យុទ្ធនាការថ្មី៖ រាយការណ៍ពីសំរាម និងកាកសំណល់នៅតំបន់របស់អ្នក!
Posted On : កុម្ភៈ, 6, 2014 | By សំឡេងទីក្រុង

នៅពេលថ្មីៗនេះ ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ កំពុងមានបញ្ហាព្រួយកង្វល់ ជាមួយនឹង​ បញ្ហាសំរាម ដែលនៅព័ទ្ធជុំវិញតំបន់ ដែលពួកគេរស់នៅ។ ក្លិនស្អុយនៃសំរាម និង កាកសំណល់ បានជះឥទ្ធិពលអាក្រក់ ដល់សុខភាពរបស់ប្រជាជន ជាពិសេសកុមារតូចៗ។ សូម្បីតែនៅតាម ចិញ្ចើមផ្លូវទាំងឡាយ, យើងឃើញមានគំនរសំរាម ជាច្រើន ដោយមិនបាន ធ្វើការវេចខ្ចប់ និង បោះចោល អោយបានត្រឹមត្រូវនោះទេ។ ក្រុមហ៊ុនប្រមូលសំរាម មិនអាចប្រមូល​ សំរាម និង កាកសំណល់ទាំងអស់នោះ ទាន់ពេលវេលាបានទេ។

គួរកត់សំគាល់ថា នៅក្នុងឆ្នាំ ២០០២ ក្រុមហ៊ុនមួយ ដែលត្រូវបានយើងស្គាល់ថាជា ក្រុមហ៊ុនស៊ីនទ្រី បានទទួលសិទ្ធ អនុញ្ញាត្តិអោយ ផ្តល់សេវាកម្មប្រមូលសំរាម នៅតាមតំបន់ទាំងឡាយ នៅក្នុងរាជធានីភ្នំពេញ។ ទោះជាយ៉ាងណា បញ្ហាទាំងនេះ​នៅតែបន្តកើតឡើង ដោយពុំមានដំណោះស្រាយអោយបានសមរម្យនៅឡើយទេ។

នៅពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទាំង ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និង ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានចុះផ្សាយអត្ថបទជាច្រើន ស្តីអំពី បញ្ហាសំរាម ដែលកំពុងកើតឡើង នៅក្នុងរាជធានីភ្នំពេញ ដែលវាបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សុខភាពប្រជាពលរដ្ឋ។ ប្រជាជនដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវចំណាយប្រាក់ជាច្រើន ដើម្បីព្យាបាលជំងឺ។

តើអ្នកជួបប្រទះនឹងបញ្ហាសំរាម នៅតំបន់ដែលអ្នករស់នៅឬទេ? ប្រសិនជាមាន តើអ្នកគួរធ្វើដូចម្តេចខ្លះ ដើម្បីការពារបញ្ហាទាំងអស់នេះ នៅក្នុងសហគមន៍ របស់អ្នក?

នេះជាមូលហេតុ ដែលធ្វើអោយ សម្លេងទីក្រុង ធ្វើយុទ្ធនាការរបស់ខ្លួន ដើម្បីបង្កើតផែនទី បង្ហាញអំពី ទីតាំងនៃគំនរសំរាមទាំងអស់ នៅក្នុងទីក្រុងភ្នំពេញ។

សូមផ្ញើររបាយការណ៍របស់អ្នក មកកាន់ពួកយើងឥឡូវនេះ!

ដើម្បីធ្វើការផ្ញើររបាយការណ៍របស់អ្នក,​ សូមផ្ញើរមកកាន់
អ៊ីម៉ែល info@urbanvoicecambodia.net , គេហទំព័រ www.urbanvoicecambodia.net ឬ ផើ្ញរសារតាមរយៈទូរស័ព្ទមកកាន់លេខ ០៩៧​ ២៦៤ ០០៥៦។

សម្គាល់ ៖ របាយការណ៍របស់អ្នក ចំបាច់ត្រូវត្រូវមាន រូបថត, ទីតាំង (អាស័យដ្ឋាន) និង​ស្ថានភាពនៃបញ្ហាសំរាម នៅតំបន់របស់អ្នក។

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!