Verified

ក្រសួងមហាផ្ទៃ កំពុងតាក់តែង ច្បាប់ ចំពោះជនជាតិខ្មែរ ដែលទៅលេង កាស៊ីណូ

13:38 Aug 28 2012 ខណ្ឌ​ចំការមន

ក្រសួងមហាផ្ទៃ កំពុងតាក់តែង ច្បាប់ ចំពោះជនជាតិខ្មែរ ដែលទៅលេង កាស៊ីណូ ក្រសួងមហាផ្ទៃ កំពុងតាក់តែង ច្បាប់ ចំពោះជនជាតិខ្មែរ ដែលទៅលេង កាស៊ីណូ ក្រសួងមហាផ្ទៃ កំពុងតាក់តែង ច្បាប់ ចំពោះជនជាតិខ្មែរ ដែលទៅលេង កាស៊ីណូ ក្រសួងមហាផ្ទៃ កំពុងតាក់តែង ច្បាប់ ចំពោះជនជាតិខ្មែរ ដែលទៅលេង កាស៊ីណូ
Description
ភ្នំពេញៈ ក្រសួងមហាផ្ទៃ កំពុងរឹតបន្តឹងច្បាប់ ចំពោះប្រជាជនខ្មែរ ដែលចូលទៅលេងល្បែង ខុសច្បាប់ក្នុងកាស៊ីណូ ហើយអាចនឹងជាប់ពន្ធនាគារទៀតផង ប្រសិនបើពួកគេនៅតែបន្តប្រព្រឹត្ត។

ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង លោក ឆៃ ស៊ីណារិទ្ធិ បានប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ថា ក្រសួងមហាផ្ទៃ បានកំពុងតែតាក់តែងច្បាប់សម្រាប់គ្រប់គ្រង កាស៊ីណូ នៅស្រុកខ្មែរទាំងអស់ឲ្យ បានច្បាស់លាស់ ហើយច្បាប់នេះអាចនឹងមានទោសដល់ជាប់ពន្ធនាគារផងដែរ ទាំងម្ចាស់កាស៊ីណូ និងប្រជា ពលរដ្ឋខ្មែរ ដែលនៅតែរឹងទទឹងចង់ចូលលេងនោះ។

មានប្រសាសន៍បន្ទាប់ពីកិច្ចជំនួបរវាងម្ចាស់ និងតំណាងកាស៊ីណូទាំងអស់ នៅព្រះរាជាណាចក្រកម្ពុជា ចំនួន ជាង ៦០នាក់ និងមន្ត្រី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក សុខ ផល អគ្គ ស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆៃ ស៊ីណារិទ្ធិ បានបន្តទៀតថា «យើងពង្រាងហើយ យើង បានដាក់ដល់គណៈរដ្ឋមន្រ្តីហើយ ប៉ុន្តែវាពុំទាន់គ្រប់ជ្រុងជ្រោយនោះទេ យើងបានសិក្សាច្រើនហើយ តែវាទាក់ ទងច្បាប់ចំនួនពីរ គឺ comment law និង civil law ហើយយើងចង់ធ្វើយ៉ាងណាឲ្យច្បាប់នេះ វាទាក់ទង និង ប្រទេសរបស់យើង»។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ឧត្តមសេនីយ៍ឯក សុខ ផល បានឲ្យដឹងថា កិច្ចជំនួបជាច្រើនម៉ោង រវាងម្ចាស់កាស៊ីនេះ គឺដើម្បីក្រើនរំលឹកដល់ម្ចាស់អាជីវកម្មទាំងអស់ឲ្យគោរព និងរឹតបន្តឹង ចំពោះប្រជាជនខ្មែរ ដែលបានចូលលេង ហើយការលេងនេះ ជាបញ្ហាមួយបង្កឲ្យមានអស្ថិរភាពជីវភាពសង្គម និងអសន្តិសុខ ក្នុង តំបន់មួយចំនួនផងដែរ។

លោក សុខ ផល បានបន្តថា កាលពីពេលកន្លងទៅនេះ មានបទឧក្រិដ្ឋជាច្រើនករណីនៅតាមកាស៊ីណូ ស្ទើរតែ គ្រប់តំបន់នៅប៉ោយប៉ែត បាវិត ភ្នំពេញ និងកំពង់សោមជាដើម បានកើតឡើងដូចជា ចាប់ជំរិត ដើម្បីទារប្រាក់ពី នាក់ជំពាក់ និងធ្វើទារុណកម្មទារប្រាក់ ហើយកាស៊ីណូខ្លះ ក៏មានឃាតកម្ម និងបង្ខាំងមនុស្សខុសច្បាប់ផងដែរ។

កាស៊ីណូទាំងអស់នៅព្រះរាជណាចក្រកម្ពុជា មានចំនួន ៦១កន្លែង ទទូលបានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុចំនួន៥០កន្លែង មិនមានអាជ្ញារប័ណ្ណចំនួន ១១កន្លែង។

លោក ឆៃ ស៊ីណារិទ្ធិ មានប្រសាសន៍ថា នៅ៨ ខែដើមឆ្នាំ២០១២នេះ មានបទល្មើសចំនួន៧ ករណី ដែលអាជ្ញា ធររបស់លោកបង្រ្កាបបាន នៅក្នុងកាស៊ីណូ ហើយបញ្ជូនខ្លួនជនល្មើសទាំងនោះ ទៅតុលាការចំនួន ១៤នាក់ផង ដែរ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
14 + 5 =