Verified

សហគមន៍​មាន​ទំនាស់​ដីធ្លី ​បន្ត​ដើរ​ហែ​ក្បួន​ជុំវិញ​ តុលាការ​កំពូល​នៅ​ព្រឹក​នេះ​ទៀត

08:45 Nov 22 2013 Democration, Phnom Penh

សហគមន៍​មាន​ទំនាស់​ដីធ្លី ​បន្ត​ដើរ​ហែ​ក្បួន​ជុំវិញ​ តុលាការ​កំពូល​នៅ​ព្រឹក​នេះ​ទៀត សហគមន៍​មាន​ទំនាស់​ដីធ្លី ​បន្ត​ដើរ​ហែ​ក្បួន​ជុំវិញ​ តុលាការ​កំពូល​នៅ​ព្រឹក​នេះ​ទៀត សហគមន៍​មាន​ទំនាស់​ដីធ្លី ​បន្ត​ដើរ​ហែ​ក្បួន​ជុំវិញ​ តុលាការ​កំពូល​នៅ​ព្រឹក​នេះ​ទៀត សហគមន៍​មាន​ទំនាស់​ដីធ្លី ​បន្ត​ដើរ​ហែ​ក្បួន​ជុំវិញ​ តុលាការ​កំពូល​នៅ​ព្រឹក​នេះ​ទៀត
Description

សហគមន៍​មាន​ទំនាស់​ដីធ្លី​ប្រមាណ​៣០០​នាក់ បន្ត​ហែ​ក្បួន​ជុំវិញ​តុលាការ​កំពូល នៅ​ព្រឹកនេះ​ទៀត ដើម្បី​ជំរុញ​ឲ្យ​តុលាការ​កាត់ក្តី​ដោយ​យុត្តិធម៌  ដោះ​លែង​​អ្នក​ស្រី​​យ៉ោម បុប្ផា​ សកម្មជន​ដីធ្លី​នៅ​តំបន់​​បឹង​កក់​។​


​ការហែក្បួន​​នេះ គឺ​ដើរ​ជុំវិញ​តុលាការ​កំពូល​មួយ​ម៉ោង​ម្តង ចាប់ពី​ពេល​តុលាការ បើក​សវ​នា​លើ​អ្នកស្រី យ៉ោម បុប្ផា ពី​ម៉ោង​៨​ព្រឹក រហូតដល់ សវ​នាការ​ចប់​ទើប​ការហែក្បួននោះឈប់​។ ការហែក្បួន​នេះ ប្រជាពលរដ្ឋ​មាន​សូត្រធម៌ ដើរ​ដោយ​ជើងទទេ​ និង​មាន​ទូងស្គរ​ផង​។ ពិធី​នោះ ក៏​មាន​ព្រះសង្ឃ​ប្រមាណ​​៥០​អង្គ សូត្រធម៌ ដើម្បី​ទាមទារ​រកយុត្តិធម៌​ដល់អ្នកស្រី​​យ៉ោម បុប្ផា​ ផង​ដែរ​។


​កាលពី​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា​នេះ សហគមន៍​ចំនួន​បី​មាន ថ្មគោល បឹងកក់ និង បុរី​កីឡា បានរៀបចំ ដើរ​ហែ​ក្បួន​របៀបនេះ​ម្តង​រួចមកហើយ ដើម្បី​ជំរុញ​ឲ្យ​ចៅក្រម​ សម្រេចក្តី ដោយ​មិន​ស្ថិតក្រោម​សំពាធ​នយោបាយ ហើយ​ផ្តល់​យុត្តិធម៌​ពិតប្រាកដ ​ដល់​អ្នកស្រី​យ៉ោម បុប្ផា ក៏​ដូចសហគមន៍មាន​ទំនាស់​ដីធ្លី​ផ្សេងៗ​ទៀត​៕


News Source Link
http://vodhotnews.com/17476
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
16 + 7 =