nagaworld-gold-building-new3

Naga2នឹងផ្សារទំនើបក្រោមដីវិនិយោគលើទឹកប្រាក់ជិត២ពាន់លានដុល្លារ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ក្រុមហ៊ុនណាហ្គាខប លីមីធីត (Naga Corp) តាមរយៈសាខារបស់ខ្លួន គឺណាហ្គាវើល ដ៍ លីមីធីត (Naga World) ដែលគ្រប់គ្រង និងប្រតិបត្តិការណាហ្គាវើលដ៍ បានសម្ពោធបឋម ណាហ្គា ទី២ និងផ្សារទំនើបក្រោមដី ណាហ្គាស៊ីធីវ៉ក ក្នុងរាជធានីភ្នំពេញ ដែល មាន ទឹក ប្រាក់ វិនិយោគ ប្រមាណ១.៥ ប៊ីលានដុល្លារអាមេរិក។

ណាហ្គាទី២ ត្រូវបានសាងសង់លើផ្ទៃដីសរុបប្រមាណ ១២០,០០០ម៉ែត្រការ៉េ។ ណាហ្គាទី២ មាន បន្ទប់ សណ្ឋាគារ៩០៣បន្ទប់ (រួមមានបន្ទប់វីអាយភីស្វ៊ីត ៣៦បន្ទប់) ផ្សារទំនើប ក្រោម ដីណា ហ្គាស៊ីធី វ៉ក ដែលមានទំហំ៣,៨០០ ម៉ែត្រការ៉េ មណ្ឌលស៉្បាប្រណីតលំដាប់ពិភពលោក (៦៥ បន្ទប់ ស្ប៉ា ស្វ៊ីត) ភោជនីយដ្ឋានលំដាប់អន្តរជាតិជាច្រើនកន្លែង សាលមហោស្រព/សន្និបាត ដែលមាន២,២០០ កៅអី និងសាលកាស៊ីណូ។

ណាហ្គាស៊ីធីវ៉ក ដែលជាផ្សារទំនើបក្រោមដីលក់ទំនិញ រួចពន្ធម៉ាកអន្តរជាតិល្បីៗ គឺជា ផ្សារ ទំនើប ក្រោម ដី ដែលតភ្ជាប់ណាហ្គាវើលដ៍ បច្ចុប្បន្នទៅណាហ្គាទី២។

ក្រុមហ៊ុន China Duty Free Group ដែលជាក្រុមហ៊ុនលក់ទំនិញរួចពន្ធក្នុងប្រទេសចិន បាន ជួល ណាហ្គា ស៊ីធីវ៉ក ចាប់តាំងខែមីនា ឆ្នាំ២០១៦ ដើម្បីបើកដំណើរការ លក់ ទំនិញ ម៉ាកអន្តរ ជាតិ ល្បីៗ សុទ្ធ ១០០%។

លោក Tan Sri Dr. Chen Lip Keong ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប លីមីធីត បាន ថ្លែងថា «ពិធីបើកសម្ពោធបឋមនៃណាហ្គាទី២ នៅថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យ។

ណាហ្គាខប គឺជាមណ្ឌលកម្សាន្តចម្រុះលំដាប់ពិភពលោក ដែលជាក្រុមហ៊ុន និងសណ្ឋាគារ ដែល រក ប្រាក់ ចំណេញ បានច្រើនជាងគេមួយនៅក្នុងពិភពលោក»។

ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប លីមីធីតរូបនេះ បានបន្ដទៀតថា ជាមួយការ បើក ដំណើរ ការ នៃណាហ្គាទី២ និងផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក វានឹងក្លាយទៅជាមណ្ឌលកម្សាន្ត ចម្រុះលំដាប់ពិភពលោកមួយ ដែលមានទឹកប្រាក់វិនិយោគប្រមាណ១.៥ប៊ីលានដុល្លារអាមេរិក។

លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ មូល ធនទីផ្សារ របស់ មណ្ឌល កម្សាន្ត ណាហ្គា វើលដ៍ មានទំហំទឹកប្រាក់ ៣.៥២ ប៊ីលានដុល្លារអាមេរិក។

ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុនអចលនទ្រព្យ ហុងកុង Colliers International HK បានវាយតម្លៃ ណាហ្គា ទី១ និងណាហ្គាទី២ មានតម្លៃប្រមាណ ៥.១ប៊ីលានដុល្លារ ហើយណាហ្គាគ្រុប មិនមាន ជំពាក់ បំណុល អ្វីទាំងអស់។

គួរបញ្ជាក់ថា ក្រុមហ៊ុនណាហ្គាខប លីមីធីត ត្រូវបានចុះបញ្ជី ក្នុងទីផ្សារភាគហ៊ុនហុងកុង ក្នុង ខែតុលា ឆ្នាំ២០០៦ (SEHK លេខកូដ ៣៩១៨)។

បង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ណាហ្គាខប លីមីធីត គឺជាក្រុមហ៊ុនមេ ដែលគ្រប់គ្រង និង ប្រតិបត្តិការ ក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តចម្រុះលំដាប់ពិភពលោកតែមួយគត់ ដែល មាន ទីតាំង ក្នុងរាជធានីភ្នំពេញ៕

Source: business-cambodia.com

Leave a Reply