Unverified

ហ៊ីយ៉ាន់ដាយ បុក REV4 ខូចខាត​មួយ​កំណាត់​មុខ របួស​ម្នាក់

11:26 Jan 11 2013 Khan Mean Chey

ហ៊ីយ៉ាន់ដាយ បុក REV4 ខូចខាត​មួយ​កំណាត់​មុខ របួស​ម្នាក់
Description

ភ្នំពេញ: បុរស​ម្នាក់ អ្នក​បើកឡាន REV4 បានទទួល​រងរបួស​ស្រាល ក្រោយពី​ត្រូវ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ មួយគ្រឿង ជិះ​ច្រាស​ផ្លូវ មក​បុក​រថយន្ត​របស់គាត់ កាលពី​វេលា​ម៉ោង ៨ និង ១៥ នាទី​យប់ ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ មុខ​មន្ទីរ​ពហុ​ព្យាបាល​ចាក់អង្រែ ស្ថិតក្នុង​ក្រុម​១៣ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នកបើករថយន្ត​ហ៊ីយ៉ាន់ដាយ ឈ្មោះ អ៊ឹម មៀក អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ន​រា ឃុំ​ន​រា ស្រុក​ឈូក ខេត្តកំពត​។​

​សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹងថា រថយន្ត​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ស្វាយរៀង 3A-1067 បើកបរ​លើផ្លូវ​បញ្ច្រាស ខាងឆ្វេង​ដៃ ក្នុង​ទ្រូង​ពុះ​ចែកផ្លូវ ពី​ជើង​ទៅ​ត្បូង ទៅបុក​រថយន្ត REV4 ពណ៌​ខ្មៅ បើក​ខាងស្តាំ​ដៃ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត REV4 ខូចខាត​មួយ​កំណាត់​ខាងមុខ និង​ផ្ទុះ​ពោង​សុវត្ថិភាព ហើយ​តៃកុង រងរបួស​ស្រាល​។​
 
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​បើកឡាន​កូរ៉េ ហើយ​ឡាន​ទាំងពីរ​គ្រឿង ត្រូវបាន​ប៉ូលិស យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​៕​


Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
16 + 10 =

Additional Reports

RHAC Clinic

00:00 Jul 16, 2012

#1607, St Norodom Blvd, 0.04 Kms

RHAC Clinic

00:00 Jul 16, 2012

#1607, St Norodom Blvd, 0.04 Kms

សំរាមចាក់គមុខរោងចក្រមួយក នៅន្លែង

13:38 Jun 21, 2017

ផ្លូវជាតិលេខ២, 0.05 Kms

កកស្ទះចរាចរណ៍នៅម្តុំវត្តចាក់អង្រែក្រោម

08:24 Mar 03, 2016

នៅម្តុំវត្តចាក់អង្រែក្រោម, 0.09 Kms