Verified

ខណ្ឌទួលគោកបើក ការដ្ឋានអនុវត្ត គម្រោងអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០១៣

01:23 Sep 25 2013 Street 257, Phnom Penh

ខណ្ឌទួលគោកបើក ការដ្ឋានអនុវត្ត គម្រោងអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០១៣ ខណ្ឌទួលគោកបើក ការដ្ឋានអនុវត្ត គម្រោងអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០១៣ ខណ្ឌទួលគោកបើក ការដ្ឋានអនុវត្ត គម្រោងអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០១៣
Description

នៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៣ វេលាម៉ោង ៨:០០ នាទីព្រឹក រដ្ឋបាល ខណ្ឌទួលគោក បានប្រារព្ធពិធីបើកការដ្ឋានអនុវត្តគម្រោងអភិវឌ្ឍន៍ ខណ្ឌឆ្នាំ ២០១៣ ស្ថិតនៅចំណុចផ្លូវលេខ២៥៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក្រោម អធិបតីភាពលោក ឯក ឃុនដឿន អភិបាលខណ្ឌ ។
នៅឆ្នាំ២០១៣នេះ សាលាខណ្ឌទួលគោក បានទទួលមូលនិធិសំរាប់ អភិវឌ្ឍ ខណ្ឌ ដែលមូលនិធិនេះ ជាចំណែកមួយនៃកញ្ចប់ថវិការាជធានីភ្នំពេញ ហើយការ អនុវត្តថវិកានេះ ខណ្ឌបានលើកគម្រោង ដើម្បីធ្វើលទ្ធកម្ម នៅសាលារាជធានី ភ្នំពេញ ដែលក្នុងនោះមាន៖ 
១-គម្រោងដាក់ប្រព័ន្ធលូថ្មី នៅផ្លូវលេខ ២៦១ ចាប់ពីផ្លូវលេខ ១៨២ដល់ផ្លូវលេខ ២១០ ផ្នែកខាងលិចសង្កាត់ ទឹកល្អក់ទី៣ ក្នុងភូមិ ៧ និង ភូមិ៨ ទំហំ មួយម៉ែត្រ មានប្រវែង ៣៤០ម៉ែត្រ ។ 
២-គម្រោងដាក់ប្រព័ន្ធលូថ្មី នៅផ្លូវលេខ២៥៧ ចាប់ពីផ្លូវលេខ ១៨២ដល់ផ្លូវលេខ ២១៨ ផ្នែកខាងកើតសង្កាត់ ទឹកល្អក់ទី៣ ក្នុងភូមិ៤-៥ និង ភូមិ៦ ទំហំ មួយម៉ែត្រ មានប្រវែង ៣៩៣ ម៉ែត្រ ។ 
៣-គម្រោងដាក់ប្រព័ន្ធលូថ្មី នៅផ្លូវលេខ ៥៦៦ ចាប់ពីផ្លូវលេខ ២៨៩ដល់ផ្លូវលេខ ២៩១ ភូមិ១៤ សង្កាត់បឹងកក់ទី២
ទំហំ ០,៩០ ម៉ែត្រ មានប្រវែង ៩០ម៉ែត្រ ។ 
៤-គម្រោងជួសជុលផ្លូវបេតុងឆ្អឹងដែក នៅផ្លូវលេខ ២៥៧ ចាប់ពីផ្លូវលេខ ១២៨ដល់ផ្លូវលេខ១៤៦ ភូមិ ២ សង្កាត់ ទឹកល្អក់ទី១ និង ភូមិ ១០ សង្កាត់ទឹកល្អក់ទី២ ប្រវែង ២១០ ម៉ែត្រ មានទទឹង៨,៥ ម៉ែត្រ កម្រាស់០,១៥ ម៉ែត្រ ។ 
៥- គម្រោងជួសជុលផ្លូវបេតុងឆ្អឹងដែក នៅផ្លូវលេខ២២៣ ចាប់ពីផ្លូវលេខ ១៥៦ដល់ផ្លូវលេខ១៨៨ ភូមិ៥ សង្កាត់ ផ្សារដេប៉ូទី១ ប្រវែង ១៦០ ម៉ែត្រ មានទទឹង ៨ ម៉ែត្រ កម្រាស់០,១៥ ម៉ែត្រ ។ 
