ម្ចាស់​​រថយន្ត​​ចង្កូត​​ស្ដាំ​​ព្រមាន​​បិទ​​ផ្លួវ​​នា​​ល្ងាច​​នេះ​​ទៀត​​ដើម្បី​​ប្រឆាំង​​ការ​​កែ​​ចង្កូត​​ស្ដាំ​​ទៅ​​ឆ្វេង

ម្ចាស់​​រថយន្ត​​ចង្កូត​​ស្ដាំ​​ព្រមាន​​បិទ​​ផ្លួវ​​នា​​ល្ងាច​​នេះ​​ទៀត​​ដើម្បី​​ប្រឆាំង​​ការ​​កែ​​ចង្កូត​​ស្ដាំ​​ទៅ​​ឆ្វេង

On

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ ថ្ងៃទី២៣ ធ្នូ ២០១៥ នៅ​ម៉ោង​២​រសៀល​នេះ តំណាង​១០​នាក់ នៃ​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​នឹង​ជួប​ចរចា​នៅ​សាលា​រាជធានី​ភ្នំពេញ អំពី​ដំណោះ​ស្រាយ​នៃ​ការ​តម្រូវ​ឲ្យ​កែ​ចង្កូត​រថយន្ត​ពី​ស្ដាំ​ទៅ​ឆ្វេង។ ការ​ជួប​ចរចា​ធ្វើឡើង​បន្ទាប់​ពី​ក្រុម​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​នៅ​ ព្រឹក​ថ្ងៃ​ពុធ​នេះ ជាង១០០ នាក់​បាន​បិទ​ផ្លូវ​ចំនួន​បីកន្លែង​ប្រឆាំង​នឹង​ការ​តម្រូវ​ឲ្យ​ចង្កូត​ ពីស្ដាំ​ទៅ​ឆ្វេង។ ហើយ​មក​ដល់​ម៉ោង​នេះ​ពួក​គេ​សម្រេច​ដកថយ និង បើក​ផ្លូវ​ឲ្យ​មាន​ចរាចរណ៍​ឡើង​វិញ នឹង បានព្រមាន​ពី​បិទ​ផ្លូវ​ជា​ថ្មី​នៅ​ល្ងាច​នេះ។ ការ​តវ៉ា​រឿង​ផ្លាស់​ប្ដូរ​ចង្កូត​រថយន្ត​នេះ បាន​ផ្ទុះ​ឡើង​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ពុធទី​២៣​ធ្នូ​នេះ បន្ទាប់​ពី​ម្ចាស់​រថយន្ត​ប្រភេទ​ធំ​ជាង​១០០​គ្រឿង​បាន​បិទ​ផ្លូវ​បី​កន្លែង​ចូល​ក្នុង​ក្រុង​រួមមាន៖ផ្លូវ​ជាតិ​លេខ​៣ ផ្លូវ​ជាតិ​លេខ​១ និង នៅ​ម្ដុំ​ព្រែក​ហូរ។ ពួក​គេ​បាន​ព្រមាន​ថា នឹង​មាន​ការបិទ​ផ្លូវ​នៅ​ល្ងាច​នេះ​ទៀត​ប្រសិន​បើ​ការ​ស្នើ​សុំ​របស់​ពួក​គេ​ត្រូវ​បាន​បដិសេធ ហើយ​នៅ​ខណៈ​នេះពួក​គេ​បាន​ដក​ថយ​សិន​បន្ទាប់​ពី​មាន​អន្តរាគមន៍​និង​ការ​សន្យា​រក​ដំណោះ​ស្រាយ។ នេះ​បើ​តាមការ​បញ្ជាក់​ពី​លោក ប៊ុន ចាន់ត្រា ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI លោក ប៊ុន ចាន់ត្រា បន្តថា នេះ​ជា​លើក​ទី​១០​ហើយ​នៃ​ការតវ៉ា​របស់​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​ដែល​បន្ត​គ្មាន​ដំណោះ​ស្រាយ។ លោក ប៊ុន ចាន់ត្រា បញ្ជាក់​ពីហេតុ​ផល​ថា កាល​ដែល​រដ្ឋ​តម្រូវ​ឲ្យ​កែ​ចង្កូត​ពី​ស្ដាំ​ទៅ​ឆ្វេង​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​គឺ​ធ្វើ​ឲ្យ​បាត់​បង់គុណ​ភាព​រថយន្ត​៨០​ភាគ​រយ។…

អត់​​ដឹង​ធ្វើ​ប័ណ្ណ​បើក​បរ​ម៉ូតូ​​កន្លែង​ណា អាន​អត្ថបទ​នេះ​ទៅ!

អត់​​ដឹង​ធ្វើ​ប័ណ្ណ​បើក​បរ​ម៉ូតូ​​កន្លែង​ណា អាន​អត្ថបទ​នេះ​ទៅ!

