Verified

សង្គមស៊ីវិល និងសកម្មជន​ ថ្នាក់ក្រោម ទំនងជា បោះបង់ចោល គម្រោងដាក់ញត្តិ ទៅក្រសួង ការបរទេស

13:04 Nov 15 2012 Khan Daun Penh

Description

ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនថ្នាក់ក្រោមក្នុងប្រទេសកម្ពុជា និងមកពីបណ្ដាប្រទេស ក្នុងតំបន់អាស៊ានជិត១០០០នាក់ ដែលបានជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីសម្ដែងពីក្ដីកង្វល់របស់ពួកគេនោះ ប្រហែលជាបោះបង់ចោលគម្រោងដាក់ញត្តិទៅក្រសួងការបរទេសហើយ បន្ទាប់ពីគ្មានការអនុញ្ញាត ពីសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ។


កញ្ញា លី ពិសី អ្នករៀបចំសមាជប្រជាជនអាស៊ាន និងជាសកម្មជនសង្គមធ្វើការពាក់ព័ន្ធ នឹងយុត្តិធម៌សង្គម ភាពស្មើគ្នា បានមានប្រសាសន៍ នៅព្រឹកមិញនេះថា បន្ទាប់ពីគ្មានការអនុញ្ញាត ពីក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញនោះមក ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនថ្នាក់ក្រោម ក្នុងប្រទេសកម្ពុជា និងមកពី បណ្ដាប្រទេស ក្នុងតំបន់អាស៊ាន ទំនងជាបោះបង់ចោល គម្រោងដាក់ញត្តិទៅក្រសួងការបរទេស ដើម្បីជំរុញឲ្យមេដឹកនាំប្រទេសក្នុងតំបន់អាស៊ាន គិតគូរពី ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ក្នុងតំបន់អាស៊ានទាំងមូលនោះហើយ។


កញ្ញាបន្តថា ”យើងមិនទាន់បានជជែកគ្នា ដូច្នេះខ្ញុំអត់ដឹងថា ថ្ងៃស្អែកយើងត្រូវធ្វើអី យើងប្រហែលជាចប់ត្រឹមសមាជនឹង ឬយ៉ាងម៉េច ឬក៏យើងបានសម្រេចសេចក្ដីថ្លែងការណ៍ ចេញពីសមាជហើយ យើងដាក់ជូន ព្រោះអីអាជ្ញាធរ ក្រសួងមហាផ្ទៃ ក៏ដូចជាសាលារាជធានីភ្នំពេញ ថា យើងអាចចាត់តំណាងរបស់យើង ដាក់ទៅក្រសួងការបរទេស បើសិនជាយើងចង់ធ្វើ។ ប៉ុន្ដែ គោលជំហររបស់ប្រជាជនចង់ហែរ ប៉ុន្ដែយើងអត់បានសម្រេចគ្នា ថាហែ ឬអត់ទេ តែយើងផ្តោតសំខាន់ សមាជនៅទីលានប្រជាធិបតេយ្យ”។


សកម្មជនសង្គមរូបនេះ បានសម្ដែងការសោកស្ដាយ ដែលសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ មិនបានអនុញ្ញាតឲ្យអ្នកចូលរួម ក្នុងសមាជប្រជាជន ដើរហែក្បួន ដាក់ញត្តិទៅក្រសួងការបរទេស ដើម្បីសម្ដែងក្ដីកង្វល់ និងជំរុញឲ្យ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេស ក្នុងតំបន់អាស៊ាន គិតគូរពីផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ក្នុងតំបន់អាស៊ានទាំងមូល ពិសេសសកម្មជនថ្នាក់ក្រោម។ តែយ៉ាងណាក៏ដោយ កញ្ញា លី ពិសី បានសម្ដែងនូវការសប្បាយ ដែលសាលារាជធានីភ្នំពេញ បាន អនុញ្ញាតឲ្យក្រុមរបស់កញ្ញា រៀបចំសមាជប្រជាជន នៅទីលានប្រជាធិបតេ្យ ដោយមិនមានការរារាំងពីអាជ្ញាធរ។


បើតាមអ្នកនាំពាក្យអង្គភាព ប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ទិត្យ សុធា បានធ្លាប់មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ក្នុង សប្ហាហ៍នេះថា ចំពោះអ្នកដែលមាន បំណងដាក់ញត្តិ ទៅក្រសួងការបរទេសនោះ គួរគប្បីស្វែងរកឫសគល់នៃបញ្ហាពិត ហើយមិនត្រូវ បំប៉ោងសភាពការណ៍ ខណៈដែលកម្ពុជាកំពុងតែរៀបចំធ្វើ ជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល អាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត។ លោកបន្តថា “នេះជាការបំផ្លាញ កិត្យានុភាពជាតិមួយ ដែលយើងយល់ថា ក្រុមប្រឆាំងទាំងនោះ បាននឹងកំពុង បំពុលបរិយាកាសសង្គម”។


លោកបានស្នើឲ្យ អ្នកទាំងនោះ គួរតែប្រែក្លាយ អំពីការតវ៉ា ឬដាក់ញត្តិនោះ មកចូលរួមក្នុងការពង្រឹង ការអនុវត្តច្បាប់ ហើយមើលឫសគល់ នៃបញ្ហានីមួយៗ ឲ្យបានច្បាស់លាស់ ជាជាងបង្កើត ឲ្យបញ្ហាកើតឡើងក្នុងសង្គម ដើម្បីបំភ័ន្តសាធារណៈមតិ ទៅវិញនោះ។


ចំពោះគំនាបរបស់ក្រុមសង្គមស៊ីវិលនេះ ត្រូវបានលោក ទិត្យ សុធា បញ្ញាក់ថា នឹងមិនមានឥទ្ធិពលណាមួយ ដើម្បីចាប់បង្ខំ ឲ្យបណ្ដាប្រទេស ផ្សេងៗដែលមិនបាន យល់ច្បាស់ អំពីបញ្ហាក្នុងប្រទេសកម្ពុជានោះទេ ហើយអ្នកដែលមាន បំណងដាក់ញត្តិ និងតវ៉ាទាំងនោះ នឹងខកចិត្តជាក់ជាមិនខាន៕



Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
20 + 1 =

Additional Reports

Tropical and Travellers Medical Clinic

00:00 Jul 16, 2012

88, Oknha Ing Bun Hoaw, Street 108, Phnom Penh, 12202, 0.01 Kms

Street 108 is Safe to Walk

14:41 Feb 26, 2014

Street 108, Phnom Penh, 0.01 Kms

CamEd Business School

00:00 Jul 04, 2012

No. 64, Oknha Ing Bun Hoaw (St. 108), 12202 Phnom Penh, 0.02 Kms

បិទផ្លូវ២ខ្សែរនៅខណ្ឌដូនពេញ

13:11 Oct 13, 2016

Preah Norodom Blvd (41), Phnom Penh, Cambodia, 0.02 Kms