គួរកែលម្អរទាំងអស់គ្នា នគរបាលចាប់ផ្ដើមចុះផាកពិន័យអ្នកចតយានជំនិះលើទ្រូងផ្លូវ
Posted On : July, 28, 2017 | By Thak Sreyleak

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ Express.com.kh

ដោយមានការណែនាំ ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នឹងសហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចុះពិន័យម្ចាស់យាន្តជំនិះ ទាំងឡាយណាដែលឈប់ ឬចតយានជំនិះលើទ្រូងផ្លូវ បំពានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

express-logo-for-hotn1ews-1

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់ប្រាប់នៅថ្ងៃទី២៧ ខែកក្កដានេះថា នគរបាលចរាចរណ៍ នឹងចុះពិន័យម្ចាស់យានជំនិះ ទាំងឡាយណាដែលឈប់ ឬចតយានជំនិះលើទ្រូវថ្នល់ បំពានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា២៣មានដូចជា៖ ការឈប់ ឬចតយានជំនិះ បង្ករការរំខានដល់យានជំនិះផ្សេងទៀត ដែលកំពុងធ្វើចរាចរណ៍ ការឈប់ឬចតលើទ្រូងផ្លូវ ចិញ្ចើមផ្លូវដែលទុកបម្រុងឲ្យថ្មើរជើង ការឈប់ឬចតនៅជិតបង្គោលភ្លើង ឬផ្លាកសញ្ញាចរាចរណ៍ ដែលធ្វើឲ្យបាំងភ្នែក ការឈប់ ឬចតដែលធ្វើឲ្យរាំងស្ទះ ដល់ច្រកចេញចូល ការចត ឬការឈប់នៃយានដទៃទៀត នៅកន្លែងដែលមានសញ្ញាហាមឈប់ ឬហាមចត នៅលើទ្រូងផ្លូវថ្នល់លើសពី ២៤ម៉ោង នៅជិតផ្លូវប្រសព្វឬផ្លូវបត់ ។ល។

express-logo-for-hotne2ws

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពិសេសមិនត្រូវឈប់ ឬចតយានជំនិះរបស់ខ្លួនរំខានដល់យានជំនិះផ្សេងទៀតឡើយ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

express-log3o-for-hotnews

express-logo-for-hotnews-116

express-logo-for-ho5tnews

 

Urban Voice Cambodia

Urban Voice Cambodia