គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​ទឹក​ចាស់​ នៅ​ខណ្ឌ​មានជ័យ​បាន​ចាប់​ផ្តើម

គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​ទឹក​ចាស់​ នៅ​ខណ្ឌ​មានជ័យ​បាន​ចាប់​ផ្តើម

On

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមិនសំដៅលើសំណង់អគារ ស្ពាន ថ្នល់ សួនច្បារ ឬផ្សារទំនើប ប្រព័ន្ធប្រឡាយទឹក ក៏ជាផ្នែកមួយនៃគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅក្នុងទីក្រុងនីមួយៗជាពិសេសក្រុងភ្នំពេញ ដែលប្រឈមនឹងការកកស្ទះប្រព័ន្ធទឹកកខ្វក់ ឬទឹកភ្លៀងនៅពេលមានភ្លៀងធ្លាក់ខ្លាំង។

ថ្មីៗនេះសាលារដ្ឋធានីភ្នំពេញបានរៀបចំប្រព័ន្ធប្រឡាយទឹកនៅក្នុងខណ្ឌមានជ័យ ត្រង់ចំណុចភូមិមានជ័យ តាមលក្ខណៈបច្ចេកទេសដើម្បីឲ្យមានលំហូរទឹកបានល្អ មានបរិស្ថានស្អាត និងបម្រើតួនាទីផ្សេងទៀត។

លើសពីនេះ សាលារាជធានី បានរៀបចំទីតាំងក្បែរមាត់ប្រឡាយទាំងនោះសង់ជាលំនៅឋានសម្រាប់ឲ្យប្រជាជនក្រីក្រស្នាក់នៅ តាមរយៈការពុះដីជាឡូត៍ ដើម្បីផ្តល់កម្មសិទ្ធិស្របច្បាប់សម្រាប់ប្រជាជននៅតំបន់នោះឲ្យបានសមរម្យបន្ទាប់ពីការអភិវឌ្ឍប្រព័ន្ធប្រឡាយទឹកឲ្យមានរបៀបរៀបរយដូចជា ការរៀបចំកាយយកសំរាមកកស្ទះចេញ រៀបចំប្រព័ន្ធផ្លូវ និងប្រព័ន្ធលូជាដើម។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍អចលនទ្រព្យថា រហូតមកទល់សព្វថ្ងៃមានបងប្អូនប្រជាពលរដ្ឋ គាត់ចូលមកធ្វើការរស់នៅលើប្រឡាយ និងបានចាក់ដីបន្ថែមលុបលើប្រឡាយស្ទឹងមានជ័យ ដែលធ្វើឲ្យប្រព័ន្ធទឹកមិនអាចហូរបាន។

ប្រឡាយជាអាងស្តុកទឹក និងជាផ្លូវទឹកហូរនៅពេលដែលមានភ្លៀងធ្លាក់ចូលប្រឡាយ ប៉ុន្តែសព្វថ្ងៃមានប្រជាជនជាង៥០០គ្រួសារ មកស្នាក់នៅលើប្រឡាយនៅតំបន់នោះ។

លោក មាសភក្តី បន្តថា សព្វថ្ងៃនេះប្រឡាយមិនបានប្រើ និងបំពេញមុខងាររបស់ខ្លួនឲ្យបានត្រឹមត្រូវជាប្រឡាយឡើយ ដែលបង្កឲ្យមានឧបសគ្គដូចជាធ្វើឲ្យប្រឡាយរាក់ ដោយសារមានគំនរដីភក់ សំរាម ដែលចោលដោយប្រជាពលរដ្ឋ ការរំលោភចាក់ដីថែមលើប្រទ្បាយ និងបាំងមុខទឹកហូរ។

លោកបានឲ្យដឹងថា ៖ «ហើយការរស់នៅលើប្រឡាយ គឺមិនស្របច្បាប់ឡើយ និងបានធ្វើឲ្យបញ្ហាដែលប្រជាពល រដ្ឋនៅក្នុងតំបន់ និងប្រជាជនដែលឆ្លងកាត់ប្រឈមបញ្ហាដោយសារប្រឡាយនីមួយៗមិនបានប្រើជាមុខងាររបស់ខ្លួនដូចជាប្រឡាយស្ទឹងមានជ័យជាដើម»។

លោកបន្តទៀតថា៖ «តាមការសិក្សាពីគម្រោងនេះ សាលារាជធានីភ្នំពេញមានគោលបំណងអភិវឌ្ឍប្រឡាយទឹកស្ទឹងមានជ័យ ឲ្យទៅជាប្រឡាយទឹកបេតុង ឲ្យដូចប្រឡាយផ្សេងៗទៀត ដែលយើងបានធ្វើរួមមកហើយ ឲ្យប្រកបដោយភាពល្អប្រសើរ ស្អាត និងងាយស្រួសក្នុងការគ្រប់គ្រង»។

