Verified

ផ្លូវហាណូយ មានស្ថានភាពហុយខ្លាំង

09:24 Dec 4 2013 Hanoi Street, Phnom Penh

ផ្លូវហាណូយ មានស្ថានភាពហុយខ្លាំង ផ្លូវហាណូយ មានស្ថានភាពហុយខ្លាំង ផ្លូវហាណូយ មានស្ថានភាពហុយខ្លាំង ផ្លូវហាណូយ មានស្ថានភាពហុយខ្លាំង ផ្លូវហាណូយ មានស្ថានភាពហុយខ្លាំង ផ្លូវហាណូយ មានស្ថានភាពហុយខ្លាំង
Description

កាលពីព្រឹកម្សិលមិញក្រុមការងារសំលេងទីក្រុង បានចុះទៅ យកព័ត៌មានដល់ផ្សារដីហុយ។ យើងបានឃើញថា តាម បណ្តោយផ្លូវហាណូយសព្វថ្ងៃនេះ ចាប់ពីខាងមុខផ្សារដីហុយ រហូតដល់មហាវិថី សហព័ន្ធរុស្សី មានស្ថានភាពហុយខ្លាំង នៅពេលដែលរាំងស្ងួត និងក្លាយជាផ្លូវដែលមានភក់ជ្រាំនៅ ពេលមានភ្លៀងធ្លាក់ម្តងៗ ។ ជាការពិតណាស់ផ្លូវនេះ បច្ចុប្បន្ន ក្លាយជាផ្លូវដែលសភាពទ្រុឌទ្រោម មានគ្រលុកតូចធំជាច្រើន ហើយពីផ្លូវដែលក្រាលកៅស៊ូ ក្លាយជាផ្លូវក្រាលទៅដោយ កម្ទិចថ្មតូចៗដែលគេដាក់មុនពេលក្រាលកៅស៊ូ។ ចំនែកឯគេហ ទំព័រសារព័ត៌មានសំលេងប្រជាធិបតេយ្យ (vodhotsnew.com) ក៏បានចុះផ្សាយអំពីស្ថានភាពផ្លូវនេះ ដែរ កាលពីម្សិលមិញដែលមានចំណងជើងថា “បទ​យកការណ៍​៖ ​ប្រជាជន​រស់នៅ​អម​ផ្លូវ​ហាណូយ រង​ការប៉ះពាល់​ខ្លាំង​ដោយសារ​ដី​ហុយ​​”​។ គេហទំព័រសារព័ត៌មានមួយនេះ បានរៀបរាប់ថា៖ “​ផ្សារ​ដី​ហុយ​” ជា​ឈ្មោះ​តំបន់​ទីប្រជុំ​មួយ នៅ​រាជធានី​ភ្នំពេញ ដែល​ឈ្មោះ​នេះ ត្រូវ​បាន​ប្រសិទ្ធ​ឡើង​ដូចគ្នា​នឹង​សភាព​ជាក់ ស្តែង​បច្ចុប្បន្ន​នេះ​មែន ព្រោះ​ផ្លូវ​មួយ​ខ្សែរ​ត្រង់​ម្តុំ​ផ្សារ​ដី​ហុយ​នេះ មាន​លក្ខណៈ​ទ្រុឌទ្រោម ហើយ​បង្កឲ្យមាន​ដី​ហុយ​ទ្រលោម​បែកផ្សែង នៅពេល​រាំងស្ងួត និង​បែក​ភក់ជ្រាំ​នៅពេល​ភ្លៀង​។ ប្រជាជន​ដែល​រស់នៅ​អម​ផ្លូវ​ហាណូយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ និង​អ្នកធ្វើដំណើរ​តាម​ផ្លូវ​នេះ បង្ហាញ​ការ​ធន់​ទ្រាន់​យ៉ាងខ្លាំង​ចំពោះ​សភាព​ផ្លូវដី​ហុយ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព ការលក់ដូរ​មិនសូវ​ដាច់ និង​ជា​ពិសេស​បណ្តាល​ឲ្យ​​មាន​គ្រោះថ្នាក់​ចរាច​រណ៍ជា​ញឹ​ក​ញាប់​ថែមទៀត ដោយសារ​មើលគ្នា​មិន​ច្បាស់​។​ លើសពីនេះទៅទៀត គេហទំព័រសារព័ត៌ មានមួយនេះ បានចុះទៅធ្វើការសម្ភាសន៍ប្រជាពលរដ្ឋមួយ ចំនួនដែលរស់នៅតាមបណ្តោយផ្លូវនោះដោយពួកគាត់បាន ត្អូញត្អែរអំពីបញ្ហានេះថា៖ “​វា​ប៉ះពាល់​ច្រើន​ដល់​សុខភាព​យើង​ព្រោះ​វា​ហុយ​។ មក​ពី​ឡានធំៗ​មក​តាម​ផ្លូវ​ហ្នឹង​ច្រើន​សុទ្ធតែ​កុងទ័​រ​ន័រ ហើយ​បើ​យប់​ឡើង​បើក​កាន់តែខ្លាំង យប់​ឡើង​មក​ច្រើនណាស់​ហុយ យប់​ឡើង​ម៉ោង​ប្រាំពីរ ប្រាំបី ហ្នឹង​នៅតែ​ហុយ មួយថ្ងៃៗ​ហុយ​វាល់ល្ងាច គួច​ដី​ចូល​ដល់​ក្នុងផ្ទះ​ហ្មង​ណាស់ កន្លែង​យើង​គេង​ក៏​នៅ​ហុយ​ចូល​ដែរ​បិទទ្វារ​ម៉េច​ក៏​នៅ​ហុយ​ចូល​ដែរ វា​ពិបាក​ហ្មង​ផ្លូវ​ហ្នឹង​ធ្វើ​ដាច់ៗ ធ្វើ​វា​អត់​មាន​ស្ដងដា ព្រោះ​ចាក់​អា​ថ្ម​លាយ​ស៊ីម៉ង់ អត់​មាន​អ៊ុត​កៅស៊ូ​អត់​អី ធ្វើ​ប៉ុន្មាន​ដង​ក៏​អត់​ជាប់​ដែរ ហើយ​ភ្លៀង​មក​ចឹង​ទៅ​វា​ដាច់អ​ស់​ភ្លៀង​មក​វា​ដាច់​អស់ ហើយ​ឡានធំៗ​ច្រើនណាស់  ” ។​ នេះជាសំដីរបស់ អ្នកស្រី សំ ណារេន ជាអាជីវករលក់ទូរស័ព្ទ ដៃនៅផ្សារដីហុយ។ 


