Verified

រថយន្តកាមរីឆ្លាម​ ម្ចាស់ស្រវឹង បើកបុកដើម គគីរនៅវត្តភ្នំ

10:31 Nov 1 2012 Khan Daun Penh

រថយន្តកាមរីឆ្លាម​ ម្ចាស់ស្រវឹង បើកបុកដើម គគីរនៅវត្តភ្នំ
Description

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយដែលបង្កឡើង ដោយអ្នកបើករថយន្តកាមរីឆ្លាម ជិះគ្នា ៥នាក់ ក្នុងស្ថានភាពស្រវឹង បានបួងចង្កូតទៅបុកដើមគគីរ នៅខាងត្បូងវត្តភ្នំ រួចរថយន្តជ្រុល ទៅបុកបង្គោលថ្ម ដាក់ច្រវាក់ អស់២បង្គោលទៀត បណ្តាលឲ្យរថយន្តខូចខាត ផ្នែកខាងមុខកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១២ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។


ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកាមរីឆ្លាម ពណ៌ស្ករ ខាងលើ ជិះគ្នា៥នាក់ ក្នុងរថយន្ត ពីត្បូងទៅជើងតាមបណ្តោយផ្លូវព្រះនរោត្តម លុះមកដល់ចំណុចកើតហេតុ ក៍បានទៅជ្រុលចង្កូត ទៅបុកដើមគគីរ និងបង្គោលថ្ម ខូចអស់២ ហើយរថយន្តបានខូចខាតផ្នែកមុខផងដែរ ។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ គេឃើញរថយន្តលុច្សស៊ីស មួយគ្រឿង ពាក់ស្លាកភ្នំពេញ  2G-4550 មកដឹកអ្នកជិះក្នុងរថយន្តកាមរីឆ្លាមទាំង៥នាក់ ទៅបាត់។


បច្ចុប្បន្នរថយន្តបង្កហេតុត្រូវបានកម្លាំងសមត្ថកិច្ច យកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ចំណែកអ្នកជិះក្នុងកាមរី ឆ្លាម ដែលរងរបួសនោះមិនដឹងទៅដេកពេទ្យណាទេ៕


Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
10 + 2 =