លោកបន្តទៀតថា ក្រុងមិនអាចអភិវឌ្ឍលើកិច្ចការនេះក្នុងរយៈពេលខ្លីនោះទេ ដូច្នេះត្រូវធ្វើការជា៤ដំណាក់កាល។ ពីមួយដំណាក់កាលទៅមួយដំណាក់កាល ត្រូវរៀបចំប្រជាជនឲ្យមករស់នៅក្នុងផ្ទះស័ង្កសីបណ្តោះអាសន្នសិន។ «ដំណាក់កាលទី១ នឹងមានជាង១៥០គ្រួសារ មករស់នៅផ្ទះបណ្តោះអាសន្នដោយមិនគិតថ្លៃទឹកភ្លើង និងសេវាសាធារណៈ ទើបធ្វើការដ្ឋានដើម្បីឈូសឆាយដីអភិវឌ្ឍ»។

គម្រោងអភិវឌ្ឍន៍ប្រឡាយទឹកនេះនឹង ត្រូវចាប់ផ្តើមនៅចុងឆ្នាំនេះនៅពេលដែលប្រជាជនក្នុងដំណាក់កាលទី១ ផ្លាស់ប្តូរទៅរស់នៅទីតាំងថ្មីបណ្តោះអាសន្ននៅក្រោមស្ពានអាកាសស្ទឹងមានជ័យ។

ទោះបីជាមានប្រជាជនច្រើនជាង ៥០០គ្រួសារ មកពីក្នុង៨សហគមន៍ក្នុងសង្កាត់សឹ្ទងមានជ័យ លោកមាសភក្តី ប្រាប់ថា ៖ «ការផ្តល់ជូនផ្ទះបណ្តោះអាសន្ន បង្គន់អនាម័យ ទឹក ភ្លើង សេវាពេទ្យ សេវាសន្តិសុខ និងសេវាសាធារណៈនានា ដោយ ឥតគិតថ្លៃដល់ប្រជាជន ហើយការរើមកនូវទីតាំងថ្មីនេះត្រូវបានធានាទាំងលំនៅឋាន សុវិត្ថភាព និងសុខុមាលភាព»។

បន្ទាប់ពីការអភិវឌ្ឍមួយដំណាក់កាលៗ ប្រជាជននឹងត្រូវចាប់ឆ្នោតដើម្បីទទួលបានកម្មសិទ្ធិរស់នៅស្របច្បាប់រហូតដល់ដំណាក់កាលបញ្ចប់។ ទីតាំងនោះប្រជាជនអាចកាន់កាប់ដីទំហំ៤គុណ៦ម៉ែត្រ ឬប្រមាណ២៤ម៉ែត្រការ៉េ តាមរយៈការផ្តល់ប្លង់កម្មសិទ្ធិក្នុងការកាន់កាប់ស្របទៅតាមច្បាប់នៃការសាងសង់។

លោក មាសភក្តី

ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​​ កំពុង​ដំណើរការ​យ៉ាង​ដូចម្ដេច​?

ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​​ កំពុង​ដំណើរការ​យ៉ាង​ដូចម្ដេច​?

On

ច្បាប់ចរាចរណ៍ផ្លូវគោកបានកំណត់ទោសទណ្ឌលើអ្នកបើកបរបង្កគ្រោះថ្នាក់ហើយការដាក់ទោសទណ្ឌនោះមានទាំងផ្នែករដ្ឋប្បវេណី (សំណង) និងទោសព្រហ្មទណ្ឌដែលត្រូវប្រឈមមុខជាប់ពន្ធនាគារផង។

តើ​គួរ​ទិញ​ខុន​ដូ ឬ ផ្ទះល្វែង​ក្នុង​ក្រុង ឬ​ផ្ទះ​ក្នុង​បុរី​ក្រៅ​ក្រុង​? តើ​ជម្រើស​មួយណា​ល្អ​ជាង​?

តើ​គួរ​ទិញ​ខុន​ដូ ឬ ផ្ទះល្វែង​ក្នុង​ក្រុង ឬ​ផ្ទះ​ក្នុង​បុរី​ក្រៅ​ក្រុង​? តើ​ជម្រើស​មួយណា​ល្អ​ជាង​?

On

កាលពីពេលមុន ពលរដ្ឋខ្មែរគ្មានជម្រើសច្រើនទេ។ នៅពេលដែលពួកគេមានប្រាក់ ពួកគេភាគច្រើនត្រូវតែសម្រេចចិត្តទិញផ្ទះល្វែងនៅក្នុងក្រុងដើម្បីរស់នៅ ឬធ្វើជំនួញផ្សេងៗ។ តែនៅពេលនេះ ជម្រើសមានកាន់តែច្រើន ដូច្នេះការសម្រេចចិត្តកាន់តែលំបាកជាងមុន។ តើគួរទិញ ខុនដូ នៅកណ្តាលក្រុង, គួរទិញផ្ទះល្វែងក្នុងក្រុង ឬគួរទិញផ្ទះបុរីនៅក្រៅក្រុង? តើជម្រើមួយណាល្អជាង