៦- គម្រោងជួសជុលផ្លូវបេតុងឆ្អឹងដែក នៅផ្លូវលេខ ១៦០ ចាប់ពីផ្លូវលេខ ២៦១ដល់ផ្លូវលេខ២៥៧ ភូមិ ៧ និង ភូមិ៨ សង្កាត់ទឹកល្អក់ទី២ ប្រវែង ២៦០ ម៉ែត្រ មានទទឹង ៦ ម៉ែត្រ កម្រាស់០,១៥ ម៉ែត្រ ។ 
៧-គម្រោងជួសជុលផ្លូវបេតុងឆ្អឹងដែក នៅផ្លូវលេខ ៣០៣ចាប់ពីផ្លូវលេខ ៥៩០ដល់ផ្លូវលេខ៥៨៥ ភូមិ ១៣ សង្កាត់បឹងកក់ទី២ ប្រវែង ៥៨ ម៉ែត្រ មានទទឹង៨,៥ ម៉ែត្រ កម្រាស់០,១៥ ម៉ែត្រ ។ 
សរុបជាថវិកាអស់ចំនួន ១.២៧៣.៨២៤.២០០រៀល ដែលត្រូវអនុវត្តដោយក្រុមហ៊ុន លីន សុគន្ធា Co.LTD ។ 
ដើម្បីរក្សាបានទាំងគុណភាព និង រយៈពេលប្រើប្រាស់បានយូរអង្វែង លោកអភិបាលខណ្ឌ បានធ្វើការផ្ដាំផ្ញើរ ដូច ខាងក្រោម៖ 
-សុំក្រុមហ៊ុន ដែលទទួលបានគម្រោងយកមកអនុវត្ត ត្រូវគោរពឲ្យបានទៅតាមមាត្រដ្ឋាន បច្ចេកទេស និង ដោយ យកចិត្តទុកដាក់ចំពោះការងារ ព្រមទាំងមានការទទួលខុសត្រូវ ។ 
-សុំឲ្យបងប្អូនមានការយោគយល់ចំពោះផលប៉ះពាល់ ក្នុងពេលអនុវត្តគម្រោង ។ 
-សុំឲ្យបងប្អូនប្រជាពលរដ្ឋ រួមនិងអាជ្ញាធរមូលដ្ឋានភូមិសង្កាត់ខណ្ឌ រួមគ្នាពិនិត្យ និង តាមដានការអនុវត្ត គម្រោង នេះ ។ 
-ក្រោយការស្ថាបនាជួសជុលរួច សុំឲ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ ក្នុងការថែរក្សា និង ការពារ ដើម្បី ជៀសវាងការប្រើប្រាស់នាំឲ្យ ផ្លូវ លូ របស់យើងឆាប់ខូចខាតទៅវិញ ។ 
សូមបញ្ជាក់ថា៖ ក្នុងឆ្នាំ២០១៣នេះ គម្រោងអភិវឌ្ឍ សំរាប់សង្កាត់ទាំង១០ក្នុងខណ្ឌទួលគោក ទទួលបាន មូលនិធីចំនួន ៨៨៨.០៦៩.៦១៨រៀល និងទុនចូលរួមពីប្រជាពលរដ្ឋ បានចំនួន៦៦.១៧៧.១០០រៀល ដែលអនុវត្តបាន ផ្លូវអាសស្វាល់(បេទីម)បានចំនួន ៤.១២៦ម៉ែត្រការ៉េ ផ្លូវបេតុងគ្មានសរសៃដែកបានចំនួន ៧.១៧៦ម៉ែត្រការ៉េ និង ដាក់ លូរំដោះទឹកបានចំនួន ២.៤២៥ ម៉ែត្រ ។


Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
17 + 3 =

Additional Reports

Street 218, Poor Street Condition

10:43 Nov 13, 2013

Street 218, Phnom Penh, 0.02 Kms

ផ្លូវខូចលើផ្លូវ ២១៨

22:15 Dec 18, 2018

Phnom Penh - ios, 0.04 Kms

គ្រលុកនៅផ្លូវ ២១៨

13:49 Jul 01, 2014

ផ្លូវ២១៨ នៅទីក្រុងភ្នំពេញ, 0.06 Kms

ជង្ហុកតាមផ្លូវ ២០៤

13:12 Oct 19, 2018

ផ្លូវ ២០៤, 0.07 Kms