On

ប្រភព៖ សប្បាយ ថ្ងៃទី២៣ ធ្នូ ២០១៥ ប្រិយមិត្ត​នៅ​តែ​មាន​មន្ទិល​មិន​ដឹង​ថា​ គួរ​ធ្វើ​ប័ណ្ណ​បើក​បរ​ម៉ូតូ​ នៅ​កន្លែង​ណា​​នៅ​ឡើយ​ទេ ខណៈ​ថ្ងៃ​ទី ០១ មករា​ ឆ្នាំ​ ២០១៦ កំពុង​តែ​មក​ដល់​ហើយ។   លោក​ ព្រាប​ ចាន់​វិបុល​ ប្រធាន​នាយកដ្ឋាន​​ដឹក​ជញ្ជូន​ផ្លូវ​គោក បាន​ឱ្យ​ដឹង​ថា អ្នក​ចង់​ធ្វើ​ប័ណ្ណ​បើក​បរ​ ជា​ដំបូង​ត្រូវ​ទៅ​រៀន​ពី​ច្បាប់​បើក​បរ​នៅ សាលា​បង្រៀន​បើក​បរ​ក្នុង​​រាជធានី​-ខេត្ត​​ ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​សាធារណការ មុន​សិន​​ ។ បន្ទាប់​មក​ទើប​ កាន់​លិខិត​បញ្ជាក់​​ពី​សាលា​បង្រៀន​បើក​បរ​ឬ លិខិត​បញ្ជាក់​ដែល​ស្ថាប័ន​ណា​ចុះ​ទៅ​បង្រៀន​ដល់​មូលដ្ឋាន ទៅ​ដាក់​ពាក្យ​ប្រឡង​ នៅ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ រាជធានី-​ខេត្ត។   អ្វី​ដែល​ ត្រូវ​កាន់​ភ្ជាប់​ជាមួយ​នោះ​ មាន​ដូច​ជា លិខិត​ពិនិត្យ​សុខភាព​ រូប​ថត​​កាត ៦ សន្លឹក (​ផ្ទៃខាងក្រោយ​ព​ណ៌ស​)…

Starbucks ទី១ នៅ​កម្ពុជា​ លេច​រូប​រាង​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ

Starbucks ទី១ នៅ​កម្ពុជា​ លេច​រូប​រាង​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ

On

ប្រភព៖ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី២៣ ខែធ្នូ ២០១៥ ភ្នំពេញៈ សាខាហាង​កាហ្វេ​ Starbucks ដែល​ប្រជាជន​កម្ពុជា​ជាច្រើន​ដែល​និយម​ទទួល​ទាន​កាហ្វេ​បាន​ទន្ទឹង​រងចាំ​ជាយូរ​មក​ហើយ ​ត្រូវ​បាន​បើក​ដំណើរ​ការ​កាល​ពី​ម្សិល​មិញ​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ ការ​លេចរូបរាង​របស់​សាខា​ហាង​កាហ្វេ​នេះ គឺ​ជា​ការ​បន្ថែម​មួយ​ទៀត​ទៅ​លើ​សេវាកម្ម​ភេសជ្ជៈ និងអាហារ ដែល​កំពុងតែ​រីក​លូតលាស់​របស់​អាកាសយាន​ដ្ឋាន​​មួយ​នេះ។ សាខា​ហាងកាហ្វេ​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ បាន​ប្រកាសថា ខ្លួន​មាន​គម្រោង​បើក​ហាង​កាហ្វេ​មួយ​ទៀតនៅ​​​រាជធានី​ភ្នំពេញ​នៅ​ចុង​ឆ្នាំ​ក្រោយ។ វត្តមាន​របស់​ហាងកាហ្វេ Starbucks នៅ​ប្រទេស​កម្ពុជាត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​មាន​សន្ទុះ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទី​ផ្សា​កាហ្វេ​ កម្ពុជា ជាមួយ​នឹង​ហាងកាហ្វេក្នុង ស្រុក និង​សាខាហាងកាហ្វេ​អន្តរជាតិដទៃ​ទៀត៕

សមត្ថកិច្ច​ស្នើ​ឲ្យ​អ្នក​បើកបរ​យានជំនិះ​ដាក់​ឯកសារ​ជាប់​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់

សមត្ថកិច្ច​ស្នើ​ឲ្យ​អ្នក​បើកបរ​យានជំនិះ​ដាក់​ឯកសារ​ជាប់​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់