ជាង​ជួសជុល​គ្រឿង​ម៉ាស៊ីន​ម្នាក់ លោក វុទ្ធ ធួន មានប្រសាសន៍ថា ក្រុមគ្រួសារ​របស់​លោក​កើត​មាន​ជំងឺ​ផ្សេងៗ ដោយសារ​តែ​រស់នៅ​ក្រោម​ឥទ្ធិពល​ដី​ហុយ ហើយ​លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ ជួយ​សាងសង់​ផ្លូវនេះ​ឡើងវិញ ៖ “​ហុយ​នឹង​វា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ វា​ហុយ​ខ្លាំង​ចឹង​យើង​លក់ដូរ​តាមដង​ផ្លូវចឹង​វាពិ​បាកយើង​មិនសូវ​ដាច់​មិនសូវ​អីចឹ​ងណាស់ ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នៅតាម​ដង​ផ្លូវចឹង វា​កើត​ជំងឺរបេង សួត​អីចឹង​ណា​បង គ្រោះថ្នាក់​ចរាចរណ៍ ញឹកញាប់​ដែរ​ហ្នឹង​ណាស់ ដោយសារ​អ្នក​ខ្លះ​ហុយ អ្នកខ្លះ​ជិះ​លឿន​អត់​មើលឃើញ​ចឹង​ណា​បង ពាក់​ម៉ាស់​រហូត​ព្រោះ​ហុយ​ពេក​ឡើង​ទ្រាំលែងបាន ឧស្សាហ៍​ឈឺ​ដែរ​ហ្នឹង វា​ហុយ​ពេក​រាល់ថ្ងៃ​ទ្រាំ​លែង​ចងបាន​អង្គុយ​គៀន​។ រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ភ្នំពេញ​ថ្មី​ជួយ​ដោះស្រាយ​កុំ​ឲ្យ​ហុយ​ជាង​ហ្នឹង​ទៀត ” ។​ លោពូក៏បានបន្ថែមទៀតថា៖ “​ការបើកបរ​អីចឹង​ទៅ ដី​កន្លុ​កចឹង​ទៅ ធ្លាក់​កន្លុ​កចឹង​ទៅ​បែ​ចង្កូត តែ​ឈប់​កន្លែង​ស្តុប​អីចឹង​ទៅ ដល់​ពេល​អ្នក​មក​ក្រោយ​គៀ​ចឹង​ទៅ ជួនកាល​អ្នក​មក​ក្រោយ​មើល​អត់​ឃើញ អត់​បាន​ជៀស​ក៏​បុក​គ្នា​ចឹង​ទៅ ការ​ដី​ហុយ​យើង​ក្នុង​កញ្ចក់​ឡាន​អត់​ឃើញ គេ​អ្នកមាន​ឡាន​បើកចឹងទៅ មើល​អត់​ឃើញ​ក៏​អាច​បុក​គ្នា​ដែរ ហើយ​យប់​ងងឹតចឹង​ទៅ ដូចជា​ហុយ​ពេល​ល្ងាច​ចឹង​ទៅ មេឃ​ស្រទំ​អីចឹង​ទៅ​។ សុខភាព​យើង​វា​ប៉ះពាល់​គ្រប់បែបយ៉ាង​ទាំង​ពី​សក់​ក្បាល់ ទាំងពី​សួត​ចឹង​ទៅ ក្អក ផ្ដាសាយ គ្រប់បែបយ៉ាង ឡាន​ដឹក​លើស​ចំណុះ​អីចឹង​ទៅ មក​សព្វបែបយ៉ាង រួច​គេ​បើក​លឿនៗ​ណាស់​”។


