Verified

បុរីវិមាន​ភ្នំពេញ ឌឹ ខម័រសល ហ្សូន ចាប់​ផ្តើម​សាង​សង់​លក់​ជា​ផ្លូវ​ការ

10:22 Jan 3 2013 National Highway 5, Phnom Penh, Cambodia

បុរីវិមាន​ភ្នំពេញ ឌឹ ខម័រសល ហ្សូន ចាប់​ផ្តើម​សាង​សង់​លក់​ជា​ផ្លូវ​ការ
Description

Thursday, 03 January 201 ស៊ឺន សុន


ភ្នំពេញៈ បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​ជាមួយ​នឹង​គម្រោង​ដែល​មាន​ឈ្មោះ​ថា បុរី​វិមាន​ភ្នំពេញ​រួច​មក​នៅ​ពេល​នេះ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​លីហួរ គ្រុប (Ly Hour Group) បាន​ចាប់​ផ្តើម​បន្ត​គម្រោង​ទី២​របស់​ខ្លួន​ទៀត​ហើយ​ដោយ​ដាក់​ឈ្មោះ​ថា បុរី​វិមាន​ភ្នំពេញ ឌឹ ខម័រសល ហ្សូន។

ភាព​អំណោយ​ផល​ខាង​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ជា សុផារ៉ា ក្នុង​រាជធានី​ភ្នំពេញ គឺ​ជា​កត្តា​សំខាន់​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន លី ហួរ គ្រុប សម្រេច​បើក​ការ​ដ្ឋាន​សាងសង់​និង​ប្រតិ​បត្តិ​ការ​លក់​បុរី​វិមាន​ភ្នំពេញ ឌឹ ខម័រសល​ហ្សូន កាល​ពី​ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ​២០១២ កន្លង​មក​ថ្មីៗ​នេះ​។

លោក អ៊ូច ពិសាល ជំនួយ​ការ​នាយក​ក្រុមហ៊ុន​លី ហួរ គ្រុប បាន​ប្រាប់​ឲ្យ​ដឹងថា គម្រោង​អភិវឌ្ឍន៍ បុរី​វិមាន​ភ្នំពេញ ឌឹ​ខម័រសល​ហ្សូន សាង​សង់​លើ​ផ្ទៃ​ដី​សរុប​ចំនួន​៨​ហិកតា ដោយ​មាន​កម្លាំង​កម្មករ​ជាង​១០០០​នាក់ និង​បាន​កំណត់​ការ​សាង​សង់​ជា​ពីរ​ដំណាក់​កាល​ហើយ​គ្រោង​នឹង​បញ្ចប់​គម្រោង​ទាំង​មូល​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៥ ខាង​មុខ​។

ការ​សាង​សង់​បុរី​វិមាន​ភ្នំពេញ​ឌឹ ខម័រសល​ហ្សូន ត្រូវ​ចែក​ជា​២​ដំណាក់​កាល ដោយ​ដំណាក់​កាល​ទី១ មាន​លំនៅ​ដ្ឋាន​សរុប​ចំនួន​២៧៥​ក្នុង​នោះ​ផ្ទះ​ល្វែង​មាន​ចំនួន​ចំនួន​៨០​ភាគរយ ចំណែក​២០​ភាគ​រយ​ទៀត​ជា​ប្រភេទ​ផ្ទះ​វីឡា​គ្រីស្តាល់ និង​សីលវ័រ ចំណែក​ដំណាក់​កាល​ទី២​ដែល​មាន​ផ្ទះ ផ្សារ នឹង​ចាប់​ផ្តើម​បើក​ការដ្ឋាន​សាង​សង់​នា​ពេល​ឆាប់ៗ​នេះ​។

លោក ពិសាល បាន​ថ្លែង​ថា​៖«យើង​ជឿ​ថា ម៉ូដ​ផ្ទះ​ទាំង​បី​ប្រភេទ​ដែល​យើង​កំពុង​សាង​សង់​នៅ​ពេល​នេះ​អតិថិជន​ប្រាកដ​ជា​ចាប់​អារម្មណ៍​ជា​មិន​ខាន ពីព្រោះ​សុទ្ធ​តែ​ជា​ម៉ូដ​ថ្មី​ដែល​ក្រុមហ៊ុន​បាន​រចនា​ឡើង​ដោយ​ខ្លួន​ឯង​។ បច្ចុប្បន្ន​នេះ​មាន​អតិថិជន​មក​កក់​ប្រាក់​ទិញ​ផ្ទះ​ក្នុង​គម្រោង​ថ្មី​នេះ​មួយ​ចំនួន​ហើយ។ យើង​សង្ឃឹម​ថា ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​ជា​បន្ត​ទៀត​»។

បុរី​វិមាន​ភ្នំពេញ​គម្រោង​ទី១​ដែល​មាន​ផ្ទះ​សរុប​ចំនួន​១៤៥​ផ្ទះ​ទើប​តែ​បញ្ចប់​ការ​សាង​សង់​របស់​ខ្លួន​បាន​៦០​ភាគរយ​តែ​ប៉ុណ្ណោះ​ក៏​បាន​បន្ត​គម្រោង​ទី២​មួយ​បន្ថែម​ទៀត ដែល​ក្នុង​នោះ​ផ្ទះ​ល្វែង​កម្ពស់​២​ជាន់​ទំហំ​ចាប់​ពី​៤,៣x១៦​ម៉ែត្រ​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី ៧៧០០០​ដុល្លារ ទៅ​១២​ម៉ឺន​ដុល្លារ និង​វីឡា​កម្ពស់​៣​ជាន់​ទំហំ​ចាប់​ពី ៥,២ x ១២​ម៉ែត្រ ទៅ​១១ម x ១២ម៉ែត្រ​លក់​ក្នុង​តម្លៃ​៨៨០០០​ដុល្លារ​ទៅ​១៥​ម៉ឺន​ដុល្លារ​អាមេរិក​។

