Verified

គម្រោងសាងសង់ ទីក្រុងថ្មីរបស់ ក្រុមហ៊ុន Booyoung បានចាប់ផ្តើម បើកការដ្ឋាន ហើយ

10:28 May 9 2013 Confederation de la Russie, Phnom Penh, Cambodia

គម្រោងសាងសង់  ទីក្រុងថ្មីរបស់  ក្រុមហ៊ុន  Booyoung   បានចាប់ផ្តើម  បើកការដ្ឋាន ហើយ គម្រោងសាងសង់  ទីក្រុងថ្មីរបស់  ក្រុមហ៊ុន  Booyoung   បានចាប់ផ្តើម  បើកការដ្ឋាន ហើយ គម្រោងសាងសង់  ទីក្រុងថ្មីរបស់  ក្រុមហ៊ុន  Booyoung   បានចាប់ផ្តើម  បើកការដ្ឋាន ហើយ គម្រោងសាងសង់  ទីក្រុងថ្មីរបស់  ក្រុមហ៊ុន  Booyoung   បានចាប់ផ្តើម  បើកការដ្ឋាន ហើយ
Description

ក្រុមហ៊ុន Booyoung Group ជា​ក្រុមហ៊ុន​ពហុ​ធុរកិច្ច ដ៏​ធំ​របស់​សាធារណ​រដ្ឋ​កូរ៉េ​បាន​បើក​ការដ្ឋាន​សាង​សង់​ទីក្រុង​ថ្មី​មួយ​ កាល​ពីថ្ងៃ​អង្គារ ដែល​មាន​តម្លៃ​១,១​ពាន់​លាន​ដុល្លារ។ គម្រោង​ទីក្រុង​ឈ្មោះ​ថា Booyoung Townដែល​ជា​ទីក្រុង​ពាណិជ្ជកម្ម និង​លំនៅឋាន មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ក្បែរ​ស្ពាន​អាកាស​៧​មករា។ 


គម្រោង Booyoung Town១ សាងសង់​លើ​ផ្ទៃ​ដី​សរុប​ប្រមាណ​ជាង​២​លាន​ម៉ែត្រ​ការ៉េ ក្នុង​នោះ​ក្រុមហ៊ុន​នឹង​សាង​សង់​លំនៅឋាន​ស្នាក់​នៅ​១៧ ០០០​ល្វែង អគារ​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​កីឡា និង​សាលា​រៀន ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​សរុប​ជាង​១,១​ពាន់​លាន​ដុល្លារ។ ដំណាក់​កាល​ទី១ ក្រុមហ៊ុន​នឹង​ធ្វើ​ការ​សាង​សង់​អគារ​ស្នាក់​នៅ​រួម​និង​អគារ​ពាណិជ្ជកម្ម​ លើ​ផ្ទៃ​ដី​២៥​ម៉ឺន​ម៉ែត្រ​ការ៉េ ដោយ​វិនិយោគ​ប្រមាណ​១០៥​លាន​ដុល្លារ​។ 


ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង់ ឲ្យ​ដឹង​ថា នៅ​ចន្លោះ​ឆ្នាំ​២០០០ ដល់​ចុង​ត្រីមាស​ទី១ ឆ្នាំ​នេះ​មាន​ក្រុមហ៊ុន​ចំនួន​១០០​គ្រប់​គ្រង​ដោយ​វិនិយោគិន​កូរ៉េ​បាន​ចុះ ​បញ្ជី​នៅ​ក្រសួង​ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន​៣៤ នៅ​កាន់​កាប់​អាជ្ញាប័ណ្ណ​មាន​សុពលភាព។


ក្រសួង​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១២ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ទឹក​ប្រាក់​២,១​ពាន់​លាន​ដុល្លារ​ធៀប​ នឹង​១,២​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១១។ នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​ទី​ក្រុង​រណប​ចំនួន ៥​នៅ​រាជធានី​ភ្នំពេញ​ក្នុង​នោះ​មាន​ក្រុមហ៊ុន World City ដែល​វិនិយោគ​ទឹក​ប្រាក់​ចំនួន​២​ពាន់​លាន​ដុល្លារ​បង្កើត​ទី​ក្រុង​រណប ខេមកូស៊ីធី ដែល​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ​២០១៨​ទី​ក្រុង​រណប Grand Phnom Penh International ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Cambodia YNP និង​វិនិយោគិន ឥណ្ឌូនេស៊ី​មាន​តម្លៃ​៦០០​លាន​ដុល្លារ​ដែល​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ឆ្នាំ​ ២០១៨​ទីក្រុង​រណប Diamond Island City ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC មាន​តម្លៃ​៣០០​លាន​ដុល្លារ​ដែល​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ឆ្នាំ​២០១៦ ទី​ក្រុង​រណប Beoung Kak ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Sukaku Inc មាន​តម្លៃ​១,៥​ពាន់​លាន​ដុល្លារ និង​ទីក្រុង​រណប The Future of Dream មាន​តម្លៃ​១,៦​ពាន់​លាន​ដុល្លារ​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ​២០២៦៕


Credibility: UP DOWN 1
Leave a Comment
Name:
Email:
Comments:
Security Code:
16 + 3 =

Additional Reports

Hong Pheng Dentist

00:00 Jul 02, 2012

No. 9B, Confederation de la Russie, 12406 Phnom Penh, 0.06 Kms

CBC Group 3, Toek Thlar

00:00 Jun 06, 2012

Toek Thlar, Sen Sok, 0.07 Kms

Settlement Name : N/A

00:00 Jul 18, 2017

Teuk Thlar , Sen Sok, 0.08 Kms

ដីទំនេរ

01:48 Dec 03, 2012

55. ដីទំនេរ៖ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរូស៊ី ទល់មុខវិហារសួរ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ, 0.08 Kms

ស្ទះខ្លាំងនៅផ្លូវសហព័ន្ធរុស្សី

13:33 Jun 20, 2017

ផ្លូវសហព័ន្ធរុស្សី, 0.09 Kms