Verified

អ្នក​ភូមិ​ខ្វា​១៩​គ្រួសារ ​ចោទ​អាជ្ញាធរ​ខណ្ឌ​ដង្ កោ​ថា​ឈូស​បំផ្លាញ ​ផ្ទះ​និង​ប្លន់​ដី

08:46 Jan 22 2015 ពលរដ្ឋ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ

អ្នក​ភូមិ​ខ្វា​១៩​គ្រួសារ ​ចោទ​អាជ្ញាធរ​ខណ្ឌ​ដង្ កោ​ថា​ឈូស​បំផ្លាញ ​ផ្ទះ​និង​ប្លន់​ដី
Description
ពលរដ្ឋ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ចោទ​អាជ្ញាធរ​ថា​ឈូស​បំផ្លាញ​ផ្ទះ ១១​ខ្នង​ដែល​ពួក​គាត់​បាន​តាំង​ទីលំនៅ​ក្នុង​ភូមិ​នោះ​ប្រមាណ​ជាង ៣០​ឆ្នាំ​មក​ហើយ ដើម្បី​ប្រកប​របរ​ដាំ​ត្រកួន កញ្ឆែត ជាដើម។ ការ​ចោទ​នេះ បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កន្លែង​ដែល​មាន​ផ្ទះ និង​ដើម​ឈើ​រលំ ដោយសារ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះ​ពួក​គាត់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥។
អ្នក​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក្មេង​ចាស់​ប្រុស​ស្រី​ប្រមាណ ៣០​នាក់ បាន​លើក​បដា​ទាមទារ​រស់នៅ​លើ​ដី​របស់​ខ្លួន​ឡើង​វិញ ទាមទារ​ឲ្យ​បញ្ឈប់​ការ​បណ្ដេញ​ចេញ និង​ទាមទារ​ឲ្យ​គោរព​សិទ្ធិ​មនុស្ស ជាដើម។ ក្រៅ​ពី​នោះ ពួក​គេ​បាន​លើក​បង្ហាញ​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់ ដូចជា​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ខ្មែរ សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ។
លោកស្រី ទិល សារ៉ន អាយុ ៥៣​ឆ្នាំ ថ្លែង​ថា នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៥ អាជ្ញាធរ​ខណ្ឌ​ដង្កោ មិន​បាន​ជូន​ដំណឹង​មុន​ទេ ស្រាប់​តែ​យក​គ្រឿងចក្រ​មក​ឈូស​ដើម​អង្កាញ់​ច្រើន​ដើម​កាច់​ឲ្យ​ដួល​រលំ​សង្កត់​លើ​ផ្ទះ សង្កត់​ងាប់​ឆ្កែ មាន់ ទា និង​សម្ភារៈ​ក្នុង​ផ្ទះ ដោយ​ពួក​គាត់​មិន​បាន​ដឹង​មូលហេតុ ព្រោះ​គាត់​ចេញ​ទៅ​ដាំ​ត្រកួន និង​កញ្ឆែត​នៅ​បឹង​ទំពុន៖ «ខ្ញុំ​ថា​វា​ជា​អំពើ​ប្លន់ មិន​មែន​មក​លួច មិន​មែន​មក​កៀង​មក​ដេញ​ដូច​ជំនាន់ ប៉ុល ពត ទេ នេះ​ប្លន់​តែ​ម្តង មក​វ៉ៃ​កម្ទេច​ប្លន់​យក​តែ​ម្តង គឺ​ប្លន់​ខ្ញុំ​តែ​ម្តង»។


Features
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
15 + 8 =

Additional Reports

ផ្លូវ ២១៧ មានសភាពល្អ បន្ទាប់ពីចាក់ប៉េតុង ទល់មុខហាងនំបុ័ង ស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ

11:39 Feb 17, 2015

ផ្លូវ ២១៧ មានសភាពល្អ បន្ទាប់ពីចាក់ប៉េតុង ទល់មុខហាងនំបុ័ង ស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ, 0.05 Kms

គំនរសំរាម

21:23 Mar 14, 2019

ម្ដុំស្ទឹងមានជ័យ, 0.06 Kms

គំនរសំរាមតាមបណ្ដោយផ្លូវ​ ចំការដូង ២១៧

08:30 Aug 16, 2018

ផ្លូវចំការដូង​ ២១៧, 0.1 Kms

សំរាមនៅលើកំណាត់ ផ្លូវព្រៃស ចោលគ្មានការវេចខ្ជប់

15:31 Jan 21, 2015

នៅត្រង់ចំណុច រដ្ឋាកាត់ដេរ, 0.11 Kms