Verified

រថយន្តដឹក កុងតឺន័ររបស់ ក្រុមហ៊ុន សូងួន ក្រឡាប់ទាំងព្រលឹម

11:37 Oct 4 2012 Khan Tuol Kork

រថយន្តដឹក កុងតឺន័ររបស់ ក្រុមហ៊ុន សូងួន ក្រឡាប់ទាំងព្រលឹម រថយន្តដឹក កុងតឺន័ររបស់ ក្រុមហ៊ុន សូងួន ក្រឡាប់ទាំងព្រលឹម
Description

<a href="http://www.dap-news.com/2011-06-14-02-39-55.html">Thursday, 04 October 2012 09:13 ដោយ ៖ ដើមអម្ពិល(DAP): ID-078</a>


 


ភ្នំពេញ : ដោយរថយន្ត មាន សភាពចាស់ ទ្រុឌទ្រោម រួម ផ្សំអ្នកបើកបរ រថយន្ត មានភាពច្រឡឹម ព្រហើន ផងនោះ ទើបបណ្តាលឲ្យ កុងតឺន័រនៅលើ រថយន្តផ្អៀង ក្រឡាប់ធ្លាក់ទៅ លើផ្លូវថ្នល់ រួចទាញរថយន្តឲ្យដេក កណ្តាលទ្រូងផ្លូវ លេខ២៧១ កែង ផ្លូវទេពផន កាលពីម៉ោង៥ និង១០នាទី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២។


សមត្ថកិច្ច បានឲ្យដឹងថា រថយន្តដឹកកុងតឺន័រក្រុមហ៊ុន សូងួន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-0975 បើកបរ ដោយបុរស ឈ្មោះ ថេនទ្រី អាយុ ២៥ឆ្នាំ ស្នាក់ក្នុងក្រុមហ៊ុន ស្ថិតនៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។


អ្នកឃើញហេតុការណ៍ដ៏គួរឲ្យញាក់សាច់នេះបាននិយាយថា នៅមុនពេលកើតហេតុ រថយន្តធ្វើដំណើរ ក្នុងទិសដៅ ពីត្បូងទៅជើង ពេលមកដល់ ចំណុចកើតហេតុ រថយន្ត បើកចាក់គួរ ខ្លាំងពេក បណ្តាលឲ្យកុងតឺន័រ ផ្អៀងទាញធ្លាក់ លើថ្នល់ រួមទាំងតួរថយន្ត ខាងក្រោយ ចំណែកក្បាល រថយន្តគ្រាន់ តែហើបកង់មុខ ផ្នែកឆ្វេង មិនក្រឡាប់ឡើយ ហើយមិនបណ្តាល ឲ្យគ្រោះ ថ្នាក់ដល់នរណាម្នាក់ឡើយ។


អ្នកបើកបររថយន្ត បានឲ្យដឹងថា ខ្លួនដឹកកុងតឺន័រ ពីឃ្លាំងនៅម្តុំ ក្បាលថ្នល់ តាមផ្លូវលេខ២៧១ ក្នុង គោលបំណង ឆ្ពោះទៅកាន់ កំពុងផែស្វយ័ត្ន ភ្នំពេញ ។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដោះ ស្រាយ ដើម្បីសម្រួល ចរាចរ កុំឲ្យកកស្ទះ និងស្ទូចរថយន្ត ព្រមទាំង កុងតឺន័រ យកទៅ រក្សាទុកនៅការិយាល័យ នៅការិយាល័យ ចរាចរផ្លូវគោក រាជធានី ដើម្បីដោះស្រាយ ជាក្រោយ ៕


Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
15 + 10 =