Unverified

រថយន្ត២គ្រឿង បុកគ្នាយ៉ាង ពេញទំហឹង បណ្តាលឲ្យ រថយន្តខ្ទេចអស់

11:04 Jan 11 2013 Phnom Penh, Cambodia

រថយន្ត២គ្រឿង បុកគ្នាយ៉ាង ពេញទំហឹង បណ្តាលឲ្យ រថយន្តខ្ទេចអស់
Description

ភ្នំពេញ៖ រថយន្ត២គ្រឿង បើកបុកគ្នាយ៉ាង ពេញទំហឹង ខណៈដែលអ្នក បើកបរសុទ្ឋតែ ស្រវឹងទាំងសងខាង ហើយបើកបរក្នុងល្បឿនលឿន បណ្តាលឲ្យរថយន្ត ទទួលរងការ ខូច ខាតទាំងស្រុង កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១ ៣ នៅត្រង់ចំណុចផ្លូវបែកជា៤ មុខហាងអត់បញ្ហា តាមបណ្តោយផ្លូវ១៦៣ កែងផ្លូវ៣៦០ ក្នុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។


 ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកលុច្សស៊ីស RX300 ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ តាមបណ្តោយ ផ្លូវលេខ៣៦០ ក្នុងទិសដៅពីកើតទៅលិច ក៏ទៅបុកចំមួយ ចំហៀងខាងឆ្វេង រថយន្តកូរ៉ូឡា ស៊េរី៩៥ ពណ៌ស្ករ បើកបរដោយបុរស រួមជាមួយស្រ្តីម្នាក់ ដែលកំពុងធ្វើ ចរាចរណ៍តាម បណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីត្បូងទៅជើង។


ប្រភពដដែលបន្តថា នៅពេលដែលរថយន្តលុច្សស៊ីសបុ ករថយន្តកូរ៉ូឡាហើយនោះ រថយន្តលុច្សស៊ីសបានវិល១ជុំ ទៅធ្លាក់ក្បែរលូ បណ្តាលឲ្យដាច់កង់ក្រោយខាងស្តាំ ។ ចំណែករថយន្តកូរ៉ូឡាបានខ្ទាតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យបុរសដែល ជាអ្នកបើកបររងរបួស បែកក្បាល ។ចំពោះរថយន្តទាំង២គ្រឿងបានរងការខូចខាតស្ទើទាំងស្រុង។


 ក្រោយពីកើតហេតុ នគរបាលបានចុះទៅវាស់វែងរួច នាំយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមនីតិវិធីច្បាប់


Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
13 + 4 =