពី​៥០០គ្រួសារ ដែល​រស់នៅ​ក្នុង​ភូមិ​ដំណាក់ធំ សង្កាត់ស្ទឹង​មានជ័យ រាជធានីភ្នំពេញ ចោទប្រកាន់​ថា បានរំលោភ​យកប្រឡាយ​បឹងក្រពើ ដោយចាក់ដី​បំពេញ​អស់ទៅ​ហើយ ចាក់ទាំង​យប់​ចាក់ទាំងថ្ងៃ ។

​អ្នក​រស់នៅ​អម​សងខាង​ប្រឡាយ​បឹងក្រពើ ដែល​អ្នកខ្លះថា ជា​កន្ទុយ​បឹងក្រពើ ឃើញរថយន្ត​ដឹក​ដី​ចាក់​បំពេញ​ទាំងយប់​ទាំង​ថ្ងៃ​បែប​នេះ គេ​នាំគ្នា​ប្តឹង ដើម្បីឱ្យ​បញ្ឈប់​ការរំលោភ​ ប៉ុន្តែ​​ពាក្យ​បណ្តឹង​ម្តងហើយ​ម្តងទៀត កប់បាត់​នៅ​កន្លែ​ងទទួល​ ហាក់​ដូចខ្លាច​អំណាច​ឧកញ៉ា ទី ពិសិដ្ឋ ។

អភិបាល​ខណ្ឌ​មានជ័យឆ្លើយថា ឃើញគេ​ចាក់ដីលុប​ដែរ តែ​គាត់​អត់ហ៊ានទេ ។ ចៅ​សង្កាត់​ស្ទឹង​មានជ័យ ក៏ឆ្លើយ​ដូចគ្នា​ដែរ ដោយ​និយាយថា ខ្ញុំ​រដ្ឋអំណាច​ថ្នាក់​ក្រោម មិនហ៊ាន​រារាំង​ការ​រំលោភ​ដ៏​អា​ក្រក់នេះទេ ។

ចំណែក​លោកប្រធាន​ភូមិ​និយាយថា គាត់​ឈឺ​ចាប់​ជាមួយប្រជាជន ប៉ុន្តែ​ធ្វើ​ម៉េច​បើ​គេ​អត់​និយាយជាមួយ​ផង ។ រដ្ឋអំណាច​ភូមិ​ដំណាក់ធំនិយាយថា ប្រឡាយ​​បឹង​ក្រពើ​ដែល​លុប​នេះ មាន​ទំហំជិត​៣ហិកតា​ ដែល​អ្នកភូមិ​រស់​នៅ​អម​សងខាង​ អត់​ហ៊ាន​រំលោភ​ផង​ ស្រាប់តែ​ឧកញ៉ា​ ទី ពិសិដ្ឋ មកពី​សង្កាត់អូរប្ញស្សី​រំលោភ​យកអស់​។

កោះសន្តិភាព​មិន​​ទាន់​ស្វែង​រក​ការ​បំភ្លឺ​ណា​មួយ​ច្បាស់លាស់​បាន​នៅឡើយទេ ទាំងអ្នក​រំលោភ​ ទាំងអ្នក​ឱ្យ​គេរំលោភ ។

គួរកត់សម្គាល់​ថា ប្រឡាយ​បឹង​ក្រពើ​មាន​ប្រវែង​ជាង​៣០០ម៉ែត្រ មិន​មែន​ជា​ស្រះ​ទឹក មិន​មែនជា​អណ្តូង ហើយ​ក៏​មិន​​មែន​កម្ម​សិទ្ធិ​​បុគ្គ​លិក​ឯក​ជន​ណាម្នាក់ឡើយ ។ ដូច្នេះ​ ការ​ចាក់​ដីលុបរំលោភ​យក​ដោយរលូនបែបនេះ មានគេនិយាយពីមាត់​មួយ​ទៅ​មាត់​មួយថា បានបង្កប់​ទៅ​ដោយអំពើ​ពុករលួយរាប់លានដុល្លារ​ ទើបសម្រេច ។

ផ្ទៃដី​ដែលរំលោភ​នេះ មានទំហំដែល​លោក​ម្ចាស់​ថ្លើម​ថ្លៃ​​សុរិយោដីវាស់ប្រគល់​មាន​២៣.២៤៨ម៉ែត្រការ៉េ ដែល​បច្ចុប្បន្ន​​មាន​តម្លៃ​​ហាង​ឆេង​ប្រមាណ​១.០០០​ដុល្លារ ក្នុង​មួយម៉ែត្រ​ការ៉េ ។

នន១

 

រុស្ស៊ី​ជួួ​យ​កម្ពុជា​សង់រោងចក្រ​ថាមពល​នុយក្លេអ៊ែរ

រុស្ស៊ី​ជួួ​យ​កម្ពុជា​សង់រោងចក្រ​ថាមពល​នុយក្លេអ៊ែរ

On

ប្រភពដោយ : ថ្មីៗ​​​   26-11-2015

 

មន្ត្រី​ក្រុមហ៊ុនរដ្ឋ​ទទួល​បន្ទុក​ផ្នែក​ថាមពលនុយ​ក្លេអ៊ែររុស្ស៊ី Rosatom បាន​បញ្ជាក់ថា រុស្ស៊ីនឹងជួយ​កម្ពុជា​កសាងសមត្ថភាពឈាន​ឆ្ពោះទៅ​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នៅពេលខាងមុខ។ រុស្ស៊ី​នឹង​ផ្តល់​ជំនួយបច្ចេកទេស ស្រាវជ្រាវ និងការ​បំពាក់បំប៉ន​សមត្ថភាព​នានា​ពាក់ព័ន្ធ​នឹងការសាងសង់​រោងចក្រផលិត​ថាមពល​នេះ​ដល់​កម្ពុជា​។