Unverified

ចំណុច​​ស្ពាន​ស្ទឹងមានជ័យ​នឹង​កក​​ស្ទះ​ខ្លាំង​​​៤​ខែ​ទៀត​

11:15 Jan 11 2013 Khan Chamkar Morn

ចំណុច​​ស្ពាន​ស្ទឹងមានជ័យ​នឹង​កក​​ស្ទះ​ខ្លាំង​​​៤​ខែ​ទៀត​
Description

ស្ពាន​បេតុង ​នឹង​​ជំនួស​ស្ពាន​ដែក​បាឡេ ស្ទឹងមានជ័យ ​ដែល​កំពុង​​​ប្រើ​ប្រាស់​​បច្ចុប្បន្ន​។ ​ក្នុង​រយៈ​ពេល​៤ ខែ​ទៀត​​នេះ​ នឹង​​​មាន​ការ​កកស្ទះ​ខ្លាំង​​​នៅ​លើ​ស្ពាន​ធំ​ស្ទឹងមានជ័យ  ដោយ​សារ​​​​តែ​ដំណើការ​សាងសង់​ស្ពាន​បេតុង។

បើ​យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ​កំពុង​ដំណើការ​ហើយ ហើយ​ស្ពាន​ដែក​បាឡេ នៅ​ខាង​ក្រោម​ស្ពាន​ធំ​ នឹង​ត្រូវ​រុះរើ​ចេញ​ ដើម្បី​សាងសង់​ស្ពានបេតុង​ជំនួស​វិញ ដូច្នេះ​អ្នក​ធ្វើ​​ដំណើរ​ទាំងអស់​ ត្រូវ​ប្ដូរ​ទិសដៅ​មក​ឆ្លង​តាម​ស្ពាន​ធំ​ស្ទឹងមានជ័យ​វិញ​។

បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ថា ​ស្ពាន​បេតុង​ដែល​សាងសង់​ជំនួស​នោះ​ នឹង​បញ្ចប់​ក្នុង​រយៈ​ពេល​៤​ខែ ហើយ​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​​ជា​ធម្មតា​វិញ។ ​

ស្ពាន​អាកាស​ទី​៣​ ស្ទឹងមានជ័យ​ នឹង​ត្រូវ​ចំណាយ​ពេល​សាងសង់​​ ២៨ខែ ចាប់ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២៦ ខែ​មីនា ឆ្នាំ២០១៥ ដោយ​ចំណាយ​ថវិកា​សាងសង់​អស់​ ១៩លានដុល្លារ ដែល​សាងសង់​ដោយ​ ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC)៕


Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
17 + 5 =

Additional Reports

Steung Mean Chey bridge

22:29 Sep 21, 2010

St. 271 needs to flyover Monorith Blvd, 0.01 Kms

Polyclinic Hong En

00:00 Jul 20, 2012

No. 186, Monireth (St. 217), 12306 Phnom Penh, 0.03 Kms

Phum 5

00:00 Feb 14, 2012

Chamkar Mon, 0.03 Kms