Verified

ចរាចរណ៍​ស្ទះ​ទៀត​ហើយ ​នៅ​ម្តុំ​បឹង​កេងកង ដោយសារ​ពិធី​សម្ពោធ ​ព្រះ​បរម​រូបនៅវិមានឯករាជ្យ​

16:09 Oct 11 2013 Street 63, Phnom Penh

ចរាចរណ៍​ស្ទះ​ទៀត​ហើយ ​នៅ​ម្តុំ​បឹង​កេងកង ដោយសារ​ពិធី​សម្ពោធ ​ព្រះ​បរម​រូបនៅវិមានឯករាជ្យ​ ចរាចរណ៍​ស្ទះ​ទៀត​ហើយ ​នៅ​ម្តុំ​បឹង​កេងកង ដោយសារ​ពិធី​សម្ពោធ ​ព្រះ​បរម​រូបនៅវិមានឯករាជ្យ​ ចរាចរណ៍​ស្ទះ​ទៀត​ហើយ ​នៅ​ម្តុំ​បឹង​កេងកង ដោយសារ​ពិធី​សម្ពោធ ​ព្រះ​បរម​រូបនៅវិមានឯករាជ្យ​
Description

ចរាចរណ៍​នៅ​ម្តុំ​បឹង​កេងកង លើ​​ផ្លូវ​លេខ​៦៣ (ផ្លូវត្រសក់ផ្អែម) ចាប់ផ្តើម​ស្ទះ​ទាំង​ព្រឹក​ព្រលឹម ខណៈ​អាជ្ញាធរ​បង្កើន​ការ​យាម​កាម សម្រាប់​ការ​ប្រារព្ធ​ពិធី​សម្ពោធ​ព្រះ​បរម​រូប​នៅ​ក្បែរ​វិមានឯករាជ្យ​។


​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​នៃ​ការកកស្ទះ​ចរាច​រណ៍ នៅពេល​មាន​ពិធី​ធំដុំ​អ្វី​មួយ​ក្បែរ​វិមានឯករាជ្យ ដោយមាន​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ចូលរួម​។​


​ផ្លូវ​ឆ្លងកាត់​វិមានឯករាជ្យ ត្រូវបាន​យាមកាម​យ៉ាង​តឹងរ៉ឹង ដោយ​មិនឲ្យ​មាន​ការឆ្លងកាត់​។​ស្តូប​តម្កល់​ព្រះ​បរម​រូប ព្រះ​មហា​វីរក្សត្រ សម្តេចព្រះ​នរោត្តម សីហនុ ឋិត​នៅ​សួនច្បារ​ខាងកើត​វិមានឯករាជ្យ ត្រូវ​សម្ពោធ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែតុលា ឆ្នាំ​២០១៣ ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ សម្តេចម៉ែ និង​ការចូលរួម​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ផង​ដែរ​។​


​ពលរដ្ឋ​អ្នកធ្វើ​ដំណើរ​លើ​ផ្លូវ​លេខ​៦៣ សម្តែង​ការខឹង​មួរ​ម៉ៅ​នឹង​ការ​ស្ទះចរាចរណ៍​។ អ្នកធ្វើដំណើរ​តាម​រថយន្ត មិនអាច​ធ្វើដំណើរ​ទៅ​មុខ​បាន​។ ចំណែក​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ ព្យាយាម​ជិះ​កាត់​ផ្លូវ និង​ច្រក​តូចៗ​។​ពលរដ្ឋមួយចំនួន រាយ​ការណ៍​មក​ថា មហាវិថីមួយចំនួនទៀត ក៏មានការកកស្ទះផងដែរ។


ស្តូប ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ ស្ថិត​នៅ​សួនច្បារ​ខាងកើត​វិមានឯករាជ្យ បាន​បញ្ចុះ​បឋមសិលា​សា​ង​សង់ កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។ ស្តូប​នោះ​មាន​កម្ពស់​សរុប ២៧​ម៉ែត្រ គិត​ពី​បាត​ខាងក្រោម​ដល់​កំពូល និង​តួ​ព្រះ​បរម​រូប ធ្វើ​អំពី​ស្ពាន់ មាន​កម្ពស់ ៤,៥​ម៉ែត្រ ទ្រង់​ឈរលើ​ព្រះ​ផ្នែន​មាន​កម្ពស់ ២,៧​ម៉ែត្រ សាងសង់ នៅលើ​ខឿន​រាង​ចតុកោណកែង មាន​បណ្តោយ ៥៤​ម៉ែត្រ ទទឹង ២៧​ម៉ែត្រ​។


កន្លងទៅ ពេលគណបក្សសង្រ្គោះជាតិ ធ្វើមហាបាតុកម្ម និងការបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៣​ខែ​កញ្ញា ចរាចរណ៍ក៏បានរឹតបន្តឹងនៅលើផ្លូវនរោត្តម ធ្វើឲ្យមាន​ការ​កក​ស្ទះ​ចរា​ចរណ៍ជាបន្តបន្ទាប់ នៅលើផ្លូវតូចៗ៕


News Source Link
http://vodhotnews.com/16659
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
11 + 9 =

Additional Reports

Traffic congestion

10:19 Feb 02, 2012

Chamkar Mon, 0.03 Kms

Street 63 flooded after heavy rain

17:32 Apr 27, 2013

Cnr street 63 and 288, 0.03 Kms

Street 288 is not Safe to Walk

11:19 Jan 29, 2014

Street 288, Phnom Penh, 0.03 Kms

ស្ទះចរាចរណ៍ខ្លាំងតាមបណ្ដោយផ្លូវ ៦៣

17:44 Sep 15, 2016

Preah Trasak Paem St. (63), Phnom Penh, Cambodia, 0.04 Kms