Category Archives: ព័ត៌មាន

 នៅ​រំដួល​៖ មន្ត្រី​ពីរ​នាក់​អួត​គ្នា​រឿង​កេង​លុយ​រដ្ឋ​

កាលពីយូរលង់ណាស់មកហើយ លោក បេ និង លោក សេ គឺជាមន្ត្រីមន្ទីរផ្លូវថ្នល់ដែលនៅខេត្តផ្សេងគ្នា ហើយពួកគេក៏ជាមិត្តភក្កិជិតស្និទ្ធនឹងគ្នាដែរ។ ថ្ងៃមួយលោក បេ បានអញ្ជើញលោក សេ មកលេងផ្ទះ។ លោក សេ ភ្ញាក់ផ្អើល និងបើកភ្នែកធំៗ នៅពេលដែលគាត់ឃើញភូមិគ្រឹះ និងទ្រព្យសម្បត្តិរបស់លោក បេ។ …

ស្លាប់ ១១នាក់ និងរងរបួសធ្ងន់ស្រាល ៣០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៧ ខែមីនា

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ១៨លើក ( យប់១១លើក ) បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ (ស្រី១) រងរបួសធ្ងន់ ១៩នាក់ (ស្រី៨) និងរងរបួសស្រាល១១នាក់ (ស្រី៣) ។ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន មិនប្រកាន់ស្តាំ ប្រជែង  ស្រវឹង មិនគោរពសិទ្ធិ។ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន ២៨៣លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១៣៩នាក់ រងរបួសសរុប…

LUMIERE HOTEL សណ្ឋាគារលំដាប់ផ្កាយបួនកម្ពស់១៦ ជាន់សាងសង់ដោយក្រុមហ៊ុនក្នុងស្រុក

ស្ថិតនៅលើដងវិថីសម្តេចមង្គលអែម ផ្លូវលេខ ២២៨ កែងនឹងផ្លូវ ៥៥ ស្ថិតនៅក្នុងខណ្ឌដូនពេញនៃរាជធានីភ្នំពេញ យើងឃើញមានអគារស្រស់ស្អាតនិងប្លែកដាច់គេ រំលេចឡើងនូវឈ្មោះថា LUMIERE HOTEL ជាសណ្ឋាគារលំដាប់ផ្កាយបួន មានកម្ពស់ ១៦ជាន់។ ទោះបីជាសណ្ឋាគារនេះវិនិយោគដោយវិនិយោគិនសិង្ហបុរីក៏ដោយ អគារដ៏ស្រស់ស្អាតនេះគឺត្រូវបានរចនានិងសាងសង់ឡើងដោយក្រុមហ៊ុនខ្មែរសុធសាធ។ ក្រុមហ៊ុនខ្មែរដែលម៉ៅការសាងសង់សណ្ឋាគារដ៏ប្រណិតនេះមានឈ្មោះថា សោម៉ា ខនស្រ្តាក់សិន & ឌីវេឡុបមេន។ ការសាងសង់សណ្ឋាគារនេះមានសភាពលឿនខ្លាំងនិងគួរឲ្យកត់សម្គាល់ពោលគឺចាប់ផ្តើមសាងសង់នៅខែ សីហា ឆ្នាំ ២០១៥ និងបញ្ចប់ជាស្ថាពរនៅខែ មករា ឆ្នាំ ២០១៧៕ ប្រភព៖ business-cambodia.com …

ក្រសួង​​ឲ្យ​ម្ចាស់​រោងចក្រ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ពីរ​ដង​មួយ​ខែ

