Verified

រថយន្តក្រុង​សាធារណៈ​ នឹង​ដាក់​ឲ្យ​ដំណើ​ការជា​ផ្លូវការ​អំឡុង​ខែ​មីនា​នេះ​​

08:02 Mar 3 2014 Preah Monivong, Phnom Penh

រថយន្តក្រុង​សាធារណៈ​ នឹង​ដាក់​ឲ្យ​ដំណើ​ការជា​ផ្លូវការ​អំឡុង​ខែ​មីនា​នេះ​​
Description
មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ឲ្យដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា សាលា​រាជធានី នឹង​ចុះកិច្ចសន្យា ​ជាមួយក្រុមហ៊ុន​រថយន្តក្រុង​សាធារណៈ ដើម្បី​ឲ្យ​ក្រុមហ៊ុន​នោះ ទទួល​សិទ្ធិ​បន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ​ជា​ផ្លូវការ បន្ទាប់ពី​សាកល្បង​មួយខែ​កន្លង​ទៅ​ទទួល​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​។

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ប្រាប់ VOD នៅរ​រៀល​ថ្ងៃអាទិត្យ នេះ​ថា ការដាក់ឲ្យ​ដំណើកា​ររថយន្តក្រុង​សាធារណៈ​ជា​ផ្លូវការ នឹង​ត្រូវ​ដាក់​នៅ​ខែ​មីនា​នេះ ព្រោះ​ប្រជាពលរដ្ឋ​មាន​ការពេញចិត្ត​ខ្លាំង បើទោះបីជា​ចំនួន​អ្នកជិះ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​សប្តាហ៍​​ចុងក្រោយ​នេះ មានការ​ថយចុះបន្តិច​មែន​។ លោក​បន្តថា ចាប់ពី​ថ្ងៃ​ដំបូង គឺ​ថ្ងៃ​ទី​០៥​ខែ​កុម្ភៈ រហូតមកដល់​ថ្ងៃ​អាទិត្យ​នេះ មាន​រយៈ ពេល ២៥​ថ្ងៃ ហើយ ដែល​មាន​ចំនួន​មនុស្ស​ជិះ​ជា​មធ្យម​១៥០០​នាក់​ក្នុង​មួយថ្ងៃ បើ​គិត​ជា​ទឹកប្រាក់​ជាង ៥៨​លាន​រៀល ស្មើ​នឹង​ប្រមាណ​ជាង​១៤០០០​ដុល្លារ​អាមេរិក​។​

ក្នុង​ពិធី​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រាស់​រថយន្តក្រុង​សាធារណៈ​សាកល្បង ចំនួន ១០គ្រឿង កាលពី​ថ្ងៃ​ទី ០៥ ខែ​កុម្ភៈ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស អំពាវនាវ​ឲ្យ​មន្ត្រីរាជការ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់ ព្យាយាម​កាត់បន្ថយ​ការធ្វើដំណើរ​ដោយ​​ឯកជន ហើយ​បែរ​មក​ជឿទុកចិត្ត លើ​ការធ្វើដំណើរ​តាមរយៈ​រថយន្តក្រុង​សាធារណៈ​វិញ​។ លោក​បន្តថា ការ​ដាក់​សេវា​ដឹកជញ្ជូន​ជា​សាធារណៈ​នេះ គឺ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​។​

​សេវាកម្ម​រថយន្តក្រុង​សាធារណៈ​សាកល្បង នៅ​លើ​មហាវិថី​ព្រះមុនីវង្ស រយៈពេល​មួយ​ខែ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ ដល់​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៤​។ កាលពី​ឆ្នាំ​២០០១ កម្ពុជា បាន​ដាក់ឲ្យ​ប្រើប្រាស់​សេវា​នេះ​ម្តង​រួចមកហើយ តែ​បរាជ័យ​ទៅវិញ ដោយសារ​ការ​មិន​ចាប់អារម្មណ៍ ពី​អ្នកធ្វើដំណើរ និង​កង្វះខាត​ជំនួយ​៕
News Source Link
http://vodhotnews.com/19648


Features
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
18 + 1 =