Verified

រ៉ឺម៉កកង់បីបើកលឿន ជ្រុលបុករថយន្ត បណ្តាលឲ្យ រងការខូចខាតសងខាង

13:40 Aug 29 2012 ខណ្ឌ​ចំការមន

រ៉ឺម៉កកង់បីបើកលឿន ជ្រុលបុករថយន្ត បណ្តាលឲ្យ រងការខូចខាតសងខាង រ៉ឺម៉កកង់បីបើកលឿន ជ្រុលបុករថយន្ត បណ្តាលឲ្យ រងការខូចខាតសងខាង រ៉ឺម៉កកង់បីបើកលឿន ជ្រុលបុករថយន្ត បណ្តាលឲ្យ រងការខូចខាតសងខាង
Description
ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់មួយ ដែលបង្កឡើងដោយបុរសម្នាក់ ស្រវឹងស្រា ធ្លាក់ភ្នែកជោគ បានបើករ៉ឺម៉ក កង់បីយ៉ាងលឿន ហើយជ្រុលចង្កូតបុករថយន្តកាមរី១គ្រឿង ដែលកំពុងបើកបរ បញ្ច្រាសទិសគ្នា កាលពីវេលា ម៉ោង ២២ និង០០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ នៅចំណុចផ្លូវលេខ ៤៨៤ កែងផ្លូវលេខ ៩៩ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីនគរបាលចរាចរណ៍ ខណ្ឌចំការមនដែលចុះមកដល់កន្លែងកើតហេតុនោះ បានឲ្យដឹង ថា មុនពេលកើតហេតុ បុរសម្នាក់វ័យជាង ៣០ឆ្នាំដែលស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគខ្លួនបាន ជិះរ៉ឺម៉កកង់បី ម្នាក់ឯងក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវលេខ ៤៨៤។ លុះមកដល់ផ្លូវកែង លេខ៩៩ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកកាមរី ពណ៌ស បើកចេញពីផ្លូវលេខ៩៩ក៏បណ្តាលឲ្យ រ៉ឺម៉កកង់បីដែល កំពុងបោះពួយយ៉ាងលឿនចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅពន្លះរថយន្តចំពាក់កណ្តាល ពេញទំហឹងដែល ធ្វើឲ្យរ៉ឺម៉ក កង់បី វិលមួយជុំ និងរថយន្តរងគ្រោះត្រូវខូចខាតមួយចំហៀង។ គួរបញ្ជាក់ថាក្នុងហេតុការណ៍ខាង លើនេះមិន បណ្តាលឲ្យមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ។

បន្ទាប់ពីកើតហេតុនគរបាលចរាចរណ៍ ខណ្ឌចំការមន បានធ្វើការសម្របសម្រួលភាគីរ៉ឺម៉កកង់បី និងភាគីរថយន្ត ឲ្យត្រូវគ្នាវិញ ដោយសុំឲ្យភាគីខាងរ៉ឺម៉កកង់បីសងសំណងទៅភាគីរថយន្តចំនួន៥០ដុល្លារ ជាការបញ្ចាប់រឿងព្រោះ ម្ចាស់រ៉ឺម៉កក៏គ្មានលុយច្រើនសម្រាប់សងជនរងគ្រោះដែរ ដូច្នេះម្ចាស់រថយន្តមានការ យោគយល់ អធ្យាស្រ័យដល់បុរសម្ចាស់រ៉ឺម៉កកង់បី៕

www.dap-news.com
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
10 + 5 =