Verified

នារីមិន​ស្គាល់​អត្ត​សញ្ញាណ​បើក​រថយន្តRANGE ROVER​ បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់ និង​ទ្រេត​១០​ផ្ទាំង​

09:59 Nov 21 2014 នៅ​ចំណុច​មុខ​អាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំ​ពេញ តាម​ហា​វិថី​សហព័ន្ធរុស្ស៊ី

នារីមិន​ស្គាល់​អត្ត​សញ្ញាណ​បើក​រថយន្តRANGE ROVER​ បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់ និង​ទ្រេត​១០​ផ្ទាំង​
Description
នារី​ម្នាក់​បើក​រថយន្ត​ RANGE ROVER មួយ​គ្រឿង​ជ្រុល​ចង្កូត​ទៅ​បុក​រៈ​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់ និង​ទ្រេត​អស់​១០​ផ្ទាំង បណ្តាល​ឱ្យ​រថយន្ត​ដាច់កង់​មុខ​ខាង​ឆ្វេង ​អ្នក​បើក​បរ​បាន​ព្យាយាម​បើក​រថយន្ត​គេច​ខ្លួន​បាន​ប្រហែល​មួយ​គី​ឡូម៉ែត្រ រថយន្ត​ក៏​អស់​ល្បឿន​បើក​ទៅ​មុខ​លែង​រួច​ នារី​ម្ចាស់​រថយន្ត​ក៏​បាន​បើក​ទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​បន្សល់ទុក​នៅ​រថយន្ត​ស៊េរីទំនើប​នៅ​នឹង​កន្លែង​កើត​ហេតុ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១ និង ៣០ នាទី​រំលង​អា​ធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២១ វិចិ្ឆកា ២០១៤ នៅ​ចំណុច​មុខ​អាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំ​ពេញ តាម​ហា​វិថី​សហព័ន្ធរុស្ស៊ី ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
17 + 3 =