ភ្នំពេញ៖(ខ្មែរថាមស៍)សហជីព​មាន​ការ​គាំទ្រ​ទៅ​ដល់​ចំណាត់ការ​​របស់​ក្រសួង​ការងារលើ​ការ​កំណត់​ឲ្យ​និយោជក​អនុវត្ត​នូវ​មាត្រា​១១៦ ​នៃ​ច្បាប់​ស្ដីពី​ការងារ​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស​បើក​ប្រាក់​ឈ្នួល ២​ដងក្នុង​១​ខែ​ជូន​ដល់​កម្មករ​និយោជិក ដោយ​ក្រសួង​បាន​កំណត់​ចាប់​ផ្តើម​នៅ​ដើម​ត្រីមាស​ទី​៤ ក្នុង​ឆ្នាំ​២០១៧​ នេះ​តែ​ម្តង។​ ​លោក​ ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ កាល​ពី​ថ្ងៃ​ចន្ទ ម្សិលមិញ​ថា ជា​ការ​ល្អ ដែល​ក្រសួង​សម្រេច​កំណត់​ឲ្យ​និយោជក​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​ ២​ដង​ ក្នុង ​១​ខែ​ ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​មួយ​ចំនួន​នៅ​ពេល​ដែល​រោងចក្រ​បិទ ឬ​ថៅកែ​រត់​ចោល​ដោយ​មិន​បាន​ដោះស្រាយ​ជូន​កម្មករ​ជា​មុន។​ ​លោក​បាន​និយាយ​ថា លោក​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​និយោជក​ឲ្យ​អនុវត្ត​នូវ​មាត្រា​​១១៦ ​នៃ​ច្បាប់​ការងារ​នេះ ហើយ​មួយ​វិញ​ទៀត គឺ​កម្មករ​អាច​ទទួល​បាន​នូវ​ការ​លើក​លែង​ពន្ធ នៅ​ពេល​ដែល​ប្រាក់​ឈ្នួល​របស់​ពួក​គេ​ត្រូវ​បាន​បើក ២​ដង​ដូច​នេះ។​ ​លោក​ប៉ាវស៊ីណាប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករបាន​ប្រាប់​ផង​ដែរ​ថាសម្រាប់​សហជីព​របស់​លោក​មិន​មាន​ការ​ជំទាស់​ទេ ដោយសារ​វា​ជា​ច្បាប់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៧​មកប៉ុន្តែ​លោក​មិន​ដែល​ឃើញ​មាន​អនុវត្ត​ទៅ​តាម​ច្បាប់​ដោយ​បើក​ប្រាក់​ឈ្នួល​កម្មករ​ ២​ដង​ក្នុង​មួយ​ខែ​នោះ​ទេ។​ ​លោក​បាន​ថ្លែង​ថា ថ្មីៗ​នេះ មាន​ការ​បិទ​រោងចក្រ​មួយ​ចំនួន…

ក្រសួង​ការងារ​ជំរុញ​ទៅ​រោងចក្រ​កាត់ដេរ​លើក​កម្ពស់​សុ​វត្ថិភាព​អំឡុង​រដូវ​ក្ដៅ​

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ចេញ​សេចក្ដី​ណែនាំ ៩​ចំណុច ទៅ​ដល់​រោង​ចក្រ​កាត់​ដេរ​ទាំង​អស់​នៅ​កម្ពុជា ដោយ​ថា ដើម្បី​បញ្ចៀស​ការ​ដួល​សន្លប់​ជា​យថា​ហេតុ​ដោយ​កម្ដៅ​ហួត​ហែង​នៅ​ក្នុង​រដូវ​ប្រាំង​នេះ។ ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​ការងារ បាន​ណែនាំ​បណ្ដា​រោង​ចក្រ​សហគ្រាស​កាត់​ដេរ​ទាំង​អស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​បរិស្ថាន សីតុណ្ហភាព​ក្នុង​កន្លែង​ធ្វើ​ការ ការ​លើក​កម្ពស់​សុវត្ថិភាព​កន្លែង​ធ្វើការ​ពី​គ្រោះ​ថ្នាក់​អគ្គិភ័យ និង​ការ​អប់រំ​អនាម័យ​ផ្សេងៗ។ ក្រសួង​បាន​ណែនាំ​ទៅ​រោង​ចក្រ​សហគ្រាស​ទាំង​អស់​ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ចំណុច​ទាំង ៩​នោះ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​អាកាស​ធាតុ​ក្ដៅ​ហួត​ហែង​នៅ​ក្នុង​រដូវ​ប្រាំង​នេះ៕ ប្រភព​ ៖ VOD …

