Verified

ការដ្ឋាន​ផ្លូវ​ព្រៃ​ស ដំណាក់កាល​ទី​១ សម្រេច​លទ្ធផល ៥៤ ភាគរយ​

16:40 Feb 2 2015 ចាប់ពី​ផ្លូវបំបែក​ចំការ​ដូង​ដល់​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ

ការដ្ឋាន​ផ្លូវ​ព្រៃ​ស ដំណាក់កាល​ទី​១ សម្រេច​លទ្ធផល ៥៤ ភាគរយ​
Description
​ផ្លូវ​ព្រៃ​ស ឬ​ផ្លូវ​លេខ​២០១៦ ដំណាក់កាល​ទី​១ ប្រវែង ៥០០០ ម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ចំការ​ដូង​ដល់​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ គិត​ត្រឹម​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៥ ការដ្ឋាន​សម្រេចបាន​ល​ទ្ធ​ផល ៥៤ ភាគរយ​នៃ​គម្រោង​។​
​សាលា​រាជធានី​ភ្នំពេញ​បានប្រកាសថា ក្នុង​ផែនការអភិវឌ្ឍន៍​បណ្តា​ញ​ផ្លូវ​គមនាគមន៍​តំបន់​ខាងត្បូង​និង​ខាងលិច​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​ស្ថាបនា​ផ្លូវ​ព្រៃ​ស ឬ​ផ្លូវ​លេខ​២០១៦ ដំណាក់កាល​ទី​១ ប្រវែង ៥០០០ ម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ចំការ​ដូង​ដល់​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ នៅ​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៤​នេះ ជា​ថ្ងៃ​ចាប់ផ្តើម​ដំបូង​នៃ​ដំណើរ​ការចាក់​បេតុង​អារ​មេ កម្រាស់ ២០ សង់ទីម៉ែត្រ ទទឹង ១១ ម៉ែត្រ ដែល​គម្រោង​នឹង​បព្ចាប់​ទាំងស្រុង​នៅ​ខែមេសា​ឆ្នាំ​២០១៥​។ គិត​ត្រឹម​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០១៥ ការដ្ឋាន​សម្រេចបាន​ល​ទ្ធ​ផល​ជារួម ៥៤ ភាគរយ​នៃ​គម្រោង ក្នុងនោះ​៖-​ការងារ​បង្ហាប់ដី​ពង្រីក​តួ​ថ្នល់​. ៨៨ ភាគរយ​-​ការងារ​គ្រឹះ​ថ្ម​ម៉ិ​ក M40. ៧២ ភាគរយ -​ការងារ​គ្រឹះ​ថ្ម​ម៉ិ​ក M30. ៦៥ ភាគរយ -​ការងារ​ចាក់​បេតុង​. ៥២ ភាគរយ​។​
​នៅពេល​ដាក់អោយ​ដំណើរការ​ចរាចរ​នៅពេល​ខាងមុខ ផ្លូវ​នេះ​
​នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ពង្វាង​ចរាចរ​យានយន្ត​មិនអោយ​ចូល​រាជធានី ដោយ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ ផ្លូវ​ព្រៃ​ស ផ្លូវ​ជើងឯក និង​ផ្លូវជាតិ​លេខ​៣៕


Features
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
16 + 8 =