Verified

១៦៣គ្រួសារ​ប្តឹង​អភិបាល​រង​ខណ្ឌ​សែន​សុខ​ពីរ​រូប

13:36 Dec 11 2012 ​នៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ

១៦៣គ្រួសារ​ប្តឹង​អភិបាល​រង​ខណ្ឌ​សែន​សុខ​ពីរ​រូប
Description

<a href="http://www.postkhmer.com/index.php/national/1-national-news/90218-2012-12-10-03-12-03">ប៊ុត រស្មី​គង្គា</a>


ភ្នំពេញៈ ពលរដ្ឋ​១៦៣​គ្រួសារ​នៅ​ខណ្ឌ​សែន​សុខ ក្នុង​រាជធានី​ភ្នំពេញ បាន​ស្វែង​រក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្រ្តី តាម​ការ​ដាក់​ញត្តិ​ទៅ​ខុទ្ទ​កាល័យ​លោក​កាល​ពី​ថ្ងៃ​សុក្រ​មុន បន្ទាប់​ពី​អភិបាល​រង​ខណ្ឌ​នេះ​ពីរ​រូប​បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ទៅ រុះរើ​និង​វាយ​កម្ទេច​ផ្ទះ​និង​ទ្រព្យ​សម្បត្តិ​ពួកគាត់​ពី​សប្តាហ៍​មុន ដែល​តាំង​លើ​ដី​ដែល​តុលាការ​កំពូល​សម្រេច​ឲ្យ​ពួកគាត់​ឈ្នះ​ក្តី និង​សង់​លំនៅ​ស្រប​ច្បាប់។


អ្នកស្រី ជា សារ៉ុម វ័យ ៥៦​ឆ្នាំ តំណាង​ពលរដ្ឋ​១៦៣​គ្រួសារ​ដែល​រស់​នៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ប្រាប់​ថា នៅ​ឆ្នាំ​២០០៥ ពលរដ្ឋ​១៦៣​គ្រួសារ មាន​ជម្លោះ​ជាមួយ​អ្នក​ស្រី កែវ នៀម ហើយ​បាន​ប្តឹង​ទៅ​តុលាការ​ដើម្បី​ជួយ​ដោះ​ស្រាយ ហើយ​តុលាការ​ទាំង​បី​ថ្នាក់ បាន​សម្រេច​ឲ្យ​អ្នក​ភូមិ ឈ្នះក្តី​អ្នក​ស្រី កែវ នៀម។ ចុង​ក្រោយ​តុលាការ​កំពូល ក៏​បាន​ចេញ​សាល​ដីកា​ស្ថាពរ​មួយ​ចុះ​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០១១ ប្រគល់​ដី​ទំហំ​ជាង​២​ហិកតា​ឲ្យ​ទៅ​ពលរដ្ឋ​ទាំង​១៦៣​គ្រួសារ​តាំង​លំនៅ​ស្រប ​ច្បាប់។


អ្នកស្រី​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០១២​តុលា​ការ​កំពូល​បាន​បង្កើត​គណៈ​កម្មការ​ចុះ​អនុវត្ត​សាល​ដីកា​ ស្ថាពរ វាស់វែង​ប្រគល់​ដី​នោះ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​១៦៣​គ្រួសារ។


អ្នកស្រី បានប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ក្នុង​អំឡុង​បទ​សម្ភាស​មួយ​កាល​ពី​ម្សិល​មិញ​ថា៖ «ប៉ុន្តែ​កាល​ពីថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ​២០១២ ឈ្មោះ ម៉ូវ ម៉ានិត និង​ឈ្មោះ ជា ខេមា អភិបាល​រង​ខណ្ឌ​សែន​សុខ បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម​ចុះទៅ​រុះរើ​វាយ​កម្ទេច ចោល​លំនៅដ្ឋាន​របស់​យើង​ខ្ញុំ និង​បាន​បណ្តេញ​ពួកយើង​ខ្ញុំ​ចេញ​ពី​ដី​ដែល​តុលាការ​បាន​សម្រេច ប្រគល់​ឲ្យ​យើង​រួច​ហើយ​នោះ និង​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​របស់​យើង​ខ្ញុំ​យ៉ាង​ច្រើន​ផង រហូត​អ្នក​ខ្លះ មិន​មាន​ទីជម្រក​ស្នាក់នៅ ជួប​ការ​លំបាក​យ៉ាងខ្លាំង។​ឥឡូវ​នេះ​យើង​គ្មាន​ផ្ទះ​សម្បែង​រស់ នៅ​ទេ»។