ជំនួយ​ការ​នាយក​ក្រុមហ៊ុន​រូប​នេះ​បាន​ប្រាប់​ទៀត​ថា គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​របស់​ក្រុម​ហ៊ុន លី ហួរ គ្រុប ទទួល​បាន​ជោគ​ជ័យ​នា​ពេល​កន្លង​មក​ដោយ​សារ​តែ​សំណង់​អគារ​មាន​គុណភាព​ល្អ មាន​សួន​ច្បារ​ក្លិប​ហាត់​ប្រាណ និង​អាង​ហែល​ទឹក​ជា​ដើម​។​ជាង​នេះ​ទៅ​ទៀត​អតិថិជន​ក៏​អាច​ទិញ​លំនៅដ្ឋាន​បាន​តាម​រយៈ​ការ​ប្រើ​ប្រាស់​សេវាកម្ម​បង់​ប្រាក់​រំលស់​រហូត​ដល់​១៥​ឆ្នាំ​ដោយ​គ្មាន​ការ​ប្រាក់​ទៀត​ផង​។

បើ​ទោះ​បី​ជា​បច្ចុប្បន្ន​នេះ​ទីផ្សារ​អចលន​ទ្រព្យ​មាន​សន្ទុះ​កើន​ឡើង​ជា​លំដាប់​ក៏​ដោយ ប៉ុន្តែ​សន្ទុះ​នៃ​ការ​កើន​ឡើង​នា​ពេល​នេះ​មិន​បាន​ឡើង​ជា​គំហុក​ដូច​កាល​ពី​ឆ្នាំ​២០០៨​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​វិស័យ​សំណង់​មួយ​ចំនួន​នៅ​មាន​ការ​ស្ទាក់​ស្ទើរ​ចិត្ត​ចំពោះ​ការ​បោះ​ទុន​វិនិយោគ​លើ​វិស័យ​នេះ​។ ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​លោក អ៊ូច ពិសាល បាន​បញ្ជាក់​ថា​៖​«​ម្ចាស់​បុរី​វិមាន​ភ្នំពេញ​បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​វិនិយោគ​របស់​ខ្លួន​យ៉ាង​មុត​មាំ​ថា​នឹង​ធ្វើ​ឲ្យ​គម្រោង​របស់​ខ្លួន​ដំណើរ​ការ​ទៅ​មុខ​ជានិច្ច​បើ​ទោះ​បី​ជា​មាន​អតិថិជន​ឬ​គ្មាន​ក៏​ដោយ​គឺ​ត្រូវ​តែ​បញ្ចប់​គម្រោង​ទៅ​តាម​ការ​គ្រោង​ទុក​»​។

លោក វង្ស ធិនន់ អនុ​ប្រធាន​ក្រុមហ៊ុន​ខេមបូឌា​អង្គរ រៀល​អេស្ទេត បាន​និយាយ​ថា​ការ​វិនិយោគ​បុរី​លំនៅដ្ឋាន​ច្រើន​ជា​ការ​ល្អ​សម្រាប់​ការ​កើន​ឡើង​នៃ​វិស័យ​អចលន​ទ្រព្យ​ប្រទេស​កម្ពុជា​ដែល​សន្ទុះ​នេះ​បាន​កើន​ឡើង​វិញ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១២​មក​ម៉្លេះ​ប៉ុន្តែ​កំណើន​នេះ​វា​បាន​កើន​ឡើង​តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ។

លោក​បាន​បញ្ជាក់​ថា​៖«ដោយ​សារ​តែ​ស្ថិរភាព​នយោបាយ​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ​បាន​បើក​ចំហ​កាន់​តែ​ខ្លាំង​លើ​ការ​សេវាកម្ម​ផ្តល់​ប្រាក់​កម្ចី​ទិញ​លំនៅដ្ឋាន ឬ​អភិវឌ្ឍន៍​លំនៅដ្ឋាន ទើប​ធ្វើ​ឲ្យ​កំណើន​នេះ​កើន​ឡើង​ខ្លាំង​ដូច្នេះ​។ ខ្ញុំ​គិត​ថា បុរី​វិមាន​ភ្នំពេញ ឌឹខម័រសល​ហ្សូន នឹង​ទទួល​ជោគ​ជ័យ​ជា​មិន​ខាន​»។

លោក​បន្ថែម​ទៀត​ថា ខ្ញុំ​ជឿ​ថា​នឹង​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​កើត​ឡើង​ថ្មីៗ​ច្រើន​បន្ថែម​ទៀត​ជា​មិន​ខាន​បើ​លំហូរ​ចូល​នៃ​អ្នក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​កាន់​តែ​ច្រើន​ហើយ​ប្រជា​ពលរដ្ឋ​មាន​ប្រាក់​នៅ​តែ​ទិញ លំនៅដ្ឋាន ចំណែក​អ្នក​ទិញ​ដើម្បី​លក់​យក​ប្រាក់​ចំណេញ​នៅ​តែ​មាន​៕


Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
18 + 8 =

Additional Reports

Vimean Phnom Penh City

07:58 Jun 12, 2012

Along St.598 (Chea Sophara Road), Phum 4, about 5 minutes drive from CAMKO City Roundabout., 0.03 Kms

វិមានភ្នំពេញ

13:35 Dec 15, 2012

Phnom Penh, Cambodia, 0.09 Kms

ដីទំនេរ

13:27 Dec 15, 2012

Phnom Penh, Cambodia, 0.12 Kms