Verified

កម្មករ​រោងចក្រ ឈិនចិន ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ជាតិ

13:45 Sep 25 2013 National Highway 4, Phnom Penh

កម្មករ​រោងចក្រ ឈិនចិន ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ជាតិ
Description

ភ្នំពេញៈ កម្មករ​ប្រហែល ១៥០ នាក់​នៅ​រោងចក្រ ឈិន​ចិន បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ ៤ នៅ​ខាង​មុខ​សាលា​សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ កាល​ពី​ថ្ងៃ​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យ​អ្នក​គ្រប់​គ្រង​បើក​ប្រាក់​ខែ ឲ្យ​បាន​មុន​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ។


លោក វ៉ា សារ៉ង ចៅ​សង្កាត់​រង សង្កាត់ ចោមចៅ បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា កម្មករ​បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ ៤ ប្រហែល ២០នាទី បណ្ដាល​ឲ្យ​ស្ទះ​ចរាចរណ៍ ប៉ុន្តែ អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ពាក់​ព័ន្ធ​បាន​ចុះ​ទៅ​ធ្វើ​អន្តរាគមន៍ បាន​ពួក​គេ​ព្រម​បើក​ផ្លូវ​វិញ។


លោក​បាន​បន្ថែម​ថា៖ «កម្មករ​បាន​ធ្វើ​ការ​តវ៉ា​រយៈ​ពេល​ពីរ​ថ្ងៃ​មក​ហើយ ដើម្បី​ទាមទារ​លើ​លក្ខខណ្ឌ ២០ ចំណុច ហើយ​ចំណុច​សំខាន់​ដែល​កម្មករ​ចង់​បាន​នោះ គឺ​សុំ​ឲ្យ​បើក​ប្រាក់​ខែ ១០០ ភាគរយ​នៅ​មុន​ពិធី​បុណ្យ ភ្ជុំបិណ្ឌ»។


លោក វ៉ា សារ៉ង លើក​ឡើង​ថា ម្ចាស់​រោងចក្រ​បាន​យល់​ព្រម​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គេ​មុន​តែ​បាន​ត្រឹម តែ ៥០ ភាគរយ​ប៉ុណ្ណោះ តែ​កម្មករ​មិន​យល់​ព្រម។


លោក វ៉ា សារ៉ង បាន​អះអាង​ថា៖ «កម្មករ​ចង់​បាន​ប្រាក់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខ្លួន ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ ភ្ជុំបិណ្ឌ ព្រោះ​កាល​បរិច្ឆេទ​សម្រាប់​បើក​ប្រាក់​ខែ​របស់​ពួក​គេ​គឺ​នៅ​ក្រោយ ពិធី​បុណ្យ ភ្ជុំបិណ្ឌ​។ ម្ចាស់​ក្រុមហ៊ុន​បាន​យល់​ព្រម​បើក​ឲ្យ​ពួក​គេ​តែ ៥០ ភាគរយ​ប៉ុណ្ណោះ ហើយ​កម្មករ​មិន​យល់​ព្រម​ទេ​ទើប​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ជុំ​គ្នា​បិទ​ផ្លូវ​ដូច្នេះ​»។


លោក វ៉ា សារ៉ង បាន​បញ្ជាក់​ថា បន្ទាប់​ពី​ចរចា​គ្នា​បាន​ប្រហែល ៤ម៉ោង ក្រុមហ៊ុន​បាន​យល់​ព្រម​លើ ១៦ ចំណុច ក្នុង​ចំណោម ២០ ចំណុច​ដែល​កម្មករ​បាន​ទាម​ទារ ហើយ​ពួក​កម្មករ​ក៏​បាន​ត្រឡប់​ទៅ​ធ្វើ​ការងារ​វិញ។


លោក​មាន​ប្រសាសន៍​ថា៖ «វា​ពិបាក​សម្រាប់​រោងចក្រ​នឹង​ធ្វើ​តាម​កម្មករ ព្រោះ​វា​ជា​រោងចក្រ​តូច​ដែល​ទទួល​យក​ផលិត​ផល​ពី​រោងចក្រ​ផ្សេង​ទៀត​មក​ធ្វើ​បន្ត។ ម្ចាស់​ក្រុមហ៊ុន​មិន​ចង់​ឃើញ​ករណី​អាក្រក់​កើត​ឡើង​នៅ​រោងចក្រ​នេះ​ទេ» ដោយ​សារ​ថា កម្មករ​ត្រូវ​ការ​បន្ទប់​ពេទ្យ​នៅ​ក្នុង​រោងចក្រ​នេះ និង​ទឹក​ហូប​ស្អាត ដែល​មិន​មែន​ជា​ទឹក​ដែល​បើក​ចេញ​ពី​ទុយោ​រដ្ឋាករ​ទឹក​ផ្ទាល់។


ក្រុម​កម្មករ​ជា​កូដករ និង​មន្ត្រី​គ្រប់​គ្រង​រោងចក្រ ឈិនចិន មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​លើ​លក្ខខណ្ឌ​ទាមទារ​នេះ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ៕ 


Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
13 + 5 =

Additional Reports

ម៉ូតូ​ពីរ​គ្រឿង​បើក​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​កុង​តឺន័រ​​បុក​រង​រ​បួស​ធ្ងន់ ស្រាល​៣នាក់​

10:10 Nov 21, 2014

នៅ​ចំណុច​មុខ​វិទ្យា​ល័យ​ជម្ពូវ័ន តាម​ផ្លូវ​​ជាតិ​លេខ​៤, 0.02 Kms

Wat Chumpouvoin

00:00 Aug 02, 2012

National Road No 4, 12405 Phnom Penh, 0.06 Kms