Verified

មេធាវីបក្សប្រឆាំង បើករថយន្ដប៉ះម៉ូតូ វីវ៉ា បណ្ដាលឱ្យរង របួសធ្ងន់ពីរនាក់

13:33 Aug 27 2012 ខណ្ឌ​ដូនពេញ

មេធាវីបក្សប្រឆាំង បើករថយន្ដប៉ះម៉ូតូ វីវ៉ា បណ្ដាលឱ្យរង របួសធ្ងន់ពីរនាក់ មេធាវីបក្សប្រឆាំង បើករថយន្ដប៉ះម៉ូតូ វីវ៉ា បណ្ដាលឱ្យរង របួសធ្ងន់ពីរនាក់
Description
ភ្នំពេញ ៖ មេធាវីដែលតែងតែការពារក្ដី ឱ្យមន្ដ្រីគណបក្សប្រឆាំង លោកជួង ជូងី បាន បង្កគ្រោះថ្នាក់ចរាចរ ដោយបានបើករថយន្ដ របស់ខ្លួនទៅបុកជា មួយម៉ូតូវីវ៉ាបណ្ដាលឱ្យ អ្នកជិះម៉ូតូទាំងពីរនាក់រងរបួសធ្ងន់ ប៉ុន្ដែ ដើម្បីឱ្យឃើញថា ជាមេធាវីម្នាក់ទទួលខុស ត្រូវនោះ លោកជួង ជូងី បានជួយដឹកជនរង គ្រោះទាំងពីរទៅព្យាបាលរបួសនៅមន្ទីរពេទ្យ កាល់ម៉ែត ។

គ្រោះថ្នាក់ចរាចរដែលបានកើតឡើង រវាងម្ចាស់រថយន្ដដែលជាមេធាវីការពារក្ដីឱ្យ គណបក្សប្រឆាំងនិងម៉ូតូវីវ៉ា ដែលជនរង គ្រោះទាំងពីរ គឺជាសិស្សទើប នឹងប្រឡងបាក់ ឌុប ហើយធ្វើដំណើរមករាជធានីភ្នំពេញ បាន កើតកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃ ទី២៧ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅតាម បណ្ដោយផ្លូវលេខ១៧៨ កែងផ្លូវលេខ១៩ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានដោយមិនចាំបាច់រំខានខ្លាំង ក្នុងការ ដោះស្រាយគ្រោះថ្នាក់ចរាចរដោយមានការ យោគយល់ រវាងភាគី ទាំងពីរខាង លើនេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបាន ឃើញរថយន្ដឡង់គ្រីស័រមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-1959 បើក បរដោយបុរសម្នាក់ ដោយអះអាងខ្លួនថា ជា មេធាវីបានបើកទៅប៉ះជាមួយម៉ូតូវីវ៉ាមួយ គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ អង្គការOI ៨០៩៣ បណ្ដាលឱ្យជនរងគ្រោះ ដែលជិះម៉ូតូទាំង ពីរនាក់រងរបួសធ្ងន់ ប៉ុន្ដែលោកជួង ជូងី បាន ជួយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ ម៉ែត ដោយខ្លួនឯង ដើម្បីឱ្យគ្រូពេទ្យជួយព្យា បាលរបួស ។

ប្រភពព័ត៌មានបានបន្ដទៀតថា ជនរង គ្រោះទាំងពីរនាក់នោះរួមមានទី១-ឈ្មោះ ធារ៉ា អាយុ២០ឆ្នាំ មានស្រុកកំណើតនៅខេត្ដ សៀមរាប និងទី២ ឈ្មោះឆន ដាវីត អាយុ ជាង២០ឆ្នាំមកពីខេត្ដព្រៃវែង ។

បើយោងតាមសមត្ថកិច្ចបានឱ្យដឹងទៀត ថា គ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយមាន ការកំហុសរៀងៗខ្លួន ពោលបានបើកខុសទាំង ពីរនាក់និងបណ្ដាល ឱ្យមានការខូចខាតរថយន្ដ និងម៉ូតូរៀងៗខ្លួន។

យ៉ាងណាក៏ដោយគ្រោះថ្នាក់ចរាចរនេះ មិនបណ្ដាលឱ្យរំខានដល់សមត្ថកិច្ចមូលដ្ឋាន នោះឡើយ ដោយសារតែភាគីទាំងសងខាង បានយោគយល់គ្នា ហើយដោះស្រាយបញ្ចប់ បញ្ហាតែម្ដង៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
16 + 2 =

Additional Reports

ផ្លវ១៩​ កែងនិងវិថី ព្រះអង្គមគ្គវណ្ណ(ផ្លូូវ ១៧៨)​ ជួសជុល ផ្លូវ

10:44 Dec 16, 2014

ផ្លូវ១៩ កែងវិថី ព្រះអង្គមគ្គវណ្ណ (ផ្លូវ ១៧៨), 0.01 Kms

Wat Sarawan

11:23 Feb 15, 2012

Doun Penh, 0.01 Kms

មានការបិទផ្លូវជាច្រើន នៅថ្ងៃនេះ

13:31 Sep 19, 2013

ផ្លូវ១៩៩កែងផ្លូវ ១៧៨, 0.02 Kms

Cambodia OpenStreetMap Update Marathon 2

12:46 Jul 01, 2012

House32, St 178, 0.03 Kms