អ្នកស្រី អះ​អាង​ថា៖ «សកម្មភាព​របស់​អភិបាល​រង​ខណ្ឌ​ទាំង​ពីរ​រូប​នេះ មាន​ចរិត​សាហាវ​ឃោរឃៅ​ខ្លាំង​ណាស់​បាន​​ធ្វើ​ឡើង​ទាំង​បំពាន​ច្បាប់ ពីព្រោះ​គ្មាន​ដីកា​របស់​តុលាការ​អីទេ គឺ​គ្រាន់​តែ​យក​លេស​ថា​មាន​បទបញ្ជា​ណែនាំ​របស់​អភិបាល​រាជធានី​ប៉ុណ្ណោះ។ ពួកគេ​ស្ទូច​យក​ឡាន​និង​របរ​ចេញ​ពី​ផ្ទះ​បាត់​អស់​ជាច្រើន​មិន​ដឹង​យក​ទៅ​ លាក់​នៅ​ទី​ណា​ទេ»។


អ្នកស្រី​បញ្ជាក់​ថា ៖ «ដើម្បី​ភាព​យុត្តិធម៌​សម្រាប់​ពួក​យើង យើង សូម​ស្នើ​ដល់​សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ​សែន លោក​ដាក់​ទណ្ឌកម្ម​លើ​លោក ម៉ូវ ម៉ានិត ​និង​លោក ជា ខេមា តាម​ច្បាប់ ​និង​សុំ​ឲ្យ​ដក​ពួកគេ​ចេញ​ពី​តំណែង។


យើងក៏​សូម​ស្នើ សម្តេចតេជោ ហ៊ុន សែន ជួយ​អន្តរាគមន៍ និង​ប្រគល់​ដី​ដែល​តុលាការ​បាន​សម្រេច​ឲ្យ​យើង​ខ្ញុំ កាន់​កាប់​វិញ»។


លោក ម៉ូវ ម៉ានិត អភិបាល​រង​ខណ្ឌ​សែន​សុខ ដែល​បាន​រង​ការ​ចោទ​ប្រកាន់​បាន​ថ្លែង​ប្រាប់​ថា សម្តី​របស់​ពលរដ្ឋ​ខាងលើ គឺ​មិន​ពិត​ទេ។ ទោះជា​យ៉ាង​ណា លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​អំពី​ករណី​ជម្លោះ​នេះទេ។ លោក​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ «នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​បំផ្លើស​ពី​ក្រុម​អ្នក​ភូមិ​តែ​ប៉ុណ្ណោះ។ ឥឡូវ​នេះ​ខ្ញុំ​កំពុង​ជាប់​ប្រជុំ។ ខ្ញុំ​មិន​អាច​ឆ្លើយ​សំណួរ​បាន​ទេ»។


ចំណែកលោក ជា ខេមា អភិបាល​រង​ខណ្ឌ​សែន​សុខ​ទទួល​ស្គាល់ថា លោក​ពិត​ជា​បាន​ចូល​រួម​វាយ​កម្ទេច​ផ្ទះ​អ្នក​ភូមិ​នៅ​សង្កាត់​ភ្នំពេញ ថ្មី កាល​ពី​ខែ​ធ្នូ មុន​នេះ​មែន ប៉ុន្តែ ​លោក​ថា ការ​ធ្វើ​នេះ​តាម​បញ្ជា​របស់​លោក​អភិបាល​ខណ្ឌ​តែ​ប៉ុណ្ណោះ។


លោកអះអាង​ថា​៖ «ខ្ញុំ ធ្វើ​តាម​តែបញ្ជា​លោក​អភិបាល​ខណ្ឌ​ទេ។ បើ​ចង់​ដឹង​លម្អិត​រឿង​នេះ លោក សួរ​ទៅ​លោក​អភិបាល​ខណ្ឌ»។


លោក អភិបាល​ខណ្ឌ​សែន​សុខ មិន​អាច​ទាក់​ទង​បាន​ទេ​ពី​ថ្ងៃ​ម្សិល​មិញ​ជុំវិញ​ការ​ចោទ​ប្រកាន់ នេះ។ លោក ហូ សិទ្ធី នាយ​ខុទ្ទកា​ល័យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ៕


 


News Source Link
http://www.postkhmer.com
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
17 + 5 =

Additional Reports

SOLIDARITY ACTION #8: CALLING ON THE KING – FREE THE 15!

13:47 Jun 11, 2012

Royal Palace Phnom Penh, 0 Kms

Lucky Internet & Travel

07:59 Jun 14, 2012

Sisovath, Phnom Penh, 0 Kms

Simphony Music School

19:53 Jun 14, 2012

Boeung Keng Kang I, Khan Chamkar Morn, 0 Kms

'Boeung Kak 13' to be released

01:09 Jun 28, 2012

Court of Appeal, 0 Kms

Old building in front of Phsar Thmey

17:08 Jul 13, 2012

on Monivong near Phsar Thmey, 0 Kms