Verified

រដ្ឋាភិបាល​កំពុង​ សិក្សា​ពី​សមត្ថភាព​ ប្រមូល​សំរាម​​របស់​ ក្រុមហ៊ុន​ស៊ីនទ្រី

07:37 Feb 13 2015 នៅត្រង់ចំណុច ក្បែរវត្តកោះ

រដ្ឋាភិបាល​កំពុង​ សិក្សា​ពី​សមត្ថភាព​ ប្រមូល​សំរាម​​របស់​ ក្រុមហ៊ុន​ស៊ីនទ្រី
Description
ទីស្តីការ​គណៈ​រដ្ឋមន្ត្រី កំពុង​ពិនិត្យ​មើល​​កិច្ច​សន្យា​ប្រមូល​សំរាម​​ក្នុង​រាជធានី​ភ្នំពេញ រយៈពេល ៥០ ឆ្នាំ ​របស់​ក្រុមហ៊ុន​ស៊ីនទ្រី ហើយ​អាច​នឹង​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ចូល​រួម​ប្រមូល​សំរាម ខណៈ​ដែល​ក្រុមហ៊ុន​មួយ​នេះ​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ប្រមូល​សំរាម ធ្វើ​ឲ្យ​​គំនរ​សំរាម​ នៅ​តែ​មាន​រាយប៉ាយ​នៅ​តាម​ដង​ផ្លូវ​ជា​ច្រើន​នៅ​ឡើយ។

យោងតាម​​របាយ​ការណ៍​របស់​លោក តឹករ៉េត សំរេច រដ្ឋលេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ចេញ​កាល​ពី​​ថ្ងៃទី​១០ កុម្ភៈ បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​អន្តរ​ក្រសួង និង​មាន​ចំណារ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន​ កាលពី​ថ្ងៃទី​ ៤ កុម្ភៈ បាន​ពិនិត្យ​ថា៖ «ក្រុមហ៊ុន​ ស៊ីន​ទ្រី មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​ការ​ប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​ សំណល់​រឹង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​សម​ស្រប​ទៅ​នឹង​ស្ថាន​ភាព​រីក​ចម្រើន​ជាក់​ស្តែង​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ ទោះបី​ជា​ក្រសួង​ និង​សាលា​រាជធានី​បាន​ទុក​ពេល​វេលា​ឲ្យ​ធ្វើការ​កែ​លម្អ​ការ​គ្រប់គ្រង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅក្តី»។
មេធាវី​របស់​រដ្ឋាភិបាល ​ក្រសួង​ បរិស្ថាន​ និង​សាលារាជធានី​ភ្នំ​ពេញ នឹង​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​សន្យា ដែល​ចុះ​ហត្ថលេខា​ជាមួយ​ក្រុម​ហ៊ុន​ ស៊ីនទ្រី ដើម្បី​កែ​សម្រួល​ការ​ទទួល​ខុស​ត្រូវ ហើយ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត ចូលរួម​ធ្វើ​សេវា​នេះ នៅ​តាម​បណ្តាខណ្ឌ​នានា​ជំនួស​ឲ្យ​ក្រុម​ហ៊ុន​ផ្តាច់មុខ​មួយ។


Features
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
20 + 8 =

Additional Reports

KIMSAN CAFE ( Free internet and Wifi)

13:17 Aug 24, 2012

ខណ្ឌ ទួលគោក, 0.01 Kms

ផ្លូវ១៥៤ ជុសជុល ដាក់លូ

10:56 Sep 30, 2014

ចំណុចត្រង់ទំនើបហ្គាស ដូនពេញ, 0.01 Kms

គំនរសំរាម​ នៅផ្លូវវត្តកោះ

16:07 Feb 28, 2014

ផ្លូវវត្តកោះ​ នៅទីក្រុងភ្នំពេញ, 0.02 Kms

Wat Koh Street, Good Street Condition

13:46 Jun 27, 2013

Wat Koh Street, Phnom Penh, 0.02 Kms

Phum 8

00:00 Feb 14, 2012

Doun Penh, 0.03 Kms