Verified

នារី​ម្នាក់​​ស្រវឹង​ស្រា​បើ​ក​រថយន្ត​​ CRV បុក​របាំង​ដែក​

13:28 Aug 24 2012 ខណ្ឌ សែនសុខ

នារី​ម្នាក់​​ស្រវឹង​ស្រា​បើ​ក​រថយន្ត​​ CRV បុក​របាំង​ដែក​ នារី​ម្នាក់​​ស្រវឹង​ស្រា​បើ​ក​រថយន្ត​​ CRV បុក​របាំង​ដែក​
Description
រាជធានីភ្នំពេញ ៖ ​នារី​វ័យ​ក្មេង​​ម្នាក់​បើក​រថយន្ត CRV ពណ៌​សំបក​ឪឡឹក​មួយ​គ្រឿង​​ក្នុង​ល្បឿន​លឿន​​ទំនង​ជា​ស្រវឹង​ផង​នោះ ​វ៉ា​គេ​​ឯង​ពេញ​តែ​ផ្លូវ​ក៏ជ្រុល​​ទៅ​បុក​របាំង​ដែក​​ចែក​ផ្លូវ បណ្តាល​ឱ្យ​បាក់​អស់​៣​ផ្ទាំង ចំណែក​​រថយន្ត​បង្ក​​បែក​កង់​​​មុខ​ខាង​​ឆ្វេង​បើក​ទៅ​មុខ​លែង​រួច​ត្រូវ​ប៉ូលិស​ចរាចរ​ដែល​ឈរ​ជើង​ប្រចាំ​ការ​នៅ​ក្រោម​ស្ពាន​អាកាស​៧មករា ឃើញ​ក៏​ធ្វើ​ការ​ឃាត់​បាន​ភ្លាមៗ​ កាល​ពីវេលា​ម៉ោង​៩​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​២៣ សីហា ២០១២ ​ត្រង់​ចំណុច​ខាងលិច​ស្ពាន​អាកាស​៧​មករា តាម​បណ្តោយ​​មហា​វិថី​​សហ​ព័ន្ធ​​រុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​​សែន​សុខ ។

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​ប៉ូលិស​ចរាចរ​ម្នាក់​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​គាត់​​ឃើញ​រថយន្ត CRV ​ពណ៌សំបក​ឪឡឹក បើក​​ដោយ​នារី​ម្នាក់​អាយុ​ប្រហែល​​២០​ឆ្នាំ ទំនង​ជា​ស្រវឹង​ផង មាន​ល្បឿន​​យ៉ាង​លឿន​ ក្នុង​ទិស​ដៅ​​ពី​កើត​​ទៅ​លិច​ និង​បើក​វ៉ា​គេ​​ឯងពេញ​តែ​ផ្លូវ​​។ លុះ​មក​ដល់​​កន្លែង​កើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ដែក​​ចែក​ផ្លូវ បណ្តាល​ឱ្យ​បាក់​​អស់​៣​ផ្ទាំង​ ​។ ឃើញ​ដូច​នេះ​លោក​ក៏​រត់​ទៅ​ស្ទាក់​ឃាត់​រថយន្ត​ និង​នារី​​បើក​​បាន​ភ្លាមៗ​ផង​ដែរ ។ ​រថយន្ត និង​អ្នក​បើក​បរ​ត្រូវ​សមត្ថ​កិច្ច​​នាំ​យក​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដោះ​ស្រាយ​សង​សំណង​សម្បត្តិ​សាធារណៈ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
Credibility: UP DOWN -1
Leave a Comment
Name:
Email:
Comments:
Security Code:
11 + 6 =

Additional Reports

Spean 7 Makara

00:00 Nov 30, 2011

Russian Blvd, Kampuchea Krom, and Street 271, 0.01 Kms

ហ្គារ៉ាស់សាំង សូគីមិចនៅគលស្ពាន ៧មករា

13:58 Jul 31, 2014

គល់ស្ពាន់ ៧មករា, 0.01 Kms

ចង់សាកកម្លាំងជិះម៉ូតូបុកបង្កាន់ ដៃស្ពានអាកាស៧មករា របួសធ្ងន់២នាក់

01:47 Aug 08, 2012

លើ​ស្ពាន​អាកាស​​៧មករា ស្ថិត​ក្នុងសង្កាត់​​ទឹក​ល្អក់​១ ខណ្ឌ​ទួល​គោក។, 0.01 Kms