មានការស្រាវជា្រវថ្មីមួយស្តីអំពីនិរន្តរភាពនិងតម្លៃរួមរបស់យានជំនិះសារធារណៈក្នុងទីក្រុង
Posted On : មេសា, 13, 2013 | By សំឡេងទីក្រុង

ផែនការពីរឆ្នាំ សម្រាប់ប្រព័ន្ធរថភ្លើងដើរដោយចរន្ដចរន្ដអគ្គិសនី នៅក្នុងរាជធានី​ត្រូវបានធ្វើទស្សនៈកិច្ចសារជាថ្មី កំឡុងពេលដំំណើរទស្សនៈកិច្ចរបស់  The Mayor of Paris​ នៅរាជធានីភ្នំពេញនាពេលថ្មីៗកន្លងទៅ នេះ។ ក្នុងរបាយការណ៍របស់ ការសែតភ្នំពេញប៉ុស្ដិ៍បានអោយដឹងថា     នាពេលថ្មីៗកន្លងទៅនេះ  ក្រុមហ៊ុន របស់បារាំងឈ្មោះ Sytra បានធ្វើការសិក្សារអំពីលទ្ធិភាព ដែលអាចធ្វើបាន និងបានកំពុងសម្លឹងមើល ក្នុង ការអភិវឌ្ឍផ្លូវរថភ្លើង​ដែល អាចចរាចរពីផ្លូវមុនីវង្ស ទៅដល់ម្ដុំច្បារអំពៅក្នុងខណ្ឌមានជ័យ។

យាន្ដជំនិះ សារធារណៈពិតជាត្រូវការយ៉ាងចាំបាច់សម្រាប់ទីក្រុងភ្នំពេញ។ ជាមួយគ្នានេះ ផងដែរ ក៏មានការ សិក្សាថ្មីមួយដោយ​ The Rockefeller Foundation ដែលមាន ចំណងជើងថា    Catalyzing the   New Mobility in Cities ដែលបានបញ្ជាក់ អំពីការកើនឡើងនៃតម្រូវការយានជំនិះសារធារណៈ  សម្រាប់ទីក្រុងប៉ុណ្ណោះនោះទេ តែតម្លៃរួមសម្រាប់ជិះយានជំនិះ សារធារណៈផ្សេងៗ ក៏តម្រូវឲ្យមានផងដែរ។    ការសិក្សា បានបង្ហាញអំពីតម្រូវ ការនៃគ្រួសារដែលមានចំណូល ប្រចាំគ្រួសារទាប​ ជារឿយៗមិនយកចិត្តទុកដាក់ក្នុង ការសម្រេចចិត្ដលើការ ធ្វើដំណើរ និងការវិនិយោគលើយានជំនិះ នៅក្នុងទីក្រុងដែលជាហេតុធ្វើឲ្យ គ្រួសារ ក្រីក្រពុំសូវមានការធ្វើចរាចរ ហើយបើធ្វើចរាចរក៏ត្រូវចំណាយពេលច្រើនដែលជាហេតុធ្វើ    ឲ្យបាត់ បង់ ឪកាសនៃការបង្កើតប្រាក់ចំណូលរបស់ពួកគេ។

ដូច្នេះ តើផ្លូវដែកជាមធ្យោបាយ ដែលមានសមភាពសម្រាប់ទីក្រុង ភ្នំពេញក្នុងការអភិវឌ្ឍយាន្ដជំនិះសារធារណៈឬទេ?   ជាការពិតផ្លូវដែកមួយខ្សែរកាត់ទីក្រុងភ្នំពេញ នោះវាមិនទាន់អាចដោះស្រាយនូវបញ្ហាកកស្ទះ ចរាចរក្រុងភ្នំពេញបាននោះទេ។ មានក្រុមហ៊ុនរថយន្ដក្រុងចំនួនពីរដែល បាន​ទទួលអាជ្ញាបណ័ក្នុងប្រតិបត្ដការចរាចរ​រថយន្ដ​ក្រុងសារធារណៈ របស់ខ្លួននៅក្នុងទីក្រុងភ្នំពេញចាប់តាំងពីឆ្នាំ ២០០៤  ដែលវាជា ការចាប់ផ្ដើម ពង្រីកការដឹកជញ្ជូនជាសារធារណៈបានមួយកំរិតសម្រាប់ទីក្រុង។ ទោះជា យ៉ាងណាក៏ដោយ ការផ្តួចផ្តើមគំនិតស្រដៀងគ្នានេះត្រូវបានបរាជ័យម្ដងរួច ទៅហើយនៅពេលកន្លងទៅនេះជាមួយនឹង    ការ កត់សម្គាល់ខ្លះៗ Penhite គឺ រថយន្ដក្រុងសារធាណៈមិនទទួលបានការចាប់អារម្មណ៍ខណៈពេល     ប្រជា ពលរដ្ឋអាចគ្រាន់ជិះម៉ូតូកង់បី ឬក៏ម៉ូតូឌុបនៅតាមដងផ្លូវវិញ។

ការសិក្សារ របស់ ​Rockefeller Foundation បានផ្ដល់នូវឧទាហរណ៍ដ៏គួរអោយចាប់ អារម្មណ៍ពីទីក្រុងនានា ជុំវិញពិភពលោកថា អ្នកនៅទីក្រុងនានាចាប់ផ្តើមជិះ យានជំនិះដែលមាននៅក្នុងក្រុងរបស់គេ។ ​ហើយ ក្រុង ភ្នំពេញក៏ប្រហែលជា ចំណុចចាប់ផ្ដើមផងដែរ សម្រាប់អ្នករត់ម៉ូតូឌុប អ្នកបើកម៉ូតូកង់បី និង   អ្នករត់ស៊ីក្លូរនាំ គ្នាពង្រឹងសេវាកម្មរបស់ខ្លួនឲ្យបានល្អប្រសើរ ធ្វើដូច្នេះ វាជាការផ្ដល់ការងារជាច្រើនអ្នកក្រីក្រ ដែលរស់ នៅ ទីក្រុង ហើយនេះក៏ជាជម្រើស ដែលគួរឲ្យទុកចិត្ដបានពីអ្នករស់នៅទីក្រុងផងដែរ។ ហើយសាលាក្រុង គួរតែ ផ្លាស់ប្ដូរឥរិយាបទ ដោយបញ្ឃប់ការស្ដីបន្ទោសដល់ម៉ូតូកង់បី ដែលតែង បង្ករអោយស្ទះចរាចរ ផ្ទុយទៅ វិញ ត្រូវស្វែងយល់ថាការដែលមិនមានការ រីកចម្រើនខាងវិស័យយានយន្តឯកជនហ្នឹងហើយដែលបណ្ដាល ឲ្យ មានបញ្ហាកកស្ទះចរាច។

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!