អាជ្ញាធរដាក់លូបន្ថែមដើម្បីបញ្ជៀសជំនន់ទឹកភ្លៀងក្នុងក្រុង

អាជ្ញាធរដាក់លូបន្ថែមដើម្បីបញ្ជៀសជំនន់ទឹកភ្លៀងក្នុងក្រុង

On

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់លូបេតុងប្រអប់ទំហំ ២មគុណ២មក្នុងសាច់ផ្លូវ ដែលមានប្រវែង ១៤៧៥ម ចាប់ពីមហាវិថីសហព័ន្ឋរុស្សីដល់ប្រឡាយស្របផ្លូវរថភ្លើង ដោយបង្ហូរទឹកទៅប្រឡាយទួលសំពៅ ក្នុងពោធិ៍សែនជ័យ។ នេះបើយោងតាម Facebook page របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូឆ្នាំ២០១៧។

ពេលមានភ្លៀងធ្លាក់ម្ដងៗយើងសង្កេតឃើញថាក្នុងបណ្ដាញ់សង្គមដ៏ពេញនិយម (Facebook) តែងតែមានពលរដ្ឋត្អូញត្អែរពីការលិចផ្លូវ លិចផ្ទះជាដើម ដែលធ្វើឲ្យពួកគេលំបាកក្នុងការរស់នៅ កើតជំងឺ និងមិនអាចប្រកបរបរកស៊ីបានផងដែរ។

សាលារាជធានីថានេះជាផែនការកាត់បន្ថយទឹកភ្លៀងលិចនៅតំបន់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

24177185_833713363476084_8632581809215798204_n

24296392_833713436809410_1106147219433023684_n

អគ្គិសនីកម្ពុជានឹងផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីរយៈពេល៤ថ្ងៃ

អគ្គិសនីកម្ពុជានឹងផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីរយៈពេល៤ថ្ងៃ

On

អគ្គិសនីកម្ពុជានឹងផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្រកណ្ដាលចាប់ពីថ្ងៃទី២៣នេះ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ការប្រកាសផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីនេះ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ ដើម្បីពង្រីកផ្លូវ។

ការផ្គត់ ផ្គងទឹកស្អាតនៅ កម្ពុជាបានកើនដល់៨៦ភាគរយ ខណៈនឹងបាន១០០ភាគរយ នៅ ឆ្នាំ២០២៥

ការផ្គត់ ផ្គងទឹកស្អាតនៅ កម្ពុជាបានកើនដល់៨៦ភាគរយ ខណៈនឹងបាន១០០ភាគរយ នៅ ឆ្នាំ២០២៥

On

ថ្លែងក្នុងសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី២ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលធ្វើឡើង នៅភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាកម្ម និងសិប្បកម្ម បានបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្ងាតនៅកម្ពុជា បានកើនឡើងដល់ ៨៦ភាគរយ ហើយ។

លោកបានបន្ថែមទៀតថា នៅឆ្នាំ២០២៥ នឹងជម្រុញឲ្យមានការផ្គត់ផ្គង់ឲ្យបាន១០០ភាគរយដោយ ការផ្គត់ផ្គង់ទឹក ស្អាតនៅកម្ពុជា ធ្វើឡើងតាម រយៈស្ថានីយទឹកស្អាត ដែល គ្រប់គ្រងដោយរដ្ឋ ដែលធានាការផ្គត់ផ្គង់តែនៅក្នុងរាជធានី ភ្នំពេញ និងទីប្រជុំជនធំៗប៉ុណ្ណោះ។

ចំណែកនៅ តាមតំបន់ជាយក្រុង និងតំបន់ដាច់ ស្រយាល គឺរដ្ឋផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនវិនិយោគ ដោយតភ្ជាប់បណ្តាញ បូមទឹកពី ប្រឡាយ ស្ទឹង បឹងបួរ ទៅកាន់ស្ថានីយចម្រោះ ហើយចែកចាយលក់ទៅដល់លំនៅឋាន របស់ ប្រជាពលរដ្ឋ។

លោកឧកញ៉ា អ៊ុន យុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គង ទឹកស្អាតកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ មានអ្នកផ្គត់ផ្គង់ទឹកស្អាតឯកជន ច្រើនជាង២៥០ក្រុមហ៊ុន ដែលកំពុងធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ នៅតាមតំបន់ជាយក្រុង និងទីជនបទមួយចំនួន។

លោកឧកញ៉ាបានបន្តថា វិស័យឯកជនមួយចំនួន បាននិងកំពុងស្វែងរកនូវដើមទុន ដើម្បីបន្តការវិនិយោគលើការ ផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់សេវាកម្មរបស់ខ្លួន។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាកម្ម និងសិប្បកម្ម បានឱ្យដឹងថា ការផ្គត់ ផ្គង់ទឹកស្អាតតាមប្រព័ន្ធ បណ្ដាញក្នុងតំបន់ទីប្រជុំជន បានកើនឡើងពី៥២ភាគរយ នៅឆ្នាំ២០០៨ ដល់៨៦ភាគរយ នៅត្រឹមឆ្នាំ២០១៧ ដោយគិតជាចំនួនគ្រួសារដែលទទួល បានទឹកស្អាតប្រើសប្រាស់កើនដល់ជាង២.៣លានគ្រួសារ៕

ប្រភព៖ businessnews