យុទ្ថនាការថ្មី៖ រាយការណ៍អំពីការដាច់ចរន្តអគ្គិសនី ២០១៥
Posted On : មេសា, 1, 2015 | By សំឡេងទីក្រុង

ដោយសារតែគេមិនដឹងមុននៅការដាច់ចរន្តអគ្គិសនី ដូច្នេះវាបានបង្ករឲ្យខាងបង់ចំណូល និងរំខានដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ បើគ្មានចរន្តអគ្គិសនី ពលរដ្ឋនៅរាជធានីភ្នំពេញ នឹងជួបប្រទះភាពអត់អគ្គិសនីប្រើប្រាស់ ដោយពុំអាចធ្វើការងារ និងធ្វើអាជីវកម្មអ្វីបានឡើយ។

កាលពីឆ្នាំកន្លងទៅ សំឡេងទីក្រុងបានធ្វើយុទ្ធនាការ ´រាយការណ៍អំពីការដាច់ចរន្តអគ្គិសនី´ ហើយយើងទទួលបានរបាយការណ៍ចំនួន ១០ របាយការណ៍ស្តីអំពីការដាច់ចរន្តអគ្គិសនី នៅរាជធានីនៅភ្នំពេញ ដែលរាយការណ៍ពីតំបន់ផ្សេងៗ ដោយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ។ ឆ្នាំនេះ សំឡេងទីក្រុង បានសម្រេចចិត្តធ្វើយុទ្ធនាការស្តីអំពីការដាច់ចរន្តអគ្គិសនីសារជាថ្មីឡើងវិញ ដែលនឹងត្រូវបានចាប់ផ្តើមឡើងពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ រហូតទៅដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីមានការដាច់ចរន្តអគ្គសនី និងផលវិបាករបវាមកលើប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសពលរដ្ឋនៅក្នុងសហគមក្រីក្រតែម្តង។

តើនៅតំបន់របស់អ្នកនៅតែមានបញ្ហាដាច់ចរន្តអគ្គិសនីទៀតមែនទេ? ដាករបាយការណ៍ មកកាន់សំឡេងទីក្រុងឥឡូវនេះ ដោយគ្រាន់តែចុចលើពាក្យថា ´ ដាក់របាយការណ៍´ នៅផ្នែកខាងលើនៃគេហទំព័រសំឡេងទីក្រុង ឬផ្ញើសាររបស់លោកអ្នកមកកាន់ 097 264 0056។ សូមជួយពួកយើង ក្នុងការបង្កើនការយល់ដឹងស្តីអំពីការដាច់ចរន្តអគ្គិសនី ដែលការមានឡើងនៅរាជធានីភ្នំពេញ ដើម្បីជួអភិវឌ្ឍរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរទាំងអស់គ្នា។

សំឡេងទីក្រុង!

សំឡេងទីក្រុង!