វិស័យ​ឯកជន​ជំរុញ​ឱ្យ​មាន​យុទ្ធនាការ​ប្រឆាំង​សំរាម និង​ថង់​ប្លា​ស្ទិ​ក

ក្រុមការងារមកពីវិស័យឯកជនបានស្នើសុំឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធនាការប្រឆាំងសំរាម និងថង់ប្លាស្ទិកនៅកម្ពុជា ខណៈបញ្ហានេះហាក់មិនសូវមានការយកចិត្តទុកដាក់ពីអាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រជាជននៅក្នុងសហគមន៍មូលដ្ឋាន ។ លោក ហូ វណ្ឌី អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី១៥ មីនាថា លោកចង់ឲ្យរៀបចំយុទ្ធនាការសម្អាតបរិស្ថាន និងថង់ប្លាស្ទិកពីរាជរដ្ឋាភិបាល ដើម្បីឲ្យទីក្រុងយើង ប្រទេសរបស់យើងស្អាត និងមានអនាម័យល្អប្រសើរ ព្រោះអាជ្ញាធរថ្នាក់ក្រោមជាតិហាក់បីដូចជាដេកលក់ និងមិនយកចិត្តទុកដាក់បញ្ហានេះ គួបផ្សំនឹងការយល់ដឹងពីបរិស្ថានរបស់ប្រជាជននៅមានកម្រិតផងនោះ ធ្វើឲ្យគំនរសំរាម និងថង់ប្លាស្ទិកនៅរាយប៉ាយតាមទីសាធារណៈគ្រប់កន្លែង ។ លោកបន្តថា ជាមួយគ្នានេះ ក្រសួងគួរលុបបំបាត់ក្រុមហ៊ុនទេសចរណ៍ដែលគ្មានអាជ្ញាប័ណ្ណ ព្រោះក្រុមហ៊ុនទាំងនេះនឹងធ្វើឲ្យភ្ញៀវបាត់បង់ជំនឿចិត្ត ហើយជាលទ្ធផលនឹងប៉ះពាល់ដល់ភ្ញៀវទេសចរ និងបាត់ចំណូលជាតិ ។ លោកបន្តថា ៖ « អនាម័យមិនល្អ សណ្តាប់ធ្នាប់មិនល្អ វានឹងបាត់បង់ភ្ញៀវ…

ក្រសួង​រៀបចំ​ឲ្យ​មាន​ចលនា​បិទ​ភ្លើង​ ១ ​ម៉ោង​ដើម្បី​ភព​ផែនដី

ក្រសួងបរិស្ថាន និងស្ថាប័នដៃគូមួយចំនួននឹងរៀបចំឲ្យមានចលនាសម្រាប់ផែនដីដោយធ្វើការបិទភ្លើងរយៈពេលមួយម៉ោងនៅចុងសប្តាហ៍នេះហើយប្រជាពលរដ្ឋអាចចូលរួមចលនានេះនៅតាមផ្ទះរបស់ខ្លួនបានដែលចលនានេះគឺជានិមិត្តរូបមួយបង្ហាញពីការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមរបស់បរិស្ថាន។ …

​​Hyatt Regency​ ចំណាយ​ ១០០​លាន​ដុល្លារសង់​សណ្ឋាគារ​ទំនើប

សណ្ឋាគារផ្កាយប្រាំលំដាប់អន្តរជាតិហាយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency) ដែលចំណាយទុនវិនិយោគប្រមាណ ១០០លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសង់ហើយកាលពីម្សិលមិញ និងរំពឹងថា បញ្ចប់នៅឆ្នាំ២០២០ ខាងមុខ។ …

ស្លាប់​ ៤​នាក់​ រង​របួសធ្ងន់​ស្រាល​ ៩​នាក់ ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២២​ ខែមីនា

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថានៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ៩លើក  បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់  រងរបួសធ្ងន់ ៧នាក់  និងរងរបួសស្រាល២នាក់។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព  ៧នាក់។ គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពី លើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ស្រវឹង ប្រជែង និងមិនគោរពសិទ្ធិ។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល ២២ថ្ងៃ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ កើតឡើង ចំនួន ២២០លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១១៥នាក់ រងរបួសសរុប ចំនួន ៣០០នាក់ ក្នុងនោះរបួសធ្ងន់…