​ចៅ​សង្កាត់​ភ្នំពេញ​ថ្មី លោក ជុំ សា​រ៉ា​យ បដិសេធ​ផ្តល់​សម្ភា​សន៍​ជាមួយ​VOD ដោយ លោក​ថា ​ជាប់រវល់ ហើយ​លោក​ប្រាប់​ឲ្យ​ចូល​ទៅ​សម្ភាសន៍​ស្មៀន​សង្កាត់​ដែល​នៅ​បន្ទប់​ក្បែរ​នោះ តែ​ស្មៀន​សង្កាត់​ដែល​មិន​បាន​ប្រាប់​ឈ្មោះ​រូបនោះ ប្រាប់ថា បញ្ហា​​នេះ​ខាង​ខណ្ឌ​ជា​អ្នកមើលការខុសត្រូវ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​នៅ​សាលាខណ្ឌ​សែន សុខ ប្រាប់ថា អភិបាល​មិន​ពេល​ផ្តល់​​សម្ភាសន៍​ទេ​។​


ទោះជា​យ៉ាងណា អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ទទួលស្គាល់ថា ផ្លូវ​ហាណូយ​ដែល​ស្ថិត​ក្នុង​សភាព​ខូចខាត​ធ្ងន់ធ្ងរ​នេះ សាលា​រាជធានី នឹង​ចាប់ផ្តើម​ជួស​ជុល​​នាពេល​ឆាប់ៗ​នេះហើយ ៖ “​យើង​កំពុងតែ​រៀបចំ​ធ្វើ​ផ្លូវ​ហ្នឹងហើយ ឥឡូវ​ហ្នឹង​វា​ដល់​ដំណាក់កាល​នៃ​ការរៀបចំ​ហើយ ព្រោះ​យើង​បាន​គោល​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិ​បា​ល​​រួចរាល់​ហើយ យើង​នៅសល់តែ​ពេល យើង​សិក្សា​ចុង​ក្រោយ​បន្ដិច យើង​ចាប់ផ្ដើម​ធ្វើ​ហើយ​ផ្លូវ​ហ្នឹង ប្រហែល​ជា​ចាប់ផ្ដើម​ធ្វើ​លើ​ពី​កំណាត់​ផ្លូវ​ទំនប់​កប់​ស្រូវ​មក​កន្លែង​ខ្មួញ​សិន​បាទ មួយ​ដំណាក់កាល​សិន រួច​បាន​គេ​ធ្វើ​បន្ដ​រហូត​មក គេ​កំពុងតែ​សិក្សា ព្រោះ​អី​យើង​ត្រូវ​ការដាក់​ប្រព័ន្ធ​លូ​បូម​មុន​ធ្វើ​ផ្លូវ​បានន័យថា កុំឲ្យ​វា​ខូចផ្លូវ​ណាស់ កំណាត់​ដែល​យើង​គ្រោង​ធ្វើ​ពី​ផ្លូវ​រ៉ុ​ស្ស៊ី រហូត​ដល់​កប់​ស្រូវ​ហ្ម​ង ” ។​


បើ​តាម​អ្នកនាំពាក្យ​សាលា​រាជធានី ការជួសជុល​ផ្លូវ​ហាណូយ​ឡើងវិញ​នេះ អាជ្ញាធរ​មិន​ទាន់​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ណា​ម៉ៅ​ការ​​នោះទេ​។​


          ពិតណាស់ ផ្លូវនៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ មានការខូចខាត និងទ្រុឌទ្រោមជាច្រើន ព្រោះផ្លូវទាំងនោះធ្វើ​ឡើង​មិន​សូវ​គោរព​តាម​​ស្តង់ដា​ទេ ហើយ​អាជ្ញាធរ​ដែនដី មិន​បាន​ត្រូតពិនិត្យឲ្យ​បាន​ដិតដល់​ឡើងវិញ ចំពោះ​ក្រុមហ៊ុន​ម៉ៅការ​ផ្លូវ​។​ ម្យ៉ាងទៀតផ្លូវប្រហែលជា ៩៥% នៃផ្លូវក្នុងរាជធានីភ្នំពេញទាំងអស់ សុទ្ធតែមានគ្រលុក គ្រាន់តែមានតិច និងច្រើនប៉ុណ្ណោះ​ ៕ 




Features
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
18 + 2 =

Additional Reports

ការកកស្ទះចរាចរណ៍នៅលើផ្លូវត្រឡោកបែក

12:37 Mar 07, 2017

ផ្លូ​វត្រឡោកបែក, 0.02 Kms

ផ្លូវហានណូយ

23:45 Feb 08, 2019

Phnom Penh - android, 0.02 Kms

Toek Thlar, Toek Thlar

00:00 Jun 06, 2012

Toek Thlar, Sen Sok, 0.04 Kms

Settlement Name : Thnal Khangkert

00:00 Jul 18, 2017

Teuk Thlar , Sen Sok, 0.05 Kms