Unverified

កូរ៉ូឡា បុក​ម៉ូតូ​ពីរ​គ្រឿង របួស​បីនាក់ ហើយ​បើក​គេច​បាត់​

11:34 Jan 11 2013 Khan Mean Chey

កូរ៉ូឡា បុក​ម៉ូតូ​ពីរ​គ្រឿង របួស​បីនាក់ ហើយ​បើក​គេច​បាត់​
Description

ភ្នំពេញ: មនុស្ស​ស្រី​បីនាក់ បានទទួល​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ត្រូវ​រថយន្ត​កូរ៉ូឡា មិន​ចាំ​ស្លាក​លេខ​មួយគ្រឿង បាន​បើក​បុក កាលពី​ម៉ោង ៩ និង ៣០ នាទី​យប់ ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៣ នៅ​ផ្លូវ​ព្រះ​មុនី​រ៉េត ក្នុងភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណុច​ផ្លូវ​ពី​ផ្សារ​ស្ទឹងមានជ័យ ទៅកាន់​ប៉ុស្តិ៍​វិទ្យុជាតិ​ស្ទឹងមានជ័យ​។​

​ជនរងគ្រោះ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទេ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។​

​សាក្សី​បាន​ប្រាប់ថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក ម៉ាក​កូរ៉ូឡា ពណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត រួច​ក៏​ទៅបុក​ម៉ូតូ​ស្មាស ពណ៌​ខ្មៅ និង​ម៉ូតូ​វ៉េវ ពណ៌​ខ្មៅ មួយគ្រឿង​ទៀត បណ្តាលអោយ​អ្នកជិះ ម៉ូតូ​វ៉េវ រងរបួស​ធ្ងន់ ២​នាក់​។ ចំណែក​អ្នកជិះ​ម៉ូតូ​ស្មាស​រងរបួស​ស្រាល​។ ក្រោយពី​បុក​រថយន្ត​បង្ក បាន​បន្ថែម​ល្បឿន រត់គេច​បាត់​។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ ត្រូវបាន​ដឹក​មក​ព្យាបាល​នៅ​មន្ទី​ពេទ្យរុស្ស៊ី​។ ចំណែក​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ប៉ូលិស​សង្កាត់​ស្ទឹងមានជ័យ​៕​


Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
12 + 6 =

Additional Reports

កកស្ទះចរាចរណ៍នៅផ្សារស្ទឹងមានជ័យ

12:55 Apr 23, 2016

ផ្សារស្ឺងមានជ័យ, 0.04 Kms

បញ្ហាស្ទះចរាច នៅផ្លូវមុន្នីរ៉េត

13:31 Oct 16, 2014

ត្រង់ចំណុចវត្តមុន្នីរ៉េត, 0.06 Kms

ផ្លូវគ្រលុក នៅលើដងផ្លូវព្រះមុន្នីរ៉េត

14:00 May 28, 2014

ផ្លូវ ២១៧, ភ្នំពេញ, 0.06 Kms

គ្រោះថ្នាក់ចរាចរណ៍លើផ្លូវវេងស្រង

14:48 Dec 29, 2014

បណ្ដោយផ្លូវវេងស្រេង​ត្រង់ចំណុច ធនាគារ កម្ពុជា, 0.06 Kms