Verified

គម្រោងផ្លូវចោមចៅ ត្រូវបានស្ថាបនា សាជាថ្មីឡើងដោយ សាលារាជធានីភ្នំពេញ

11:54 Aug 27 2013 Veng Sreng Blvd, Phnom Penh

គម្រោងផ្លូវចោមចៅ ត្រូវបានស្ថាបនា សាជាថ្មីឡើងដោយ សាលារាជធានីភ្នំពេញ គម្រោងផ្លូវចោមចៅ ត្រូវបានស្ថាបនា សាជាថ្មីឡើងដោយ សាលារាជធានីភ្នំពេញ គម្រោងផ្លូវចោមចៅ ត្រូវបានស្ថាបនា សាជាថ្មីឡើងដោយ សាលារាជធានីភ្នំពេញ គម្រោងផ្លូវចោមចៅ ត្រូវបានស្ថាបនា សាជាថ្មីឡើងដោយ សាលារាជធានីភ្នំពេញ គម្រោងផ្លូវចោមចៅ ត្រូវបានស្ថាបនា សាជាថ្មីឡើងដោយ សាលារាជធានីភ្នំពេញ គម្រោងផ្លូវចោមចៅ ត្រូវបានស្ថាបនា សាជាថ្មីឡើងដោយ សាលារាជធានីភ្នំពេញ
Description

ភ្នំពេញ: ផ្លូវ​វេ​ង​ស្រេង ឬ​ហៅថា ផ្លូវ​ចោមចៅ ដែល​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ឥឡូវនេះ ត្រូវបាន​ស្ថាបនា​ឡើងវិញ ដោយ​សាលា​រាជធានី​ភ្នំពេញ​។ ផ្លូវ​នេះ​មាន​ប្រវែង ៦.៥០០ ម៉ែត្រ ទទឹង ២៨​ម៉ែត្រ ចាប់ពី​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​ម៉ិច ច្រមុះជ្រូក រហូតមកដល់​រង្វង់​មូល​ចោមចៅ ផ្លូវជាតិ​លេខ​៤ ដែល​ចាប់ផ្តើម​កសាងឡើង កាលពីដើម​ខែកក្កដា ឆ្នាំ​២០១៣​។​ ​លោក​ហេង សារី ជា​មេការ​ទទួលខុសត្រូវ​ក្នុងការ​ឈូសឆាយ ដោយ​គ្រឿងចក្រ បាន​និយាយថា លោក​មាន​ភារកិច្ច​មួយ ជា​អ្នកមើលការខុសត្រូវ និង​បញ្ជា​គ្រឿងចក្រ​ឈូសឆាយ​លើ​កំណាត់​ផ្លូវ​ខាងលើ ប្រវែង ៦.៥០០​ម៉ែត្រ និង​ទទឹង ២៨ ម៉ែត្រ ចាប់ផ្តើម​ដំណើរការ កាលពីដើម​ខែកក្កដា កន្លងទៅនេះ ដោយ​សាលា​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា​លើ​គម្រោង​សិក្សា ដោយ​លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស និង​លោក​ប្រធាន​មន្ទីរ​សាធារណការ សាំ ពិ​សិទ្ធ​។ ​ដោយឡែក ទាក់ទង​នឹង​ប្រភព​ថវិកា លោក​ហេង សារី បាន​និយាយថា លោក​មិន​បានដឹង​នោះទេ ហើយ​បញ្ចប់​ការសាងសង់​នៅពេលណា​នោះ ក៏​មិនបាន​បញ្ជាក់​នោះទេ​។​

​លោក​ហេង សារី បាន​បញ្ជាក់ថា កំណាត់​ផ្លូវ​វេ​ង​ស្រេង​នេះ កាលពីមុន មិន​ត្រូវបាន​ក្រុមហ៊ុន​យកចិត្តទុកដាក់​កែលំអ និង​ជួសជុល​ឡើងវិញ​នោះទេ គឺ​ទុក​បណ្តាល​ឲ្យ​ពលរដ្ឋ​លោក​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​ទៅមក​ចុះឡើង អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួចមកហើយ​។ ក្រោយមក ក្រុមហ៊ុន​វេ​ង​ស្រេង បាន​ផ្ទេរ​ផ្លូវ​នេះ ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេសមួយ ហើយ​ឥឡូវនេះ ក្រុមហ៊ុន​បាន​ផ្ទេរ​ផ្លូវ​នេះ មក​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​អ្នកគ្រប់គ្រង​បន្ត ដោយ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ធ្វើការ​ឈូសឆាយ​ជាថ្មី ដើម្បី​បម្រើនូវ​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ដោយ​មិន​រើសអើង​នោះឡើយ​៕​




Features
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
12 + 5 =

Additional Reports

នៅបណ្តោយផ្លូវ វេងស្រេង កំពុងជួសជុលហើយ បានប្រមាណជា៨០%

15:07 Apr 30, 2015

ផ្លូវ វេងស្រេង ស្ថិតក្នុង សង្កាត់ស្ទឹងមាន​ជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ, 0.07 Kms

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួននៅ តំបន់ភ្លើងលេខ២១៤

13:37 Aug 06, 2015

ស្ថិតនៅភូមិចោមចៅ​ សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ។, 0.12 Kms

ផ្លូវ ៤០៥កែង​ វេងស្រេង លិចទឹក

15:10 Dec 29, 2014

នៅលើផ្លូវ៤០៥កែង​ផ្លូវ វេងស្រេង ដែលស្ថិតត្រង់ចំណុច ជិតសាលាអន្តរជាតិ រួចដា, 0.13 Kms