Verified

រថយន្ដ THUNDRA បុកម៉ូតូមួយគ្រឿង រួចជ្រុលទៅចូលផ្ទះ អ្នកស្រុកទាំង កណ្ដាលអាធ្រាត្រ

13:47 Aug 28 2012 ខណ្ឌ សែនសុខ

រថយន្ដ THUNDRA បុកម៉ូតូមួយគ្រឿង រួចជ្រុលទៅចូលផ្ទះ អ្នកស្រុកទាំង កណ្ដាលអាធ្រាត្រ រថយន្ដ THUNDRA បុកម៉ូតូមួយគ្រឿង រួចជ្រុលទៅចូលផ្ទះ អ្នកស្រុកទាំង កណ្ដាលអាធ្រាត្រ
Description
ភ្នំពេញៈ បុរសចំណាស់ម្នាក់ ស្ថិតក្នុងសភាពស្រវឹងស្រា បានបញ្ជារថយន្ដសេរី ទំនើបរបស់ ខ្លួនទៅបុកម៉ូតួ មួយគ្រឿង រួចជ្រុលទៅបុកចូលក្នុងផ្ទះ ប្រជាពលរដ្ឋបណ្ដាល អោយខាតម៉ូតូមួយគ្រឿងទៀត ហើយសម្ភារៈ ក្នុងផ្ទះខូចខាតស្ទើរ ទាំងស្រុង ប៉ុន្ដែសំណាង ល្អគ្មានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិតទេ។

ហេតុការណ៌នេះបានកើតឡើងកាលពី វេលា ម៉ោង១២ និង១៥នាទី រំលេងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ នៅចំណុចផ្ទះលេខ១៥១ ក្បែរភ្លើងស្ដុបផ្សារដីហុយ តាមបណ្ដោយផ្លូវលេខ១៩៨៦ កែង នឹងផ្លូវហាណូយ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ។

ទាក់ទងនឹងអត្ដសញ្ញាណអ្នកបើកបរបង្កហេតុមិនត្រូវបានសមត្ថកិច្ច ខណ្ឌសែនសុខ ប្រាប់ឱ្យដឹងទេ ប៉ុន្ដែបុរសនោះបានប្រាប់ថាគាត់ជាមន្ដ្រីយោធា ហើយ រថយន្ដដែល បង្ក ហេតុនោះម៉ាក THUNDRA ពណ៌ព្រីងទុំ ពាក់ស្លាកលេខភ្នំពេញ 2V-0707 ។

សាក្សីពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុរថយន្ដបានបើកពីត្បូងទៅជើង លុះមកដល់ ចំណុចកើតហេតុ*បានបុកម៉ូតូម៉ាកស្មាស់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AH-2106 បើកបរដោយឈ្មោះ ម៉ៅ ភារ៉ាន់ ភេទប្រុសអាយុ២៣ឆ្នាំ មានមុខរបរ ជាជាងជួស ជុលរថយន្ដនៅសង្កាត់ភ្នំពេញថ្មី បណ្ដាលឱ្យរងរបួស បន្ទាប់មករថយន្ដ នោះ ទៅបុកបង្គោលភ្លើង ហើយជ្រុលទៅបុកចូលក្នុងផ្ទះអ្នកស្រុក ខ្ទេចម៉ូតូម៉ាកវ៉េវមួយគ្រឿង ខ្ទេចខ្ទី របស់របរ តុ ទូ និងសម្ភារៈមួយចំនួនទៀត។

តាមការបញ្ជាក់ប្រាប់ពីម្ចាស់ផ្ទះកើតហេតុ ឈ្មោះ សាត ពលៈ ភេទប្រុស អាយុ៣៣ឆ្នាំ បាន ឱ្យដឹងថា ក្រុមគ្រួសារគាត់មានស្រី-ប្រុស ជិត១០នាក់ កំពុងតែលុងលក់ក្នុងដំណេក ស្រាប់លឺតែសំឡេងដោយគ្រាប់ផ្ទុះ នាំគ្នាភ្ញាក់ផ្អើលស្រាប់តែឃើញឡានចូលដល់ក្នុងផ្ទះ ជាស្រេច ប៉ុន្ដែសំណាងល្អគ្មានសមាជិកគ្រួសារ នាម្នាក់រងរបួសទេក្នុងហេតុការណ៍នេះ។

បច្ចុប្បន្នរថយន្ដបង្កហេតុត្រូវបាននគរបាលចរាចរស្ទួចយកទៅទុកនៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
16 + 4 =

Additional Reports

ស្ទះខ្លាំងនៅស្តុបផ្សារដីហុយ

01:09 Mar 31, 2017

ផ្លូវហាណូយ ស្តុបផ្សារដីហុយ, 0.02 Kms

ផ្លូវហាណូយកំពុងជុស ជុល

08:54 Nov 13, 2014

ចាប់ពីចំណុចកែងស្តុបផ្លូវ១០១៩ រហូតដល់ក្លោងទ្វារវត្តសំរោងអណ្តែត, 0.02 Kms

ភ្លើងស្តុបផ្សាដីហុយ

09:50 Dec 16, 2014

ភ្លើងស្តុបផ្សាដីហុយ, 0.02 Kms

ស្ទះចរាចរណ៍នៅផ្សារដីហុយ

09:47 Mar 12, 2016

Phnom Penh, Cambodia, 0.03 Kms