On

ប្រភព៖ សប្បាយ ថ្ងៃទី២២ ធ្នូ ២០១៥ នៅ​សល់​ពេល​តែ៩​ថ្ងៃ​ទៀត សមត្ថកិច្ច​នឹង​ផ្ដើម​អនុវត្ត​វិធាន​ការ​តឹងរ៉ឹង​ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍​ថ្មី។ ដូច្នេះ​ហើយ​សមត្ថកិច្ច​ស្នើ​ឲ្យ​អ្នក​បើកបរ​យាន​ជំនិះ​គ្រប់​ប្រភេទ​ផ្ដើម​មាន​ឯកសារ​គ្រប់គ្រាន់​ បើ​ពុំ​ដូច្នេះ​ទេ ប្រឈម​នឹង​ការ​ផាក​ពិន័យ។ លោក ពៅ ម៉ាលី អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ បាន​ប្រាប់ Sabay នៅ​មុន​នេះ​ថា ចាប់​ពី​ថ្ងៃ​ទី ១ មករា ២០១៦ សមត្ថកិច្ច​នឹង​ផ្ដើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ហើយ។ សព្វថ្ងៃ​នេះ​មាន​យាន​ជំនិះ​មួយ​ចំនួន​នៅ​មិនទាន់​មាន​ឯកសារ​គ្រប់​គ្រាន់​នៅ​ឡើយ ដូច្នេះ​ច្បាប់​ថ្មី​នឹង​មិន​មាន​ការ​លើក​លែង​ទៀត​ហើយ។ ទាក់ទង​នឹង​ឯកសារ​ដែល​អ្នក​បើកបរ​ត្រូវ​មាន​​ជា​ចាំ​បាច់​ រួមមាន៖ អ្នក​បើកបរ​ម៉ូតូ៖ ប័ណ្ណបើកបរ​ និង ផ្លាក​លេខ អ្នក​បើកបរ​ឡាន៖ ប័ណ្ណបើកបរ​ឡាន​, កាត​គ្រី, ផ្លាក​លេខ និង​ ឈៀក​ ជាដើម អ្នក​បើក​ឡាន​អាជីវកម្ម៖ ប័ណ្ណបើកបរ​ឡាន​, កាត​គ្រី, ផ្លាក​លេខ,…

សំរាមជាច្រើននៅតាមផ្លូវ ធ្វើអោយមានក្លិនស្អុយ និងធ្វើឱ្យខូចសោភណ្ឌភាព

សំរាមជាច្រើននៅតាមផ្លូវ ធ្វើអោយមានក្លិនស្អុយ និងធ្វើឱ្យខូចសោភណ្ឌភាព

On

ប្រភព៖ ហ្វេសប៊ុក ថ្ងៃទី២២ ធ្នូ ២០១៥ ថ្ងៃទី ២២ ធ្នូ ២០១៥ នៅតាមបណ្តោយផ្លូវ២០១១ នៅទល់មុខសាលាមុំ មានសំរាមជាច្រើននៅតាមផ្លូវធ្វើដំណើរ ដែលធ្វើអោយមានក្លិនស្អុយ និងធ្វើអោយខូចសោភណ្ឌភាពទីក្រុង។ ហេតុដូចនេះសូមក្រុមហ៊ុនប្រមូលសំរាម ឬអាជ្ញាធរក្នុងតំបន់នោះ សូមមេត្តាអន្តរាគមន៍អំពីបញ្ហានេះផង។

កាមេរ៉ាតាមដានបទល្មើស បំពាក់តាមភ្លើងស្តុប ក្នុងរាជធានីភ្នំពេញ ដាក់ដំណើរការនៅថ្ងៃស្អែក

កាមេរ៉ាតាមដានបទល្មើស បំពាក់តាមភ្លើងស្តុប ក្នុងរាជធានីភ្នំពេញ ដាក់ដំណើរការនៅថ្ងៃស្អែក

On

ប្រភព៖ kbn-live.com (ភ្នំពេញ)៖ កាមេរ៉ាសុវត្ថិភាពជាង ២០០គ្រឿង ដែលបំពាក់តាមភ្លើងស្តុបលើដងវិថីសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ដើម្បីតាមដានបទល្មើសនានា នឹងដាក់ឲ្យដំណើរការជាផ្លូវការហើយ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ស្អែកនេះ ជាមួយការរំពឹងទុកថា នឹងជួយពង្រឹងសន្តិសុខបានខ្ពស់ជាងមុន ហើយក៏ងាយស្រួលតាមចាប់ក្រុម ប្រព្រឹត្តបទល្មើសផងដែរ។ ឧត្តមសេនីយ៍ទោ មិន វណ្ណា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង និងជាប្រធានមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ Fresh News ថា កាមេរ៉ាជាង ២០០គ្រឿង ដែលជាជំនួយរបស់ក្រសួងសន្តិសុខចិន ត្រូវបានបំពាក់នៅលើគោលដៅភ្លើង ស្តុបលើដងវិថីសំខាន់ចំនួន ២០គោលដៅរួចរាល់ហើយ ហើយនឹងដាក់ឲ្យដំណើរការ ជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ ស្អែកនេះ។ លោក មិន វណ្ណា បានបង្ហាញការរំពឹងទុកថា កាមេរ៉ាទាំង ២០គោលដៅនេះ នឹងចូលរួមចំណែកសំខាន់…