Verified

ស្រវឹងស្រា​បើក​ម៉ូតូ​​ណៃហត​បុក​ម៉ូតូ​ឌ្រីម​សេ​១២៥ ពីក្រោយ​​​ខ្ទាត​ទៅ​បុក​រះ​របាំង​ដែក

13:38 Aug 24 2012 ខណ្ឌ សែនសុខ

ស្រវឹងស្រា​បើក​ម៉ូតូ​​ណៃហត​បុក​ម៉ូតូ​ឌ្រីម​សេ​១២៥ ពីក្រោយ​​​ខ្ទាត​ទៅ​បុក​រះ​របាំង​ដែក ស្រវឹងស្រា​បើក​ម៉ូតូ​​ណៃហត​បុក​ម៉ូតូ​ឌ្រីម​សេ​១២៥ ពីក្រោយ​​​ខ្ទាត​ទៅ​បុក​រះ​របាំង​ដែក
Description
រាជធានីភ្នំពេញ ៖ បុរស​ស្រវឹង​​ជោក​ជាំ​ម្នាក់​បាន​បើក​ម៉ូតូណៃហត​ពណ៌ខ្មៅ មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​​រួច​ព្យាយាម​​បើក​វ៉ា​ម៉ូតូ​មួយ​គ្រឿង​​នៅ​ពី​មុខ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ស៊េរី​២០១២ មួយ​គ្រឿង​ទៀត ​បើក​ដោយ​បុរស​​ម្នាក់​ចំពី​ក្រោយ​​ពេញ​ទំហឹង បណ្តាល​ឱ្យ​​ម៉ូតូ និង​​មនុស្ស​ហោះ​​ខ្ទាត​ទៅ​បុក​របាំង​ដែក​ចែក​ទ្រូង​ផ្លូវ​​បាក់​អស់​​៥​ផ្ទាំង និង​បុរស​អ្នក​បើក​​ម៉ូតូ​​ឌ្រីម​សេ​១២៥ ពណ៌ខ្មៅ ស៊េរី​២០១២ ​​នោះ​រង​របួស​បែក​ក្បាល​​ធ្ងន់​ធ្ង​រ​​ត្រូវ​រថយន្ត​សាមុយ​​ដឹក​យក​ទៅ​​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរពេទ្យ​​កាល់​ម៉ែត ។ រីឯ​​បុរស​ម្នាក់​ទៀត​​ដែរ​ស្រវឹង​​បើក​ម៉ូតូ​​ណៃហត​ពណ៌ខ្មៅ នោះ​របួស​បាក់​​ដៃ​​ខាង​ឆ្វេង​ត្រូវ​បាន​​មិត្ត​ភក្តិ​​ដឹក​តាម​ម៉ូតូ​យក​ទៅ​មន្ទីរ​ពេទ្យ​ ​កាល​ពីវេលា​ម៉ោង​​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​២៣ សីហា ២០១២ ​នៅចំណុច​មុខ​រោង​ចក្រ​គង​ហុង តាម​បណ្តោយ​​​មហា​វិថី​​សហ​ព័ន្ធ​រុស្ស៊ី ​សង្កាត់​ទឹកថ្លា ខណ្ឌ​​សែនសុខ ។ បុរស​ស្រវឹង​ជោក​ដែរ​បើក​ម៉ូតូ​​ណៃ​ហត​នោះ​ឈ្មោះ​ជិន មណ្ឌូល ​អាយុ​៤៤​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​​សែន​សុខ ។

យោង​តាម​ប្រភពព័ត៌​មាន​​ឱ្យ​ដឹងថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ណៃហត​ពណ៌ខ្មៅ មួយ​គ្រឿង​​បើក​ដោយ​បុរស​ស្រវឹង​​ជោក​ម្នាក់​​បាន​​បើក​​យ៉ាង​លឿន​តាម​បណ្តោយ​មហា​វិថី​​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុងទិស​​ដៅ​ពី​កើតទៅ​លិច ​ស្រាប់តែ​​មក​ដល់​កន្លែង​កើតហេតុ​​ព្យាយាម​​បើក​វ៉ា​ម៉ូតូ​មួយ​គ្រឿង​​នៅ​ពី​មុខក៏​ជ្រុល​ទៅ​បុក​ម៉ូតូឌ្រីម​​សេ​១២៥ ពណ៌ខ្មៅ ស៊េរី​២០១២ ​មួយ​គ្រឿង​បើក​ដោយ​​បុរស​ម្នាក់​ចំពី​ក្រោយ​ពេញ​ទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​​ទាំង២គ្រឿង​ ​និង​អ្នក​បើ​ក​បរ​​ទាំង​២​នាក់​​នោះហោះ​ខ្ទាត​​ទៅ​បុក​របាំង​​ដែក​ចែក​ទ្រូង​ផ្លូវ​​ដួល​បាក់​៥​ផ្ទាំង​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
12 + 1 =

Additional Reports

ដីទំនេរ

01:45 Dec 03, 2012

ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរូស៊ី ខាងលិចស្ពានអាកាស៧មករា ប្រមាណ១០០ម៉ែត្រ ខាងកើតវិហារសួរ​ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ ក្រុងភ្នំពេញ, 0.05 Kms

ស្ទះចរាចរនៅលើ មហាវិថីសហព័ន្ធរុស្សី

11:36 Jan 15, 2015

នៅត្រង់ចំណុច សេង សុខលក់ភេសជ្ជះគ្រប់ប្រភេទ, 0.06 Kms

នៅលើផ្លូវ២០០៤មាន លក្ខណះគ្រលុក

11:57 Jan 15, 2015

នៅត្រង់ចំណុច សំនៀងចន្ថា KTV, 0.07 Kms