Verified

អគ្គិភ័យ ឆាបឆេះឃ្លាំង ក្រណាត់ នៅសង្កាត់ វាលស្បូវ​

13:43 Nov 15 2012 Khan Mean Chey

អគ្គិភ័យ ឆាបឆេះឃ្លាំង ក្រណាត់ នៅសង្កាត់ វាលស្បូវ​
Description

ភ្នំពេញ ៖ ឃ្លាំងស្ដុកក្រណាត់ មួយកន្លែង ស្ថិតនៅភូមិទួលជង្រុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ប្រហែល ១១និង២០នាទី ត្រូវបានអគ្គិភ័យឆាបឆេះ ដោយមិនទាន់ដឹងពីមូលហេតុពិតប្រាកដ។


យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ បានឱ្យដឹងថា រថយន្ដពន្លត់អគ្គិ ភ័យ ត្រូវបានបញ្ជូនភ្លាមៗទៅកន្លែងកើតហេតុ រួមទាំងការជួយអន្ដរាគមន៍ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន។


សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីមានការអន្តរាគមន៍របស់សមត្ថកិច្ចពន្លត់អគ្គិភ័យ និងអាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ គួច ចំរើន មេបញ្ជាបញ្ជាការអាវុធហត្ថខណ្ឌ សៀង ឆាយ អគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោង ១១ និង៥០នាទី។


មន្រ្តីពន្លត់អគ្គិភ័យបានឲ្យដឹងជាជំហានដំបូងថា អគ្គិភ័យនេះ កើតឡើងមកពីទុស្សេខ្សែភ្លើង ផ្នែកខាងមុខនៃសិប្បកម្ម។


យោងតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់សិប្បកម្មមានឈ្មោះ សៀង សុភណ្ឌ ភេទស្រី អាយុ ៣២ឆ្នាំ ដែលសិប្បកម្មនេះ រកស៊ីលក់ដូរ និងស្តុកក្រណាត់។


ជាការលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក្នុងការជួយអន្តរាគមន៍នោះ លោកអភិបាលខណ្ឌ គួច ចំរើន បានឧបត្ថម្ភថវិកា ១លានរៀល ដល់ក្រុមពន្លត់អគ្គិភ័យ និង៥០ម៉ឺនរៀល ដល់កងកម្លាំងអាវុធហត្ថ៕


Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
15 + 4 =

Additional Reports

Sala Sangkat Veal Sbov

00:00 Aug 15, 2012

Khan Mean Chey, 0.05 Kms

Internet cafes/shop

13:30 Jan 14, 2013

National Highway 1, Cambodia, 0.21 Kms

Internet cafes/shop

13:39 Jan 14, 2013

National Highway 1, Cambodia, 0.23 Kms