ភាវៈសំខាន់ៗ នៃបរិស្ថាន

មនុស្សមានសុខភាពល្អ ឬទ្រុឌទ្រោម និងមានអាយុវែង ឬខ្លី អាស្រ័យទៅនឹងកំរិតបរិស្ថានដែលគេកំពុងរស់នៅជាមួយ។ ដើម្បីយល់កាន់តែច្បាស់យើងត្រួវដឹងពីនិយមន័យរបស់វាជាមុនសិន។ បរិស្ថាន គឹជាអ្វីៗដែលនៅជុំវិញខ្លួនយើង ទាំងភាវៈមានជីវិត និងភាវគ្មានជីវិត ឬយើងអាចអោយនិយមន័យជារួមថា ភាវៈទាំងអស់ដែលមានទំនាក់ទំនង និងជះឥទ្ធិពលទៅវីញទៅមកលើផែនដីយើងនេះ។ តើភាវៈដែលមានឥទ្ធិពលទាំងនោះមានអ្វីខ្លះ? បរិស្ថានមានបីផ្នែកសំខានៗ បរិស្ថានធម្មជាតិ បរិស្ថានសង្គមវប្បធម៌ និងបរិស្ថានមនុស្ស។ បរិស្ថានធម្មជាតិមានន័យថាគឺជាភាវៈនៅលើពិភពលោកដែលមនុស្សមិនអាចបង្កើតបាន (ទឹក ដី ភ្លើង និងខ្យល់។ )។ បើនិយាយពីប្រទេសកម្ពុជាគឺសំបូរទៅដោយបរិស្ថានធម្មជាតិ ដូចជា បឹង ទន្លេ ភ្នំ សមុទ្រ ព្រែឈើ ជ្រោះ និងតំបន់វាលទំនាប និងខ្ពង់រាប។ បរិស្ថាន…

បុរស​អាមេរិកាំង​ម្នាក់​កែច្នៃ​សំរាម​ដប​ប្លាស្ទិក​ឲ្យ​ក្លាយ​ទៅ​ជា​គ្រឿង​តាំង​លំអ​នៅ​សៀមរាប

បុរសជនជាតិអាមេរិកាំងម្នាក់ចំណាយពេលវេលារបស់គាត់ជាច្រើនថ្ងៃ ដើម្បីដើរប្រមូល និងរើសយកសម្បកដបទឹកសុទ្ធដែលធ្វើពីប្លាស្ទិកពីកន្លែងដែលគេបោះចោលនានា មកកែច្នៃធ្វើជាគ្រឿងតុបតែងលំអ ក្នុងបំណងបំផុសឲ្យអ្នកទេសចរចម្រុះជាតិសាសន៍ និងប្រជាពលរដ្ឋនៅខេត្តសៀមរាប កុំបោះចោលសំណល់ប្លាស្ទិកដែលប្រើប្រាស់រួច ខ្ជះខ្ជាយ។ …

ករណីផ្ទុះឡ ចេញពីក្នុងរោងចក្រមួយកន្លែង ហោះមកបុកកម្មការិនីម្នាក់ស្លាប់ភ្លាមៗ និងរងរបួស៧នាក់ ខណៈកំពុងទទួលទានបាយនៅខាងក្រៅរោងចក្រ (Video inside)

នៅមុននេះបន្តិចមានករណីផ្ទុះឡ ចេញពីក្នុងរោងចក្រមួយកន្លែង ហោះចំងាយប្រមាណជាង១០០ម៉ែត្រ ទៅបុកកម្មការិនីម្នាក់ ស្លាប់ភ្លាមៗ និងរងរបួស៧នាក់ផងដែរ (ស្រ្តីពោះធំម្នាក់) ខណៈកំពុងទទួលទានបាយថ្ងៃត្រង់នៅខាងក្រៅរោងចក្រ។ កន្លែងកើតហេតុស្ថិតនៅតាម បណ្តោយផ្លូវរទេះភ្លើង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមទស្សនាវិដេអូ ដែលភ្នាក់ងារព័ត៌មាន Fresh News ផ្សាយផ្ទាល់ពីកន្លែងកើតហេតុតាម Facebook៖ ប្រភព៖ freshnewsasia.com …